មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

Mastodynia (បញ្ហាឈឺ​សុដន់)

និយមន័យ១- អ្វី​ជា​បញ្ហា​​ឈឺ​សុដន់? ឈឺសុដន់ មក​ពី​ពាក្យ​បច្ចេកទេសភាសា​ក្រិក Mastodynia ជា​អាការៈ​ឈឺ​ចុក​ចាប់​ត្រង់​សុដន់ ដោយ​សារ​ការ​ឡើង​តឹង ​ឬ​បណ្ដាល​ពី​បញ្ហា​ណាមួយ​ ធ្វើ​ឲ្យ​មានការ​​ឈឺ​ចាប់​ ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ ​ទៅ​តាម​មូលហេតុ​​​ជំងឺ​ ​ហើយ​ការ​ឈឺ​ចាប់​ នឹង​វិវត្ត​កាន់​តែ​ខ្លាំង ​​បើ​មិន​ព្យាបាល​។ ២- ឈឺសុដន់កើតឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​​ឈឺសុដន់ ឧស្សាហ៍​កើត​មាន​បំផុតលើ​មនុស្សស្រី ប៉ុន្តែក្នុង​ករណី​កម្រ បញ្ហា​ឈឺ​សុដន់ ក៏​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ដូច​គ្នា​។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​បញ្ហា​ឈឺ​សុដន់​មាន​អ្វី​ខ្លះ?  រោគ​សញ្ញា​បញ្ហា​ឈឺ​សុដន់ ​គឺ​បែង​ចែក​ជា​ ២​ប្រភេទ គឺ​ការ​ឈឺ​ចាប់​រយៈពេល​វែង (Cyclical) ​និង​ឈឺ​ចាប់​រយៈ​ពេល​ខ្លី (Non-Cyclical)។ ករណី​​ឈឺ​ចាប់​រយៈ​ពេល​វែង​ ​អាច​មានរោគ​​សញ្ញា​ដូច​ជា​៖ – ឈឺ​បាត់​ៗ​ ដូច​មក​រដូវ​ – ដោះ​ឡើង​តឹង ឬរឹង – ស្រីៗ​ខ្លះ​​ឈឺ​ស្ទំៗ​ ​ខ្លះ​ឈឺ​ដូច​មាន​រលាក​ ហើយ​ធ្ងន់សុដន់​មួយ​ចំហៀង​​ ខណៈ​​ខ្លះ​ទៀត ​ឈឺ​ដូច​គេ​ចាក់​នឹង​កាំបិត​ ​ក៏​មាន​ – ហើម​សាច់​សុដន់ – អាច​ប៉ះ​ពាល់​លើ​សុដន់​ទាំង​សង​ខាង – អាការៈ​ឈឺ​ចាប់​ នឹង​ចាប់​ផ្ដើម​ឡើង​បន្តិច​ម្ដងៗ ​ហើយ​ក្នុង​ករណី​ខ្លះ ​អាច​ចុកចាប់​ប៉ុន្មាន​អាទិត្យ ​មុន​ពេល​​ថ្ងៃ​រដូវ​មកដល់ – ភាគ​ច្រើន ​គឺ​កើត​លើ​ស្រីៗ​​មាន​វ័យ​ក្មេង ប៉ុន្តែ​ស្រីៗ​ចំណាស់​ ក៏​អាច​ជួប​ប្រទះ​ដូច​គ្នា ​បើ​មាន​ប្រើថ្នាំ​អ័រម៉ូន​ពន្យារ​ពេល​អស់​រដូវ។ ករណី​ឈឺ​ចាប់រយៈ​ពេល​ខ្លី​​ មាន​សញ្ញា​ដូចជា៖ – ប៉ះ​លើ​សុដន់​តែ​ម្ខាង​ តែ​អាច​រាល​ដាល​ពេញ​ទ្រូង – ភាគ​ច្រើន​លើ​ស្រីៗអស់​រដូវ – ការ​ឈឺ​ចាប់​មិន​បាត់​ទៅ​វិញ​ទេ​បន្ទាប់​ពី​ផុត​ថ្ងៃ​មក​រដូវ​ក៏​ដោយ – បើ​ឈាន​ដល់​រលាក​សុដន់​វិញ […]


មហារីកសុដន់

សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត

មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​កាយ គឺ​ជា​សុបិន្ដ​អាក្រក់​មួយ​ក្នុង​ជីវិត ពិសេស​បើ​មាន​មហារីក​តែ​ម្តង យ៉ាង​ណា​ជំងឺ​នៅ​តែ​អាច​ព្យាបាល​បង្ក​កុំ​ឲ្យ​រាល​ដាល​បាន។ សម្រាប់​ស្រីៗ មហារីក​ឧស្សាហ៍​កើត​មាន​បំផុត គឺ​មហារីក ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ថា ក្រោយ​ការ​ព្យាបាល​មហារីក​ដោះ បំណង​ប្រាថ្នា​ស្រីៗ​គ្រប់​រូប​ចង់​បាន​បំផុត គឺ​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​ដែល​គ្នា​យើង​កំពុង​ខ្លាច ពពោះ​អាច​ធ្វើ​ឲ្យ​មាន​មហារីក​រើ​ឡើង​វិញ​ដែរ​អត់? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​ទាំង​ប៉ុន្មាន​គ្នា​យើង​ចង់​ដឹង​បំផុត។ ១- ព្យាបាល​ដោយ​សារធាតុ​គីមី​អាច​មាន​កូន​បាន​អត់? គ្នា​យើង​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ភាគ​ច្រើន មាន​ការ​ខូច​ខាត​ទៅ​លើ​ក្រពេញ​អូវែ ដោយសារ​តែ​ជាតិ​​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​ប្រឈម​អត់​កូន។ ទោះ​បី​ជា ស្រីៗ​មួយចំនួន នៅ​តែ​​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ក្រោយ​ព្យាបាល​មហារីក​ដោះ​ដោយ​គីមី ប៉ុន្តែ​ចាំ​បាច់​បំផុត គួរតែ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ព្យាបាល។ ២- មហារីក​អាច​កើត​ឡើង​វិញ​ទេ? តាម​ការ​សិក្សា​បញ្ជាក់ ករណី ​មហារីក ​រើ​ឡើង​វិញ គ្មាន​ជាប់​ទាក់​ទង​រឿង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ គេ​បាន​រក​ឃើញ​ថា បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ អាច​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​មហារីក​ដោះ​ម្តង​ទៀត​បាន។ ៣- ក្រោយ​ព្យាបាល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​កូន? ពេទ្យ​បាន​ណែនាំ​ស្រីៗ​កើត​ មហារីក និង​ព្យាបាល​បាន​ជោគជ័យ គួរ​តែ​ចាំ​យ៉ាង​តិច ២ឆ្នាំ ចាំ​យក​កូន ព្រោះ​រយៈពេល ២ឆ្នាំ គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​មាន​មហារីក​កើត​ឡើង​វិញ ឬអត់។ ប៉ុន្តែ​រឿង​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ដែរ ព្រោះ​ពេល​ខ្លះ​អាច​លើស​ពី ២​ឆ្នាំ ដោយសារ​តែ​កត្តា​អាយុ​ ប្រភេទ​មហារីក និង​ចំនួន​កូន​ចង់​បាន​តែ​ម្តង។ ៤- ធ្លាប់​កើត​មហារីក​ដោះ​អាច​ប៉ះ​ពាល់​កូន​អត់? គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា ជំងឺ​មហារីក​ដោះ​អាច​ប៉ះពាល់​ដល់​កូន​យើង​ទេ។ អត្ថបទពាក់ព័ន្ធ៖ ក្រោយ​ព្យាបាល​ជំងឺមហារីក​សុដន់ ចាំបាច់​ត្រូវញ៉ាំអាហារល្អៗ និង​​ហាត់ប្រាណផង កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី […]


មហារីកសុដន់

កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ

ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម មិន​ថា​ប្តី ឬ​ប្រពន្ធ​ សុទ្ធ​តែ​រំភើប។ យ៉ាង​ណា ស្រីៗ​ហាក់​មាន​ក្តី​បារម្ភ​ច្រើន ​ពេល​ទៅ​ជួប​ពេទ្យ ព្រោះ​ពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ចាក់​វ៉ាក់​ស៊ាំង និង​ពិនិត្យ​សុខភាព​ផ្សេងៗ។ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ទៀត យើង​គួរ​ដឹង ពេល​ពពោះ ស្រាប់​តែសុដន់​ប្រែប្រួល​ខុស​ប្រក្រតី ​យើង​គួរ​ធ្វើ​តេស្ត​ទាំង​នេះ ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​មហារីក​សុដន់ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ១- រោគ​សញ្ញា​មហារីក​សុដន់​ពេល​ពពោះ​ ជាទូទៅ ​ដុំ​នៅ​ក្នុង​សុដន់​អំឡុង​ពេល​ពពោះ មិន​មែន​ជា​ដុំ​មហារីក​ទេ ប៉ុន្តែ ​មហារីក ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ លេច​ចេញ​ដំបូង ក៏​ជា​ដុំ​មួយ​ដែរ។ យើង​គួរ​ប្រាប់​ពេទ្យ ​បើ​សង្ស័យ​មាន​​ដុំ​អ្វី​មួយ​កើត​មាន​ក្នុង​សុដន់។ គ្រូពេទ្យ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ដុំ​នោះ ហើយ​ណែនាំ​យើង​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ប្រាកដ​ថា ជាដុំ​មហារីក ឬ​ជា​អ្វី​ឲ្យ​ប្រាកដ។ កុំ​ពន្យារ​រហូត​ដល់​សម្រាល​រួច ឬ​រង់​ចាំ​ដល់​ឈប់​បំបៅ​ដោះ​កូន​អី រក​ឃើញ​កាន់​តែ​លឿន ជួយ​យើង​មាន​ឱកាស​កាន់​តែ​ច្រើន ព្យាបាល​ជា​សះ​ស្បើយ។ ពេទ្យ​នឹង​រៀប​ផែន​ការ​ព្យាបាល​សមស្រប មិន​ប៉ះពាល់​ដល់​កូន​យើង​ទេ ខណៈ​តេស្ត​សំខាន់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ណែ​នាំ​សម្រាប់​យើង​ផង​ដែរ។ ២- តេស្ត​ថត​មើល​សុដន់​ដោយ​កាំរស្មី (Mammogram) តេស្ត Mammogram ដើម្បី​ថត​ពិនិត្យ​សុដន់ គឺ​ត្រូវ​បាញ់​កាំរស្មី​កម្រិត​ទាប ដើម្បី​ចាប់​យក​រូបភាព​នៅ​ក្នុង​សុដន់។ កាំរស្មី​ត្រូវ​ចាញ់​ចំ​តែ​សុដន់​ប៉ុណ្ណោះ បែប​នេះ​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ។ ​យើង​ត្រូវធ្វើ​តេស្ត​នេះ បើ​មាន​រោគ​សញ្ញា​ដូច​ជា៖ – ស្ទាប​ឃើញ​មានដុំ​ក្នុង​សុដន់​ – មាន​ហូរ​ឈាម ឬ​សារធាតុ​រាវ​ប្លែក​ហូរ​ចេញ​ពីចុង​សុដន់​ – ស្បែក​សុដន់​ប្រែប្រួល​ខុស​ប្រក្រតី – លេច​ចេញ​រោគសញ្ញា​ដទៃ​ផ្សេង​ទៀត​ ប្រសិន​បើ​អ្នក​គ្មាន​រោគសញ្ញា​ខាងលើ​នេះ​ ក៏​មិន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ទើប​​ជា​ពី​មហារីក​ដោះ​ ដឹងអត់រក្សា​គីឡូបែប​ណាបានល្អ? ស្រីៗគួរដឹង! […]


មហារីកសុដន់

ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់?

ពាក្យ​ថា “អារម្មណ៍​មនុស្ស​ស្រី មាន​តែ​ស្រីៗ​គ្នា​ឯង​ទេ​ដែល​ដឹង” ពាក្យ​នេះ​ភាគ​ច្រើន​គឺ​ត្រូវ ព្រោះ​ស្រីៗ​តែង​បារម្ភ​ច្រើន ពិសេស​ពេល​មាន​គ្រួសារ ទោះ​មាន​បញ្ហា​សុខភាព​យ៉ាង​ណា នៅ​តែ​បារម្ភ​រឿង​បង្កើត​អូនៗ​គួរ​ឲ្យ​ស្រលាញ់​​ឲ្យ​ប៉ាៗ​គេ។ ចុះ​បើ​កើត មហារីក យើង​ច្បាស់​ជា​គិតថាក្រោយ​ព្យាបាល ​មាន​ប៉ះ​ពាល់ផែនការ​យក​បេប៊ី ឬ​អត់​មិន​ខាន។ បើ​អ៊ី​ចឹង “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។ ១- ស្វែង​យល់​ពី​ការ​បង្ក​កំណើត​របស់​ស្រីៗ អ្វី​យើង​ត្រូវ​ដឹង​មុន​គេ គឺ​បង្ក​កំណើត​របស់​មនុស្ស​ស្រី​ជាមុន​សិន បន្ទាប់​មក​យើង​ច្បាស់​ជា​ដឹង​ថា មហារីក ប៉ះ​ពាល់​ផែន​ការ​យក​បេប៊ី ឬយ៉ាង​ណា។ ជាធម្មតា ស្រីៗ​គ្នា​យើង​មាន​មេ​ជីវិតញី​ជា​ច្រើន ចាប់​តាំង​ពី​កើត​មក​ម្លេះ ដោយ​ស៊ុត​ទាំង​នោះ ចាប់​ផ្តើម​បញ្ចេញ​មក​ក្រៅ​រៀងរាល់​ខែ​ នៅ​ពេល​យើង​ពេញ​វ័យ។ កាល​ណា​វ័យ​កាន់​តែ​ចាស់ មេ​ជីវិត​ញី​នឹងកាន់​តែ​ថយ​ចំនួន រួម​ទាំង​គុណភាព​បង្ក​កំណើត ក៏​ចុះ​ខ្សោយ​ដូច​គ្នា។ បើ​មេ​ជីវិត​ញី បាន​ជួប​ជាមួយមេ​ជីវិតឈ្មោល នោះវានឹង​ធ្វើ​ការ​បង្ក​កំណើត​ តែ​បើ​មិន​ជួប​ទេ នឹង​ក្លាយ​ទៅ​ជា​រដូវ​ធ្លាក់​មក​ក្រៅ​ ហេតុនេះ​ពេល​យើង​អស់​រដូវ​ មាន​ន័យ​ថា ឱកាស​អូនៗក៏​អស់​ដូចគ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ កាត់បន្ថយ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ២- ព្យាបាល​មហារីក​សុដន់ដោយ​គីមី​ប៉ះពាល់​ផែន​ការ​យក​កូន​ដែរ​ទេ? វិធី​ព្យាបាល ​មហារីក​សុដន់ ដោយ​សារធាតុ​គីមី អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត បើ​យើង​នៅ​មិន​ទាន់​អស់​រដូវ​នៅ​ឡើយ ព្រោះ​វា​ប៉ះ​ពាល់​ដល់​អូវែ និង​គុណភាព​មេ​ជីវិត​ញី​តែ​ម្តង។ លទ្ធភាព​បង្ក​កំណើត​បន្ទាប់​ពី​ព្យាបាល​ដោយ​គីមី អាស្រ័យ​ប្រភេទ​ថ្នាំ​យើង​ប្រើ កម្រិត​ថ្នាំ និង​កត្តា​អាយុ។ ស្រីៗ​មាន​ជំងឺ អាច​នឹង​បាត់​រដូវ​នៅ​ពេល​ចាប់​ផ្ដើម​ព្យាបាល បន្ទាប់​មក​នឹង​មាន​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​ច្រើន​ខែ […]


មហារីកសុដន់

Breast Cancer (ជំងឺមហារីកសុដន់)

និយមន័យ១- អ្វី​ទៅ​ជា​មហារីក​សុដន់? ក្រោយ​ភាព​ពេញ​វ័យ សុដន់​ស្រ្ដី​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង មាន​បំពង់​តូចៗ​រាប់​ពាន់ និង​ក្រពេញ​តូចៗ​សម្រាប់​ផលិត​ទឹក​ដោះ។ បំពង់​តូចៗ​មាន​ក្នុង​សុ​ដន់ ឬ​ថង់ផលិត​ទឹក​ដោះ នឹង​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​កាន់​ចុង​សុដន់។ មហារីក កើត​ឡើង​ដោយ​សារ​កោសិកា​នៅ​ក្នុង​ខ្លួន​កើន​លើស​ចំនួនខុសធម្មតា​ បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង ខណៈ​ប្រភេទ​មហារីក​សុដន់ ចែក​ចេញ​ជា ២ ប្រភេទ៖ – Ductal carcinoma៖ សំដៅ​នៅ​ពេល​មហារីក​ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​បំពង់បង្ហូរ​ទឹក​ដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជា​ប្រភេទ​មហារីកឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ – Lobular carcinoma៖ សំដៅ​ពេល​កោសិកា​មហារីក ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​ក្រពេញ​ផលិត​ទឹក​ដោះ។ ករណី​​មហារីក​សុដន់រាលដាល(Carcinoma invasive) ចាប់​ផ្ដើម​ឡើង​នៅ​ពេល​កោសិកា​មហារីក​រាល​ដាល​ចេញ​ពី​ក្រពេញ​ផលិត​ទឹក​ដោះ ឬ​បំពង់បង្ហូរ​ទឹក​ដោះ និង​ឆ្លង​ចូល​ទៅ​កាន់​កោសិកា​ជិតៗ ជា​ហេតុ​បង្កើន​ឱកាស រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​លើ​ក្នុង​រាងកាយ។ ករណី​មហារីក​សុដន់​មិន​រាលដាល ដែល​កោសិកា​មហារីក​ស្ថិត​នៅ​កន្លែង​ដើម​ដដែល ហើយ​មិន​ទម្លុះ​ចេញ​មក​ក្រៅ។ យ៉ាង​ណា​ក៏​ដោយ កោសិកា​ទាំង​នេះ នៅ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​សុដន់​រាលដាល​បាន​ដូច​គ្នា។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? មហារីកសុដន់ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់ ជា​ទូទៅ ប៉ះពាល់​ទៅ​ស្រ្តី​ច្រើន​ជាង​បុរស។ បើ​មាន​ចម្ងល់​បន្ថែម គួរ​ពិភាក្សា​ ឬប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ​កូនកណ្តុរ​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន៖ – ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ – មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច – រមាស់​ចុង​សុដន់​ម្ខាង – មានហូរទឹករងៃ […]


មហារីកសុដន់

ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់

ស្ត្រីគ្រប់គ្នា សុទ្ធតែអាចប្រឈមនឹង​មហារីក​សុដន់​ ជាពិសេសអ្នកធ្លាប់មាន​គ្រួសារ​កើត​ជំងឺ​នេះ។ យ៉ាង​ណា​ក៏​ដោយ មាន​ថ្នាំ​លេប​អាច​បង្ការ​ជំងឺ​នេះ ដោយ​ទាមទារ​ពិភាក្សា​ជាមួយ​ពេទ្យ​ផ្ទាល់ ដើម្បី​ឲ្យ​ត្រូវ​ទៅតាមស្ថានភាព​ជំងឺ​និង​លក្ខខណ្ឌ​របស់​អ្នក​ជំងឺ​ម្នាក់ៗ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ខ្លះៗ​ពី​មហារីក​សុដន់ និង​ថ្នាំបង្ការ​ខាង​ក្រោម៖ ១- មហារីក​សុដន់ ជំងឺមហារីក​សុដន់ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ប្រហែល ៨៥-៩០% ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន​ខុស​ប្រក្រតីពេល​ចាស់​ទៅ ហើយ ៥-១០%​ប៉ុណ្ណោះ កើត​ឡើង​ដោយ​សារ​តំណ​ពូជ។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ​។ ពេល​ខ្លះ អាច​ជា​ដុំសាច់កាច រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត បើ​មិន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ ស្ថានភាព​ជំងឺ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ប៉ះពាល់​ដល់ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​រួម​ភេទ​ទៀត​ផង។ យោង​តាម​ការ​ធ្វើ​តេស្ត​លើ Estrogen Receptor (ER) មហារីក​សុដន់ ​ត្រូវ​គេ​ចែក​ជា ២ ប្រភេទ៖ – មហារីក​សុដន់ មាន Hormone-receptor វិជ្ជមាន – មហារីកសុដន់ មាន Hormone-receptor អវិជ្ជមាន។ អ្នក​ជំនាញ​បាន​ណែនាំ​ ករណី​មហារីក​សុដន់​មាន Hormone-receptor អវិជ្ជមាន ព្យាបាល​ជាមួយ​សារធាតុ​គីមី គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ រីឯ​ប្រភេទ​ផ្សេងៗ​ទៀត អាច​ព្យាបាល​ដោយក្រុម​ថ្នាំ Selective Estrogen-receptor response modulators […]


មហារីកសុដន់

ចម្ងល់​សំខាន់ៗ​ ៦ ចាំបាច់ត្រូវដឹង​ក្រោយ​ព្យាបាលមហារីកសុដន់​

គ្នា​យើង​ជា​ធម្មតា គ្រាន់​តែ​ឮ​ថា​មហារីក​ខ្លាច​បាត់​ទៅ​ហើយ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ ប៉ុន្តែ​បើ​គ្នា​យើង ឬ​អ្នក​ផ្ទះ អាច​ជា​មិត្ត​ភក្តិ​ មហារីក​សុដន់ ចាំ​បាច់​ណាស់​ត្រូវ​ស្វែង​យល់​ពីវា​ឲ្យ​បាន​ច្បាស់ មិន​ចឹង?។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ចម្ងល់​ទាំង ៦ចំណុច គ្នា​យើង​កើត​មហារីក​សុដន់ ចង់​ដឹង​បំផុត។ ១- ធ្វើយ៉ាងណាទើបដឹងការព្យាបាលជោគជ័យ? ពេល​ព្យាបាល​គ្រូពេទ្យ ​នឹង​ណែ​នាំ​គ្នា​យើង ឬម៉ាក់អ៊ំ ​ធ្វើ​តេស្ត​មួយ​ចំនួន ​ដូច​ជា ​ពិនិត្យ​រាង​កាយ​ ពិនិត្យ​ឈាម និង​ថត​កាំរស្មីអ៊ិច ទៅ​តាម​ចវិធី​ព្យាបាល។ លើស​ពី​នេះ​គ្រូពេទ្យ​ អាច​សួរ​នាំ​ពី​អារម្មណ៍​ក្រោយ​ព្យាបាល​ ក្នុង​ករណី​នេះ​ បើ​មាន​អ្វី​មិនស្រួល​ឆាប់​ប្រាប់​ពេទ្យ​ជា​បន្ទាន់។ យើង​អាច​​ជួប​ផល​រំខាន​មួយ​ចំនួន​ដោយ​ការ​ព្យាបាល ប៉ុន្តែក៏​មិន​​មាន​ន័យ​ថា​ការ​ព្យាបាល​បរាជ័យ​នោះ​ដែរ។ ស្វែងយល់មហារីកជាចម្រើនទៀត ចុចទីនេះ ២- ផលរំខានអ្វីខ្លះ? ផល​រំខាន​ធម្មតា​មាន​ដូចជា ​ក្អួត​ និង​អស់​កម្លាំង ​ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​នេះ ​ក៏អាច​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់​ផង​ដែរ។ អ៊ីចឹង​ បើ​ប្រទះ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​ក្រោម​ កុំ​អែ​អង់ ឆាប់​ទៅ​ជួប​ពេទ្យ​ភ្លាម។ - ក្តៅ​ខ្លួន​លើស​ ៣៧អង្សា​ ឬអាការៈ​ញាក់​ ​ - បញ្ហា​នៅមាត់ ​ដូចជា ​ផ្សា​មាត់​ ឈាម​អញ្ចាញ ​ឬ​ស្ងួត​ក ​ - ក្អក​អត់​បាត់​ - ផ្សា​ពេល​នោម នោម​ញឹក​ ឬ​មាន​ឈាម​ក្នុង​ទឹក​នោម​ - […]


ជំងឺមហារីក

ការ​ឈ្វេង​យល់ពី​ភាព​ខុស​ប្រក្រតី​របស់​សុដន់៖ ចំណុច​ដែលស្រីៗ​ត្រូវដឹង

ស្រីៗ​គ្នា​យើង​អាច​មាន​ចម្ងល់​ថា សុដន់​បាត់​ភាព​តឹង​ណែន ឬ​អាច​ប្រែប្រួល​ទំហំ រូបរាង ពិសេស​អាច​ងាយ​នឹង​មាន​វត្តមាន​ដុំ​សាច់​មិន​ប្រក្រតី​កើត​ឡើង​ទៅ​តាម​វ័យ​របស់​យើង។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ចម្ងល់​នេះ។ ពេល​ឈាន​ចូល​ពេញ​វ័យ សុដន់​ស្រីៗចាប់​ផ្ដើម​ប្រែប្រួល​បន្តិច​ម្តងៗ តឹងណែន ប៉ុន្តែ​មិន​មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​ចំពោះ​សុខភាព​នោះ​ឡើយ។ ចំពោះ​ស្រីៗ​ ពេល​ឈាន​ដល់​អាយុ​ ៤០ ឆ្នាំ សុដន់​នឹង​ចាប់​ផ្តើម​ផ្លាស់ប្តូរ​ទាំង​ទំហំ ទាំង​រូបរាង​គួរឲ្យ​កត់​សម្គាល់ ហើយ​ការ​ប្រែប្រួល​ទាំងនេះ​ អាច​បង្ហាញ​ពី​សញ្ញា​លូតលាស់​មិន​ប្រក្រតី​នៃ​សាច់ដុំ​សុដន់។ ដុំ​សាច់​ទាំងនេះ​មិន​មែន​សុទ្ធ​តែ​ជា​ប្រភេទ​ដុំ​កាច​នោះ​ទេ វា​ក៏អាច​ជា​ដុំ​ស្លូត​ខ្លះ​ដែរ។ ១- បម្រែបម្រួលសុដន់ បើ​យើង​មាន​អារម្មណ៍ ឬ​ឃើញ​មាន​សញ្ញា​ទាំងអស់​ខាងក្រោមនេះ​ គួរ​ទៅ​ពេទ្យ​ជា​បន្ទាន់​ ដើម្បី​ពិនិត្យ​ជាលិកា​សុដន់​ដោយ​បច្ចេកទេស​វេជ្ជសាស្ត្រ "ម៉ាមូក្រាម"។ • ជាដុំឬដុំរឹង - សុដន់​ប្រែប្រួល​រូប​រាង និង​ទំ​ហំ - មាន​ដុំ​បរិវេណ (ក្នុង/លើ/ក្រោម) ​សុដន់ ឬ​ក្រោម​ក្លៀក - ជាលិកា​នៅ​ក្នុង​សុដន់ ក្បែរ​សុដន់ ឬ​នៅ​ក្រោម​ក្លៀក​ឡើង​ក្រាស់ ឬ​រឹង។ ពេល​សម្គាល់​ឃើញ​មាន​ដុំ​អ្វី​មួយ​នៅ​សុដន់ កុំ​ទាន់​ភ័យ! ​ដុំ​នៅ​សុដន់​ភាគ​ច្រើន​មិនមែន​ជា​ដុំ​មហារីក​ទេ ព្រោះ​ជាលិកា​សុដន់​ធម្មតា​ ពេលខ្លះ​អាច​មាន​សភាព​ជា​ដុំ​ដែរ។ ស្រីៗ​គួរ​ពិនិត្យ​ខ្លួន​ឯង​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​ដឹង​ពី​សភាព​ធម្មតា​របស់​សុដន់ ងាយ​ស្រួលសម្គាល់ ​ពេល​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! • ទឹកហូរចេញពីចុងសុដន់ ​ឬ​បម្រែបម្រួល​​​​​​​​​​​​​​​​​​​​​​ចុង​សុដន់ - មាន​សារធាតុ​រាវ​ហូរ​ចេញ​ពី​ចុង​សុដន់ (មិន​មែន​ជា​ទឹក​ដោះ​ធម្មតា) - សារធាតុ​រាវ​ហូរ​ចេញ​មក​មាន​លក្ខណៈ​ជា​ឈាម - […]


មហារីកសុដន់

​ឧស្សាហ៍​អស់​កម្លាំងដោយសារមហារីកសុដន់ នេះជា​​វិធីដោះស្រាយ

“អស់​កម្លាំង ល្ហិត​ល្ហៃ ចង់​ធ្វើ​អី​ក៏​ធ្វើ​មិន​បាន សុខភាព​ទ្រុឌ​ទ្រោម គ្មាន​អារម្មណ៍​ស្រស់ថ្លា មិន​ចង់​ទៅ​ណា​ទាំង​អស់”។ នេះ​សុទ្ធ​សឹង​ជា​អ្វី ដែលម៉ាក់​អ៊ំ ​ក៏ដូចជា​ស្រីៗគ្នាយើង មាន​ជំងឺ​មហារីក​សុដន់ កំពុង​ប្រឈម​ ក៏​ជា​ពេល​វេលា​ដ៏​ពិបាក​បំផុត ប្រុសៗអត់ដឹងទេ។ ប៉ុន្តែ​អត្ថបទ “Hello គ្រូពេទ្យ” មាន​វិធីដោះស្រាយ​បាន ធ្វើ​ម៉េច​ឲ្យ​រួច​​ផុត​ពី​ភាព​នឿយ​ហត់​ ដោយ​គ្រាន់​អនុវត្ត​តាម​វិធី​ដូច​ខាង​ក្រោម។ ១- ហាត់ប្រាណ រឿង​នេះ​អាច​ពិបាក​បន្តិច គ្មាន​អ្នក​ណា​នឹក​ឃើញ​ហាត់​ប្រាណ​ទាំង​កំពុង​អស់​កម្លាំង​ចឹង​ទេ។ ប៉ុន្តែ​យោង​តាម​ការ​សិក្សា​បង្ហាញ​ថា ​ហាត់​ប្រាណ​ជួយ​បង្កើន​ថាម​ពល​រាង​កាយ។ គ្នា​យើង​អាច​ប្រាប់​ម៉ាក់​អ៊ំ ហាត់​ប្រាណ​របៀប​ស្រាលៗ ដូច​ជា ដើរ ជិះកង់ ឬ​ហែល​ទឹក​ក៏​បាន បើ​ហាត់ យូហ្គា​ កាន់​តែ​ល្អ ព្រោះ​ទម្រង់​ខ្លះ​អាច​បង្កើន​ថាមពល​លឿន។ ហាត់​ប្រាណ​ទៀងទាត់​ល្អ​សម្រាប់​សុខភាព។ ២- របបអាហារត្រឹមត្រូវ ញ៉ាំ​អាហារ​ត្រឹមត្រូវ​ជួយ​ឲ្យ​សុខភាព​រឹងម៉ាំ ដូចជា​ បន្លែ ​ផ្លែឈើ​ គ្រាប់​ធញ្ញជាតិ​ ប្រូតេអ៊ីន​ (សាច់​ត្រី) ជា​ដើម។ គួរ​តែ​ញ៉ាំ​ម្ហូប​ស្ងោរ​ ចំហុយ ​ដុត ឬ​អាំង កុំ​ញ៉ាំ​អាហារ​ឆា​មិន​ល្អ​ទេ។ ញ៉ាំ​ស្ករ ​និង​អំបិល​បន្តិច​បន្តួច​បាន​ហើយ ចៀស​វាង​ញ៉ាំ​សាច់​ជាប់​ខ្លាញ់។ សាឡាដ ​និងស៊ូស៊ី​ ក៏គួរ​តែ​​ចៀសវាង​ ការពារ​ករណី​បង្ក​រោគ ហើយ​មុន​ចម្អិន​ត្រូវ​លាង​សម្អាត​ចំណី​អាហារ​ឲ្យ​បាន​ល្អ​សិន។ ចង់គណនា […]


មហារីកសុដន់

គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក?

ថ្នាំបំប៉ន ដូច​គ្នា​យើង​ដឹង​ហើយ អាច​ជួយ​សុខ​ភាព​ឲ្យ​កាន់​តែ​ប្រសើរ។ ប៉ុន្តែ​​ បើ​​មាន​ជំងឺមហារីកសុដន់ ថ្នាំ​ទាំងនោះ​អាច​ប៉ះ​ពាល់​ដល់​ការ​ព្យាបាល​បាន។ អ៊ីចឹង ​គួរតែ​ប្រើថ្នាំ​បំប៉នដែលត្រូវត្រឹម ​ដូចជា​ វីតាមីន​ ថ្នាំ​​ចម្រាញ់​ចេញ​​ពី​រុក្ខជាតិ ​​និង​ពពួក​អង់ទីអុកស៊ីដ​ (Antioxidants)​ ដែល​មិនប៉ះពាល់​ការ​ព្យាបាល ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ។ ១- អង់ទីអុកស៊ីដ ​(Antioxidants)​ អង់ទីអុកស៊ីដ​ ដូចជា ​ប្រភេទ​វីតាមីន A​ C​ E​ និង Selenium​ អាច​ជួយ​កោសិកា ​ពីការ​​បំផ្លាញ​តាម​រយៈ​​ការ​ព្យាបាល​ដោយ​សារធាតុគីមី ​និង​កាំរស្មី​បាន។​ លើស​ពីនេះ វិតាមីន C​ និង ​E​ អាច​ជួយ​កាត់​​បន្ថយ​​ភាព​នឿយ​ហត់។ ​ជាតិ​អង់ទីអុកស៊ីដ​ ក៏មាន​​នៅ​ក្នុង ​​ផ្លែឈើ​ បន្លែ​មួយ​ចំនួន​ដូចជា​​ផ្លែក្រូច​ ផ្លៃប៉ោម​ ​ការ៉ុត​ ​ឬ​ម្ទេស​ក្រហម។​ ​ថ្នាំបំប៉ន​ទាំងនេះ អាច​រក​បាន​​នៅតាម​បណ្ដា​ឱសថស្ថាន ​ឬ​ផ្សា​រទំនើប​ ប៉ុន្តែ​បើ​​អាច គួរ​​ញ៉ាំបន្លែ​ ផ្លែឈើ​ ខាងលើ​ជំនួស​វិញ ល្អ​ជាង​ ព្រោះ​ថ្នាំបំប៉ន​អាចមាន​ផលរំខាន​របស់វា ដូចនេះ​ទោះបី​ជាវា​ល្អ​សម្រាប់​មហារីក ​ប៉ុន្តែ​បើ​​​ប្រើប្រាស់​ច្រើនពេក អាចនាំ​ឲ្យមាន​មហារីក​​នៅកន្លែង​​ផ្សេង​​ទៀត​។​ សួរ​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​មុន​​សម្រេច​ថាលេប​ថ្នាំណា​មួយ។​ ២- តែ​បៃតង​ តែ​បៃតង ​ត្រូវ​គេជឿ​ថាអាច​ព្យាបាល​ជំងឺ​មហារីក​បាន។​ តែបៃតង​ ជួយ​បន្ថយ​ និង​ទប់ស្កាត់​ការរីក​លូតលាស់​សរសៃ​ឈាម​របស់ដុំ​មហារីក។​ យើង​​អាចផឹក​ជាតែ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស