អ្នកស្រាវជ្រាវបញ្ជាឲ្យបញ្ញាសិប្បនិម្មិត ពិនិត្យលើអ្នកជំងឺណាមានមហារីកសួត និងអ្នកជំងឺណាគ្មានជំងឺនេះ។ កាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកស្រាវជ្រាវយកបញ្ញាសិប្បនិម្មិតទៅធ្វើរោគវិនិច្ឆ័យមហារីក ប្រណាំងជាមួយវេជ្ជបណ្ឌិតជំនាញ (Radiologists) ចំនួន ៦ នាក់ ដែលធ្វើការវិភាគជំងឺតាមរយៈម៉ាស៊ីន CT Scan។
លទ្ធផលបង្ហាញថា បញ្ញាសិប្បនិម្មិតបង្កើនការចាប់មេរោគមហារីកបាន ៥% និងកាត់បន្ថយកំហុសមនុស្សដែលរកឃើញថា មានផ្ទុកជំងឺនេះ ១១%។ វេជ្ជបណ្ឌិត Mozziyar Etemadi នៃសាកលវិទ្យាល័យ Northwestern បញ្ជាក់ថា ជំហានបន្ទាប់ ការសិក្សានឹងធ្វើឡើង ដោយផ្ដោតលើការព្យាបាលអ្នកជំងឺមហារីកសួត តាមរយៈបញ្ញាសិប្បនិម្មិត។
លោកស្រី Rebecca Campbell នៃមជ្ឈមណ្ឌលស្រាវជ្រាវមហារីករបស់អង់គ្លេស ជំរុញឲ្យបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពេទ្យ ស្វែងរកជំងឺមហារីកសួត តាំងពីដំណាក់កាលដំបូង ព្រោះការរកឃើញជំងឺនេះ នៅដំណាក់កាលដំបូង ជួយឲ្យការព្យាបាលទទួលបានប្រសិទ្ធភាពខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
គួរបញ្ជាក់ថា មហារីកសួតជាឃាតកនាំមុខមួយ ដោយឆក់យកជីវិតមនុស្សប្រមាណ ១,៨ លាននាក់/ឆ្នាំ។ មហារីកសួត កើតឡើង ដោយសារជាតិពុលគីមីចូលទៅក្នុងសួត ដូចជា ជក់បារី ឬជក់ថ្នាំ ស្រូបធូលីផ្សេងៗ ដូចជា ស៊ីម៉ងត៍ កំបោរ ឈើ ផ្សែងពុលចេញពីរថយន្ត ជាដើម។ ដូចនេះ ដើម្បីបន្ថយហានិភ័យ គួរឈប់ជក់សារធាតុទាំងនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕