brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកវិទ្យាសាស្ត្រប្រាប់ពីវិធីឱ្យរស់នៅបានលើសពី ១០០ឆ្នាំ

អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកវិទ្យាសាស្ត្រកំពុងព្យាយាមស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់ និងអាចរស់នៅបានលើសពី ១០០ឆ្នាំ ខណៈពេលដែលមិនទាន់បានទទួលចម្លើយជាក់ស្តែងនៅឡើយទេ។

អ្នកវិទ្យាសាស្ត្រប្រាប់ពីវិធីឱ្យរស់នៅបានលើសពី ១០០ឆ្នាំ

ស្របពេលដែលកំពុងធ្វើដំណើរការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្របានបង្វែរទៅផលិតជាអាហារបំប៉នធម្មជាតិដើម្បីជួយពន្យារភាពចាស់ ហើយអ្នកវិទ្យាសាស្ត្រមួយចំនួនផ្សេងទៀត ផលិតសារធាតុដ៏មានសក្តានុពលប្រឆាំងភាពចាស់តាមរយៈភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ទម្រាំការស្រាវជ្រាវរកមធ្យោបាយពន្យារភាពចាស់ចេញជាលទ្ធផលជាក់លាក់។

​អ្នកជំនាញវិទ្យាសាស្ត្រ​ ៣ ​រូប​ក្នុង​វិស័យប្រត្តិបត្តិការណ៍​ស្រាវជ្រាវការពន្យារភាពចាស់បានប្រាប់​ពី​ទម្លាប់​រស់នៅដ៏​​ខ្ជាប់ខ្ជួនរបស់ខ្លួនថា ​ការទទួលទានអាហារដែលមានសុខភាពល្អ និងធ្វើលំហាត់ប្រាណ គឺជាគន្លឹះសំខាន់ដែលអាចជួយឲ្យពួកគេរស់នៅរហូតដល់អាយុ ១២០ឆ្នាំ​ បាន។

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់

ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន

aging-skin-condition

វេជ្ជបណ្ឌិត David Clancy នៃសាកលវិទ្យាល័យ Lancaster ដែលបានចំណាយពេលជាច្រើនទសវត្សរ៍ក្នុងការស្រាវជ្រាវពីរបៀបពន្យារភាពចាស់បាននិយាយថា ការធ្វើលំហាត់ប្រាណជាវិធីជួយឲ្យរាងកាយនៅក្មេងបានយូរ។ ការគ្រប់គ្រងសុខភាពបេះដូង កម្រិតនៃកូឡេស្តេរ៉ុល ក៏ដូចជាសម្ពាធឈាមឲ្យបានត្រឹមត្រូវ គឺអាចកាត់បន្ថយហានិភ័យដល់អាយុជីវិតផងដែរ។

ដោយឡែកអ្នកស្រាវជ្រាវនៅប្រទេសហ្វាំងឡង់បានរកឃើញថា ការហាត់ប្រាណច្រើនអាចជួយពន្យារភាពចាស់ និងអាចរស់នៅបានយូរ បូករួមនឹងរបបអាហារដែលមានសុខភាពល្អ និងគេងបានគ្រប់គ្រាន់។ វេជ្ជបណ្ឌិត Clancy បានពន្យល់ថា ការថែរក្សារាងក៏អាចជួយសម្អាតកោសិកា Senescent ដែលជាកោសិកាម៉្យាងបង្កើនល្បឿននៃភាពចាស់ បង្កើនស្ត្រេស បញ្ចេញជាតិពុលដែលជំរុញឱ្យរលាកអវៈយវៈផ្សេងៗ។

ក្រៅពីការហាត់ប្រាណ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមអាហារបំប៉នប្រភេទថ្នាំគ្រាប់ប្រចាំថ្ងៃដែលផលិតឡើងពីស្លឹកស្ងួតរបស់ Ginkgo ដែលជាប្រភេទដើមឈើមានវ័យចំណាស់ជាងគេបំផុតរបស់ពិភពលោក ដោយហ្វូស៊ីលនៃស្លឹករបស់វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយដល់ដំណើរការនៃបេះដូង និងជំនួយដល់សុខភាពភ្នែកថែមទៀតផង។

ចុចទីនេះ ដើម្បីគណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះ

ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)

ចុចត្រង់នេះ ដើម្បីមើលកាលវិភាគចាក់វ៉ាក់សាំងទារក

ទន្ទឹមនឹងនេះដែរ លោក David McCarthy សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ Georgia ដែលបានសិក្សាពីកត្តាអាយុជីវិតមនុស្ស និងធ្លាប់ជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានផ្នែកវ័យចំណាស់នៅសាកលវិទ្យាល័យ Oxford ក៏ប្រើប្រាស់ថ្នាំគ្រាប់បំប៉ន taurine ដើម្បីជាជំនួយកាត់បន្ថយភាពចាស់ ដែលផ្ទុកទៅដោយសារជាតិបំប៉នធម្មជាតិចម្រាញ់ពី សាច់ និងត្រី ព្រមទាំងភេសជ្ជៈបំប៉នសុខភាពផ្សេងៗ ដែលផ្តល់សារៈសំខាន់ណាស់សម្រាប់រក្សាកម្រិតជាតិកាល់ស្យូម អេឡិចត្រូលីត ប្រព័ន្ធសរសៃប្រសាទកណ្តាល ក៏ដូចជាប្រព័ន្ធភាពសាំនៃរាងកាយ ជួយដល់បេះដូង ខួរក្បាល និងការរំលាយអាហារបានយ៉ាងល្អ។ លោក David McCarthy បានបន្ថែមទៀតថា ការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើលំហាត់ប្រាណ របរអាហារត្រឹមត្រូវ ការសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងការពិសាគ្រឿងស្រវឹង និងជក់បារី គឺជាចំណុចសំខាន់បំផុតមួយផ្នែកដែលជួយពន្យារភាពចាស់ និងការពារភាពឆាប់ចាស់។

ចំណែកឯលោកសាស្ត្រាចារ្យ Joao Pedro de Magalhaes ខាងជីវវិទ្យាជីវសាស្ត្រមកពីសាកលវិទ្យាល័យ Birmingham បានចំណាយពេលជាច្រើនទសវត្សរ៍សិក្សាអំពីយន្តការហ្សែន កោសិកា និងម៉ូលេគុលនៃភាពចាស់ បានប្រកាន់យកទម្លាប់រស់នៅប្រចាំថ្ងៃដោយកាត់បន្ថយការបរិភោគសាច់ មិនពិសាគ្រឿងស្រវឹងច្រើនពេក មិនជក់បារី ហើយញ៉ាំអាហារដែលមានសុខភាពល្អ ដូចជាផ្លែឈើ និងបន្លែ ហើយជៀសវាងជាតិខ្លាញ់ ជាតិស្ករ និងជៀសវាងដាច់ខាតពីការប្រើប្រាស់គ្រឿងញៀន ព្រមទាំងហាត់ប្រាណជាប្រចាំ៕

ចំណុចសំខាន់

អ្នកជំនាញបាននិយាយថា ការទទួលទានសាច់ក្រហមច្រើនធ្វើឲ្យមានបញ្ហាកូលេស្តេរ៉ុលខ្ពស់ ប្រឈមនឹងមហារីកពោះវៀន ខណៈពេលដែលគ្រឿងស្រវឹងអាចបង្កើនហានិភ័យនៃជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺមហារីកមួយចំនួន ក៏ដូចជាជំងឺថ្លើម និងជំងឺរលាកលំពែង។
ដូច្នេះ ដើម្បីកាត់បន្ថយភាពឆាប់ចាស់ និងបង្កើនអាយុជីវិតរស់នៅឲ្យបានយូរអង្វែង សំខាន់បំផុតគឺការផ្លាស់ប្តូររបៀបរស់នៅ ការធ្វើលំហាត់ប្រាណ ញ៉ាំរបរអាហារត្រឹមត្រូវ ញ៉ាំថ្នាំបំប៉នសុខភាព ការសម្រាកឲ្យបានគ្រប់គ្រាន់ ជៀសវាងការពិសាគ្រឿងស្រវឹង និងជក់បារី ឬ គ្រឿងញៀន អំឡុងពេលដែលការស្រាវជ្រាវស្វែងរកមធ្យោបាយដើម្បីពន្យារភាពចាស់កំពុងបន្តដំណើរការ និងសង្ឃឹមថានឹងទទួលបានលទ្ធផលក្នុងពេលឆាប់ៗ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ វេជ្ជ. ចាន់ ស៊ីណេត · កែ 20/03/2025