មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

គួរបញ្ឈប់! គ្មានកម្រិតសុវត្ថិភាពចំពោះការពិសាគ្រឿងស្រវឹងឡើយ

គ្មាន​កម្រិត​សុវត្ថិភាព​សម្រាប់​ការ​ពិសា​គ្រឿង​ស្រវឹង​ឡើយ ដែលមានន័យ​ថា គ្រឿ​ស្រវឹង អាច​បង្ក​គ្រោះ​ថ្នាក់​ដល់សុខភាពតាំង​ពី​កែវ​ដំបូង​ ហើយ​ការ​ពិសាគ្រឿង​ស្រវឹង​នេះ អាចនាំ​ឱ្យ​កើត​ជំ​ងឺមហារីក​ចំនួន​៧​ប្រភេទ។ នេះ​បើយោង​ទៅ​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​សហ​រដ្ឋ​អាមេរិក កាលពីពេលថ្មី​ៗ​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ការពិសាស្រាក្រហមមួយកែវក្នុងមួយថ្ងៃ ជារឿយៗត្រូវបានចាត់ទុកថា ជាជម្រើសដ៏ល្អសម្រាប់សុខភាពបេះដូង​របស់​អ្នក​។ ជាមួយគ្នា​នេះ បើ​ទោះ​បី​មាន​ការ​ក្រើន​រំឭកជាច្រើន ក៏ដូច​ជា​ការហាម​ឃាត់​​លើ​សារ​ធាតុ​ផ្សេង​ទៀត​ ដូច​ជា បារី ក៏ដោយ ប៉ុន្តែ ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម ត្រូវ​បាន​ចាត់ទុក​ថា មិន​ផ្តល់​ផល​ប៉ះ​ពាល់​អ្វី​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា ការ​យល់​ឃើញ​បែប​នេះ អាច​មិនត្រឹម​ត្រូវ​ឡើយ​។ អង្គ​ភាព​ណែ​នាំ​ស្តី​ពី​របប​អាហារ​សម្រាប់​ពល​រដ្ឋ​អាមេរិក ធ្លាប់លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ជន​របស់​ខ្លួន ជៀស​វាង​ការ​ពិសា​គ្រឿ​ងស្រវឹង​ក្នុង​បរិមាណ​ច្រើន និង​ណែនាំ​ឱ្យ​បុរស​ពិសា​ត្រឹម​២ ទៅ​៣​កែវ​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ និង​១កែវ ទៅ​២​កែវ សម្រាប់​ស្ត្រី​។ ប៉ុន្តែ លោកវេជ្ជបណ្ឌិត Vivek Murthy ប្រធាន​នាយកដ្ឋាន​សុខភាព​សារណប្រចាំសហ​រដ្ឋ​អាមេរិក បាន​ចេញ​សេចក្តីប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ថា សូម្បី​តែ​ការ​ពិសា​គ្រឿង​ស្រវឹង​ក្នុងកម្រិត​តិច​តួច​ក៏ដោយ ក៏​​អាច​ផ្តល់​ផល​ប៉ះ​ពាល់​ដែរ និង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវឌ្ឍទៅ​ជា​ជំ​ងឺមហា​រីក​ ថែម​ទៀតផង​។ [embed-health-tool-ovulation] លោក​វេជ្ជ​បណ្ឌិត​រូប​នេះ​បាន​ថ្លែ​ង​ថា៖ «គ្រឿង​ស្រវឹង ជាដើម​ហេតុ​ដែល​អាច​បង្ការ​បាន​នៃ​ជំ​ងឺ​មហារីក ហើយ​ជំ​ងឺ​នេះ កំពុង​កើត​​លើ​មនុស្ស​ចំនួន​១០​ម៉ឺននាក់ និង​ធ្វើ​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន​​២ម៉ឺន​នាក់ជា​រៀង​រាល់​ឆ្នាំ នៅ​សហ​រដ្ឋ​អាមេរិក ពោល​គឺ​ច្រើន​ជាង​អ្នក​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់ចរចរណ៍ពាក់ព័ន្ធនឹងគ្រឿង​ស្រវឹងក្នុង​១​ឆ្នាំ​នៅ​សហ​រដ្ឋ​អាមេរិក ​ដល់ទៅ១៣ ៥០០នាក់​។ ប៉ុន្តែ ប្រជា​ពល​រដ្ឋ​អាមេរិក​ភាគ​ច្រើន […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

កត្តាទាំងនេះ​ អាច​ធ្វើឲ្យ​ស្រីៗ​ប្រឈមជំងឺមហារីកសុដន់

ស្រីៗគ្នាយើងច្បាស់ជាធ្លាប់ឮមហារីកសុដន់មិនខាន។ មហារីកសុដន់ ជាជំងឺកាចសាហាវបំផុត ឆក់យកជីវិតស្រីៗជាច្រើន​ជុំវិញពិភពលោក។ សម្រាប់គ្នាយើងមានទម្លាប់ធ្វេសប្រហែសមួយចំនួនដូចខាងក្រោម ត្រូវកែប្រែទាន់មានឱកាស ព្រោះអាចប្រឈមហានិភ័យខ្ពស់។ “Hello គ្រូពេទ្យ” នឹងបង្ហាញពីទម្លាប់មួយចំនួនគ្នាយើងតែងមើលរំលង ប៉ុន្តែជាឱកាសប្រឈម​ខ្ពស់នឹងជំងឺកាចសាហាវមួយនេះ៖ ១- ផឹកស្រា យោងតាមទិន្នន័យអេពីដេមីសាស្រ្ត (ការស្រាវជ្រាវក្នុងតំបន់) ថា ក្នុងចំណោមស្រីៗក្នុងប្រទេសអភិវឌ្ឍន៍ជុំវិញពិភពលោក កើតមហារីកសុដន់ ៤% ជាអ្នកផឹកស្រា។ របាយការណ៍ផ្សេងទៀត បង្ហាញថា កំណើនអាចកើនដល់ ១០% បើយើងបន្ថែម (ផឹក) សារធាតុអេតាណុល ១០ ក្រាម​ដែល​មានក្នុងស្រារាល់ថ្ងៃ។ ទំនាក់ទំនងរវាងគ្រឿងស្រវឹង និងហានិភ័យកើតមហារីកសុដន់ បង្ហាញយ៉ាងច្បាស់ថា ផឹកស្រាកាន់តែច្រើន ហានិភ័យកើតមហារីកក៏មានកាន់តែខ្ពស់។ ២- ជក់បារី ជក់បារី ក៏ជាមូលហេតុបង្កឲ្យមានជំងឺកាចសាហាវផ្សេងៗ ភាគច្រើនជាមហារីក ក្នុងនោះក៏មានមហារីកសុដន់ផងដែរ។ ក្លិនឈ្ងុយនៃសារធាតុអ៊ីដ្រូកាបូន មានក្នុងថ្នាំជក់ ជាមូលហេតុបង្កជាសារធាតុវិទ្យុសកម្មជំរុញឲ្យកើតមហារីក។ របាយការណ៍ក្រុមគ្រូពេទ្យវះកាត់ទូទៅចេញផ្សាយឆ្នាំ២០១៤ បង្ហាញថា ស្រីៗធ្លាប់ជក់បារីពីមុន អាចនឹងកើតមហារីកសុដន់ជាង​ស្រ្ដី​ធម្មតា ១០%។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ៣- ធាត់ ឬឡើងគីឡូឥតឈប់ ធាត់ ឬឡើងគីឡូ បន្ទាប់ពីឈានចូលវ័យអស់រដូវ អាចជាកត្តាហានិភ័យកើតមហារីកសុដន់។ មុនដល់វ័យអស់រដូវ អ័រម៉ូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ