backup og meta

ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 07, 2022

    ហេតុអ្វីស្រ្តីពពោះនិងក្មេងៗចាំបាច់ត្រូវប្រើទឹកលាងដៃសម្លាប់មេរោគពិសេសលើសធម្មតា?

    ទឹកលាងដៃសម្លាប់មេរោគឬអាល់កុលលាងដៃជាជម្រើសងាយស្រួលក្នុងការសម្អាតដៃជំនួស​ការ​សាប៊ូនិងទឹកដើម្បីកាត់បន្ថយការឆ្លងនិងចម្លង​មេរោគ ជាពិសេសមេរោគបង្ក​​ជំងឺផ្លូវដង្ហើម​ដូចជា​ជំងឺ​កូវីដ១៩ ជំងឺផ្តាសាយជំងឺរលាកទងសួតជាដើម។ ដោយឡែកម៉ាក់ៗកំពុងពពោះ​​និងក្មេងតូចៗគួរប្រើ​ទឹក​លាងដៃ​សម្លាប់មេរោគពិសេស​លើស​ធម្មតា​។ ហេតុអ្វី?

    ១. កម្រិតសុវត្ថិភាព

    ជាធម្មតាធាតុផ្សំសំខាន់នៅក្នុងទឹកលាងដៃសម្លាប់មេរោគគឺអាល់កុលដែលមានតួនាទីកម្ចាត់និងសម្លាប់មេរោគបាន។ តាមការណែនាំរបស់អង្គការសុខភាពពិភពលោក (WHO) ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមាន​អាល់កុលយ៉ាងតិច ៦០%។ ប៉ុន្តែអាល់កុលមានច្រើនប្រភេទ ហើយ​អាល់កុល​ដែល​មានសុវត្ថិភាពក្នុងការប្រើជាធាតុផ្សំក្នុងទឹកលាងដៃសម្លាប់​មេរោគគឺអេតាណុល (Ethanol)។

    ២. ប្រភេទអេតាណុល

    • ប្រភេទទី១៖ អេតាណុល (Ethanol)ឬអេតាណុលសំយោគដែលផលិតពីវត្ថុធាតុដើមគីមីដែលបានទទួលបានពីប្រេងឥន្ធនៈ ឬឧស្ម័នធម្មជាតិ។
    • ប្រភេទទី២៖ បាយអូ-អេតាណុល  (Bio Ethanol) ដែលផលិតឡើងតាមរយៈការផ្អាប់វត្ថុធាតុដើមដូចជា ស្ករពីមើមឆាយថាវក្រហម ពោត ចំបើង និង​ឈើ។

    ៣. ធាតុផ្សំនិងសារធាតុគីមីបង្កគ្រោះថ្នាក់

    បើអាល់កុលក្នុងទឹកលាងដៃសម្លាប់មេរោគ​មិនមែនជា​អេតាណុល (Ethanol) ហើយមានលាយ​សារធាតុ​គីមីបង្កគ្រោះថ្នាក់​នោះ​អ្នក​ប្រើ​នឹង​ជួប​ផលផលប៉ះពាល់​មួយចំនួនខានមិនបាន។ តើអាច មាន​ផលប៉ះពាល់​អ្វីខ្លះ? ម៉េចបានគ្រោះថ្នាក់​ដល់ស្ត្រីពពោះនិងក្មេងក្រោម ៣ឆ្នាំ?

  • អ៊ី​សូ​ប្រូ​ប៉ា​ណុល៖ ជាអាល់កុលមានជាតិពុល ប្រើសម្រាប់ជូត ​ផលិត​​ពីឧស្ម័ន propylene និង​ទឹក​ដែលយើង​ប្រើសម្រាប់សម្អាត និងសម្លាប់​មេរោគ។
  • មេតាណុល៖ ជាអាល់កុលមានជាតិពុល ប្រើក្នុងវិស័យឧស្សាហកម្មដើម្បីផលិតថ្នាំលាប ទឹក​ជូតកញ្ចក់ឡាន សារធាតុ​ផ្ទុះ ឬផ្លាស្ទិកជាដើម។
  • Phthalates៖ ជាធាតុផ្សំបន្ថែមក្លិនក្រអូបដល់ទឹកលាងដៃសម្លាប់​មេរោ​គដែលអាចប៉ះពាល់​ដល់​ការលូតលាស់កូនក្នុងផ្ទៃ។
  • Parabens៖ ជាសារធាតុការពារដុះផ្សិត កុំឱ្យទឹកលាងដៃសម្លាប់មេរោគខូច តែសារធាតុនេះ​អាច​បង្កើនហានិភ័យជំងឺមហារីក
  • Benzalkonium chloride៖ ជាសារធាតុសម្លាប់មេរោគដែលអាចប៉ះពាល់ផ្លូវដង្ហើម ប្រព័ន្ធ​រំលាយ​អាហារ និងបង្កឲ្យមានបញ្ហាស្បែកដូចជា រមាស់ រោល ឬរបកស្បែកជាដើម។
  • Alkali៖ ជាសារធាតុសម្រាប់ផលិតសាប៊ូ ហើយអាចបណ្តាលស្ងួតស្បែក ឬប្រតិកម្មស្បែក និង​រលាកបំពង់អាហារបើចូលក្នុងមាត់។

    ផលប៉ះពាល់ចំពោះក្មេង(ក្រោមអាយុ ៣ឆ្នាំ)

  • ទឹកលាងដៃសម្លាប់មេរោគ

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    ក. ផលប៉ះពាល់ចំពោះក្មេងតូច

    ច្បាស់ណាស់ថា​ក្មេង​តូច ពិតជាងាយរងគ្រោះ​ជាងមនុស្សធំពេញវ័យ​លើ​កត្តាសុវត្ថិភាព ពិសេស​កត្តា​អនាម័យនិងការចម្លងរោគ។ ទម្លាប់​ក្មេងអាយុក្រោម ៣ឆ្នាំ តែងតែដាក់ដៃចូល​មាត់ដោយសារ​រមាស់ធ្មេញ មានទំលាប់បៀមម្រាមដៃ ឬខាំក្រចកជាដើម។

    ម្យ៉ាងទៀតក្មេងតូចៗអាចចាប់កាន់ចំណីញុំាទាំងទឹកលាងដៃសម្លាប់មេរោគនៅជាប់ដៃមិនទាន់ស្ងួតក៏មាន។ លើសពីនេះទៅទៀតក្មេងតូចមានប្រព័ន្ធភាពសុំានៅខ្សោយនិងមានស្បែកខ្ចី សារធាតុ​គីមី​ឬ​អាល់កុល​​ក្នុងទឹកលាងដៃសម្លាប់មេរោគអាចចូលក្នុងខ្លួនឬជ្រាបតាមស្បែករបស់អូនតូចបាន ហើយ​អាចបង្កឱ្យពុលអាល់កុល មានបញ្ហាស្បែកនិងប៉ះពាល់សុខភាព។

    ខ. ផលប៉ះពាល់ចំពោះស្ត្រីកំពុងមានផ្ទៃពោះ

    ការប្រើទឹកលាងដៃសម្លាប់មេរោគដែលមានសារធាតុគីមី អាចប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃ និងសុខភាពម៉ាក់ៗព្រោះក្នុងអំឡុងពេលពពោះ សុខភាពម៉ាក់ៗចុះខ្សោយ។

    ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគ (អាល់កុលឬអាល់កុលជែល) ដែល​សុវត្ថិភាពមានអាល់កុលជា​បាយអូ-អេតាណុល (Bio Ethanol)។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ទឹកលាងដៃសម្លាប់​មេរោគ​ត្រូវមានអាល់កុលប្រភេទអេតាណុលយ៉ាងតិច ៦០%។
    – អេតាណុលមានពីរប្រភេទ៖
    • អេតាណុលឬអេតាណុលសំយោគ
    • បាយអូ-អេតាណុល
    – ដើម្បីសុវត្ថិភាពចំពោះស្រ្តីពពោះនិងក្មេងអាយុក្រោមបីឆ្នាំគួរប្រើទឹកលាងដៃសម្លាប់មេរោគផ្សំពីបាយអូ-អេតាណុល គ្មាន Phthalates, Parabens, Benzalkonium chloride ឬAlkali។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 07, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម