backup og meta

ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ Jan 16

    ជំងឺមហារីកទាំង៥ប្រភេទដែលអ្នកគួរតែពិនិត្យក្នុងឆ្នាំ២០២៤

    ឆ្នាំ​ថ្មីនេះ ជា​រឿយ​ៗ​នាំ​យកមក​នូវ​គោល​ដៅ​ថ្មី​លើ​ទៅ​សុខ​ភាព​ ហើយ​គោល​ដៅ​មួយ​ដែល​គ្រប់គ្នា គួរ​តែ​ពិចារណា​​បន្ថែមនោះ គឺ​ការ​កំណត់​ពេល​ដើម្បី​ពិនិត្យ​រក​ជំ​ងឺ​មហា​រីក​។​

    លោក​វេជ្ជ​បណ្ឌិត Robert Smith អនុ​ប្រធាន​ជាន់ខ្ពស់​ផ្នែក​ពិនិត្យ​ជំ​ងឺ​មហារីក​សម្រាប់សង្គម​ជំ​ងឺ​មហារិក​អាមេរិក បាន​បញ្ជាក់​ប្រាប់​ថា៖ «ការ​ពិនិត្យ​រក​ជំ​ងឺ​មហារីក គឺ​ជា​វិធី​ដ៏ល្អ​បំផុត ប្រសិន​បើ​​​ការ​ពិនិត្យ​ត្រូវ​បាន​ធ្វើ​ជា​ទៀង​ទាត់ ស្រប​ទៅ​តាម​គោល​ការណ៍​ណែនាំ​»​។

    វេជ្ជបណ្ឌិត​រូបនេះ​បាន​បន្ថែម​ទៀត​ថា ការ​ពិនិត្យ​រក​ជំ​ងឺ​មហារីក​ គឺ​ជាផ្នែក​មួយ​នៃ​ផែន​ការ​ការ​ពារ​សុខភាព​របស់​លោក​អ្នក ដែលមានន័យ​ថា អ្នក​គួរ​តែ​ពិនិត្យ​រក​ជំ​ងឺមហា​រីក​ឲ្យ​បាន​ទៀង​ទាត់ ផ្អែក​ទៅ​តាម​ភេទ និង​អាយុ​របស់​អ្នក​។

    ១. ជំ​ងឺ​មហា​រីក​សុដន់

    ការ​ពិនិត្យ​ជំ​ងឺមហារីក​សុដន់​ដោយ​ម៉ាម​ម៉ូហ្គ្រាម គឺ​ជា​ការ​ថត​សុដន់ដោយ​កាំរស្មី​ X ដើម្បី​អាច​ឲ្យ​វេជ្ជ​បណ្ឌិត​ធ្វើ​ការ​វិភាគ​រក​សញ្ញា​​នានា​ក្នុង​​ដំណាក់​កាល​ដំបូងនៃ​ជំ​ងឺមហា​រីក​សុដន់​។ ការ​ពិនិត្យ​ជា​ទៀង​ទាត់ គឺ​ជា​វិធី​ដ៏ល្អ​បំផុត​ក្នុង​ការ​អនុ​ញ្ញាត​ឲ្យ​វេជ្ជ​បណ្ឌិត​ប្រៀប​ធៀប​ការផ្លាស់ប្តូរ​របស់​សុដន់ និង​អាច​រក​ឃើញ​ជំ​ងឺមហា​រីក​សុដន់​ក្នុងដំណាក់​កាល​ដំបូង​បំផុត​។

    អាយុ​របស់​ស្ត្រី​ដែល​គួរ​​ទទួល​ការ​ពិនិត្យ​​រក​មហា​រីក​សុដន់៖

    • ស្ត្រី​មាន​វ័យ​ចាប់​ពី​៤០ ទៅ​៤៤​ឆ្នាំ អាច​ចាប់​ផ្តើម​ពិនិត្យ​ប្រចាំ​ឆ្នាំ
    • ស្ត្រី​មាន​វ័យ​ចាប់​ពី​៤៥ ដល់​៥៤​ឆ្នាំ គួរ​ពិនិត្យ​ជា​រៀង​រាល់​ឆ្នាំ
    • ស្ត្រី​មាន​វ័យ​៥៥​ឆ្នាំ​ឡើង​ទៅ អាច​ចាប់​ផ្តើម​ពិនិត្យ​ម៉ាមម៉ូហ្គ្រាម​ជា​រៀង​រាល់​ឆ្នាំ ហើយ​ការ​ពិនិត្យ​គួរ​តែ​បន្ត​ឲ្យ​បាន​យ៉ាងហោច​ណាស់​១០​ឆ្នាំ​។

    ២. ការ​ពិនិត្យ​ជំ​ងឺមហា​រីក​មាត់​ស្បូន

    ការ​ពិនិត្យ​ទាំង​២​ប្រភេទ​ខាងក្រោមនេះ អាច​ជួយ​រក​ជំ​ងឺមហារីក​មាត់​ស្បូន​ទាន់​ពេល​វេលា ឬ​ក៏​អាច​បង្ការ​ជំ​ងឺ​ដ៏​កាច​សាហាវ​នេះ​បាន​។

    • ការ​ធ្វើ​តេស្ត​រក​វីរុស HPV គឺ​ជា​ការ​ពិនិត្យ​រក​វីរុស HPV ដែលអាច​ធ្វើ​ឲ្យ​មានការផ្លាស់ប្តូរ​កោ​សិកា​ក្នុង​ស្បូន​។ ប្រសិន​បើ​វីរុស HPV មិន​អាច​ជម្រុះ​ចេញ​ទេ​នោះ វីរុស​នេះ អាច​បង្ករ​ទៅ​ជាដុំ​ឫស្ស និង​ក្លាយ​ជា​ដុំ​សាច់​មហា​រីក​។
    • ការ​តេស្ត​កោ​សិកា​មាត់ស្បូន (Pap smear) គឺ​វិធី​រក​មើល​ការផ្លាស់ប្តូរ​កោ​សិកាក្នុង​មាត់​ស្បូន ដែលអាច​វិវឌ្ឍ​ទៅ​ជា​ជំ​ងឺមហារីក​មាត់ស្បូន ប្រសិន​បើ​មិនមានការព្យា​បាល​ទេ​នោះ។

    ការ​ពិនិត្យ​រក​ជំ​ងឺ​មហារីក​មាត់ស្បូន គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ស្ត្រី​ដែលមាន​វ័យ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ​។

    មហារីកមាត់ស្បូន

    ៣. ការពិនិត្យ​រក​ជំ​ងឺមហារីក​ពោះ​វៀន​ធំ

    មន្ទីរកិច្ច​ការ​សេវបង្ការ​សហ​រដ្ឋ​អាមេរិក ណែនាំ​ថា ទាំង​បុរស និង​ស្ត្រី ដែលមាន​វ័យ​ចាប់​ពី​៤៥ ដល់​៧៥​ឆ្នាំ គួរ​តែ​ធ្វើ​ការ​ពិនិត្យ​រក​ជំ​ងឺ​មហា​រីក​ពោះ​វៀន​ធំ​។ អ្នក​ដែលមាន​វ័យ​ច្រើន​ជាង​៧៥​ឆ្នាំ និង​អ្នក​ដែល​មាន​​ហានិភ័យ​ខ្ពស់​ក្នុងការ​កើត​ជំ​ងឺ​មហារីក​ពោះវៀន​ធំ គួរ​តែ​ពិគ្រោះ​ជាមួយនឹង​វេជ្ជ​បណ្ឌិតអំពី​ការ​ពិនិត្យ​។​

    ៤. ការពិនិត្យមហារីកក្រពេញប្រូស្តាត

    ការ​ធ្វើ​តេស្ត​ឈាម អាច​រក​ឃើញ​អង់​ទី​ហ្សែន​ជាក់លាក់​ក្រពេញ​ប្រូស្តាត ដែល​ជា​ប្រូតេអ៊ីន ផលិត​ឡើង​ដោយ​កោ​សិកា​ក្នុង​ប្រពេញ​ប្រូស្តាត (ទាំង​កោសិកា​ធម្ម​តា និង​កោសិកាមហារីក)​។

    បុរស​ដែលមាន​វ័យដូច​ខាងក្រោមនេះ គួរ​តែ​ចាប់​ផ្តើម​ពិនិត្យ​រក​ជំ​ងឺ​មហារីក​ក្រពេញប្រូស្តាត

    • បុរស​​វ័យ​៥០​ឆ្នាំ ស្ថិត​ក្នុង​ហានិភ័យ​ជា​ធម្យម​ក្នុងការ​កើត​ជំងឺមហារីក​ក្រពេញប្រូស្តាត និង​គួរ​តែពិនិត្យ​ឲ្យ​បាន​១០ឆ្នាំ​ជាប់​គ្ន
    • បុរស​វ័យ​៤០​ឆ្នាំ ដែលមាន​សាច់​ញាតិ​កើត​ជំ​ងឺមហារីក​ក្រពេញ​ប្រូស្តាត។

    ៥. ពិនិត្យ​ជំ​ងឺមហារីក​សួត

    មន្ទីរកិច្ច​ការ​សេវបង្ការ​សហ​រដ្ឋ​អាមេរិក ណែនាំ​ថា អ្នក​ដែល​ស្ថិតក្នុង​ជំពូក​មនុស្ស​ដូច​ខាងក្រោមនេះ គួរ​តែ​​ធ្វើការ​ពិនិត្យរក​ជំ​ងឺមហា​រីក​សួត​​១​ដង​ក្នុង​១​ឆ្នាំ​។

    • អ្នក​ដែល​ជក់​បារី​២០​កញ្ចប់​ក្នុង​១​ឆ្នាំ ឬ​មាន​ប្រវត្ត​ជក់​ច្រើន​ជាង​នេះ (ដូច​ជា​១​កញ្ចប់​១​ថ្ងៃ រយៈពេល​២០​ឆ្នាំ ឬ​២​កញ្ចប់​ក្នុង​១​ថ្ងៃ រយៈពេល​១០​ឆ្នាំ។
    • អ្នក​ដែល​កំពុង​តែ​ជក់​បារី ឬធ្លាប់ជក់ ប៉ុន្តែ ផ្តាច់​​បាន​រយៈពេល​១៥​ឆ្នាំ។
    • អ្នក​ដែលមាន​វ័យ​ចន្លោះពី​៥០ ទៅ​៨០ឆ្នាំ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ជំងឺ​មហារីក​ទាំង​៥​ប្រភេទ​ដែល​អ្នក​គួរ​តែពិនិត្យ​ក្នុង​ឆ្នាំ​២០២៤ មាន៖
    ១. ជំ​ងឺ​មហា​រីក​សុដន់
    ២. ការ​ពិនិត្យ​ជំ​ងឺមហា​រីក​មាត់​ស្បូន
    ៣. ការពិនិត្យ​រក​ជំ​ងឺមហារីក​ពោះ​វៀន​ធំ
    ៤. ការពិនិត្យមហារីកក្រពេញប្រូស្តាត
    ៥. ពិនិត្យ​ជំ​ងឺមហារីក​សួត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Editor HK · កែ Jan 16

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម