ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកកូនកណ្ដុរ

T-cell Lymphoma (មហារីកគ្រាប់ឈាមស)

និយមន័យ១- អ្វី​ជា​មហារីក​គ្រាប់​ឈាម​ស​ពពួក T-cell? Lymphoma គឺ​ជា​មហារីក​ដែល​ចាប់​ផ្ដើម​កើត​ឡើង​ចេញ​ពី​កោសិកា​ Lymphocytes ​ជា​កោសិកា​ឈាម​ស​មួយ​ប្រភេទ​ក្នុង​ប្រព័ន្ធ​ភាព​ស៊ាំ។ វាជា​មហារីក​គ្រាប់​ឈាម​ស ដែល​កើត​ឡើង​ញឹកញាប់​បំផុត​ ហើយ​វា​បែង​ចែក​ជា​ពី​ប្រភេទ គឺ​ Hodgkin Lymphoma និង Non-Hodgkin Lymphoma អាស្រ័យ​លើ​ប្រភេទ​នៃ​កោសិកា​ឈាម​ស​ដែល​ចូល​រួម។ ជំងឺ​ Non-Hodgkin Lymphoma អាច​បែង​ចែក​ចេញ​ជា​ពីរ​ក្រុម គឺ៖ B-cell Lymphoma និង T-Cell Lymphoma។ ជំងឺ T-cell Lymphoma អាច​លេច​ចេញ​ជា​ច្រើន​ទម្រង់ ហើយ​ការ​ព្យាបាល​អាស្រ័យ​លើ​ប្រភេទ និង​បច្ចេកវិទ្យា​ទំនើប​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ។ – ប្រភេទ​មួយ​នៃ​ជំងឺ T-Cell Lymphoma គឺ Cutaneous T-cell Lymphoma (CTCL)។ CTCL ប៉ះ​ពាល់​ចម្បង​ទៅ​លើស្បែក ប៉ុន្តែ​ក៏​អាច​ប៉ះ​ពាល់បណ្ដុំ​សរសៃ​ទឹក​រងៃ ឈាម​និង​សរីរាង្គ​ខាង​ក្នុង​រាងកាយ។ CTCL ចែក​ចេញ​ជា​ពីរ​ក្រុម​ចម្បង៖ – Mycosis Fungoides ដែល​បណ្ដាលឲ្យ​កើត​ដំបៅ​ នាំឲ្យ​ងាយ​យល់​ច្រឡំ​ថា​ជា​បញ្ហា​ស្បែក​ផ្សេង​ៗ​ទៀត ដូច​ជា រលាក​ស្បែក តាអក ឬ Psoriasis។ – Sézary syndrome […]


មហារីកក្រពះ

Stomach Polyps (ដុសាច់ក្នុងក្រពះ)

និយមន័យ ១- អ្វី​ទៅ​ជា​ជំងឺ​ដុំសាច់ក្នុង​ក្រពះ? សំដៅលើ​ដុំ​កោសិកា​ជា​ច្រើន​​ដុះ​តាម​ផ្ទៃ​ក្រពះ ហើយ​ជា​ជំងឺ​កម្រ​កើត​មាន និង​មិន​បង្ក​ជា​សញ្ញា​រំខាន​អ្វី​ឡើយ។ ភាគ​ច្រើន​គ្រូពេទ្យ​រក​ឃើញ​ដោយ​ចៃដន្យ​តាម​រយៈ​ការ​​ពិនិត្យ​​ក្រពះ​ ដោយសារ​បញ្ហា​ផ្សេងៗ។ ដុំសាច់​ច្រើន​មិន​បង្ក​ជា​មហារីកទេ​ តែមាន​ឫសដុំ​ប្រភេទ​ខ្លះ អាចបង្កើន​ហានិភ័យ​វិវដ្តទៅជា​មហារីក​ក្រពះ​នៅថ្ងៃ​មុខ។ អាស្រ័យ​លើ​ប្រភេទ​ដុំសាច់​ ការ​ព្យាបាល​អាច​នឹង​វះកាត់​យក​ចេញ​ ឬ​តាមដាន​បន្ត​ក្រែង​មាន​ការ​ប្រែប្រួល។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មក​ទល់​នឹង​ពេល​នេះ នៅ​មិន​ទាន់​ដឹង​កត្តា​បង្ក​ឲ្យ​មានជំងឺ​នេះ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ ប៉ុន្តែករណី​ជាច្រើន​កើត​លើ​មនុស្ស​ចាស់។ យ៉ាង​ណា​ យើង​នៅ​តែ​អាច​គ្រប់គ្រង និង​បង្ការ​បាន។ រោគសញ្ញា ៣- ​រោគ​សញ្ញាមាន​អ្វី​ខ្លះ? ដុំ​សាច់ក្នុង​ក្រពះ ​ជា​ធម្មតា​​មិន​បង្ក​រោគសញ្ញា​អ្វី​ឡើយ តែ​ពេល​ដុំសាច់រីកធំ នឹង​បញ្ចេញ​ដំបៅ ​អាច​រីករាល​ដាល​ពេញ​ពេញ​​លើ​ផ្ទៃ​ក្រពះ។ ករណី​កម្រ​ ដុំ​សាច់​អាចទៅ​រាំង​ស្ទះ​ផ្លូវ​តភ្ជាប់ ​រវាង​ក្រពះ​ និង​ពោះវៀន​តូច។ ករណី​នេះ នឹង​បង្ក​ចេញ​ជា​រោគ​សញ្ញា​ដូច​ជា៖ – ឈឺ​​ពេល​ប៉ះ​ពោះ – ចង្អោរ – ឈាម​ក្នុង​លាមក – ស្លេក​ស្លាំង ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? ​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ព្យាបាល​​ទាន់​ពេល​វេលា ​អាច​បញ្ឈប់​ស្ថានភាព​ជំងឺកុំ​ឲ្យ​ធ្ងន់ធ្ងរ ​និង​បង្ការ​កុំ​ឲ្យ​​គ្រោះថ្នាក់​ផ្សេងទៀត។ ​គួរ​សាកសួរ​គ្រូពេទ្យ​ឲ្យ​បាន​លឿន​តាម​អាច​ធ្វើ​បាន។ បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក ៥- មូលហេតុ​បង្ក​មាន​អ្វី​ខ្លះ? មូលហេតុ​មាន​ច្រើន តែ​មូលហេតុ​តែង​ប្រទះ​ច្រើន​ជាង​គេ​រួម​មាន៖ – រលាក​ក្រពះ​រ៉ាំរ៉ៃ៖ គ្រូពេទ្យ​ជឿ​ថា ជំងឺ​នេះ​អាច​បង្ក​ឲ្យ​​លេច​ចេញ​ដុំសាច់​ តម្រូវ​ឲ្យ​គ្រូពេទ្យ​ត្រូវ​កាត់​យក​ដុំ​ទាំង​នោះ​ចេញ។ – ជំងឺ​ដុំសាច់​តំណពូជ៖ អាច​ជា​រឿង​កម្រ​ តែ​ជំងឺ​តំណពូជ​ អាច​បង្ក​ដុំ​សាច់​នេះ​បាន​ដូច​គ្នា។ – ប្រើ​ថ្នាំ​ក្រពះ​មួយ​ចំនួន​ជា​ប្រចាំ៖ […]


មហារីកផ្សេងទៀត

Retinoblastoma (មហារីក​ស្រទាប់​រ៉េទីន)

និយមន័យ១- អ្វី​​ជា​មហារីក​ស្រទាប់​រ៉េទីន? គឺ​សំដៅ នៅ​ពេល​មាន​ដុំ​សាច់​លើ​ស្រទាប់​រ៉េទីន ដែល​ជា​កន្លែង​ងាយ​រង​ប្រតិកម្ម​ក្នុង​ភ្នែក ហៅ​ថា ​មហារីក​ស្រ​ទាប់​រ៉េទីន។ មហារីក​ប្រភេទ​នេះ ​ភាគ​ច្រើន​កើត​លើ​ក្មេងៗ ​កម្រ​កើត​លើ​មនុស្ស​ពេញ​វ័យ​ណាស់។ នៅ​ក្នុង​ស្រទាប់​រ៉េទីន ​មាន​ជាលិកា​ប្រសាទ​ជា​ច្រើន​ ទទួល​យក​ពន្លឺ​ពេល​ឆ្លង​កាត់ពី​មុខ​ភ្នែក។ បន្ទាប់​មក​ស្រទាប់​រ៉េទីន​ នឹង​បញ្ជូន​សញ្ញា​ទៅ​កាន់​សរសៃ​ប្រសាទ​អុបទិច ​នៅ​ក្នុង​ខួរ​ក្បាល​មាន​នាទីបកប្រែ​សញ្ញា​ទាំង​នោះ​ទៅ​ជា​រូបភាព។ មហារីក​ភ្នែក​ដ៏​កម្រ​នេះ ច្រើន​កើត​នៅ​លើ​កុមារ អាច​កើត​នៅ​លើ​ភ្នែក​ម្ខាង ​ឬ​ទាំង​សង​ខាង​តែ​ម្តង។ ២- ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ​ស្ថិត​ក្នុង​ប្រភេទ​ជំងឺ​កម្រ មានលើ​ក្មេងៗ​នៅ​អាមេរិក​ប្រមាណ ២០០-៣០០ នាក់​ក្នុង​មួយ​ឆ្នាំ​ ភាគ​​ច្រើន​កើត​លើ​បេប៊ី​ទើប​កើត និង​ក្មេង​តូច​ៗ អាយុ​មធ្យមគឺ ២ឆ្នាំ ​កម្រ​កើត​លើ​ក្មេង​អាយុ​លើស​ពី ៦ ឆ្នាំណាស់។ ដើម្បី​ព័ត៌មាន​លម្អិត​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ​ដុំសាច់​លើ​ស្រទាប់​រ៉េទីន ជា​ធម្មតា​កម្រ​បញ្ចេញ​រោគ​សញ្ញា​​ណាស់ ប៉ុន្តែ​រោគ​សញ្ញា​មួយ​ចំនួន​អាច​ឲ្យ​យើង​ដឹង​ថា​មាន​ជំងឺ​មហារីក​នេះ មាន​​ដូច​ជា៖ – ឡើង​ដុំ​ពណ៌​ស​ចំ​កណ្តាល​ភ្នែក​ (ប្រស្រី​ភ្នែក) ពេល​ចាំង​ពន្លឺ​លើ​ភ្នែកដូច​ជា​ពេល​ថត​រូប​ជា​ដើម – ភ្នែក​ស្រលៀង​មើល​ខុស​ទិស​ដៅ – ភ្នែក​ឡើង​ក្រហម – ហើម​ភ្នែក។ ៤- គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ម្យ៉ាង​ទៀតមនុស្ស​គ្រប់​រូប​ពុំ​មាន​រោគ​សញ្ញា​ដូចៗ​គ្នា​ទេ វិធី​​ល្អគឺត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុបង្កមានអ្វីខ្លះ? ការ​សិក្សារ​បញ្ជាក់​ថា ជំងឺ​នេះ​កើត​ឡើង​ដោយសារ​កោសិកា​ប្រសាទ​ក្នុង​ស្រទាប់​រ៉េទីន​វិវត្ត ដោយ​សារកត្តា​ផ្លាស់​ប្តូរហ្សែន នាំ​កោសិកា​បន្ត​លូតលាស់ ​និង​បំបែក​ខ្លួន​ឥត​ឈប់​ឈរ មិន​ស្លាប់​ដោយ​ឯកឯង​ ខុស​ពី​កោសិកា​ធម្មតា និង​បន្ត​កកើត​ជា​ដុំសាច់​លើ​ស្រទាប់​រ៉េទីន។ កោសិកា​នេះ​អាច​វាយ​លុក​ជ្រៅ​ទៅ​ក្នុង​ភ្នែក ​និង​កន្លែង​ក្បែរៗ​ផ្សេង​ទៀត។ មិន​តែ​ប៉ុណ្ណោះ ​អាច​នាំ​ឲ្យ​មហារីក​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀតនៃ​សរីរាង្គ​ក្នុងខ្លួន​ដូច​ជា ​ខួរក្បាល​ […]


មហារីកឆ្អឹង

Osteomyelitis (រលាកឆ្អឹង)

និយមន័យ១- អ្វីជាជំងឺ​រលាក​ឆ្អឹង? ជំងឺនេះ​កើត​ឡើង​ពេល​មាន​ការ​ជ្រៀត​ចូល​​មេរោគ​ពី​សរសៃ​ឈាម​ចូល​ក្នុង​ឆ្អឹង ភាគ​ច្រើន​ប្រទះ​លើ​កុមារ​ ប៉ះ​ពាល់លើ​ឆ្អឹង​ខ្មង​ជើង​ និង​ដើម​ដៃ​ ឯមនុស្ស​ពេញ​វ័យ​ភាគ​ច្រើន​កើត​លើ​ឆ្អឹង​ខ្នង ​ហើយ​សម្រាប់​គ្នាយើងមាន​ទឹកនោមផ្អែម​ គឺ​កើត​នៅ​លើ​ឆ្អឹង​ជើង។ បច្ចុប្បន្ន​នេះ​ការ​ព្យាបាល​ គឺ​មាន​ប្រសិទ្ធភាព​ណាស់​ដោយ​ពឹង​ផ្អែក​លើ​ថ្នាំ​ផ្សះ​រយៈពេល​ ៤-៦ ​អាទិត្យ​បន្ទាប់​ពី​វះកាត់​រួច។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? ជំងឺឆ្អឹង​ប្រភេទ​នេះ​ អាច​ប៉ះពាល់​លើ​មនុស្ស​គ្រប់វ័យ។ យ៉ាង​ណា​ យើង​នៅ​តែ​មាន​វិធី​បង្ការ​ហានិភ័យកើតជំងឺនេះបាន។ បឹ្រក្សា​ជាមួយ​គ្រូពេទ្យ សម្រាប់​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​មានអ្វី​ខ្លះ? ករណី​ខ្លះ ជំងឺរលាកឆ្អឹង ​មិន​បង្ក​ជា​សញ្ញា​អ្វី​នោះ​ទេ​ ឬ​អាច​មាន​សញ្ញា​ច្រឡំ​ជាមួយ​ជំងឺ​ផ្សេង​ទៀត ហើយ​រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន៖ – ក្ដៅ​ញាក់ – ក្មេងមាន​សភាព​រញ៉ាំរញ៉ូវ – ឈឺ​ចាប់​នៅ​តំបន់​មាន​ការបង្ក​រោគ – ហើម ឡើង​កម្ដៅ​ ក្រហម​នៅ​កន្លែង​មាន​បង្ក​រោគ – ក្នុង​ករណី​អាការៈ​កាន់​តែ​ធ្ងន់ធ្ងរ​ និង​ក្ដៅ​ខ្លួន​កាន់​តែ​ខ្លាំង​ សូម​ប្រញាប់​ស្វែង​រក​ការ​សង្គ្រោះ​បន្ទាន់​ដើម្បី​ចៀសវាង​ផល​វិបាក។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ពិសេស​ពេល​យើង​មាន​ជួប​ស្ថានភាព​ឈឺ​ឆ្អឹង​យូរ​អង្វែង រ៉ាំរ៉ៃ គួរ​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ ព្រោះ​អាច​ឆ្លង​រោគ​ដោយ​លក្ខខណ្ឌ​មួយ​ចំនួន ​ដូចជា​ ធ្លាប់ការ​វះកាត់ ឬ​របួស​ឆ្អឹង បែប​នេះ​គ្រូពេទ្យ​ងាយ​វាយតម្លៃ​ស្ថាន​ភាព​រោគសញ្ញា​យើង​បាន។ មូលហេតុបង្ក៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ? មូលហេតុ​ចម្បង គឺ​បណ្តាល​មក​ពី​បាក់តេរី ​ស្តាហ្វីឡូកូកកូស (Staphylococcus)​ ​ឆ្លង​ចូល​ទៅ​ក្នុង​សារពាង្គកាយ​យើង​តាម​រយៈ៖ – សរសៃ​ឈាម​ដូច​ជា​ នៅ​ក្នុង​ជំងឺ​រលាក​សួត រលាក​ប្លោក​នោម ​ទៅ​បង្ក​រោគ​នៅ​កន្លែង​មាន​ឆ្អឹង​ទន់​ខ្សោយ ​ពិសេស​លើក្មេងៗ មានលើ​ចុង​ឆ្អឹង​ដើម​ដៃ […]


មហារីកឆ្អឹង

Osteosarcoma (មហារីកឆ្អឹង)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ឆ្អឹង? មហារីក​ប្រភេទ​នេះ​ ​ច្រើន​កើត​លើ​ឆ្អឹង​ខ្មង​ជើង​ ឆ្អឹង​ភ្លៅ​ និង​ឆ្អឹង​ដើម​ដៃ​។ ជំងឺ​នេះ​សង្កេត​ឃើញ​ភាគ​ច្រើន​កើត​លើ​យុវវ័យ ដែល​ជា​ពេល​ឆ្អឹង​កំពុង​លូតលាស់​ខ្លាំង ​ហើយ​ប៉ះពាល់​លើ​ក្មេង​ប្រុស​ច្រើន​ជាង​ក្មេង​ស្រី។ មិន​តែ​ប៉ុណ្ណោះ​ ​ឃើញ​មាន​កើត​លើ​មនុស្ស​ចាស់​ដូចគ្នា ​អំឡុង​ពេល​កំពុង​ព្យាបាល​មហារីក​ដទៃ​ទៀត​ដោយ​សារធាតុ​គីមី ត្រូវ​គ្រូពេទ្យ​រក​ឃើញ​ចៃដន្យ​តាម​រយៈ​ការ​ថត​កាំរស្មី។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? មហារីក​ប្រភេទ​នេះ​ អាច​កើត​លើ​មនុស្ស​គ្រប់វ័យ​មិន​ថា​ចាស់ ឬ​ក្មេង ប៉ុន្តែ​ក្មេង​ប្រុស​ស្ថិត​នៅ​វ័យ​ជំទង់​ប្រឈម​ខ្ពស់​ជាង​ក្មេង​ស្រី ពិសេស​កម្ពស់​ខ្ពស់​ខុសប្រក្រតី​តែ​ម្តង។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួល​បាន​ព័ត៌មាន​លម្អិត។ រោគសញ្ញា៣- រោគ​សញ្ញា​មានអ្វី​ខ្លះ? ក្មេងៗ​អាច​ឈឺ​ចាប់​ពេល​យប់ ​ឬ​បន្ទាប់​ពី​រត់​លេង​រួច​ ហើយក្មេង​អាច​ដើរ​វៀច​ៗ ​ដោយសារ​ឆ្លងរោគ​នៅ​ជើង ទាមទារ​ឲ្យ​ប៉ាម៉ាក់ ត្រូវ​ប្រញាប់​យក​អូន​ៗ​​​ទៅ​មន្ទីរ​ពេទ្យ ពិសេស​ពេល​ប្រទះ​ឃើញ​អាការៈ​ដូចជា៖ – ហើម ​ឬ​មាន​ដុំ​ពក​នៅ​កន្លែង​បង្ក​រោគ – ឈឺ​ចាប់​នៅ​សន្លាក់​ ​ឈឺ​បាត់​ៗ​រាប់​ខែ – ងាយ​បាក់​ឆ្អឹង។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អ​បំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- ​មូលហេតុ​បង្ក​មានអ្វីខ្លះ? វិបត្តិ​តំណពូជ ឬ DNA ជា​ផ្នែក​មួយ​បង្ក​ជា​មហារីក​ឆ្អឹង ដោយ​សារ​កោសិកា​ឆ្អឹង​លូតលាស់​លឿន​ទ្វេ​ដង​ខុស​ប្រក្រតី​។ ក្មេងៗ​មាន​ការ​លូតលាស់​លឿន​ ងាយ​កើត​មហារីក​ឆ្អឹង​ ជាង​ក្មេង​ដទៃ​ ប៉ុន្តែ​មូលហេតុ​ច្បាស់​លាស់​ក្នុង​ករណី​នេះ អ្នក​វិទ្យាសាស្ត្រ​នៅ​បន្ត​ស្រាវជ្រាវ​នៅ​ឡើយ។ លើស​ពី​នេះ ក្មេង​មាន​ជំងឺ​ Paget​ និង​មហារីក​សរសៃ​ភ្នែក ​ក៏​បង្ហាញ​ថា​មាន​ឱកាស​​កើត​មហារីក​ឆ្អឹង​ដូច​គ្នា។ កត្តាប្រឈម ៦- កត្តា​ប្រឈម​បង្ក​មានអ្វីខ្លះ? គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ក្នុង​ករណី​មាន​សង្ស័យ ឬ​មាន​ចម្ងល់​ពាក់ព័ន្ធ​ជំងឺ​មហារីក​ឆ្អឹង។ រោគវិនិច្ឆ័យ​ និង​ការ​ព្យាបាលព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ […]


មហារីកផ្សេងទៀត

Rectal cancer (មហារីករន្ធគូទ)

និយមន័យ​ ១- អ្វី​ជា​ជំងឺ​មហារីក​រន្ធគូទ? សំដៅ​ប្រភេទ​មហារីក​ ​កើត​លើ​កោសិកា​ក្នុង​រន្ធ​គូទ ​ជា​ផ្នែក​​ចុងនៃ​ពោះ​វៀន​ធំ។ មហារីក​រន្ធ​គូទ​ជា​ធម្មតា តែង​កើត​ឡើង​គួបផ្សំ​ជាមួយ​មហារីក​ពោះ​វៀន​ធំ អាច​ហៅ​ជា​រួម​ថា ​មហារីក​ពោះ​វៀន​ធំ តែម្តង។ មហារីក​រន្ធ​គូទ ​កើត​លើ​កោសិកា​​ក្រាល​ក្នុង​រន្ធ​គូទ ​ហើយ​ជា​រឿយៗ​ មុន​ឈាន​ដល់​មហារីក កោសិកា​នឹង​កកើត​ជាដុំសាច់​ ហៅ​ថា Precancerous Polyps (ដុំ​សាច់​មាន​ទង)។ ២- កើតឡើង​ញឹកញាប់​ដែរ​ទេ? ប្រភេទ​មហារីក​នេះ ​តែង​កើត​លើ​ប្រុសៗ ​ច្រើន​ជាងស្រីៗ ហេតុ​នេះ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា ៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​របស់​មហារីក​រន្ធ​គូទ​មាន​៖​ – ទល់​លាមក – ហូរ​ឈាម​តាម​រន្ធ​គូទ – លាមក​ទន់ ​ឬ​រាក – ដុំខ្មៅ ​ក្នុង​លាមក – ឈឺពោះ – អស់​កំលាំង​​គ្មាន​មូល​ហេតុ – អត់​ឃ្លាន​អាហារ – ស្រក​ទម្ងន់​ – ឈឺ​អាង​ត្រគាក – លាមក​រាង​ដូច​ខ្មៅ​ដៃ (សណ្ឋាន​ស្រលៗ​ពណ៌​ខ្មៅ)។ អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ ហេតុ​នេះ​បើ​មាន​ចម្ងល់ ឬ​ប្រទះ​រោគសញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ​សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? បើ​មាន​សញ្ញា អាការៈ​ដូច​បាន​រៀប​រាប់​ខាង​លើ ឬ​មាន​ចម្ងល់​ផ្សេងៗ សូម​ពិគ្រោះ​យោបល់​ជា​មួយ​គ្រូពេទ្យ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុស​គ្នា ហេតុនេះ​រោគសញ្ញា​អាច​នឹង​ខុស​គ្នា​ដែរ។ មូលហេតុបង្ក ៥- មូលហេតុបង្កមានអ្វីខ្លះ? មូល​ហេតុ​សំខាន់​ពីរ​បង្ក​​ឲ្យ​កើត​មហារីក​រន្ធ​គូទ​មាន៖ – ជំងឺ​រលាក​ពោះ​វៀន​ធំ៖ លាក​ពោះ​វៀន​ធំ (រលាក​ពោះ​វៀន​ដោយ​សារ​ដំបៅ ​និង​ជំងឺ Crohn’s disease) គឺ​ប្រឈម​មុខ​ខ្ពស់​វិវត្ត​​ទៅ​ជា​មហារីក​រន្ធ​គូទ។ ហានិភ័យ​ ពេលណា​ពន្យាពេល​ព្យាបាល​កាន់​តែ​យូរ ​ជំងឺ​រលាក​កាន់​តែ​ខ្លាំងក្លា […]


មហារីកឆ្អឹង

Bone Cancer (​មហារីក​ឆ្អឹង)

និយមន័យ១- អ្វី​ជាជំងឺ​មហារីក​ឆ្អឹង? ជំងឺ​មហារីក​ឆ្អឹង ​សំដៅ​លើ​ដុំ​មហារីក​សាច់កាច​កើត​នៅ​ក្នុង​ឆ្អឹង ប៉ុន្តែ​មហារីក​ឆ្អឺង​ទាំងអស់ មិនមែន​សុទ្ធ​តែ​ជា​សាច់​កាច​នោះ​ដែរ។ កោសិកា​មហារីក​ក្នុង​ឆ្អឹង ​លូត​លាស់ សម្លាប់​ជាលិកា​ឆ្អឹង​​ល្អ​ អាច​គម្រាម​កំហែង​ដល់​ជីវិត ហេតុនេះ​សំខាន់​បំផុត ត្រូវ​ដឹង​ពី​កន្លែង​មហារីក​ក​កើត និង​រាល​ដាល​ដើម្បី​អាច​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប្រភេទ​ជំងឺ​មហារីក​ឆ្អឹង​ជា​ទូទៅ​មាន​ដូច​ជា៖ – មហារីក​ឆ្អឹង (Osteosarcoma)៖ កើត​ដំបូង​លើ​ជាលិកា Osteoid មាន​រចនា​សម្ព័ន្ធ​ស្រដៀង​ទៅ​នឹង​រចនា​សម្ព័ន្ធ​របស់​ឆ្អឹង។ មហារីក​ប្រភេទ​នេះ​ជា​រឿយ​ៗ​កើត​ឡើង​នៅ​លើ​ឆ្អឹង​ជង្គង់ និង​ឆ្អឹង​ដើម​ដៃ។ – មហារីក​ឆ្អឹង (Chondrosarcoma)៖ កើត​ដំបូង​លើ​ជាលិកា​ឆ្អឹង​ខ្ចី រួម​មាន​ជាលិកា Resilient និង​ជាលិកា​ទន់​ ​យឺត​គ្រប​ដណ្តប់ ការ​ពារ​ចុង​ឆ្អឹង​វែង។ មហារីក​ប្រភេទ​នេះ កើត​មាន​ញឹក​ញាប់​បំផុត​នៅ​ក្នុង​ឆ្អឹង​អាង​ត្រគាក ជើង និង​ស្មា។ – មហារីក Ewing Sarcoma Family of Tumors (ESFT)៖ ជា​មហារីក​កើត​មាន​ក្នុង​ឆ្អឹង ​និង​អាច​កើត​មាន​ក្នុង​ជាលិកា​រលោង (សាច់​ដុំ ខ្លាញ់ ជាលិកា​សរសៃ សរ​សៃ​ឈាម ​ជាលិកា​​ផ្សេង​ៗ)។ មហារីក​ប្រភេទ​នេះ ​ច្រើន​កើត​នៅ​តាម​ឆ្អឹង​ខ្នង ឆ្អឹង​អាង​ត្រ​គាក ឆ្អឹង​ជើង និង​ដៃ។ មហារីក​ឆ្អឹង​មាន ៤ ដំណាក់​កាល​៖ – ដំណាក់​កាល​ទី ១ ៖ […]


មហារីកផ្សេងទៀត

Blood Cancer (មហារីកឈាម)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ឈាម? ជំងឺ​មហារីក​ឈាម សំដៅ​លើ​ប្រភេទ​មហារីក​ប៉ះ​ពាល់​ដល់​ការ​ផលិត ​និង​មុខ​ងារ​កោសិកា​ឈាម។ ភាគ​ច្រើន​ជំងឺ​មហារីក​ប្រភេទ​នេះ ​កើត​នៅ​ក្នុង​ខួរ​ឆ្អឹង​ជា​កន្លែង​ផលិត​គ្រាប់​ឈាម។ កោសិកា​មហារីក​បាន​ទៅ​រារាំង​កោសិកា​ឈាម​ធម្មតា​បំពេញ​មុខ​ងារ។ មហារីក​ឈាម​មាន ៣ ប្រភេទ៖ – មហារីក​ឈាម​ស (Leukemia)៖ ជា​ប្រភេទ​មហារីក ​មិន​អាច​ទប់​ទល់​នឹង​ការ​ចម្លង​រោគ​បាន។ ពេល​មាន​ជំងឺ​មហារីក​ឈាម​ស មាន​ន័យ​ថា​ខួរ​ឆ្អឹង​មិន​អាច​បង្កើត​កោសិកា​ឈាម​ក្រហម​ និង​ប្លា​កែត​បាន​គ្រប់​គ្រាន់​ ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​រាង​កាយនោះឡើយ។ ជំងឺនេះ​អាច​មាន​សភាព​ធ្ងន់​ធ្ងរ និងរ៉ាំ​រ៉ៃ មាន​គ្រោះ​ថ្នាក់​ច្រើន ​ពិបាក​ព្យា​បាល ​មហារីក​ឈាម​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ – ជំងឺ​មហារីក​កូន​កណ្តុរ (Lymphoma)៖ មហារីក​ប្រភេទ​នេះ រីក​លូត​លាស់​នៅ​ក្នុង Lymphocytes ដែល​ជា​ប្រភេទ​កោសិកា​ឈាម​ស​ ​ប្រឆាំង​ការ​ឆ្លង​រោគ។ Lymphocytes មិន​ធម្មតា ​អាច​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ កាត់​បន្ថយ​ភាព​រឹង​មាំ​របស់​រាងកាយ ងាយ​គ្រោះ​ថ្នាក់​ដោយ​ជំងឺ​ផ្សេងៗ។ – ជំងឺ Myeloma៖ ជា​មហារីក​កោសិកា​ប្លា​ស្មា ដែល​ទៅ​រារាំង​ដំណើរ​ការ​ផលិត​អង់ទីករ​ធម្មតា​ ជា​ហេតុ​នាំ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ទន់​ខ្សោយ ងាយ​ឆ្លង​មេរោគ​ផ្សេងៗ។ ២- ​មហារីក​ឈាម​កើត​ញឺកញាប់​ដែរ​ទេ? មហារីក​ឈាម​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​មាន​វិធី​អាច​គ្រប់​គ្រង និង​កាត់​បន្ថយ​កត្តា​ហានិភ័យ​បាន។ សូម​ពិភាក្សា​ជា​មួយ​វេជ្ជបណ្ឌិត​បើ​មាន​ចម្ងល់​ពាក់ព័ន្ធ​មហារីក​ប្រភេទ​នេះ។ រោគ​សញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ទូទៅ​របស់​មហារីក​ឈាម​មាន​ដូច​ជា៖ – ក្តៅ​ខ្លួន ញាក់ – អស់​កម្លាំង – លែង​ឃ្លាន​អាហារ ចង្អោរ – ស្រក់​ទម្ងន់​លឿន ហើយ​ធ្ងន់​ធ្ងរ – បែក​ញើស​គ្មាន​មូល​ហេតុ – ឈឺ​ចាប់​នៅ​ក្នុង​សន្លាក់​ និង​ឆ្អឹង – មិន​ស្រួល​ពោះ – […]


មហារីកផ្សេងទៀត

Small intestine cancer (មហារីកពោះវៀនតូច)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ពោះវៀន​តូច? មហារីក​ពោះ​វៀន​តូច​ ​ជា​ជំងឺ​កម្រ​ពេល​កោសិកា​ពោះ​វៀន​តូច​មាន​ការ​ផ្លាស់​ប្ដូរ ​ហើយ​​លូត​លាស់​លឿន​ខុស​ធម្មតា ​និងបង្ក​ជា​ដុំ ឬ​ដុំ​សាច់។ ពោះ​វៀន​តូច​ មាន​មុខ​ងារ​បំបែក ​និង​ស្រូប​យក​ចំណី​អាហារ​ ខ្លាញ់​ វីតាមីន​ និង​សារធាតុ​ដទៃ​ទៀត។ បើ​យើង​មានជំងឺ​មហារីក​ប្រភេទ​នេះ​ដុំ​មហារីក​ទៅ​បាំង​ផ្លូវ​ពោះវៀន បង្ក​ឲ្យ​មាន​បញ្ហា​ប្រឈម​ និង​គ្រោះថ្នាក់​ជាច្រើន។ មហារីក​ពោះ​វៀន​តូច​ចែក​ជា​ប្រាំ​ប្រភេទ៖ – ប្រមាណ​ជាង ៣០​-៤០ ភាគរយ ករណី​ដុំ​មហារីក​ (Adenocarcinoma) ចាប់​ផ្ដើម​កើត​នៅ​ក្នុង​កម្រាល​នៃ​ពោះ​វៀន​តូច។ ដំបូង​គ្រាន់​ជា​កោសិកា​តូច ប៉ុន្តែ​លូត​លាស់​លឿន​ជាង​កោសិកា​ធម្មតា​ បង្កើត​​ជា​ដុំ​សាច់ (Polyp) យូរៗ​ទៅ​នឹង​វិវត្តជា​ដុំ​មហារីក។ – កោសិកា​មហារីក​វិវដ្ត​ក្នុង​ជាលិកា​ទន់នៃ​ពោះ​វៀន​តូច។ – ដុំ​មហារីក​លូត​លាស់​យឺត (Carcinoid Tumors) តែង​កើត​នៅ​ខាង​ក្រោម​ពោះ​វៀន​តូច​ ​អាច​ប៉ះពាល់​​ខ្នែង​ពោះ​វៀន និង​រន្ធ​គូទ។ ដុំ​មហារីក​ទាំង​នោះ ផលិត​សារ​ធាតុ​គីមី​ជា​ច្រើន​ ដូច​ជា ​សេរ៉ូ​តូ​នីន (Serotonin) ជាដើម។ – ដុំ​នៅ​ក្រពះ​ពោះ​វៀន (GISTs) ជា​ប្រភេទ​កម្រ​នៃ​មហារីក​ពោះ​វៀន។ ច្រើន​ជាង​ពាក់​កណ្ដាល​នៃ​ករណី​មហារីក​នេះ ដុំ​សាច់​ចាប់​ផ្ដើម​លូតលាស់​នៅ​ក្នុង​ក្រពះ យ៉ាងណាដុំសាច់ GIST ទាំង​អស់​មិន​មែន​សុទ្ធ​ដុំជា​មហារីក​នោះ​ដែរ។ – ដុំ​ជាលិកា​ទឹក​រងៃ​ក្នុង​ពោះ​វៀន​តូច (Intestinal Lymphomas) ជា​មហារីក​កើត​នៅ​ក្នុង​កូន​កណ្ដុរ ហើយជា​ទូទៅ​តែង​កើត​ឡើង​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ មាន​ន័យ​ថា​ប្រព័ន្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​ក្នុង​ខ្លួន​​យើង​ចុះ​ខ្សោយ​ និង​មិន​អាច​វាយ​តបត​មេរោគ ឬ​ជំងឺផ្សេងៗ​បាន។ ២- កើតឡើងញឺកញាប់ដែរទេ? មហារីក​ពោះ​វៀន​តូច​ គឺ​ប្រភេទមហារីកកម្រ យ៉ាង​ណា​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- […]


មហារីកផ្សេងទៀត

Oral cancer (មហារីកមាត់)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​មាត់? ជំងឺ​មហារីក​មាត់ ជា​ប្រភេទ​មហារីក​ កើត​នៅ​លើ​ជាលិកា​​មាត់ ​ហើយ​អាច​កើត​នៅ​គ្រប់​ទី​កន្លែង​នៃអវយវៈនេះ ដូចជា បបូរ​មាត់​ អណ្ដាត​​ ថ្ពាល់ អញ្ចាញ ក្រអូម​មាត់​ កន្លើតរឹង ​និង​ទន់ ​បំពង់​ក ជាដើម តែ​ភាគ​ច្រើន​កើត​លើ អណ្ដាត ​និង​បបូរ​មាត់។ មហារីក​មាត់ ​ដំណាក់​កាល​ដំបូង អាច​មាន​រោគសញ្ញា ​ឬ​គ្មានអ្វីទាំងអស់។ គេ​តែង​ប្រទះ​ឃើញ​​មហារីក​នេះ ​ពេល​វា​រាល​ដាល​ទៅ​ដល់​ក ​មាន​ហើម​កូន​កណ្ដុរ ​ឬអាច​រក​ឃើញ​ដោយ​សារ​ពេទ្យ​ធ្មេញ​តែម្តង។ ២- ​កើតឡើង​ញឹកញាប់​ដែរ​ទេ? ​សូម​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា​៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? រោគសញ្ញា​មហារីក​ប្រភេទ​នេះ ​តែង​ស្រដៀង​ទៅ​នឹង​បញ្ហា​បង្ក​រោគ​ក្នុងមាត់​មួយ​ចំនួន ទើប​ពិបាក​ឲ្យ​ដឹង​ថាជា​ជំងឺ​មហារីក។ ហេតុ​នេះ​សូម​ទៅ​ពិ​និត្យ​ជា​មួយ​ពេទ្យ​ធ្មេញ ​ឬ​គ្រូពេទ្យ​ជំនាញ ​រោគសញ្ញា​ដូច​ខាង​ក្រោម៖ – ហើម​ ​ឡើង​ក្រាស់​បបូរមាត់​ មាន​ដុំ​ ឡើង​ដុំ​កន្ទួល​ ​បន្ទះ​ស​នៅ​បបូរ​មាត់ អញ្ចាញ​ ឬ​កន្លែង​ដទៃ​ក្នុង​មាត់ និង​មិន​ងាយ​ជា​ក្នុង​ពេល ២ សប្ដាហ៍ – ហូរ​ឈាម​តាម​មាត់​គ្មាន​មូលហេតុ – ស្ពឹក​គ្មាន​មូលហេតុ​ បាត់​ញ្ញាណ​ដឹង ឬ​ឈឺ តឹង​នៅ​បបូរ​មាត់​ក្រោម​ មុខ​ ក ឬ​ចង្ការ – ស្រៀវ​ធ្មេញ – ឈឺ​ ឬ​មាន​អារម្មណ៍ មាន​អ្វី​ជាប់​ក្នុង​បំពង់​ក​ – ឈឺ ​ឬ​ពិបាក​លេប – មាន​បញ្ហា​ដាក់​ធ្មេញ – ហើម ​ក – ឈឺ​ត្រចៀក​មិន​ជាសះ – ស្រក​ទម្ងន់ – សម្លេង​ស្អក​ ឈឺ​ករ៉ាំរ៉ៃ ឬ​ប្ដូរ​សម្លេង អាច​មាន​រោគសញ្ញា​ដទៃ​ទៀត មិន​បាន​រៀប​រាប់​ដូច​ខាង​លើ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ