backup og meta

អត់​ជក់​បារី អត់​កើត​ជំងឺ​មហារីក​សួត​មែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 12, 2020

    អត់​ជក់​បារី អត់​កើត​ជំងឺ​មហារីក​សួត​មែនទេ?

    មនុស្ស​ភាគ​ច្រើន​យល់​ឃើញ​ថា ការ​កើត​ជំងឺ​មហារីក​សួត គឺ​បណ្តាល​មក​ពី​ការ​ជក់​បារី​ច្រើន​លើស​លប់ ហើយ​ក៏​មាន​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​ថា ជំងឺ​មហារីក​សួត​ ៩០% កើត​ឡើង​ដោយ​សារ​ការ​ជក់​បារី​ពិតមែន។ ចុះ​អ្នក​ដែល​មិន​ជក់​បារី​សោះ គ្មាន​ហានិភ័យ​ក្នុង​ការ​កើត​មាន​ជំងឺ​មហារីក​សួត​មែនទេ?

    លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា​ ជំនាញ​ផ្នែក​មហារីក​ និង​ឈាម​ បកស្រាយ​ថា អ្នក​ដែល​យល់​ឃើញ​ថា​មិន​ជក់​បារី​សោះ មិន​អាច​កើត​ជំងឺ​មហារីក​សួត​បាន គឺ​ខុស​ទាំងស្រុងហើយ។ ត្បិត​តែមកដល់សព្វថ្ងៃនេះ​ នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​មូលហេតុ​ច្បាស់លាស់​ពី​ការ​កើត​ជំងឺ​មហារីក​សួត​ក៏​ពិត​មែន តែ​គេ​ដឹង​ថា​កត្តា​ជា​ច្រើន​ទៀត​អាច​រួម​ចំណែក​ក្នុង​ការ​កើត​ជា​ជំងឺ​មហារីក​សួត​នេះ ក្រៅ​ពី​ការ​ជក់​បារី​ ហើយ​កត្តា​ទាំង​នោះ​មាន​ដូច​ជា៖

    ១. កត្តា​បំពុល​បរិយា​កាស

    ២. កត្តា​សារធាតុ​វិទ្យុសកម្ម​ខ្លះ ដែល​មាន​ជា​ធម្មជាតិ​ក្នុង​ដី

    ៣​. កត្តា​សារ​ធាតុ​គីមី​ពុល​ខ្លះ ដែល​យើង​ប្រើប្រាស់​ដោយ​មិន​ដឹង​ខ្លួន​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​កត្តា​ផ្សេង​ទៀត​រួម​មាន៖ ការ​ឆ្លង​វីរុស ការ​ឆ្លង​ពពួក​ផ្សិត ជំងឺ​របេង តួនាទី​របស់​ប្រព័ន្ធ​ការពារ​រាងកាយ​ចុះ​ខ្សោយ ប្រព័ន្ធ​អង់​ដូគ្រីន​មិន​មាន​តុល្យភាព និង​កត្តា​តំណ​ពូជ។ល។

    ចំណែក​កត្តា​ហានិភ័យ ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​សួតរួមមាន៖

    -​ អ្នក​ជក់បារី បង្កើន​ហានិភយ័ កើត​មហារីក​សួត ២០​ដង ច្រើន​ជាង​អ្នក​មិន​ជក់​បារី

    – អ្នក​មិន​ជក់​បារី បុ៉ន្តែទទួល​ផ្សែង​បារី​ពី​អ្នក​ដទៃ

    – ឧស្ម័ន វិទ្យុ​សកម្ម រ៉ាដុង ដែល​មាន​ក្នុង​ដី ជា​លក្ខណៈ​ធម្មជាតិ

    – សារ​ធាតុ អា​បេ​ស្តុស មាន​ក្នុង ភី​ប្រូ​សុី​ម៉ង់ ឬ ម្នាងសិលា…

    – កត្តា​ហ្សែន

    – អ្នក​ដែល​ធ្លាប់​ព្យាបាល​ដោយ​កាំរស្មី​លើ​ទ្រូង

    – អ្នក​មាន​ជំងឺសួត​រ៉ាំរៃ។

    រោគ​សញ្ញា​ជំងឺ​មហារីកសួត មាន ក្អក​ធ្លាក់​ឈាម ហត់​ ឈឺ​ទ្រូង សំ​ឡេងស្អកៗ ស្រក​ទម្ងន់​ខ្លាំង​ខុស​ប្រក្រតី ដក​ដង្ហើម​ខ្លីៗ​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 12, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម