backup og meta

ទំនើប! បញ្ញាសិប្បនិម្មិត ធ្វើ​រោគវិនិច្ឆ័យ​មហារីក​សួត ច្បាស់​ជាង​​ពេទ្យ​ជំនាញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    ទំនើប! បញ្ញាសិប្បនិម្មិត ធ្វើ​រោគវិនិច្ឆ័យ​មហារីក​សួត ច្បាស់​ជាង​​ពេទ្យ​ជំនាញ

    កាន់តែ​ទំនើប​ហើយ! បញ្ញាសិប្បនិម្មិត (AI) អាច​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​មហារីក​សួត ច្បាស់​ជាង​វេជ្ជបណ្ឌិត​ជំនាញ​ទៅ​ទៀត។ នេះជា​សញ្ញា​វិជ្ជមាន​មួយ​បន្ថែម​ទៀត ដោយ​ការ​ស្វែងរក​ដុំសាច់​មហារីក នៅ​ដំណាក់កាល​ដំបូង កាន់តែ​ងាយស្រួល សម្រាប់​ការ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព និង​ជាដាច់​តែម្តង។

    ការសិក្សា​ផ្ដោត​លើផ្ដាច់​បារី​នេះ ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Northwestern ក្នុង​រដ្ឋ Illinois និង​ក្រុមហ៊ុន Google របស់​អាមេរិក។ ដំណាក់កាល​ដំបូង អ្នកស្រាវជ្រាវ​បង្កើត Software បញ្ញា​សិប្បនិម្មិត ទៅ​ភ្ជាប់​ជាមួយ​ម៉ាស៊ីន​ស្កែន​មហារីក​សួត (CT Lung Scan) ដែល​ធ្វើ​រោគវិនិច្ឆ័យ​លើ​អ្នក​ជំងឺ ១៥.០០០​នាក់។

    អ្នកស្រាវជ្រាវបញ្ជា​ឲ្យ​បញ្ញាសិប្បនិម្មិត ពិនិត្យ​លើ​អ្នកជំងឺ​ណា​មាន​មហារីក​សួត និង​អ្នក​ជំងឺ​ណា​គ្មាន​ជំងឺ​នេះ។ កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ​អ្នក​ស្រាវជ្រាវយក​បញ្ញាសិប្បនិម្មិតទៅ​ធ្វើរោគវិនិច្ឆ័យ​មហារីក ប្រណាំង​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ (Radiologists) ចំនួន ៦​ នាក់ ដែល​ធ្វើការ​វិភាគ​ជំងឺតាមរយៈ​ម៉ាស៊ីន CT Scan។

    លទ្ធផលបង្ហាញ​ថា បញ្ញាសិប្បនិម្មិតបង្កើន​ការ​ចាប់​មេរោគ​មហារីកបាន ៥% និង​កាត់បន្ថយ​កំហុស​មនុស្សដែល​រកឃើញ​ថា មាន​ផ្ទុក​ជំងឺ​នេះ ១១%។ វេជ្ជបណ្ឌិត Mozziyar Etemadi នៃ​សាកលវិទ្យាល័យ Northwestern បញ្ជាក់​ថា ជំហាន​បន្ទាប់ ការសិក្សា​នឹង​ធ្វើឡើង ដោយ​ផ្ដោត​លើ​ការព្យាបាល​អ្នក​ជំងឺ​មហារីកសួត តាមរយៈ​បញ្ញាសិប្បនិម្មិត។

    លោកស្រី Rebecca Campbell នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មហារីករបស់​អង់គ្លេស ជំរុញ​ឲ្យបង្កើត​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ជួយ​ពេទ្យ ស្វែងរក​ជំងឺ​មហារីកសួត តាំងពី​ដំណាក់កាល​ដំបូង ព្រោះ​ការ​រកឃើញ​ជំងឺនេះ នៅ​ដំណាក់កាល​ដំបូង ជួយឲ្យ​ការ​ព្យាបាល​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖

    គួរបញ្ជាក់​ថា មហារីកសួតជាឃាតក​នាំមុខ​មួយ ដោយ​ឆក់យក​ជីវិតមនុស្ស​ប្រមាណ ១,៨​ លាន​នាក់/ឆ្នាំ។ មហារីក​សួត ​កើត​ឡើង​ ដោយសារ​ជាតិ​ពុល​គីមី​ចូល​ទៅ​ក្នុង​សួត ​ដូចជា ​ ​ជក់​បារី​​ ឬ​ជក់​ថ្នាំ ស្រូប​ធូលី​ផ្សេងៗ ដូច​ជា ស៊ីម៉ងត៍ កំបោរ ឈើ ផ្សែង​ពុល​ចេញ​ពី​រថយន្ត ​ជាដើម។ ដូចនេះ ​ដើម្បី​បន្ថយ​ហានិភ័យ ​គួរឈប់​ជក់​សារធាតុ​ទាំង​នេះ។

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​ Hello Health Group​ មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម