មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

​អ្នកជាពីជំងឺមហារីក​សុដន់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៖ សុខភាពផ្លូវចិត្តជា​រឿងសំខាន់​ពេលកំពុងព្យាបាល

មហារីក​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ដែល​​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ប៉ុន្តែ​ ប្រសិនបើ​យើង​​រក​ឃើញ ក៏​ដូចជា​ការ​ព្យាបាល​ជំងឺ​នេះ​​ទាន់​ពេលវេលា​ យើង​អាច​នឹង​មាន​ឱកាស​ជា​សះស្បើយ​ច្រើន​។ តួយ៉ាង​ ដូច​អ្នក​ស្រី​ យ៉ែម​ ស៊ីវន​ ​រស់នៅ​ក្នុង​ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ក៏​ជា​អ្នក​ជំងឺ​ម្នាក់ ក្នុង​ចំណោម​អ្នក​ជំងឺ​ផ្សេង​ទៀត ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​​។ ដោយ​សារ​តែ​​ការ​តាំង​ចិត្ត​ខ្ពស់​ ធ្វើ​ឲ្យ​អ្នកស្រី​​អាច​ជម្នះ​រាល់​ឧបសគ្គ​ក្នុង​​ការ​ព្យាបាល​ដ៏​ពិបាក​​នេះ​។ ការ​ដឹង​ពី​វត្តមាន​នៃ​ជំងឺ​មហារីក​ នៅ​ពេល​ដែល​សង្កេត​ឃើញ​ថា​ ​មាន​ដុំ​ពក​​តូច​មួយ​នៅ​លើ​សុដន់​ អ្នក​ស្រី​ក៏​ប្រញាប់​ទៅ​ពិនិត្យ​រាងកាយ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ដែល​ជា​លទ្ធផល​ គឺ​អ្នក​ស្រី​កើត​ជំងឺ​មហារីក​សុដន់​ដំណាក់កាល​ទី​២។ ការ​ទទួល​បាន​ដំណឹង​នេះ ​ធ្វើ​ឲ្យ​អ្នក​ស្រី​មាន​ភាព​តក់ស្លុត និង​មាន​អារម្មណ៍​ច្របូកច្របល់​ជា​ខ្លាំង ដោយ​មិន​ដឹង​ថា ខ្លួន​អាច​ជា​សះស្បើយ​ឬ​យ៉ាង​ណា​។ ប៉ុន្តែ​ អ្នក​ស្រី​នៅ​តែ​​មាន​ស្មារតី​រឹងមាំ និង​ប្ដេជ្ញា​ចិត្ត​ថា​ ត្រូវ​តែ​យក​ឈ្នះ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​ឲ្យ​បាន​។ អ្នកស្រី​មាន​ប្រសាសន៍​ថា៖ «គ្រាន់​តែ​​​ឮ​ពាក្យ​ថា​​ជំងឺ​មហារីក​ យើង​ជា​ទូទៅ ​អ្នក​ណា​ក៏​ខ្លាច​ដែរ ពាក្យ​​ជំងឺ​មហារីក​។ ពេល​ហ្នឹង​យើង​​អាច​នឹង​នឹក​ឃើញ​ដល់​សេចក្តី​ស្លាប់​ ថា​ប្រសិនបើ​​យើង​កើត​អ៊ីចឹង ប្រហែលជា​អាយុ​មិន​​វែង​ មិន​ដឹង​ថា​ព្យាបាល​បាន​ឬ​មិន​បាន​ យើង​មិន​ទាន់​ដឹង។ គ្រាន់​តែ​កាន់​ក្រដាស​លទ្ធផល​ភ្លាម​ មាន​អារម្មណ៍​ថា​ស្លុត​ចិត្ត​ខ្លាំង​ដែរ​ ហើយ​ខ្ញុំ​ក៏​តាំង​ចិត្ត​​ខ្លួន​ឯង ហើយ​ខ្ញុំ​ប្រាប់​ខ្លួន​ឯ​ង​ថា​ឲ្យ​រឹងមាំ​ឡើង​»​។ ការ​យក​ឈ្នះ​ជំងឺ​មហារីក​ ដំបូង​ឡើយ​ អ្នក​ស្រី​ទទួល​យក​ការ​វះកាត់​ និង​ក្រោយ​មក​ ទើប​ទទួល​បាន​ការ​ព្យាបាល​ដោយ​​គីមី​។ ទោះ​បី​ជា​ការ​ព្យាបាល​ដោយ​គីមី​មាន​ការ​លំបាក​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី​តែង​តែ​ក្រើន​រំលឹក​ខ្លួន​ឯង ឲ្យ​ខំ​ជម្នះ​ឧបសគ្គ​នេះ​​ ដោយ​មិន​ចុះ​ចាញ់​ឡើយ​។ បន្ទាប់​មក​ទៀត អ្នក​ស្រី​បន្ត​ការ​ព្យាបាល​ដោយ​បាញ់​កាំរស្មី។ ថ្វី​ត្បិត​តែ​អំឡុង​ពេល​ព្យាបាល​​មាន​ផល​រំខាន​​ច្រើន​ ដូចជា​ជ្រុះ​សក់​ ក្អួត​ […]


មហារីកសុដន់

មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហារីក​សុដន់​​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​ និង​ច្រើន​តែ​កើត​លើ​ស្ត្រី​អាយុ​៥០​ឆ្នាំ​ឡើង​ទៅ​។ ​ថ្វី​ត្បិត​តែ​មហារីក​សុដន់​ជា​ប្រភេទ​ជំងឺ​មហារីក​ទូទៅ​បំផុត​មួយ​ ប៉ុន្តែ​​គ្នា​យើង​មួយ​ចំនួន​នៅ​មិន​ទាន់​យល់​ច្បាស់​ពី​​​មូលហេតុ​បង្ក​នៅ​ឡើយ​។ តើ​​ជំងឺ​មហារីក​សុដន់​កើត​ឡើង​ដោយ​សារ​អ្វី​? ជំងឺ​មហារីក​សុដន់​ចាប់ផ្ដើម​នៅ​ពេល​ដែល​កោសិកា​សុដន់​លូតលាស់​ខុស​ធម្មតា និង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​បង្កើត​ជា​ដុំ​ពក​ ឬ​ដុំ​សាច់​។ ទោះ​បី​ជា​ជំងឺ​មហារីក​សុដន់​កើត​មាន​ច្រើន​ចំពោះ​​ស្ត្រី​ក៏​ដោយ​ ជួន​កាល​ ជំងឺ​នេះ​​ក៏​អាច​កើត​ឡើង​លើ​បុរស​ដូច​គ្នា​។ ​​សញ្ញា​ និង​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​មិន​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ឡើយ​ ប៉ុន្តែ​អាចចាប់ផ្ដើម​លេច​ឡើង​​នៅ​ពេល​ស្ថានភាព​ជំងឺ​កាន់​តែ​ដុនដាប​ទៅ​ៗ​។ មូលហេតុ​ចម្បង​នៃ​ជំងឺ​មហារីក​សុដន់​ គឺ​ការ​លូតលាស់​មិន​ប្រក្រតី​នៃ​កោសិកា​សុដន់​។ យ៉ាង​ណា​មិញ ឫសគល់​​នៃ​ការវិវត្ត​របស់​ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​ដឹង​ច្បាស់​​នោះ​ឡើយ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បែបបទ​នៃ​ការ​រស់នៅ​ និង​កត្តា​បរិស្ថាន​ក៏​​អាច​បង្កើន​ឱកាស​នៃ​ការ​​បង្កើត​កោសិកា​មហារីក​បាន​ផង​ដែរ​​។ ទន្ទឹម​នឹង​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ប្រែប្រួល​ និង​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​DNA អាច​ជា​ហេតុផល​​​ដែល​កោសិកា​សុដន់​ធម្មតា​ក្លាយ​ជា​មហារីក​បាន​។ [embed-health-tool-bmi] កត្តា​ប្រឈម​នៃ​ជំងឺ​មហារីក​សុដន់​ ស្ត្រី​អាយុ​ចាប់​ពី​៥០​ឆ្នាំ​ឡើង​ ប្រវត្តិ​គ្រួសារ​ដែល​​កើត​ជំងឺ​មហារីក​សុដន់​ ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់​ពី​មុន ​​ធ្លាប់​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ដុំ​សាច់​ដែល​មិន​មែន​ជា​មហារីក អាច​បង្កើន​ហានិភ័យ​នៃ​ការវិវត្តនៃ​ជំងឺ​មហារីក​សុដន់​នៅ​ពេល​អនាគត​។ ចាប់ផ្ដើម​មក​រដូវ​មុន​អាយុ​១២​ឆ្នាំ និង​អស់​រដូវ​ក្រោយ​អាយុ​៥៥​ឆ្នាំ​ ស្ត្រី​ដែល​សម្រាល​កូន​នៅ​អាយុ​ច្រើន​ ឬ​ស្ត្រី​ដែល​មិន​ធ្លាប់​មាន​កូន​ទាល់​តែ​សោះ​ ប៉ះពាល់​នឹង​វិទ្យុ​សកម្ម​ខ្លាំង​ជ្រុល​ បែបបទ​រស់​នៅ​មិន​ត្រឹមត្រូវ ដូចជា​ញ៉ាំ​ជាតិ​អាកុល​ ធាត់​ជ្រុល​ និង​អសកម្ម​។ រោគសញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​មហារីក​សុដន់​ ដុំ​ពក​ថ្មី​នៅ​ក្នុង​សុដន់​ ឬ​ក្រោម​ក្លៀក​ ផ្នែក​នៃ​សុដន់​ឡើង​ក្រាស់​ ឬ​ហើម​ រមាស់​​ស្បែក​សុដន់​ ស្បែក​ឡើង​ក្រហម​ ឬ​​របក​នៅ​បរិវេណ​ចុង​សុដន់​ ឬ​សុដន់​ ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ឈឺ​ចាប់​នៅ​បរិវេណ​ចុង​សុដន់​ មាន​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ចុង​សុដន់​ក្រៅ​ពី​ទឹក​ដោះ រួម​ទាំង​មាន​ឈាម មាន​ការ​ប្រែប្រួល​ទំហំ ឬ​រូបរាង​នៃ​សុដន់​ ឈឺចាប់​នៅ​បរិវេណ​ណាមួយ​នៃ​សុដន់​។ រោគសញ្ញា​ទាំង​នេះ​ អាច​កើត​ឡើង​ដោយសារលក្ខខណ្ឌសុខ​ភាព​ផ្សេង​ទៀត […]


មហារីកសុដន់

ប្រើ​ផលិតផលលាបក្លៀក អាច​ប៉ះពាល់​សុខ​ភាព​អត់?

ក្រោយ​ងូត​ទឹក​សម្អាត​ខ្លួន​រួច គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ប្រើ​ផលិត​ផល​លាប​បំបាត់​ក្លិន​ក្លៀក​ហើយ មុន​នឹង​រៀប​ចំ​ខ្លួន​ចេញ​ទៅ​ធ្វើ​ការ ឬ​ទៅ​រៀន​ បើ​មិន​ដូច្នោះ​ទេ នៅ​មិន​ស្រណុក​ខ្លួន​ឡើយ។ ទាក់​ទង​នឹង​ផលិតផល​លាប​ក្លៀក​នេះ មាន​ការ​លើក​ឡើង​មួយ​ថា ធាតុ​ផ្សំ Antiperspirant មាន​ក្នុង​ផលិត​ផល​លាប​ក្លៀក អាច​បង្ក​ឲ្យ​អ្នក​ប្រើ ពិសេស​ស្រីៗ កើត​ជំងឺ​មហារីក​សុដន់។ តើ​ការ​លើក​ឡើង​នេះ​ពិត ឬ​មិន​ពិត? ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ការ​ស្រាវជ្រាវ​មួយ​ចំនួន​នៅ​អំឡុង​ឆ្នាំ ២០០០ បាន​សន្និដ្ឋាន​ថា សារធាតុ Aluminum ដែល​មាន​នៅ​ក្នុង​Antiperspirant អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់។ ការ​សិក្សា​នោះ​អះ​អាង​ថា សារធាតុ Aluminum រក​ឃើញ​ក្នុង​កោសិកា​មហារីក​ក្បែរ​ក្លៀក គឺ​ជា​លទ្ធផល​នៃ​ការ​ប្រើ​ប្រាស់ Antiperspirantច្រើន​។ អ្នកវិទ្យាសាស្ត្រ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​ជំទាស់​ថា វា​មិន​ទំនង​ទេ​ថា សារធាតុ Antiperspirant ជ្រាប​ចូល​ទៅ​ជាលិកា​សុដន់ និង​បង្ក​ជា​ជំងឺ​មហារីក​នោះ ព្រោះ​រន្ធញើស​របស់​យើង​មិន​មែន​ចំហ​អាច​ឲ្យ​សារជាតិ​ពុល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង​បាន​ងាយ​ៗ​​ទេ។ រន្ធ​ញើស​ក៏​អាច​ការពារ​យើង​ពី​សារធាតុ​គីមី​ពី​ខាង​ក្រៅ​បាន​ផង​ដែរ។ យ៉ាង​ណា​មិញ ការ​ប្រើ​សារធាតុ Alumni ក្នុង​បរិមាណ​ច្រើន​ពិត​ជា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន​ក៏​ពិត​មែន ប៉ុន្តែ Alumni ដែល​មាន​ក្នុង Antiperspirant ​ក្នុង​ផលិត​ផល​លាប​ក្លៀក​មាន​កម្រិត​តិច​តួច​ប៉ុណ្ណោះ និង​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​ដោយ អាជ្ញាធរ​ចំណី​អាហារ និង​ឱសថ អាមេរិក FDA។ [embed-health-tool-heart-rate] ក្នុង​រយៈ​ពេល ២​ […]


មហារីកសុដន់

ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក

កន្ទួល​លើ​សុដន់​ភាគ​ច្រើន​មាន​មូល​ហេតុ​ដូច​គ្នា​នឹង​កន្ទួល​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​ដង​ខ្លួន​យើង​ដែរ ប៉ុន្តែ​កន្ទួល​លើ​សុដន់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​កាច​សាហាវ​កើត​ឡើង​លើ​ស្រី​ៗ​ដែរ​គឺ ជំងឺ​មហារីក​សុដន់។ ជំងឺ​មហារីក​សុដន់​ត្រូវ​បាន​ចាត់​ទុក​ជា​ជំងឺ​ទី១ កើត​ឡើង​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​វេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេស​ជំងឺ​មហារីក បម្រើ​ការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ មូល​ហេតុ​ជា​ច្រើន​អាច​បណ្ដាល​ឲ្យ​យើង​កើត​មាន​កន្ទួល​លើ​សុដន់​ដូច​ជា ប្រតិកម្ម​ស្បែក​ជាមួយ​សាប៊ូ​បោក​ខោ​អាវ កម្ដៅ​បណ្ដាល​ឲ្យ​យើង​បែក​ញើស​ផ្អាប់​លើ​សុដន់ ការ​រលាក​ស្បែក​លើ​សុដន់ ជំងឺ​ផ្សិត ឬ​អាប់​សែ​សុដន់​ជាដើម។ ជា​ទូទៅ ក្រៅ​ពី​ឡើង​កន្ទួល​លើ​សុដន់ វា​អាច​បង្ហាញ​នូវ​សញ្ញា​មួយ​ចំនួន​ទៀត​រួម​មាន៖ រមាស់​លើ​ស្បែក ឈឺ​ចាប់ ហើម​សុដន់ ស្បែក​ឡើង​ក្រហម បែក​ស្រកា​ស្បែក​លើ​សុដន់ ចុង​សុដន់​លឹប​ចូល​ក្នុង។ ចំណែក ជំងឺ​មហារីក​សុដន់​ក៏​បណ្ដាល​ឲ្យ​ស្រី​ៗ​ឡើង​កន្ទួល​លើ​សុដន់​ដែរ ប៉ុន្តែ​ក្រៅ​ពី​កន្ទួល សញ្ញា​បូក​រួម​ដទៃ​ទៀត យើង​គួរ​កត់​ចំណាំ​នោះ​មាន​ដូច​ជា៖ ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច រមាស់​ចុង​សុដន់​ម្ខាង មាន​ខ្ទុះ​ចេញ​ពី​ចុង​សុដន់ អាច​មាន​ទាំង​ឈាម​មក​ជា​មួយ ចុង​សុដន់​លិប​ចូល​ក្នុង សុដន់​ម្ខាង​ធំ​ជាង​ម្ខាង​ទៀត ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ស្បែក​ចុង​សុដន់។ ការ​យល់​ដឹង​ពី​សុដន់ អាច​ជួយ​ឲ្យ​យើង​យល់​កាន់​តែ​ច្បាស់ ពី​ការ​ប្រែប្រួល​ធម្មតា​សុដន់ និង​បែង​ចែក​ឲ្យ​ច្បាស់​ពី​អាការៈ និង​រោគសញ្ញា​មិន​ប្រក្រតី។ នៅ​ពេល​ណា​ដែល​កន្ទួល​លើ​សុដន់​អម​ដោយ​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា គ្រុន​ក្ដៅ ដុំ​ពក​ក្រោម​ស្បែក មាន​ឆ្លង​មេរោគ យើង​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រក​មូល​ហេតុ​ច្បាស់​លាស់ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។


មហារីកសុដន់

ស្រី​ៗ​ធ្វើការ​​វេន​យប់​ អាចប្រឈម​នឹង​​​ជំងឺ​មហារីក​​​សុដន់

​​ពិត​ណាស់​ ការ​ធ្វើការ​វេន​យប់​អាច​​​​​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​​ធ្ងន់ធ្ងរ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ប្រព័ន្ធ​រាងកាយ​ទាំង​មូល​ធ្វើការ​ផ្ទុយ​ទៅ​នឹង​ចង្វាក់​​នៃ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ​។ ប្រសិនបើ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​បញ្ហា​​សុខភាព​ឲ្យ​បាន​ដិតដល់​ទេ​នោះ​​ យើង​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ជំងឺ​ទឹក​នោម​ផ្អែម​​ បញ្ហា​ការ​ធ្វើ​មេតាប៉ូលីស និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ថែម​ទៀត​ផង​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​​បាន​បង្ហាញ​ថា អ្នក​ដែល​ធ្វើការ​វេន​យប់​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​។ មូលហេតុ ​​​ចំពោះ​ស្រី​ៗ​ដែល​ធ្វើការ​វេន​យប់​ ​ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​មហារីក​រ៉ាំរ៉ៃ​ផ្សេង​ៗ ដូចជា​ជំងឺ​មហារីក​ស្បែក​ មហារីក​សួត និង​​ជា​ពិសេស​គឺ​មហារីក​សុដន់​។ ជាក់​ស្ដែង ជាតិ​មេឡាតូនីន ​​​មាន​មុខងារ​​ការពារ​​ការលូតលាស់​នៃ​ដុំ​សាច់​នៅ​ក្នុង​រាងកាយ​ ដោយ​​ការ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​​ប្រព័ន្ធ​ភាព​ស៊ាំ​។ ដំណើរការ​ពិសេស​នៃ​ការ​បញ្ចេញ​ចោល​ជាតិ​មេឡាតូនីន​តាម​ធម្មជាតិ​នឹង​​ត្រូវ​បាន​រារាំង​ដោយ​ការ​ប៉ះពាល់​នឹង​ពន្លឺ​សិប្បនិម្មិត​នៅ​ពេល​យប់​ ដែល​ធ្វើ​​ឲ្យ​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​មហារីក​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ធ្វើការ​វេន​យប់​ក៏​អាច​រំខាន​ដល់​ចង្វាក់​សកម្មភាព​ប្រចាំថ្ងៃ​២៤​ម៉ោង​របស់​ហ្សែន​ដែល​ទាក់ទង​នឹង​​ជំងឺ​មហារីក​ជាក់លាក់​ ដោយ​ជំរុញ​​ឲ្យ​អ្នក​ដែល​ធ្វើការ​វេន​យប់​ងាយ​ប្រឈម​នឹង​ការ​បំផ្លាញ​DNA។ លោក​សាស្ត្រាចារ្យ​Shobhan Gaddameedhi បម្រើការ​នៅ​នាយកដ្ឋាន​វិទ្យាសាស្ត្រ​ជីវវិទ្យា​នៅ​សាកលវិទ្យាល័យ​North Carolina ​បាន​ឲ្យ​ដឹង​ថា​​មាន​ភស្តុតាង​ជា​ច្រើន​បាន​បញ្ជាក់​ថា​ជំងឺ​មហារីក​កើត​ឡើង​ជា​ទូទៅ​ចំពោះ​អ្នក​ធ្វើការ​វេន​យប់​ ដែល​កត្តា​នេះ​ជំរុញ​ឲ្យ​ទី​ភ្នាក់ងារ​អន្តរជាតិ​ របស់​​WHO ​សម្រាប់​ការ​ស្រាវជ្រាវ​លើ​ជំងឺ​មហារីក​​កំណត់​ថា​ ការ​ធ្វើ​ការ​នៅ​វេន​យប់​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​មហារីក​។ ​​​​​រោគសញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​គួរ​យល់​ដឹង​ យើង​ដឹង​ហើយ​​វេន​ធ្វើការ​មាន​ហានិភ័យ​ខ្ពស់​​​​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ វា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​កំណត់​​រោគសញ្ញា​ឲ្យ​បាន​ច្បាស់​លាស់​។ រោគសញ្ញា​​ទូទៅ​នៃ​ជំងឺ​មហារីក​សុដន់​មាន​ដូចជា​៖ ​​ មាន​ដុំ​ពក​នៅ​ក្នុង​សុដន់​ ហើម​សុដន់​ មាន​ស្នាម​ក្រហម​ ឬ​របក​ស្បែក​ ជា​ពិសេស​នៅ​​បរិវេណ​ក្បាល​សុដន់​ ឬ​សុដន់​ មាន​​សារធាតុ​រាវ​ចេញ​ពី​ចុង​​សុដន់​មិន​ប្រក្រតី​។


មហារីកសុដន់

បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់

សម័យ​នេះ​មាន​ម៉ាក់​ៗ​មួយ​ចំនួន​មិន​បាន​បំបៅ​ដោះ​កូន​នោះ​ទេ ដោយ​មានហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន ប៉ុន្តែ​ក៏​នៅ​មាន​ម៉ាក់​ៗ​ជា​ច្រើន​ទៀត​បាន​បំបៅ​ដោះ​កូន​ និង​ខ្លះ​បន្ត​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​តាម​ការ​ណែ​នាំ​ផង​។ ការ​បំបៅ​ដោះ​មិន​មែន​មាន​ប្រយោជន៍​តែ​ចំពោះ​កូន​ទេ វា​ក៏​មាន​ប្រយោជន៍​ចំពោះ​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​មហារីក​ក្រពេញ​អូវែ​ផង​​ដែរ​។ ១. ការ​បំបៅ​ដោះ​ និង​ជំងឺ​មហារីក​ ស្រីៗ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា ការ​បំបៅ​ដោះ​កូន​អាច​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ​តាំងពី​ដើម​ទី​។ ប៉ុន្តែ​វា​មិន​មែន​មាន​ប្រយោជន៍​តែ​ប៉ុណ្ណឹង​នោះ​ទេ វា​ក៏​មាន​ប្រយោជន៍​ដល់​ម៉ាក់​ៗ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​ដែរ​។ ការ​សិក្សា​កន្លង​ទៅ​បាន​រក​ឃើញ​ថា​ម៉ាក់​ៗ​​បំបៅ​ដោះ​កូន​អាច​ធ្លាក់​ចុះ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​ទាំង​មុន​ពេល​អស់​រដូវ និង​ក្រោយ​អស់​រដូវ​។ អ្នក​ជំនាញ​ខាង​របប​អាហារ​ក៏​បាន​បញ្ជាក់​ដែរ​ថា បើ​ម៉ាក់​ៗ​បំបៅ​ដោះ​កូន​លើស​ពី​ប្រាំ​មួយ​ខែ នឹង​បាន​ផលប្រយោជន៍​សុខភាព​បន្ថែម​ផ្សេង​ទៀត​។ អ្នក​ជំនាញ​ពន្យល់​ថា ស្រ្តី​បំបៅ​ដោះ​កូន​ភាគ​ច្រើន​មាន​ការ​ប្រែ​ប្រួល​អ័រម៉ូន​ពេល​បំបៅ​ដោះ ដែល​នេះ​ជា​ការ​ពន្យារ​ពល​នៃ​ការ​មក​រដូវ​។ ការ​ពន្យារ​ពេល​មក​រដូវ​នេះ ធ្វើ​ឲ្យ​ស្រីៗ​កាត់​បន្ថយ​ការ​មាន​អ័រម៉ូន​មួយ​ចំនួន​ដូច​ជា​អ័រម៉ូន​អឺស្រ្តូហ្សែន ដែល​អ័រម៉ូន​ប្រភេទ​នេះ​អាច​​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​កោសិកា​មហារីក​សុដន់​។ ​​បន្ថែម​ពី​នេះ អំឡុង​ពេល​ពពោះ និង​ពេល​បំបៅ​ដោះ​កូន ស្រ្តី​នឹង​បាត់​បង់​ជាលិកា​សុដន់ ដែល​ការ​បាត់​បង់​នេះ​អាច​ជួយ​កម្ចាត់​កោសិកា​ដែល​ងាយ​រង​ការ​ខូចខាត​DNA ។ ដូច​នេះ​ក៏​បាន​ជួយ​កាត់​បន្ថយ​ឱកាស​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់​ដូច​គ្នា​។ អ្នក​ជំនាញ​បន្ថែម​ទៀត​ថា ការ​បំបៅ​ដោះ​លើស​ពី​ប្រាំ​មួយ​ខែ​មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​សុខ​ភាព​ដល់​កូន​ប៉ុណ្ណោះ​ទេ តែ​ថា​ការ​បំបៅ​ដោះ​កូន​កាន់តែ​យូរ​ម៉ាក់​ៗ​ក៏​បាន​ការ​ការ​ពារ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់ និង​មហារីក​ក្រពេញ​អូវែ​កាន់​តែ​ច្រើន​។ ការ​សិក្សា​មួយ​ទៀត​នៅ​ប្រទេស​អូស្រ្តាលី​ បាន​រក​ឃើញ​ដែរ​ថា​ ស្រ្តី​បំបៅ​ដោះ​កូន​លើស​ពី​១៣​ខែ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​៦៣​ភាគ​រយ​តិច​ជាង​អ្នក​បំបៅ​ដោះ​កូន​តិច​ជាង​ប្រាំពីរ​ខែ។ សម្រាប់​ស្រ្តី​ដែល​បាន​បំបៅ​ដោះ​កូន​លើស​ពី​ម្នាក់ និង​ច្រើន​ជាង​៣១​ខែ អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រពេញ​អូវែ​ដល់​ទៅ​៩១​ភាគ​រយ​​ទាប​ជាង​ស្រ្តី​បំបៅ​ដោះ​កូន​តិច​ជាង​១០​ខែ​។ ២. ការ​បំបៅ​ដោះ និង​ជំងឺ​មហារីក​លើ​កូន​ ការ​បំបៅ​ដោះ​មិន​ត្រឹម​តែ​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​នេះ​លើ​កូន​ដែរ។ ភស្តុតាង​ជា​ច្រើន​បាន​បង្ហាញ​ថា​ការ​បំបៅ​ដោះ​កូន ជួយ​ការ​ពារ​កូន​ពី​បញ្ហា​លើស​ទម្ងន់ និង​ធាត់​ខ្លាំង​នៅ​ពេល​ធំ​ឡើង​។ ការ​ធាត់​លើស​ទម្ងន់ អាច​ធ្វើ​ឲ្យ​មនុស្ស​យើង​មាន​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​មហារីក​ច្រើន​យ៉ាង​។ មនុស្ស​ធាត់ អាច​ប្រឈម​នឹង​ជំងឺ​មហារីក​លំពែង មហារីក​សុដន់​ក្រោយ​អស់​រដូវ មហារីក​ស្រទាប់​ស្បូន មហារីក​បំពង់​អាហារ មហារីក​រន្ធ​គូទ និង​មហារីក​តម្រង​នោម​។ ការ​បំបៅ​ដោះ​ក៏​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​កូន។ អង់ទីករ​របស់​ម៉ាក់​នឹង​ផ្ទេរ​ទៅ​កូន​តាម​រយៈ​ទឹក​ដោះ​។ ការណ៍​នេះ នឹង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កូន​មាន​​ឆ្លង​រោគ​ត្រចៀក ផ្លូវ​ដង្ហើម ក៏​ដូច​ជា​បញ្ហា​ប្រព័ន្ធ​រំលាយអាហារ​។ […]


មហារីកសុដន់

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?

សារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​ ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។ ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។ ១.​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​ បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​ កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​ ​មាន​លាយ​ឈាម ឬ​ក្លិន​ មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​ អាយុ​លើស​ពី​៥០​ឆ្នាំ មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់ ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​ ២. អាច​ពិនិត្យ​បែប​ណា? ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖ ​ពិនិត្យ​សុដន់​ ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។ ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​។


មហារីកសុដន់

ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ

គ្នា​យើង​ស្រីៗ​ពិតជា​ធ្លាប់​បាន​ឮ​ពី​ជំងឺ​មហារីក​សុដន់​ហើយ ដែល​ជំងឺ​នេះ​មានការ​អះអាង​ថា​ច្រើន​កើត​លើ​ស្រី​វ័យ​ចំណាស់ ប៉ុន្តែ​ក៏​អាច​កើត​មាន​លើ​ស្រ្តី​វ័យ​ក្មេង​ដែរ​។ ការ​ដឹង​ព័ត៌មាន​បាន​ច្រើន​ពី​ជំងឺ​មួយ​នេះ នឹង​អាច​ជួយ​យើង​ដឹង​ថា​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ និង​អាច​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​។ ទាំង​នេះ​ជា​ចំណុច​ខ្លះ​ៗ​ដែល​ស្រ្តី​យើង​គួរ​ដឹង​ពី​ជំងឺ​មហារីក​សុដន់​។ ១. ដុំ​លើ​សុដន់​មិន​មែន​សុទ្ធតែ​ជា​ដុំ​សាច់​មហារីក ​​​ភាគ​រយ​តិច​តួច​ប៉ុណ្ណោះ​ដែល​ដុំ​នៅ​លើ​សុដន់​អាច​វិវត្ត​ទៅជា​ជំងឺ​មហារីក​។ សម្រាប់​ស្រ្តី​ជា​ច្រើន​ ពេល​ខ្លះ​យើង​បាន​ស្ទាប​ប៉ះ​ដុំ​កោសិកា​សុដន់ តែ​គិត​ថា​ជា​ដុំ​សាច់​អាច​បង្ក​ជា​ជំងឺ​មហារីក តែ​វា​មិន​មែន​នោះ​ទេ​ និង​​ដុំ​ខ្លះ​ទៀត អាច​ជា​ដុំ​គីស​ទឹក។ ប៉ុន្តែ បើ​សិន​ជា​ស្រី​ៗ​យើង​សង្កេត​ឃើញ​ថា​ដុំ​នៅ​លើ​សុដន់​មាន​ជាប់​មិន​បាត់ ​ឬ​សម្គាល់​ឃើញ​ថា​ជាលិកា​សុដន់​ប្រែ​ប្រួល ចូរ​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ជួប​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​អាច​ពិនិត្យ និង​វិនិច្ឆ័យ​ដឹង​ថា​ដុំ​ទាំង​នោះ​ជា​ដុំ​សាច់​មហារីក ឬ​យ៉ាងណា​។ ​​២. បុរស​ក៏​អាច​កើត​មហារីក​សុដន់ ក្នុង​ចំណោម​អ្នក​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ មាន​តិច​ជា​ង​មួយ​ភាគ​រយ​ជា​បុរស​។ ថ្វី​បើ​ចំនួន​នេះ​បង្ហាញ​ថា​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​លើ​បុរស​មាន​តិច តែ​អ្នក​ជំនាញ​ថា​ប្រុសៗ​ក៏​គួរ​ឧស្សាហ៍​ពិនិត្យ​ដោះ​ខ្លួន​ឯ​ង​ផង​ដែរ​។ ប្រុស​យើង​អាច​ពិនិត្យ​ដោះ​របស់​ខ្លួន​ពេល​ងូត​ទឹក ដើម្បី​រក​មើល​ក្រែង​មាន​អ្វី​ប្លែក​នៅ​ជុំវិញ​សុដន់​។ មហារីក​សុដន់​លើ​បុរស ភាគ​ច្រើន​រក​ឃើញ​ដោយ​សារ​មាន​ដុំ​នៅ​លើ​សុដន់។ ចំណែក​ការ​មាន​ទឹក​ចេញ​តាម​ចុង​សុដន់​ គឺ​ជា​សញ្ញា​ព្រ​មាន​មួយ​សម្រាប់​ប្រុសៗ​អំពី​ជំងឺ​មហារីក​សុដន់​។ ៣. មហារីក​សុដន់​ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គ្រួសារ​មាន​អត្រា​ទាប​ ​​ថ្វី​បើ​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​មហារីក​សុដន់ បាន​ធ្វើ​ឲ្យ​យើង​ស្ថិត​ក្នុង​ក្រុម​មនុស្ស​ប្រឈម​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់ ប៉ុន្តែ​តាម​ការ​សិក្សា​កន្លង​មក​អ្នក​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ ហើយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​ដែរ គឺមាន​តែ​ក្នុង​រង្វង់​១០ ទៅ​១៥​ភាគ​រយ​ប៉ុណ្ណោះ​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើក​ឡើង​ថា​ ទោះ​បី​ជា​យើង​ស្ថិត​ក្នុង​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់ តែ​មិនមែន​មាន​ន័យ​ថា​យើង​ត្រូវ​កើត​ជំងឺ​នេះ​ទេ។ យ៉ាងណា គ្រូពេទ្យ​បាន​ណែ​នាំ​ថា​បើ​គ្រួសារ​យើង​មាន​ប្រ​វត្តិ​កើត​ជំងឺ​មហារីក​សុដន់ យើង​គួរ​តែ​តាម​ដាន​ជំងឺ​នេះ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ គឺ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​១០​ឆ្នាំ មុន​វ័យ​ដែល​សមាជិក​គ្រួសារ​ណា​មួយ​រក​ឃើញ​ថា​មាន​ជំងឺ​នេះ​។ មួយ​វិញ​ទៀត បើ​សិន​ជា​ក្នុង​សមាជិក​គ្រួសារ​យើង​មាន​ច្រើន​គ្នា​បាន​កើត​ជំងឺ​មហារីក​ដោះ ពិសេស​កើត​នៅ​វ័យ​ក្រោម​៥០​ឆ្នាំ នោះ​អាច​ថា​បញ្ហា​ហ្សែន​បាន​រួម​ចំណែក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ​នេះ​ដែរ​។ ៤. ឈឺ​សុដន់ ជា​រឿង​ធម្មតា​មិន​មែន​ជា​សញ្ញា​ជំងឺ​មហារីក ​​ការ​ឈឺ​សុដន់​ជា​រោគ​សញ្ញា​ទូទៅ​មួយ​កើត​មាន​លើ​ស្រ្តីភាគ​ច្រើន ប៉ុន្តែ​កម្រ​ជា​សញ្ញា​នៃ​ជំងឺ​មហារីក​សុដន់​ណាស់​។ ជាង​៦០​ភាគ​រយ​នៃ​មនុស្ស​ស្រី អាច​នឹង​មាន​ជួប​បញ្ហា​ឈឺ​សុដន់​ក្នុង​ជីវិត​របស់​ខ្លួន​ ដែល​នេះ​ភាគ​ច្រើន​ទាក់ទង​នឹង​ការ​ប្រែ​ប្រួល​អ័រម៉ូន ឬ​ពាក់អាវ​ទ្រនាប់​មិន​ត្រូវ​នឹង​ទំហំ​សុដន់​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា ស្រ្តី​ភាគ​ច្រើន​ជួប​បញ្ហា​ឈឺ​សុដន់ ហើយ​មាន​តិច​ជាង​១ភាគរយ រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​។ ​ដើម្បី​​ដឹង​ទាន់​ពេល និង​អាច​ទទួល​ការ​ព្យាបាល​បាន​លឿន […]


មហារីកសុដន់

ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ស្រីៗ​មាន​កម្រិត​វីតាមីនD ក្នុង​រាង​កាយ​ទាប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​យល់ថា​វីតាមីន D អាច​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ភាព​ប្រក្រតី​របស់​កោសិកា​សុដន់ ​ហើយ​ក៏​ប្រហែល​ជា​អាច​បញ្ឈប់​កោសិកា​មហារីក​មិន​ឲ្យ​លូត​លាស់​ក្នុង​សុដន់​ដែរ​។ ១. វីតាមីនD និង​ជំងឺ​មហារីក​សុដន់​ ការ​សិក្សា​រក​ឃើញ​ថា​ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​D ក្នុង​រាង​កាយ​ធ្វើ​ស្រីៗ​​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើ​ង​លើ​អ្នក​ទើប​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​ ហើយ​អ្នក​ទាំង​នោះ​មាន​កម្រិត​វីតាមីន​D ទាប​បំផុត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្រ្តី​កើត​ជំងឺ​មហារីក​សុដន់​សុទ្ធ​តែ​មាន​កម្រិត​វីតាមីនD​ទាប​ជាង​ស្រ្តី​ដែល​គ្មាន​ជំងឺ​នេះ​។ ការ​សិក្សា​ខ្លះ​ទៀត​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ស្រ្តី​មាន​ដែល​កម្រិត​វីតាមីនD​ក្នុង​ឈាម​ខ្ពស់ អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​បាន​៤៥​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ស្រ្តី​ផ្សេង​ទៀត​ដែល​មាន​វីតាមីនD ក្នុង​ឈាម​ទាប​។ ទោះ​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​នៅ​ឡើង​ថា​កម្រិត​វីតាមីន​D ក្នុង​ឈាម​ប៉ុនណា​ទើប​អាច​បង្ការ​ជំងឺ​មហារីក​សុដន់​បាន​ ដោយ​គ្រាន់​ណែនាំ​ឲ្យ​ស្រ្តី​គ្រប់​រូប​ត្រូវ​រក្សា​កម្រិត​វីតាមីន​D ឲ្យ​បាន​ក្នុង​កម្រិត​ធម្មតា​ដែល​រាង​កាយ​ត្រូវ​ការ​។​​​​​ វីតាមីន​D មិន​ត្រឹម​តែ​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​សម្បត្តិ​របស់​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។ ការសិក្សា​លើ​កោសិកា​មហារីក និង​ដុំ​សាច់​នៅ​លើ​សត្វ​កណ្ដុរ បាន​រក​ឃើញ​ថា​វីតាមីនD បាន​បញ្ចេញ​សកម្មភាព​ជា​ច្រើន​ដែល​ពន្យឺត ឬ​ការពារ​ការ​វិវត្ត​ជា​ជំងឺ​មហារីក រួម​ទាំង​ជំរុញ​ភាព​ខុសគ្នា​នៃ​កោសិកា បន្ថយ​ការ​លូតលាស់​កោសិកា​មហារីក និង​ភ្ញោច​កោសិកា​ងាប់​ និង​កាត់​បន្ថយ​ការ​កកើត​ដុំ​សាច់​ក្នុង​សរសៃឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ២. ប្រភព​ និង​ប្រយោជន៍​វីតាមីនD វីតាមីន D ក្រៅ​ពី​​ជួយ​ស្រីៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ ក៏​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រយោជន៍​កាត់​បន្ថយ​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​ដំណេក ខ្សោយ​សាច់ដុំ និង​ខ្សោយ​ងាយ​ដួល ​ជាដើម។ វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម ដែល​ជា​​រ៉ែ​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង​។​ វីតាមីនD ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ សាច់ដុំ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​។ វីតាមីន​ […]


មហារីកសុដន់

ស្រីៗធ្វើការត្រូវពន្លឺថ្ងៃច្រើន មានអត្រាកើតជំងឺមហារីកសុដន់ទាប

ស្រ្តី​ធ្វើការ​ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន អ្នក​ស្រាវ​ជ្រាវ​ជឿ​ថា​អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ បន្ទាប់​ពី​មាន​វ័យ​៥០​ឆ្នាំ។ ការ​សិក្សា​​មួយ​ចេញ​ផ្សាយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០២១ បាន​រក​ឃើញ​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន​ឆ្នាំ បាន​ទទួល​វីតាមីនD ច្រើន ដែល​ថា​វីតាមីន​មួយ​នេះ​ជួយ​ការពារ​ស្រ្តី​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់។ វីតាមីន​ D ក្រៅពី​ជួយ​ដល់​ឆ្អឹង ក៏​ត្រូវ​បាន​គេ​ដឹង​ដែរ​ថា វា​ក៏​ទំនង​ជា​អាច​ជួយ​កម្ចាត់​ការ​ឆ្លង​រោគ និង​ជំងឺ​មហារីក​ដែរ​។ អ្នក​សិក្សា​លើក​ឡើង​ថា ស្រ្តី​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​យូរ​ឆ្នាំ​ជាប់​គ្នា នឹង​ទទួល​បាន​វីតាមីន​D ច្រើន​ជា​លំដាប់​ដែរ​។ ការ​សិក្សា​មួយ​នេះ​ បាន​កំណត់​អត្តសញ្ញាណ​ស្រ្តី​ចំនួន​៣៨ ៣៧៥​នាក់​ ​វ័យ​ក្រោម​៧០​ឆ្នាំ មាន​ជំងឺ​មហារីក​សុដន់​ដំណាក់​កាល​ដំបូង។ ការ​សិក្សា​បាន​ប្រៀប​ធៀប​ស្រ្តី​ទាំង​នោះ​ទៅ​នឹង​ស្រ្តី​ដែល​បាន​ការ​ធ្វើ​ការ​ក្រោម​ព​ន្លឺ​ថ្ងៃ​យូរ​ឆ្នាំ និង​រយៈ​ពេល​នៃ​ការ​ត្រូវ​ពន្លឺ​ថ្ងៃ​របស់​អ្នក​ទាំង​នោះ​ដែរ​។ តាម​រយៈ​ការ​វាយ​តម្លៃ ស្រ្តី​ដែល​បាន​ធ្វើ​ការ​នៅ​ក្រោម​ពន្លឺ​ថ្ងៃ​កាន់​តែ​យូរ​ឆ្នាំ អត្រា​កើត​ជំងឺ​មហារីក​សុដន់​ក៏​កាន់​តែ​តិច​ដែរ​បន្ទាប់​ពី​វ័យ​៥០​ឆ្នាំ​​។ សម្រាប់​ស្រ្តី​ដែល​ធ្វើ​ការ​ក្រោម​ពន្លឺ​ថ្ងៃ​បាន​​២០​ឆ្នាំ ឬ​លើស​ពី​នេះ អត្រា​ប្រ​ឈម​កើត​ជំងឺ​មហារីក​សុដន់​បាន​ធ្លាក់​ចុះ​ចំនួន១៧​ភាគ​រយ​ទាប​ជាង​អ្ន​ក​មិន​សូវ​ត្រូវ​ពន្លឺ​ថ្ងៃ។ ការ​សិក្សា​សង្ខេប​ជា​រួម​ថា​ស្រ្តី​ធ្វើ​ការ​ក្រៅ​អគារ ត្រូវ​ពន្លឺ​ថ្ងៃ​ច្រើន និង​អាច​ទទួល​បាន​វីតាមីន D ច្រើន​ជាង​ស្រ្តី​ដែល​ធ្វើ​ការ​តែ​ក្នុង​ការិយាល័យ​ ដែល​វីតាមីនD នេះ​ហើយ​ជា​សារធាតុ​សំខាន់​ជួយ​ស្រ្តី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​។

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស