backup og meta

កុំ​នៅ​ក្បែរ! អ្នក​ស្រូប​ផ្សែងបារី​ដោយ​ប្រយោលក៏​ប្រឈម​​ជំងឺ​សហាវច្រើន​មុខ​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

    កុំ​នៅ​ក្បែរ! អ្នក​ស្រូប​ផ្សែងបារី​ដោយ​ប្រយោលក៏​ប្រឈម​​ជំងឺ​សហាវច្រើន​មុខ​ដែរ

    ផ្សែងបារី​ត្រូវ​គេ​ស្រាវស្រាវ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​គីមី សារធាតុ​គីមី​ពុល​ សារធាតុ​បង្ក​ទៅ​ជា​ជំងឺ​មហារីក​រាប់ពាន់​រាប់រយមុខ។ បារី​មិន​ត្រឹម​តែមាន​ផល​ប៉ះពាល់​ចំពោះ​អ្នក​ជក់​ប៉ុណ្ណោះ​ទេ អ្នក​ស្រូប​ផ្សែងបារី​ពីគេ​ក៏​គ្រោះថ្នាក់​ដែរ គ្រាន់តែ​ភាគរយ​តិច​ជាង​អ្នក​ជក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត មុំ គង់ ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព។

    តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង ១ ឆ្នាំ មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១ ម៉ឺន​នាក់​បាន​ស្លាប់​ដោយការ​ជក់បារី។ ជក់​បារី​បង្ក​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ច្រើន​មុខ​ណាស់ ក្នុង​នោះ​មាន ប្រព័ន្ធ​សរសៃប្រសាទ ប្រព័ន្ធ​ដកដង្ហើម សរសៃ​ឈាម​បេះដូង រំលាយ​អាហារ មានបញ្ហាស្បែក សក់ និងក្រចក។

    អត្ថបទពាក់ព័ន្ធ៖ ឈប់លេសទៀត នេះជា​វិធីសាស្ត្រ​ងាយៗ ដើម្បី​ផ្តាច់​បារី

    ខាងក្រោម​នេះ​ជា​ជំងឺ​កាច​សាហាវ​មួយ​ចំនួន បណ្តាល​មក​ពី​ការ​ជក់បារី និង​ស្រូប​ផ្សែង​បារី​ដោយ​ប្រយោល ៖

    – កើតជំងឺសរសៃឈាមបេះដូង

    – កើតមហារីកមាត់ធ្មេញ

    – ដាច់សរសៃឈាមខួរក្បាល

    – កើតមហារីកសួត

    – មហារីកបំពង់ក ។

    គ្រោះថ្នាក់ជក់បារី

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 03, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម