ទម្លាប់ល្អ

ចំណេះដឹងទូទៅ

ទម្លាប់ល្អ

អ្នកវិទ្យាសាស្ត្របង្ហើបគន្លឹះឲ្យរស់នៅបានលើសពី ១០០ឆ្នាំ

ជាច្រើនឆ្នាំមកហើយដែលអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ នឹងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយក៏ដោយ។ ខណៈពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ដោយឡែកអ្នកវិទ្យាសាស្ត្រមួយចំនួន ផ្សេងទៀតផលិតនូវសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។ ​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។ វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។ ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។ ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia […]

អត្ថបទផ្សេងទៀតពី ទម្លាប់ល្អ

ស្វែងរក ទម្លាប់ល្អ

ទម្លាប់ល្អ

ទម្លាប់​រស់​នៅ​ ៥​យ៉ាង​ បង្កើន​ការ​ចងចាំ និង​សមត្ថភាព​ខួរ​ក្បាល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ ​គ្នា​យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ទម្លាប់​​មិន​ល្អ​ដែល​​​ចង់​ផ្លាស់ប្ដូរ​ ហើយ​អាកប្បកិរិយា​ជាក់លាក់​មួយ​ចំនួន​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​សមត្ថភាព​ខួរ​ក្បាល​​។ ដូចនេះ ដើម្បី​ពង្រឹង​ការ​ចងចាំ និង​បង្កើន​​សមត្ថភាព​ខួរ​ក្បាល​​ គ្នា​យើង​គប្បី​អនុវត្ត​ទម្លាប់​ប្រចាំ​ថ្ងៃ​​ល្អ​​ៗ​ខាង​ក្រោម។ ១. ធ្វើ​សមាធិ​ ​បើ​គ្នា​យើង​ចង់​ឲ្យ​ការ​ផ្ដោត​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង គួរ​​ចំណាយ​ពេល​ខ្លះ​ធ្វើ​សមាធិ​ជា​រៀង​រាល់​ថ្ងៃ​។ ពិត​ណាស់ ការ​ធ្វើ​សមាធិ​អាច​កាត់បន្ថយ​ស្រ្តេស និង​ការ​ថប់​បារម្ភ ព្រម​ទាំង​បង្កើន​សមត្ថភាព​ខួរ​ក្បាល​ថែម​ទៀត​ផង​​។ ២. គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ​ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​គ្រប់គ្រាន់​ជា​រៀង​រាល់​យប់​ ជា​ទម្លាប់​ដ៏​ល្អ​មួយ​ ដែល​​​អាច​ផ្ដល់​ផល​វិជ្ជមាន​ដល់​ប្រព័ន្ធ​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​របស់​យើង​ រួម​ទាំង​ការ​ផ្ដោត​អារម្មណ៍​ផង​ដែរ​។ ​អំឡុង​ពេល​ដែល​យើង​គេង ខួរ​ក្បាល​​នឹង​ធ្វើ​ការ​ជួសជុល​ ​ស្តា​រចនាសម្ព័ន្ធ និង​​មុខងារ​សំខាន់​ៗ​។ ផ្ទុយ​ទៅ​វិញ ការ​គេង​មិន​គ្រប់គ្រាន់​ អាច​រំខាន​ដល់​ដំណើរការ​ទាំង​នេះ។ ម្យ៉ាង​វិញ​ទៀត ការ​គេង​មិន​គ្រប់គ្រាន់​​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ជំងឺ​មួយ​ចំនួន​ រួម​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ ធាត់​ជ្រុល​ និង​​ជំងឺ​បេះដូង​​។ ៣. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿងស្រវឹង​ ​បន្ថែម​ពី​នេះ ​​​​​​​គ្រឿង​ស្រវឹង​ក៏​អាច​ប៉ះពាល់​ដល់​ការ​ចងចាំ​ដូច​គ្នា​។ ជាតិ​អាកុល​ជា​សារធាតុ​Neurotoxin ហើយ​ការ​ផឹក​គ្រឿង​ស្រវឹង​លើស​កម្រិត​ជា​ប្រចាំ អាច​បំផ្លាញ​ដល់​ផ្នែក​នៃ​ខួរ​ក្បាល​ដែល​ទាក់ទង​នឹង​ការ​ចងចាំ ព្រោះ​អាច​នាំ​ឲ្យ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ ដូចជា​វីតាមីន​B-1 ដែល​មាន​សារសំខាន់​​ក្នុង​ការ​ផ្ដល់​ថាមពល​ដល់​កោសិកា​ខួរ​ក្បាល​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៤. ញ៉ាំ​អាហារ​ល្អ​ៗ​ ខួរ​ក្បាល​របស់​យើង​ត្រូវការ​សារធាតុ​ចិញ្ចឹម​ជា​ប្រចាំ ដើម្បី​រក្សា​ថាមពល​ និង​ដំណើរការ​​​បាន​ល្អ​បំផុត​ហើយ​ការ​ញ៉ាំ​អាហារ​មិន​ល្អ​ច្រើន​ជ្រុល​ អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ខួរ​ក្បាល​ទៅ​វិញ។ អាហារ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ចម្រាញ់​ខ្ពស់​  ​ដូចជា​ស្ករ​គ្រាប់​ ភេសជ្ជៈ​បន្ថែម​ជាតិ​ស្ករ អាច​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ និង​បំផ្លាញ​សុខភាព​ខួរ​ក្បាល​បន្តិច​ម្ដង​ៗ​។ ជាង​នេះ​ទៅ​ទៀត​ កាបូអ៊ីដ្រាត​ចម្រាញ់​អាច​កាត់បន្ថយ​មុខងារ​នៃ​ការ​ចងចាំ និង​ធ្វើ​ឲ្យ​ការ​យល់​ដឹង​ថយ​ចុះ​។ ជំនួស​ឲ្យ​ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ គ្នា​យើង​គួរ​ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​ […]


អនាម័យទូទៅ

៥ មូលហេតុមានក្លិនក្លៀកមិនល្អ ទោះទើបងូតទឹកសម្អាតរួចក៏ដោយ

ការ​ងូត​ទឹក​សម្អាត ជា​ធម្មតា ធ្វើ​ឲ្យ​ក្លៀក និង​រាងកាយ​​យើង​គ្រប់​ផ្នែក​ស្អាត និង​មាន​ក្លិន​ក្រអូប។ ផ្ទុយ​ទៅ​វិញ បើ​យើង​នៅ​តែ​មាន​អារម្មណ៍​ថា ភាយ​ក្លិន​ផ្អួរៗ ឬ​ក្លិន​ក្លៀក​មិន​ល្អ ក្រោយ​ងូត​ទឹក ហេតុ​អ្វី​បាន​ជា​អ៊ីចឹង​វិញ? ការ​ជីក​ឫស​គល់​នៃ​បញ្ហា​នេះ សំខាន់​ណាស់​សម្រាប់​យើង ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​លើ​ខ្លួន ហើយ​ខាង​ក្រោម​នេះ ជា​មួល​ហេតុ​ទូទៅ ៥ បង្ក​ឲ្យ​ក្លិន​ក្លៀក​មិន​ល្អ ទោះ​ងូត​ទឹក​រួច​រាល់​ក៏​ដោយ។ គណនា BMI ១. ប្រើ​ផលិត​ផល​បំបាត់​ក្លិន​ខុស ជា​ទូទៅ មនុស្ស​ភាគ​ច្រើន​និយម​ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក បន្ទាប់​ពី​ងូត​ទឹក​រួច​ពេល​ព្រឹក ពោល​គឺ​ពេល​រៀប​ចេញ​ទៅ​ធ្វើ​ការ។ល។ ប៉ុន្តែ តាម​ពិត​ទៅ ទម្លាប់​ប្រើ​ផលិតផល​បំបាត់​ក្លិន​ក្លៀក​មិន​ល្អ​ពេល​ព្រឹក​បែប​នេះ​មិន​ត្រឹម​ត្រូវ​ទេ។ “ពពួក​ផលិតផល​បំបាត់​ក្លិន​ក្លៀក មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​យើង​ប្រើ​វា​ពេល​យប់ ពេល​រៀប​ចូល​គេង។” នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត Marisa Garshick ជំនួយ​កាយ​សាស្ត្រាចារ្យ​ផ្នែក​ព្យាបាល​ជំងឺ​សើ​ស្បែក​នៅ​មន្ទីរពេទ្យ Cornell-New York Presbyterian Medical Center។ ២. ពិបាក​សម្អាត​ព្រោះ​រោម រោម​ក្លៀក​ធ្វើ​ឲ្យ​ញើស​ផ្អាប់​ក្នុង​ក្លៀក​ខ្លាំង​ជាង​ស្បែក​ទទេ​ទៅ​ទៀត ដូច​នេះ​ហើយ​ពេល​យើង​បែក​ញើស​ច្រើន វា​អាច​បណ្ដាល​ឲ្យ​ផ្អាប់​ជាមួយ​បាក់តេរី​ដែល​បង្ក​ជា​ក្លិន​ស្អុយ។ ម៉្យាង​វិញ​ទៀត យើង​ក៏​ពិបាក​នឹង​សម្អាត​ឲ្យ​គ្រប់​ជ្រុង​ជ្រោយ​ដែរ បើ​សិន​ក្លៀក​យើង​មាន​រោម​ក្រាស់។ ៣. ក្លៀក​មាន​បាក់តេរី​មិន​ល្អ នៅ​លើ​ផ្ទៃ​ស្បែក​របស់​យើង​គ្រប់​រូប​សុទ្ធ​តែ​មាន​បាក់តេរីក ល្អ និង​អាក្រក់ គ្រប់​ផ្នែក​លើ​រាងកាយ រួម​ទាំង​ក្លៀក​ផង​ដែរ។ វេជ្ជបណ្ឌិត Garshick ពន្យល់​ថា “ជាធម្មតា បាក់តេរី​ទាំង​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​តុល្យភាព […]


វិធីសង្គ្រោះបឋម

ចេះគ្រប់គ្នាល្អ! វិធីសង្គ្រោះបឋម ពេលឃើញមនុស្សលង់ទឹក

ករណីលង់ទឹក អាច​កើតឡើង​បាន​លឿន​មែន​ទែន ពិសេស​ចំពោះ​កូន​ក្មេង និង​គ្នា​យើង​ដែល​មិន​ចេះ​ហែល​ទឹក​តែ​ចូល​ចិត្ត​ទៅ​លេង​ទឹក។ ត្បិត​តែ​ពេល​ខ្លះ​យើង​គិត​ថា​មិន​មាន​អ្វី​កើត​ឡើង ឬ​លេង​ទឹក​កន្លែង​មនុស្ស​ច្រើន​មិន​សូវ​ភ័យ ប៉ុន្តែ​រឿង​អាក្រក់​អាច​កើត​ឡើង ហើយ​ភាគ​ច្រើន​មិន​សូវ​មាន​មនុស្ស​ដឹង​ពី​វិធី​សង្គ្រោះ​បឋម​ប៉ុន្មាន​ទេ។ កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​ វិធី​សង្គ្រោះ​បឋម​ពេល​មនុស្ស​លង់​ទឹក ១. មុន​នឹង​ចូល​ទៅ​សង្គ្រោះ​ជន​រង​គ្រោះ យើង​ត្រូវ​គិត​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដើម្បី​ចៀស​វាង​យើង​ក្លាយ​ជា​ជន​រង​គ្រោះ​មួយ​រូប​ទៀត។ មុន​ពេល​ចូល​ទៅ​ជួយ​គេ យើង​គួរ​ពាក់​អាវ​ពោង ឬ​ខ្សែ​ពួរ​សម្រាប់​អ្នក​ដទៃ​ងាយ​ស្រួល​ទាញ​យើង និង​ជន​រង​គ្រោះ​ឡើង​គោក​វិញ។ ២. ប្រសិន​បើ​មាន​មនុស្ស​នៅ​កន្លែង​កើត​ហេតុ​ច្រើន ឲ្យ​នរណា​ម្នាក់​ខល​ហៅ​ឡាន​សង្គ្រោះ​បន្ទាន់ (បើ​អាច) ៣. ក្នុង​ករណី​ជន​រង​គ្រោះ នៅ​មាន​ស្មារតី យើង​អាច​ឲ្យ​ជន​រង​គ្រោះ​តោង​ខ្សែ​ពួរ ឬ​មែក​ឈើ រួច​ទាញ​ជន​រង​គ្រោះ​មក​ក្បែរ​ខ្លួន។ ត្រូវ​ចាំ​ថា អ្នក​ជួយ​សង្គ្រោះ​មិន​គួរ​ព្យាយាម​ប៉ះ​ជន​រង​គ្រោះ​លង់ទឹកដែល​កំពុង​ភ័យ​ស្លន់​ស្លោ​ដោយ​ផ្ទាល់​ឡើយ ព្រោះ​អាច​មាន​គ្រោះ​ថ្នាក់​ទាំង​អស់​គ្នា។ ៤. ក្នុង​ករណី​ជន​រង​គ្រោះ​បាត់​បង់​ស្មារតី យើង​គួរ​ប្រើ​ទូក​ទៅ​យក​ជន​រង​គ្រោះ(បើ​មាន) ឬ​អ្នក​សង្គ្រោះ​ចង​ខ្សែ​ពួរ​នៅ​ចង្កេះ មុន​ចូល​ទៅ​ជួយ​ជន​រង​គ្រោះ រួច​ឲ្យ​អ្នក​នៅ​លើ​គោក​ទាញ​ទាំង​អ្នក​សង្គ្រោះ និង​ជន​រង​គ្រោះ។ ៥. ពេល​ជន​រង​គ្រោះ​ដល់​លើ​គោក យើង​គួរ​ព្យាយាម​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ។ ប្រសិន​បើ អាកាសធាតុ​ត្រជាក់ ជំហាន​ដំបូង​គឺ​ត្រូវ​ដោះ​សំលៀក​បំពាក់​ជន​រង​គ្រោះ​ចេញ រួច​យក​កន្សែង ឬ​ភួយ​មក​រុំ​ជន​រង​គ្រោះ និង​តាម​ដាន​បញ្ហា​ចុះ​កម្ដៅ​ខ្លួន​លើ​ជន​រង​គ្រោះ។ ប្រសិន​បើ​ជន​រង​គ្រោះ​មិន​ដក​ដង្ហើម យើង​ត្រូវ​ធ្វើ CPR។ ៦. វិធី​សង្គ្រោះ CPR ម្ដងៗ មាន​ការ​សង្កត់​ទ្រូង ៣០ដង រួច​ផ្លុំ​ខ្យល់​ដង្ហើម ​២ ដង ធ្វើ​បែប​នេះ​ឲ្យ​បាន ៥ដង មុន​នឹង​ពិនិត្យ​មើល​ជីពចរ​ជន​រង​គ្រោះ​ម្ដង​ទៀត។ […]


អនាម័យទូទៅ

ពិតអត់ លាងដៃនឹងផេះសម្លាប់មេរោគ ស្អាតដូចលាងជាមួយសាប៊ូ?

“លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ ឬ​ក្រោយ​ប្រើ​បង្គន់ បើ​គ្មាន​សាប៊ូ កុំ​ទុក​យូរ​ត្រូវ​លាង​នឹង​ផេះ” ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ការ​ផ្សព្វផ្សាយ​ពី​ទម្លាប់ល្អធ្វើ​អនាម័យ​ដៃ​​បែប​នេះ​កាល​ពី​រាប់​ឆ្នាំ​មុន​មក។ ជា​ទូទៅ ផេះ​តែង​តែ​ត្រូវ​យើង​ទុក​ចោល​លើ​ដី មើល​ទៅ​កខ្វក់ ប៉ុន្តែ ផេះ​ពិត​ជា​អាច​សម្លាប់​មេរោគ​លើ​ដៃ​យើង​បាន​ដូច​សាប៊ូ​មែន ឬ​យ៉ាង​ណា? នៅ​ក្នុង​ប្រទេស​ខ្សត់ ឬ​កំពុង​អភិវឌ្ឍន៍ ផេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ញឹក​ញាប់​ថា អាច​យក​មក​លាង​ដៃ​សម្លាប់​មេរោគ​ជំនួស​សាប៊ូ​បាន។ ក្នុង​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​មាន​បញ្ជាក់​ថា បច្ចុប្បន្ន យើង​អាច​យក​ផេះ​មក​លាង​ដៃ​បាន ក្នុង​ករណី​ដែល​មិន​មាន​សាប៊ូ។ ដូច​នឹង​សាប៊ូ​ដែរ ផេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ភ្នាក់​ងារ​សម្លាប់​មេរោគ (alkaline) និង​ជួយ​ឲ្យ​ដៃ​យើង​ស្អាត។ តើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់? ឥឡូវ​នេះ វិធានការ​ការពារ​ជំងឺ​កូវីដ-១៩​ចាំ​បាច់​មួយ​នោះ​គឺ​ការ​លាង​ដៃ​ជាមួយ​សាប៊ូ​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់។ ទាក់ទង​នឹង​ការ​ប្រើ​ផេះ លាង​ដៃ​ជំនួស​សាប៊ូ​អាច​សម្លាប់​វីរុស​កូវីដ-១៩​បាន​ឬ​ក៏​អត់​នោះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្រើន​ទេ ដែល​អាច​ជា​ភស្តុតាង​បញ្ជាក់​ពី​ការ​លើក​ឡើង​នេះ។ ម៉្យាង​វិញ​ទៀត ផេះ​ក៏​មិន​មែន​ល្អ​ទាំង​អស់​ដែរ ព្រោះ​វា​ក៏​អាច​មាន​ផ្ទុក​មេរោគ ឬ​សារធាតុ​ពុល ហើយ​សារធាតុ​គីមី​នៅ​ក្នុង​ផេះ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ប្រេះ ឬ​ខូច បើ​យើង​ប្រើ​វា​ញឹក​ញាប់​ពេក។ ត្រូវ​ចាំ​ថា ការ​លាង​ដៃ​នឹង​ផេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មិន​ស្អាត និង​ធុំ​ក្លិន​មិន​ក្រអូប​ដូច​ពេល​យើង​ប្រើ​សាប៊ូ​ទេ។ ហេតុ​នេះ​ហើយ ការ​ប្រើ​ផេះ​គួរ​តែ​ប្រើ​នៅ​ក្នុង​ករណី​ចាំបាច់​ដែល​យើង​គ្មាន​សាប៊ូ ឬ​ជែល​អាល់កុល​លាង​ដៃ​ប៉ុណ្ណោះ។


ទម្លាប់ល្អ

អង្គុយយូរម៉ោងមួយថ្ងៃៗ ប្រឈមបញ្ហាសុខភាពយ៉ាងតិច៥យ៉ាង

ទម្លាប់​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​ដែល​មិន​សូវ​​ធ្វើ​ចលនា​រាង​កាយ​ដូច​ជា​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ចំពោះ​ខុស​ភាព​។ ការណ៍​ដែល​យើង​អាច​ធ្វើ​ចលនា​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ អាច​កាត់​បន្ថយ​ហានិភ័យ​សុខភាព​ផ្សេង​បាន​ច្រើន និង​ធ្វើ​ឲ្យ​សុខ​ភាព​កាន់​តែ​ប្រសើរ​។ ហានិភ័យ​សុខភាព​បណ្ដាល​មកពី​អង្គុយ​យូរ​ម៉ោង​រាល់ថ្ងៃ​ ​មនុស្ស​យើង​ធម្មជាតិ​បង្កើត​​មក​ដោយ​ឲ្យ​មាន​ជំហរ​ត្រង់ ដែល​ការណ៍​នេះ​ជួយ​ដល់​​បេះដូង និង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព​ល្អ​។ ដូច​គ្នា​ដែរ ពោះ​វៀន​យើង​ក៏​ដំណើរការ​បាន​ល្អ​ពេល​ដង​ខ្លួន​យើង​ឈរ​ត្រង់​ល្អ។ ដូច​គ្នា​យើង ធ្លាប់​ដឹង​ហើយ​ថា​អ្នក​ដែល​មិន​សូវ​បាន​ធ្វើ​ចលនា ឬ​ដេក​ស្ងៀម​រយៈ​ពេល​យូរ អាច​មាន​បញ្ហា​ក្នុង​ការ​បន្ទោបង់។ ១. ជើង និង​សាច់ដុំ ការ​ដែល​យើង​ចំណាយ​ពេល​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​អាច​នាំ​ឲ្យ​យើង​ខ្សោយ​ជើង និង​សាច់ដុំ​នៅ​ត្រង់​ជើង​មិន​​រឹង​មាំ​។ សាច់​ដុំ​ធំ​នៅ​ជើង មាន​សារសំខាន់​ក្នុង​ការ​ជួយ​រក្សា​លំនឹង និង​ដើរ។ បើ​សិន​ជា​សាច់​ដុំ​ជើង​ខ្សោយ​ អាច​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​ដួល និង​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ហាត់​ប្រាណ​។​ ២.​ទម្ងន់​ ការ​ធ្វើ​ចលនា​បាន​ច្រើន ជួយ​ឲ្យ​រាង​កាយ​​យើង​បំបែក​ខ្លាញ់ និង​ស្ករ​ដែល​យើង​ញ៉ាំ​បាន​ល្អ​។ បើ​សិន​ជា​យើង​ចំណាយ​ពេល​អង្គុយ​ច្រើន​​ម៉ោង ការ​រំលាយ​អាហារ​មិន​មាន​ប្រសិទ្ធ​ភាព​ ដូច​នេះ​នាំ​ឲ្យ​ស្ករ និង​ខ្លាញ់​ទាំង​នោះ​ស្តុក​នៅ​ក្នុង​រាង​កាយ​របស់​យើង និង​ឡើង​ទម្ងន់​​។ ទោះ​បី​យើង​ជា​មនុស្ស​ចូល​ចិត្ត​ហាត់​ប្រាណ​ក៏​ដោយ តែ​ការ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​អង្គុយ​​ក៏​នៅ​តែ​អាច​បង្ក​ជា​បញ្ហា​សុខ​ភាព​ដូច​ជា បញ្ហា​ធាត់​ជ្រុល សម្ពាធ​ឈាម​ខ្ពស់ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់ កម្រិត​កូលេស្តេរ៉ូល​ល្អ​ចុះ​ទាប និង​មាន​ភាព​ធន់​អាំងស៊ុយ​លីន​ជា​ដើ​ម​។ បើ​យើង​ជា​មនុស្ស​អង្គុយ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ការសិក្សា​ថ្មីៗ​នេះ​ណែ​នាំ​ឲ្យ​ហាត់​ប្រាណ​កម្រិត​មធ្យម ដូច​ជា​ដើរ រត់ ជិះ​កង់ ឬ​ហែលទឹក​ឲ្យ​បាន​ចន្លោះ​ពី​៦០​ទៅ​៧៥​នាទី​ក្នុង​មួយ​ថ្ងៃ មិន​មែន​ត្រឹម​៣០​នាទី​នោះ​ទេ​។ ៣. ត្រគាក​ និង​ខ្នង​ បើ​​យើង​ចំណាយ​ពេល​ច្រើន​ក្នុង​ការ​អង្គុយ​ក្នុង​មួយ​ថ្ងៃៗ ត្រគាក និង​ខ្នង​របស់​យើង​ក៏​លែង​សូវ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទ្រ​ដង​ខ្លួន​ទៀត​ដែរ​។ ការ​មាន​ទម្លាប់​អង្គុយ​យូរ​រាល់ថ្ងៃ​ធ្វើ​ឲ្យ​សាច់ដុំ​សន្លាក់​នៅ​ត្រគាក​រួញ​ខ្លី ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​ដល់​សន្លាក់​ត្រង់​ត្រគាក​។ ដូច​គ្នា​ដែរ ការ​អង្គុយ​យូរ បូក​រួម​ឥរិយាបថ​អង្គុយ​មិន​ល្អ​ផង អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ឆ្អឹង​ខ្នង​ដែរ​ ដូច​ជា​មាន​សម្ពាធ​លើ​ឌីស​ឆ្អឹង​ខ្នង និង​អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​។ ៤. ជំងឺ​មហារីក​ ការ​សិក្សា​ថ្មីៗ​នេះ​រក​ឃើញ​ថា​ គ្រោះ​ថ្នាក់​បង្ក​មកពី​ការ​អង្គុយ​យូរ​ម៉ោង​ក្នុង​មួយ​ថ្ងៃៗ​អាច​នាំឲ្យ​យើង​ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក​សួត មហារីក​ស្បូន […]


ទម្លាប់ល្អ

គួរញ៉ាំបន្លែ និង​ផ្លែឈើប៉ុន្មាន​ក្នុង​មួយ​ថ្ងៃទើបល្អចំពោះសុខភាព?

គ្នា​យើង​ពិត​ជា​បាន​ឮ​ញឹក​ញាប់​ណាស់​ថា​បន្លែ និង​ផ្លែ​ឈើ ល្អ​ចំពោះ​សុខ​ភាព និង​ថែម​ទាំង​មាន​ការ​ណែ​នាំ​ឲ្យ​យើង​ញ៉ាំ​​ឲ្យ​បាន​ច្រើន​ទៀត​ផង​។ ចុះ​គ្នា​យើង​ដឹង​ទេ​ថា​គួរ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​ប៉ុន្មាន​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឲ្យ​រាង​កាយ​មាន​សុខ​ភាព​ល្អ?​​ អង្គការ​​សុខ​ភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា​បន្លែ និង​ផ្លែ​ឈើ​ជា​អាហារ​សំខាន់​សម្រាប់​សុខភាព និង​ថា​ការ​ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​បាន​គ្រប់​គ្រាន់​ នឹង​ជួយ​ការ​ពារ​មនុស្ស​យើង​​ពី​ជំងឺ​ធ្ងន់​ធ្ងរ​មួយ​ចំនួន​ផង​ដែរ​។ អង្គការ​សុខភាព​ពិភព​លោក​លើក​ឡើង​ថា​មនុស្ស​ប្រហែលជា​១,៧​លាន​នាក់​នៅ​ទូទាំង​ពិភព​លោក​បាន​ស្លាប់​រាល់​ឆ្នាំ​ទាក់ទង​នឹង​បញ្ហា​បង្ក​ឡើង​ដោយ​មិន​បាន​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​គ្រប់​គ្រាន់​។ ជាង​នេះ​ទៅ​ទៀត ការ​មិន​បាន​ញ៉ាំ​បន្លែ និង​ផ្លែឈើ គ្រាប់​គ្រាន់​អាច​បង្ក​ឲ្យ​មាន​ឱកាស​កើត​ជំងឺ មហារីក​ក្រពះ​ពោះ​វៀន​ដល់​ទៅ​១៤​ភាគ​រយ និង​ស្លាប់​ដោយសារ​ជំងឺ​ស្ទះសរសៃឈាម​បេះដូង​ ប្រហែល​១១​​ភាគ​រយ​ និង​ស្លាប់​ដោយ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល​​​ប្រហែល​៩​ភាគ​រយ​នៅ​ទូទាំង​ពិភព​លោក​។ អង្គការសុខភាព​ពិភព​លោក និង​អង្គការ​ស្បៀង​អាហារ​ពិភព​លោក​បាន​ណែ​នាំ​មនុស្ស​យើង​ញ៉ាំ​បន្លែ និង​ឈើ​ឲ្យ​បាន​យ៉ាង​តិច​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ដោយ​បូក​បញ្ចូល​ពពួក​​បន្លែ​មើម​ផង​ដែរ​។ ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​គ្រប់​គ្រាន់ អង្គការ​សុខភាព​ពិភព​លោក​ថា​អាច​ជួយ​បង្ការ​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ដូច​ជា​ជំងឺ​បេះដូង មហារីក ទឹកនោម​ផ្អែម និង​បញ្ហា​ធាត់​ជ្រុល​ ក៏​ដូចជា​ជួយ​បង្ការ​ការ​ខ្វះ​សារធាតុ​ចិញ្ចឹម​។ ការ​សិក្សា​ផ្សេង​ទៀត​បាន​រក​ឃើញ​ថា​ការ​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​បាន​ចន្លោះ​ពី​២០០​ក្រាម​ទៅ​៨០០​ក្រាម​ក្នុង​មួយ​ថ្ងៃ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង គ្រោះ​ថ្នាក់​សរសៃឈាម​ខួរ​ក្បាល និង​ស្លាប់​មុន​អាយុ បាន​១០,៨​ភាគ​រយ​។ ចំណែក​CDC​ អាមេរិក​វិញ​បាន​ណែ​នាំ​ថា​សម្រាប់​មនុស្ស​ពេញ​វ័យ​គួរ​ញ៉ាំ​ផ្លែ​ឈើ​ឲ្យ​បាន​ប្រហែល​២០០​ទៅ​២៥០​ក្រាម​ក្នុង​មួយថ្ងៃ​ និង​បន្លែ​ចន្លោះ​ពី​ជាង​២៥០​ក្រាម​ទៅ​ជិត​៤០០​ក្រាម​ក្នុង​មួយ​ថ្ងៃ​។


រូបមន្តសុខភាព

ចៀសវាង​ជំងឺ​លើស​សម្ពាធឈាម​ អនុវត្ត​​រឿង​​៣​នេះ ​ក្នុង​វ័យ​៣០​ឆ្នាំ

ពិត​ណាស់​ ហានិភ័យ​នៃ​ការវិវត្តទៅ​ជា​ជំងឺ​លើសសម្ពាធ​ឈាម​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទៅ​តាម​វ័យ​​។​ ការ​ចាត់​វិធានការ​ជាក់លាក់​មួយ​ចំនួន​ ដើម្បី​គ្រប់គ្រង​កម្រិត​សម្ពាធ​ឈាម​ឲ្យ​មាន​ប្រសិទ្ធភាព​ គឺ​ជា​រឿង​ចាំបាច់​មួយ​។​ ​ជាក់​ស្ដែង​ គ្នា​យើង​ភាគ​ច្រើន​ក្នុង​វ័យ​៣០​ឆ្នាំ​ អាច​ប្រឈម​នឹង​ជំងឺ​លើស​ឈាម​ ​ហើយ​ខណៈ​ពេល​ដែល​ថ្នាំ​​អាច​​ជួយ​គ្រប់គ្រង​បញ្ហា​នេះ​​បាន​ របប​អាហារ​ និង​បែបបទ​រស់នៅ​ក៏​ដើរ​តួនាទី​យ៉ាង​​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​លើស​ឈាម​​ដូច​គ្នា​​។​ ហេតុ​នេះ​​ហើយ​ ដើម្បីចៀសផុត​ពី​ជំងឺ​​មួយ​ប្រភេទ​នេះ​​ យើង​អាច​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំង​នេះ​។ ​១. ​របប​អាហារ​សុខភាព​ ជា​ទូ​ទៅ អាហារ​សុខភាព​ដែល​រួម​បញ្ចូល​បន្លែ​ស្លឹក​បៃតង​ អាច​ផ្ដល់​វីតាមីន​K​​ ដែល​អាច​ជួយ​ការពារ​​សរសៃ​ឈាម​ ​​លើក​កម្ពស់​កំណក​ឈាម​ត្រឹមត្រូវ​ ព្រម​ទាំង​​ជាតិនីត្រាត​ក្នុង​​របប​អាហារ។​ កត្តា​ទាំង​នេះ​អាច​កាត់បន្ថយ​សម្ពាធ​ឈាម​ ភាព​រឹង​នៃ​សរសៃ​ឈាម​ និង​បង្កើន​មុខងារ​កោសិកា​​នៅ​ជាប់​សរសៃ​ឈាម​។​ ចំពោះ​ផ្លែឈើ​វិញ​ ផ្លែ​ស្វាយ​ គឺ​ជា​ប្រភព​ដ៏​ល្អ​ និង​ជាតិ​សរសៃ​ ព្រម​ទាំង​សារធាតុ​​beta-carotene ដែល​អាច​ជួយ​​ដល់​សម្ពាធ​ឈាម​ ។ ចំណែក​​វីតាមីន​C និង​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​នៅ​ក្នុង​ផ្លែ​ប្លូប៊ឺរី​ក៏​​អាច​ជួយ​ឲ្យ​កម្រិត​ឈាម​មាន​ស្ថិរភាព​​។ ២. ​ការ​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​កាត់បន្ថយ​កម្រិត​អ័រម៉ូន​ស្រ្តេស​របស់​រាងកាយ​។​ វា​ក៏​អាច​ជួយ​ជំរុញ​ការ​ផលិត​អ័រម៉ូន​Endorphins ​ជា​សារធាតុ​គីមី​នៅ​ក្នុង​ខួរ​ក្បាល​ដែល​​​អាច​​បំបាត់​ការ​ឈឺ​ចាប់​បែប​ធម្មជាតិ​ ក៏​ដូចជា​ជួយ​ឲ្យ​អារម្មណ៍​របស់​យើង​បាន​ប្រសើរ​ឡើង​។ បន្ថែម​ពី​នេះ​ វា​ក៏​​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​ដោយ​​​​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​Systolic​ថយ​ចុះ​​។​ ៣. ការ​គ្រប់គ្រង​ស្ត្រេស​ ​ការ​គ្រប់គ្រង​ស្រ្តេស​​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​គឺ​ជា​រឿង​ដ៏​សំខាន់​​មួយ​​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធឈាម​ក្នុង​វ័យ​៣០​ឆ្នាំ​។ វិធីសាស្ត្រ​ងាយ​ៗ​ដើម្បី​គ្រប់គ្រង​ស្រ្តេស​ រួម​មាន​ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​អាច​ជួយ​បង្កើន​កម្រិត​ថាមពល​ និង​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​​ស្រស់ស្រាយ​។ មួយ​វិញ​ទៀត​ ការ​ស្ដាប់​តន្ត្រី​ក៏​មាន​ប្រយោជន៍​ជួយ​​ពន្យឺត​ជីពចរ​ និង​ចង្វាក់​បេះដូង​ផង​ដែរ​ ដែល​ជា​ហេតុ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​កម្រិត​អ័រម៉ូន​ស្រ្តេស​។


វិធីសង្គ្រោះបឋម

បើ​មាន​ស្នាម​មុត​ ឬ​ដំបៅ ​យើង​គួរ​ប្រើ​បង់​បិទរបួស​ ឬ​ចំហ​ចោល​?

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ការ​ប្រើ​បង់​បិទរបួស​ មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​យើង​មាន​របួស​តូច​តាច​ ពី​ព្រោះ​​​វា​មិន​ត្រឹម​តែ​អាច​​ឃាត់​ឈាម​​​បាន​នោះ​ទេ​ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​មុខ​របួស​ស្អាត​ និង​មាន​អនាម័យ​ផង​ដែរ​។​ ប៉ុន្តែ​ គ្នា​យើង​ភាគ​ច្រើន​ជឿ​ថា​ ការ​ទុក​មុខ​របួស​ឲ្យ​នៅ​ចំហ​ និង​ត្រូវ​ខ្យល់​ គឺ​អាច​ជួយ​ឲ្យ​វា​ឆាប់​ជា​សះ​ស្បើយ​ជាង។​ ដូច្នេះ​ តើ​ជំនឿ​មួ​យ​ណា​ដែល​ត្រឹមត្រូវ​? ពិត​ណាស់​ មាន​ចំណុច​ជា​ច្រើន​ ដើម្បី​ឲ្យ​យើង​ធ្វើការ​ពិចារណា​ ថា​តើ​យើង​គួរ​​ប្រើ​បង់​បិទ​របួស​ ឬ​​ចំហ​ឲ្យ​ត្រូវ​ខ្យល់​។​ ១. ហេតុ​អ្វី​យើង​ត្រូវ​ចំហ​មុខ​របួស​ឲ្យ​ត្រូវ​ខ្យល់​? ​​​​​យើង​តែង​តែ​ជឿ​ថា​ ការ​ទុក​មុខ​របួស​ចំហ​ នឹង​ធ្វើ​ឲ្យ​​​វា​អាច​ដក​ដង្ហើម​បាន​ និង​ឆាប់​ជា​សះ​ស្បើយ​។​ ប៉ុន្តែ ​ការ​​ទុក​ឲ្យ​មុខ​របួសឲ្យ​​មាន​សំណើម​ គឺ​មាន​អត្ថប្រយោជន៍​ច្រើន​ជាង។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​យើង​​​មាន​ស្នាម​មុត​តិចតួច​​​ដែល​មិន​កកិត​ជាមួយ​នឹង​សំលៀកបំពាក់​ ឬ​មិន​កខ្វក់​ទ​​នោះ​ យើង​មិន​ចាំបាច់​ប្រើបង់​បិទ​របួស​ក៏​បាន​។​ ​ម្យ៉ាង​វិញ​ទៀត​ នៅ​ពេល​ដែល​មុខ​របួស​ជិត​ជា​សះ​ស្បើយ និង​​ឡើង​ក្រមរ​ ​យើង​ក៏​អាច​ចំហ​វា​ចោល​​​​​បាន​ដែរ​​។​ ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ការ​ទុក​ឲ្យ​មុខ​របួស​ចំហ​ ក៏​មាន​គុណ​វិបត្តិ​ដូច​គ្នា។​ នៅ​ពេល​ដែល​យើង​ចំហ​មុខ​របួស​ វា​អាច​ប៉ះពាល់​ទៅ​នឹង​ធូលី​ និង​បាក់តេរី​ផ្សេងៗ​។​ សូម្បី​តែ​​ស្នាម​មុត​ ឬ​រលាត់​ស្បែក​តិច​តួច​ ក៏​អាច​​ឆ្លង​មេរោគ​ និង​ភាព​កខ្វក់​​​។​ ជាមួយ​គ្នា​នេះ​ដែរ​ នៅ​ពេល​ដែល​មុខ​របួស​ចំហ​ វា​អាច​មាន​ហានិភ័យ​នៃ​ការ​​ប៉ះ​ទង្គិច​​ កកិត​ ឬ​​រលាត់​ថែម។ កត្តា​ទាំង​​នេះ​អាច​រាំង​ស្ទះ​ដល់​ដំណើរការ​ជា​សះ​ស្បើយ​ និង​ធ្វើ​ឲ្យ​របួស​ចាប់ផ្ដើម​ចេញ​ឈាម​ ឬ​ធ្វើ​ឲ្យ​ក្រមរ​​ជ្រុះ​ចេញ​មុន​ពេល​​កំណត់​។​ ​​​​​​២. ហេតុ​អី​យើង​គួរ​បិទ​​របួស​ឲ្យ​ជិត​? ពិត​ណាស់​ ការ​ប្រើ​បង់​បិទ​របួស​​មាន​អត្ថប្រយោជន៍​ច្រើន​ជាង​ ពី​ព្រោះ​មុខ​របួស​អាច​ជា​សះ​ស្បើយ​ប្រសើរ​ជាង​​នៅ​​​ពេល​ត្រូវ​សំណើម​ […]


វិធីសង្គ្រោះបឋម

មុនសម្រេចចិត្តចាក់សាក់តាមគ្នា គួរដឹងចំណុចទាំងនេះសិន

ការ​បន្សល់​ស្នាម​សាក់​លើ​ខ្លួន អាច​ជា​រឿង​តុបតែង​លម្អ ឬ​អាច​ជា​ការ​សម្គាល់​​​ព្រឹត្តិការណ៍​សំខាន់​ៗ​នៅ​ក្នុង​ជីវិត​របស់​​​គេ ទោះ​ជា​មាន​គ្នាយើង​ខ្លះ មិន​ស្រឡាញ់ ឬ​មិន​ឲ្យ​តម្លៃ​ទូលំទូលាយ​ដល់​អ្នក​លេង​ខ្លួន​មាន​សាក់​យ៉ាង​ណា​ក្ដី។ ការ​ចាក់​សាក់​ គឺ​មាន​ទាំង​ការ​ឈឺ​ចាប់ និង​មាន​​​ស្មុគ​ស្មាញ​ក្នុង​ប្រឈមមុខ​នឹង​អ្នកជុំវិញ​ខ្លួន​មាន​ទាំង​មិត្តភ័ក្ដិ និង​ក្រុមគ្រួសារ បូករួម​ទាំង​ការ​ថែទាំ​ឲ្យ​បាន​ត្រឹម​ត្រូវ។ យ៉ាង​ណា​មិញ បន្ទាប់​ពី​ចាក់​សាក់​រួច​នោះ មាន​មនុស្ស​ជាច្រើន​មាន​បំណង​ចង់​លុប​ចោល​វិញ ប៉ុន្តែ​ដោយ​មិន​ដឹង​ពី​វិធី​ក្នុង​ការ​លុប​ចេញ​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​ ១- ការថែស្នាមសាក់​ - ការថែទាំភ្លាមៗ៖ យើងត្រូវ​រុំ ឬ​បិទ​ឲ្យ​បាន​ពី ១ ទៅ ៣ ម៉ោង បន្ទាប់​ពី​ចាក់​សាក់​រួច។ ការ​រុំ​គឺ​អាច​ប្រមូល​នូវ​ឈាម និង​រក្សា​នូវ​ទឹក​ថ្នាំ​សាក់​បាន ហើយការ​រុំ​​អាស្រ័យ​​លើ​ស្នាម​សាក់​។ យើង​ត្រូវ​រក្សា​ស្នាម​សាក់​ឲ្យ​នៅ​ស្អាត​ ​លាង​​ឲ្យ​បាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ ជាមួយ​សាប៊ូ​ប្រឆាំង​បាក់តេរី និង​គ្មាន​ក្លិន​ដើម្បី​ចៀស​វាង​ពី​ការ​ឆ្លង​មេរោគ។ ​​មួយ​ទៀត យើង​ក៏​ត្រូវ​រក្សា​ទម្លាប់​នេះ​រហូត​ដល់​ស្នាម​សាក់​​ជា​សះ​ស្បើយ​ និង​​​​មិន​ត្រូវ​ប៉ះ​ស្នាម​សាក់ បើ​សង្ស័យ​ថា​ដៃអត់​ស្អាត។ ក្រៅពីនេះ យើង​ត្រូវ​​រក្សា​ស្នាម​សាក់​ឲ្យ​មាន​សំណើម​ដោយ​លាប​ថ្នាំ​ប្រេង (Ointment) ​បន្ទាប់​ពី​​​បាន​លាង​សម្អាត​​​រួច ពីរ​បី​ថ្ងៃ​ដំបូង ដោយ​អាច​​លាប​វា​ស្តើង​ៗ​លើ​ស្បែក​ដើម្បី​ឲ្យ​ស្នាម​សាក់​ឆាប់​ជា​សះ​ស្បើយ​តែ​ប៉ុណ្ណោះ។ ការ​លាប​ថ្នាំ​ប្រេង​ច្រើន​ពេក​ក៏​អាច​រារាំង​ដល់​ការ​ជា​សះស្បើយ​បាន​ដែរ។ បន្ទាប់​ពី​ប្រើ​ថ្នាំ​ប្រេង​បាន​ពីរបី​ថ្ងៃ​រួច យើង​អាច​ជ្រើសរើស​ប្រើ​ឡេ​ជំនួស​បាន ហើយ​​មិន​ត្រូវ​ស្លៀក​សម្លៀក​បំពាក់​តឹង​ពេក​នោះ​ទេ​ ត្រូវ​ទុក​លំហ​ខ្លះ​ដើម្បី​ឲ្យ​ខ្យល់​បាន​ចេញ​ចូល។ នៅពេល​គេង ​ព្យាយាម​ចៀស​វាង​ការ​ដេកសង្កត់លើ​ស្នាម​សាក់​​ ដោយ​សារ​​វា​អាច​កកិត​​ដោយ​ខោ​អាវ​​​អាច​បណ្តាល​ឲ្យ​ហៀរទឹក​ខ្មៅ ឬ​ខូច​ស្នាម​សាក់​បាន។ ​ពេល​ដែល​ស្នាម​សាក់​កំពុង​តែ​នឹង​ជា ​ត្រូវចៀស​វាង​ហែល​ទឹក ត្រាំ​ទឹក ឬ​ធ្វើ​សកម្មភាព​ណា​ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​ញើស​ខ្លាំង។ យើង​ក៏​ត្រូវ​ចៀស​វាង​កុំ​ឲ្យ​ត្រូវ​នឹង​ពន្លឺ​ព្រះអាទិត្យ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ដំបូង ដោយ​វា​អាច​ធ្វើ​ឲ្យ​ខូច​ស្នាម​សាក់ និង​ពន្យា​នូវ​ការ​ជា​សះស្បើយ​នៃ​ស្នាម​សាក់។ ​ពេល​ងូត​ទឹក ត្រូវ​ប្រាកដ​ថា​ទឹក​មិន​ក្តៅ​ពេក ហើយ​ក៏​មិន​ត្រូវ​ងូត​យូរ​ពេក​ដែរ។ […]


វិធីសង្គ្រោះបឋម

ពស់ចឹកកុំយកអាល់កុលលាងមុខរបួស ធ្វើឲ្យសសៃឈាមរីកធំលើសដើម ពិសជ្រាបចូលកាន់តែលឿន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ស្ថានភាព​ទឹក​ជំនន់​នៅ​កម្ពុជា​ពេល​នេះ ធ្វើឲ្យ​មនុស្ស​គ្រប់គ្នា​ភ័យ​ព្រួយ​ពី​សុវត្ថិភាព សុខភាព និង​ស្វែង​រក​ជម្រក​សមរម្យ។ ការ​ស្នាក់​នៅ​ក៏​ត្រូវ​តែ​ប្រយ័ត្ន​ដូច​គ្នា បើ​ប្រហែល​អាច​ជួយ​អាសិរពិស​ផ្សេង​ៗ ជាពិសេស​ពស់​ពិស​តែ​ម្ដង ព្រោះ​ទឹក​ជំនន់​នោះ​ក៏​បំផ្លាញ​សម្បុក​វា​ដូច​គ្នា។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​មាន​នរណា​ម្នាក់​ជួប​គ្រោះ​ថ្នាក់​ដោយសារ​ពស់​ចឹក​កុំ​បន្ត​ប្រើ​វិធី​បុរាណ​នានា ព្រោះ​មិន​ត្រឹម​តែ​ជួយ​អ្វី​មិន​បាន ថែម​ទាំង​នាំ​ទុក​ដល់​ជន​រងគ្រោះ​ឲ្យ​ធ្លាក់​ក្នុង​សភាព​គ្រោះ​ថ្នាក់​ទៅ​វិញ។ ក្នុង​នោះ​វិធី​បុរាណ​មាន​ដូចជា៖ - កុំ​យក​ស្លឹក​ឈើ ឬ​ថ្នាំ​ជក់​មក​បិទ​កន្លែង​មុខ​ចង្កូម​ពស់ ព្រោះ​ធ្វើឲ្យ​ជ្រាប​មេរោគ​ផ្សេង​ៗ​ចូល​ទៅ​វិញ - មិន​ត្រូវ​យក​ភ្លើង​ទៅ​អុជ​បរិវេណ​ចង្កូម​ពស់ - មិន​ត្រូវ​វះកាត់ ឬ​ចោះ​មុខ​ចង្កូម​ឲ្យ​ពិស​ហូរ​អស់​ឡើយ ព្រោះ​ពិស​មិន​ហូរ​បែរជា​ហូរ​ឈាម​ខ្សោះ​ខ្លួន​វិញ - មិន​ត្រូវ​យក​ទឹកកក ឬ​ទឹក​ក្ដៅ​មក​ស្អំ​មុខ​របួស​ឡើយ - ចំណែក​វិធី​បឺត​ពិស​ចេញ ក៏​គ្មាន​ប្រសិទ្ធិភាព​ដែរ ចំណុចទាំង​ប៉ុន្មាន​ខាង​លើនេះ ជា​វិធី​ដែល​ចាស់​បុរាណ​ធ្វើ​តៗគ្នា ហើយ​វិធី​បែប​វិទ្យាសាស្ត្រមួយទៀត តែ​មិនត្រឹម​ត្រូវ គឺ​យក​អាល់កុល​មក​លាង​មុខ​របួស​។ ការ​លាង​មុខ​របួស​ពស់​ចឹក ដោយអាល់កុល​អាច​ធ្វើឲ្យ​សសៃ​រឈាម​រីក​កាន់តែធំ ព្រោះ​អាល់កុល​មាន​ជាតិ​ត្រជាក់ធ្វើឲ្យ​ស្រូប​ជាតិ​ពិស​កាន់​តែ​លឿន។ ក្នុង​វិទ្យាសាស្ត្រ​ចាត់​ទុក​បុរាណ​ដែល​ស្រុក​និយម និង​ជឿជាក់​ដូចជា​យក​ស្នែង​សត្វ​នានា​បិទ​លើ​មុខ​ចង្កូម​ឲ្យ​បឺត​ពិស ឬ​ប្រើ​ថ្នាំ​នានា​លាប រួម​ទាំង​ការ​ស្ដោះ​ផ្លុំ​លើ​មុខ​របួស គ្មាន​ប្រសិទ្ធិភាព និង​ពន្យារពេល​យូរ​ធ្វើឲ្យ​ពិស​កាន់តែ​ជ្រាប​សព្វ​ពេញ​រាងកាយ​ប៉ុណ្ណោះ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ