backup og meta

កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2019

    កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

    មិន​ថា​យើង មិន​ថា​គេ​នោះ​ទេ ​ភាគច្រើន​ចូលចិត្ត​ញ៉ាំ​បំផុត​របស់​ជូរប្រៃៗ ដូចជា​ជ្រក់ របស់​ត្រាំជាដើម ពេលខ្លះ​ញ៉ាំ​លេង ឬ​ផ្ទាប់​ជាមួយ​​អាហារ​ផ្សេង​ទៀត ឆ្ងាញ់​កប់មាត់។ ឆ្ងាញ់អ៊ីចឹង កុំ​ចេះកាយញាត់ៗ ​របស់​អស់​ហ្នឹង​ឲ្យ​សោះ ប្រយ័ត្ន​កើត​ជំងឺ​មហារីក​ដោយ​មិន​ដឹង​ខ្លួន។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក នៃ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​លើក​ឡើង​ថា អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់​គ្រប់​ប្រភេទ មាន​​ជាតិ​អំបិល​ច្រើន ដើម្បី​រក្សា​ទុក​បាន​យូរ អាច​ធ្វើ​ឲ្យ​រាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ បណ្តាល​ឲ្យ​កើតជំងឺលើសឈាម និងជំងឺផ្សេង​ទៀត។

    មួយ​ទៀត​វិញ​គេ​តែង​សម្គាល់​នៅ​កំប៉ុង ឬ​ក្រឡ​ជ្រក់​ផ្នែក​ខាង​លើ តែង​មាន​ផ្សិត​សៗ ដែល ផ្សិត​នេះ​មាន​ឈ្មោះ​ថា Belta Alpha Toxin។ អ្វី​ដែល​គួរ​បារម្ភ​ខ្លាំង​នោះ ផ្សិត​ប្រភេទ​នេះ​គ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅ បណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។

    សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេសជំងឺមហារីក

    លោក​វេជ្ជបណ្ឌិត​រូបនេះ​អះអាង​បន្ត​ថា តាមការសិក្សាបែបវិទ្យាសាស្រ្ត​បាន​ប្រៀប​ធៀប​កម្រិត​គ្រោះថ្នាក់​រវាង​ផ្សិត Belta Alpha Toxin ជាមួយ​មេរោគ​រលាក​ថ្លើម​ប្រភទេ B និង C ចូលគ្នា ឃើញថា ផ្សិត​ដែល​មាន​នៅ​ក្នុង​ពពួក​ជ្រក់​នេះ សាហាវ​ជាង​មេរោគ​រលាក​ថ្លើម​ទាំង ​២ ​ប្រភេទ​ខាងលើ​ដល់​ទៅ ៣៣២ ដង ឯណោះ។

    ជំងឺ​មហារីក​បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ក្នុង​នោះ​ការ​នៅ​ដោយ​ផាសុកភាព គិតគូរ​ពីសុវត្ថិភាព​ចំណី​អាហារ អាច​ជៀស​ផុត​ពី​ជំងឺ​កាច​សាហាវ​មួយ​នេះ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 17, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម