ផ្ដាច់បារី ជារឿងពិបាកបំផុត ដោយសារជាតិនីកូទីនក្នុងបារី បានជ្រាបដល់ខួរក្បាលគ្រប់ពេលយើងជក់។ នេះជាហេតុផលខ្លះអ្នកជក់បារីពិបាកផ្ដាច់៖
ផ្ដាច់បារី ជារឿងពិបាកបំផុត ដោយសារជាតិនីកូទីនក្នុងបារី បានជ្រាបដល់ខួរក្បាលគ្រប់ពេលយើងជក់។ នេះជាហេតុផលខ្លះអ្នកជក់បារីពិបាកផ្ដាច់៖

១- ជាតិនីកូទីន
ជាតិនីកូទីន ជាសារធាតុញៀនក្នុងធម្មជាតិ ឃើញមានក្នុងថ្នាំជក់ ហើយមានភាពញៀនដូចនឹងហេរ៉ូអ៊ីន ឬកូកាអ៊ីនដែរ។ ពេលប្រើយូរទៅ យើងអាចញៀនជាតិនីកូទីន ទាំងផ្លូវកាយ និងផ្លូវចិត្ត។ បញ្ហាញៀនដោយផ្លូវកាយ អាចបណ្ដាលឲ្យមានរោគសញ្ញាមិនល្អផ្សេងៗ នៅពេលមិនជក់បារី ឬព្យាយាមឈប់ រីឯការញៀនដោយផ្លូវចិត្ត ធ្វើឲ្យយើងជក់បារី ពិបាកនៅឆ្ងាយពីជាតិនីកូទីនណាស់ បន្ទាប់ពីឈប់ជក់។ ការសិក្សាជាច្រើនបង្ហាញថា ដើម្បីជោគជ័យឈប់ជក់ និងផ្តាច់បារីរហូត ទាល់តែដោះស្រាយបញ្ហាញៀនទាំងពីរនេះជាមុនសិន។
ពេលយើងស្រូបយកផ្សែងបារី ជាតិនីកូទីន នឹងជ្រាបចូលជ្រៅទៅក្នុងសួត ហើយវាស្រូបយ៉ាងលឿនចូលក្នុងប្រព័ន្ធឈាម នាំទៅជាមួយឧស្ម័នកាបូនម៉ូណូអុកស៊ីត និងសារធាតុពុលផ្សេងទៀត ទៅគ្រប់ផ្នែកទាំងនៃរាងកាយ ហើយជាតិនីកូទីន ហឺតចូលតាមរយៈផ្សែងបារី អាចចូលទៅដល់ខួរក្បាលលឿនជាងថ្នាំចាក់តាមសរសៃទៅទៀត។
ជាតិនីកូទីន អាចធ្វើប៉ះពាល់ផ្នែកជាច្រើនរបស់រាងកាយ រួមមាន បេះដូង និងសរសៃឈាមទាំងមូល អ័រម៉ូន ការធ្វើមេតាបូលីស (ការបំបែកចំណីអាហាររបស់រាងកាយ) និងខួរក្បាល។ នីកូទីន អាចឃើញមានក្នុងទឹកដោះ និងទឹករំអិលចេញពីស្បូនរបស់ស្ត្រីជក់បារី ហើយអំឡុងពេលមានផ្ទៃពោះ ជាតិនីកូទីន អាចឆ្លងកាត់សុក ឃើញមានក្នុងទឹកភ្លោះ និងឈាម ជាប់ទងផ្ចិតទារកទើបនឹងកើត (Umbilical cord blood) ទៀតផង។
មានកត្តាប៉ះពាល់ខុសៗគ្នា អាស្រ័យលើរយៈពេលរាងកាយត្រូវការយូរប៉ុនណា ដើម្បីបញ្ចេញជាតិនីកូទីន និងសារធាតុគីមីពីផ្សែងបារីចេញពីរាងកាយ។ ករណីភាគច្រើន អ្នកជក់បារីធម្មតាម្នាក់ នៅតែមានជាតិនីកូទីន និងសារធាតុគីមីពីផ្សែងបារីផ្សេងទៀតក្នុងរាងកាយប្រហែលជា ៣-៤ ថ្ងៃ បន្ទាប់ពីឈប់ជក់។
២- ហ្សែន
អ្នកវិទ្យាសាស្ត្រជាច្រើនដឹងថា ហ្សែនជាអ្នកបង្កើតទម្រង់រូបរាងរបស់មនុស្សម្នាក់ៗ នៅពេលយើងដឹងពីហ្សែនកាន់តែច្រើន យើងអាចរៀបចំវិធីការពារ និងព្យាបាលសម្រាប់ខ្លួនឯង កាន់តែមានប្រសិទ្ធភាព ហើយជំងឺគេដឹងច្រើនជាងគេទាក់ទងនឹងហ្សែន គឺមហារីក។
ហ្សែន CYP2A6 ជួយឲ្យដឹងថា រាងកាយបញ្ចេញជាតិនីកូទីនចេញបានលឿនកម្រិតណា។ ប្រមាណ ២៥-៤០ ភាគរយ ក្នុងចំណោមអ្នកជក់បារីទាំងអស់ បញ្ចេញជាតិនីកូទីនចេញពីរាងកាយយឺត ហើយការជក់បារីតិច ក៏ស្រូបជាតិនីកូទីនមិនបានជ្រៅចូលក្នុងខ្លួនដែរ។ អ្នកស្ថិតក្នុងក្រុមនេះ ងាយស្រួលផ្តាច់បារី។ ប៉ុន្តែ បើការបញ្ចេញជាតិនីកូទីនលឿន ពិបាកផ្តាច់បារីណាស់ ដោយអ្នកជក់បារីស្ថិតក្នុងក្រុមនេះ មានប្រហែលពី ៦០-៧៥ ភាគរយ។
អត្ថបទពាក់ព័ន្ធ៖
៣- ខួរក្បាល
ជាតិនីកូទីនក្នុងបារី ជាសារធាតុគីមីញៀនខ្ពស់បំផុត ព្រោះថាពេលជក់បារី ជាតិនីកូទីនអាចជ្រាបទៅដល់ខួរក្បាល និងភ្ជាប់ជាមួយ Receptor ក្នុងខួរក្បាលភ្លាមៗ ខណៈ Receptor ទាំងនោះ នឹងបញ្ចេញអ័រម៉ូន ដូប៉ាមីន (Dopamine) ដែលជាអ័រម៉ូនធ្វើឲ្យសប្បាយ ហេតុនេះហើយទើបពេលជក់បារី មានអារម្មណ៍ធូរស្រាល សប្បាយចិត្ត។
ផ្តាច់បារីជារឿងពិបាក ព្រោះខួរក្បាលបានស៊ាំនឹងកម្រិតមានជាតិនីកូទីននេះទៅហើយ។ បើឈប់ជក់បារី ពេលជាតិថ្នាំចេញអស់ពីប្រព័ន្ធប្រសាទនៅត្រង់តំបន់ Interpeduncular nucleus របស់ខួរក្បាល ធ្វើឲ្យមានរោគសញ្ញា ដូចជា ខឹងច្រើន ថប់បារម្ភ ពិបាកផ្ចង់អារម្មណ៍ និងឡើងទម្ងន់ ដែលសញ្ញាទាំងអស់នេះ អាចបង្ខំឲ្យយើងជក់បារីឡើងវិញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Can’t Quit Smoking? Blame Your Brain. http://www.everydayhealth.com/addiction/trouble-quitting-smoking-blame-your-brain.aspx. Accessed December 18, 2016.
Doctors’ Notes: Finding it hard to quit smoking? Blame your genes. https://www.thestar.com/life/health_wellness/2016/11/07/doctors-notes-finding-it-hard-to-quit-smoking-blame-your-genes.html. Accessed December 18, 2016.
Guide to Quitting Smoking. http://www.cancer.org/healthy/stayawayfromtobacco/guidetoquittingsmoking/. Accessed December 18, 2016.
កំណែប្រែបច្ចុប្បន្ន
30/06/2019
អត្ថបទដោយ គឹម កាណែល
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ly Sophat
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ