ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
គ្រូពេទ្យតែងតែណែនាំឲ្យស្ត្រីពពោះព្យាយាមហាត់ប្រាណ ដើម្បីឲ្យស្រួលសម្រាលកូន ប៉ុន្តែរបៀបរបបហាត់មិនបានបង្ហាញឡើយ។ ដូចនេះបានជាមានអ្នកខ្លះហាត់ជ្រុលខ្លាំងពេក ទៅជាគ្រោះថ្នាក់ចំពោះកូនក្នុងផ្ទៃវិញ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែកសម្ភពនិងរោគស្ត្រីនៃមន្ទីរពេទ្យកាល់មែតបានឲ្យដឹងថា អ្នកជំនាញផ្នែកហាត់ប្រាណពេលពពោះ ទើបអាចបង្ហាញពីរបៀបហាត់មិនគ្រោះថ្នាក់ចំពោះម៉ាក់ និងកូនបាន។ ប៉ុន្តែសម្រាប់យើងដែលគ្មានជំនាញវិញ បានត្រឹមណែនាំឲ្យម៉ាក់ៗព្យាយាមមានចលនាឲ្យបានច្រើនប៉ុណ្ណោះដូចជាហើរទៅដើរមក ឬត្រឹមកាយវិការយោងដៃទៅវិញទៅមកតិចៗ។