backup og meta

ហាត់ប្រាណពេលពពោះឲ្យស្រួលកើត តែគ្រូពេទ្យថាជ្រុលពេក ប្រយ័ត្នស៊យធំ!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 19, 2020

    ហាត់ប្រាណពេលពពោះឲ្យស្រួលកើត តែគ្រូពេទ្យថាជ្រុលពេក ប្រយ័ត្នស៊យធំ!

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ព្យាយាម​ហាត់ប្រាណ ដើម្បី​ឲ្យ​ស្រួល​សម្រាល​កូន ប៉ុន្តែ​របៀប​របប​ហាត់​មិន​បាន​បង្ហាញ​ឡើយ។ ដូចនេះ​បានជា​មាន​អ្នក​ខ្លះ​ហាត់​ជ្រុល​ខ្លាំង​ពេក ទៅ​ជា​គ្រោះថ្នាក់​ចំពោះ​កូន​ក្នុង​ផ្ទៃ​វិញ។

    សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែកសម្ភពនិង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់មែត​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនាញ​ផ្នែក​ហាត់ប្រាណ​ពេល​ពពោះ ទើប​អាច​បង្ហាញ​ពី​របៀប​ហាត់​មិន​គ្រោះថ្នាក់​ចំពោះ​ម៉ាក់ និង​កូន​បាន។ ប៉ុន្តែ​សម្រាប់​យើង​ដែល​គ្មាន​ជំនាញ​វិញ បាន​ត្រឹម​ណែនាំ​ឲ្យ​ម៉ាក់​ៗ​ព្យាយាម​មាន​ចលនា​ឲ្យ​បាន​ច្រើន​ប៉ុណ្ណោះ​ដូចជា​ហើរ​ទៅ​ដើរ​មក ឬ​ត្រឹម​កាយវិការ​យោង​ដៃ​ទៅ​វិញ​ទៅ​មក​តិច​ៗ។

    លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង ដោយ​ងាក​ចុះ​ងាក​ឡើង ហើយ​ស្រោម​ទឹក​ភ្លោះ​ស្ដើង អាច​បណ្ដាល​ឲ្យ​ជ្រាប​ទឹក​ភ្លោះ​តែម្ដង​ទាំង​មិន​ទាន់​គ្រប់​ខែ។ វេជ្ជបណ្ឌិត​តំណាង​គ្រូពេទ្យ​វះកាត់​រោគស្រ្តីអាស៊ី​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា រូប​នោះ​បញ្ជាក់​ទៀត​ថា មាន​ស្ត្រី​មួយ​ចំនួន​ដែល​មិន​បាន​យល់​ពី​របៀប​ហាត់ប្រាណ​អំឡុង​ពេល​នេះ ប្រែ​ជា​ប្រឹង​ហាត់​ហួស​កម្លាំង​នាំឲ្យ​គ្រោះថ្នាក់​ទៅ​វិញ។

    សម្រាប់​ការ​ហាត់​ដែល​លើក​ដៃ​ខ្ពស់​ៗ​ពេក​កាន់តែ​ប្រឈម​ដែល​អាច​បណ្ដាល​ឲ្យ​កូន​ក្នុង​ផ្ទៃ​ជួប​បញ្ហា​ដាច់​សុក ស្រប​ពេល​ដែល​មាន​បញ្ហា​សុក​រុំ​ក​កូន​ទៀត​នោះ។ ដូច​នេះ​ជម្រើស​ល្អ​គួរតែ​ដើរ​ឲ្យ​បាន​ច្រើន និង​អាច​អង្គុយ​សមាធិ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា និង​មិន​គិត​អ្វី​ស្មុគស្មាញ​នាំឲ្យ​គ្រោះថ្នាក់​ទាំង​យើង និង​កូន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 19, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម