ការផ្ដាច់បារី

ការ​ផ្ដាច់បារី - បើ​មិន​ជក់​ទេ​ជា​រឿង​ល្អ។ បើ​កំពុង​ជក់​បារី​ថ្មីថ្មោង គួរ​ពិចារណា ហើយ​ស្វែងរក​ដំណោះស្រាយ ថា​តើ​បង្កើត​ទម្លាប់ ឬ​វិធី​បែប​ណា​ដើម្បី​ផ្ដាច់​ឲ្យ​បាន ដើម្បី​កុំ​ឲ្យ​បន្ត​ទម្លាប់​បំផ្លាញ​សុខភាព​ខ្លួន​ឯង និង​មនុស្ស​ជុំវិញ​ខ្លួន ជា​ពិសេស​សមាជិក​គ្រួសារ ហើយ​បើ​ក្លាយ​ជា​អ្នក​ញៀន គួរ​តាំង​ចិត្ត​ខ្ពស់ ក្នុង​ការ​ប្ដេជ្ញា​ឈប់​ជក់​ឲ្យ​បាន។ បើអ្នកជក់កាន់ឆ្នាំហើយ តែប្រសិនបើតាំងចិត្តខ្ពស់ ​អាចផ្ដាច់​បារីឈប់ជក់បាន ជាជោគជ័យធំមួយ​ក្នុង​ជីវិត។ សូម​ស្វែងយល់​គន្លឹះ​នានា​ ក្នុង​មាតិកា​នេះ

ចំណេះដឹងទូទៅ

ការផ្ដាច់បារី

ការជក់បារី បង្កផលប៉ះពាល់ច្រើនដល់សុខភាពស្បែក

ដឹងទេថាការជក់បារី គឺបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់សុខភាពរាងកាយគ្រប់ផ្នែក មិនថាតែអ្នកជក់ផ្ទាល់ ឬអ្នកនៅជុំវិញខ្លួននោះទេ សុទ្ធតែទទួលរងផលប៉ះពាល់ទាំងអស់។ ក្រៅពីនេះ ការជក់បារី ក៏បានប៉ះពាល់ទៅដល់សុខភាពស្បែក​ខ្លាំងណាស់ដែរ អាចបង្កជាជំងឺផ្សេងៗ ដែលគ្រប់គ្នានឹកស្មានមិនដល់។ ទាំងនេះ គឺដោយសារតែសារធាតុគីមីជាងបីពាន់ប្រភេទ ដែលបង្កប់ខ្លួនក្នុងថ្នាំជក់បង្កជាជំងឺស្បែក។ ១.ស្បែក​ចាស់ជាង​វ័យ ជាតិពុលក្នុងផ្សែងបារីបានដកហូតសារធាតុចិញ្ចឹមជាច្រើនប្រភេទក្នុងកោសិកាស្បែកបន្ដិចម្ដងៗ ក្នុងនោះមានសារធាតុអាហារបំប៉ន អ៊ុកស៊ីសែន ដែលទទួលបានពីលំហូរឈាមផ្ដល់ឲ្យជាប្រចាំ។ ចំពោះអ្នកជក់បារី ជាដំបូងស្បែកនឹង​មានអាការៈស្លេកស្លាំង ហើយវិវត្ដទៅជាខ្មៅ និងទៅជាជ្រួញ។ កត្ដានេះ គឺបណ្ដាលមកពីសារធាតុគីមីនៅក្នុង​បារី​បានចូលទៅបំផ្លាញ​ សារធាតុចិញ្ចឹម ខូលេជែន ដែលជាសារធាតុប្រូតេអ៊ីនយ៉ាងសំខាន់ ជួយចញ្ចឹមទ្រទ្រង់សុខភាពស្បែក។ កាលដែលស្បែករបស់យើងត្រូវបាត់បង់ជាតិ ខូលេជែនហើយ​ នោះនឹងងាយវិវត្ដទៅរកភាពជ្រួញជាងវ័យខ្លាំង​មិន​ខាន​។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! អ្នកស្រីវេជ្ជបណ្ឌិត Anjali Mahto ឯកទេសផ្នែកសុខភាពស្បែក ក៏បានបង្ហាញដែរថា ផលវិបាកនៃការជក់បារីនេះ បើចំពោះសុខភាពស្ដ្រីវិញ គឺងាយនឹងទទួលរងគ្រោះខ្លាំងជាងបុរសទៅទៀត។ មានន័យថា សុខភាពស្បែករបស់អ្នក​ជក់​បារី​ ឆាប់ចាស់ ជ្រួញ ជាងវ័យលឿនជាងបុរស ព្រោះកោសិកាស្បែក មិនថាស្បែមុខ ឬតួខ្លួននោះទេ គឺនឹងប្រឈមនូវជំងឺពីរប្រភេទ គឺជំងឺស្បែកស្ដើង និង​ជំងឺស្បែកឡើងក្រហម ពេលខ្លះអាចបង្កឲ្យមានស្នាមខ្មៅនៅរង្វង់ភ្នែកទៀតផង។ អត្ថបទគួរអាន៖ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ