ក្រោយព្យាបាលជំងឺមហារីកសុដន់ ចាំបាច់ត្រូវញ៉ាំអាហារល្អៗ និងហាត់ប្រាណផង កំពុងពពោះ ស្រាប់តែសុដន់ប្រែប្រួលខុសប្រក្រតី គួរធ្វើតេស្តចាំបាច់ទាំងនេះ ៥- មានផ្ទៃពោះអំឡុងពេលកំពុងព្យាបាលប៉ះពាល់កូនអត់?
ថ្នាំយើងប្រើប្រាស់អំឡុងពេលព្យាបាល អាចប៉ះពាល់ដល់ការលូតលាស់គភ៌បាន រីឯករណីឈប់ព្យាបាលភ្លាមៗ អាចធ្វើឲ្យយើង ប្រឈមខ្ពស់កើតមហារីកម្តងទៀត។ ដូចនេះ គួរតែចាំពេលព្យាបាលចប់សព្វគ្រប់ ចាំយកកូន។
៦- ក្រោយការព្យាបាលមហារីកអាចបំបៅដោះកូនបានអត់?
អំឡុងពេលព្យាបាល មហារីក ស្រីមានការពិបាកក្នុងការបំបៅដោះកូន ចំពោះដោះដែលមានជំងឺ។ ទោះស្រីៗមួយចំនួនអាចធ្វើបាន ប៉ុន្តែយើងគួរពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន។
៧- ពិភាក្សាជាមួយគ្រូពេទ្យ
បើគ្នាយើងកំពុងតែមាន ឬធ្លាប់មានមហារីកដោះ ហើយចង់បានកូន គួរតែពិភាក្សាជាមួយគ្រូពេទ្យពីវិធីព្យាបាលបែបណាមិនសូវប៉ះពាល់ដល់ការមានកូន ឬការរើឡើងវិញរបស់មហារីក។ ពិភាក្សាបែបនេះ គឺអាចជួយបានច្រើន ហើយស្រីមានជំងឺមហារីកដោះ ក៏នៅតែអាចមានកូនបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕