backup og meta

មធ្យោបាយពន្យារកំណើតមាន​ផ្ទុកអ័រម៉ូន អាចបង្កើនហានិភ័យកើតមហារីកសុដន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 29

    មធ្យោបាយពន្យារកំណើតមាន​ផ្ទុកអ័រម៉ូន អាចបង្កើនហានិភ័យកើតមហារីកសុដន់?

    មហារីកសុដន់ជាជំងឺកាចសាហាវដែលជាលិកាក្នុងសុដន់ដុះលូតលាស់ខុសធម្មតា ហើយបង្កទៅជាដុំនៅក្នុងសុដន់ ឬក្រោមក្លៀក។ មហារីកសុដន់បង្កឡើងដោយកត្តាជាច្រើន ក្នុងនោះក៏មាន​មធ្យោបាយ​ពន្យារ​កំណើតប្រភេទ​ផ្ទុកអ័រម៉ូនដែរ ដែល​ការសិក្សារក​ឃើញ​ពី​លទ្ធភាព​តិច​តួច​នៃ​ទំនាក់​ទំនង​រវាង​ជំងឺ​មហារីក​សុដន់ និង​មធ្យោបាយ​ពន្យារកំណោះត​ប្រភេទ​នេះ​។ តើមធ្យោបាយ​ពន្យារ​កំណើតផ្ទុកអ័រម៉ូនមានអ្វីខ្លះ ហើយមានទំនាក់ទំនងអ្វីនឹងមហារីកសុដន់?

    ១. មធ្យោបាយ​ពន្យារ​កំណើតផ្ទុកអ័រម៉ូន

    តាមការសិក្សាបានឱ្យដឹងថា ស្រ្តីប្រើមធ្យោបាយពន្យារកំណើតផ្ទុក​អ័រម៉ូន​ដូចខាងក្រោម​មាន​ហានិភ័យ​កើតមហារីកសុដន់ប្រហែល ២០% ខ្ពស់ជាងស្រ្តីមិនប្រើ។

    ក. ថ្នាំគ្រាប់ពន្យារកំណើត

    ការសិក្សាភាគច្រើនបានរកឃើញថា ស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើត​មានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ប្រើបន្តិច ប៉ុន្តែអត្រាហានិភ័យនឹង​ថយចុះ​ទៅធម្មតាវិញ បើយើងឈប់ប្រើក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។

    ខ. ថ្នាំចាក់ពន្យារកំណើត

    ការសិក្សាមួយចំនួន បង្ហាញថា ការចាក់ថ្នាំពន្យារ​កំណើត​រៀងរាល់ ៣ ខែម្តងអាចបង្កើនហានិភ័យកើតមហារីកសុដន់ ព្រោះមានផ្ទុកអ័រម៉ូន progesterone ដែលមានប្រសិទ្ធិភាពយូរ។

    គ. កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើត

    មធ្យោបាយពន្យារកំណើត​ទាំងនេះ​ក៏មានផ្ទុកអ័រម៉ូនដែរ ហើយអាចជំរុញការលូតលាស់កោសិកាមហារីកសុដន់ តែ​ក្នុង​អត្រា​ទាប​ជាងថ្នាំគ្រាប់ ឬថ្នាំចាក់ពន្យារកំណើត។

    មធ្យោបាយពន្យារកំណើត

    ចង់គណនា BMR ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. កត្តាបង្កើនហានិភ័យមហារីកសុដន់ផ្សេងទៀត

    ការសិក្សាក៏បានបន្ថែម​ថាអត្រាហានិភ័យកើតមហារីកសុដន់​ដែលបណ្តាលមក​ពីមធ្យោបាយ​ពន្យារកំណើត​ផ្ទុកអ័រម៉ូនអាចប្រែប្រួលពីស្រ្តីម្នាក់ទៅស្រ្តីម្នាក់​ទៀតទៅតាមកត្តាបង្កមហារីកសុដន់​ផ្សេងទៀតរួមមាន៖

    • អាយុច្រើន
    • មានប្រវត្តិគ្រួសារកើតមហារីកសុដន់
    • ការញុំាគ្រឿងស្រវឹង
    • ការធាត់លើសគីឡូ

    ៣. ដំណោះស្រាយ

    ដើម្បីកាត់បន្ថយហានិភ័យកើតមហារីកសុដន់​ដោយសារប្រើមធ្យោ​បាយពន្យារកំណើត​ផ្ទុក​អ័រម៉ូន យើងអាច៖

    • ចៀសវាងប្រើមធ្យោបាយពន្យារកំណើតផ្ទុកអ័រម៉ូនក្នុងរយៈពេលយូរ និង​ច្រើនឆ្នាំ
    • ជ្រើសរើសប្រើមធ្យោបាយពន្យារកំណើតគ្មានផ្ទុកអ័រម៉ូនដូចជា ស្រោមអនាម័យ ឬការចង់ដៃ​ស្បូន​ជំនួស​វិញ​
    • មុននឹងប្រើមធ្យោបាយពន្យារកំណើតមានផ្ទុកអ័រម៉ូន យើងគួរពិគ្រោះជាមួយគ្រូពេទ្យ​ជំនាញ​ជាមុន​សិន ដើម្បីដឹងពីជម្រើសមធ្យោបាយពន្យារកំណើតដែលស័ក្តិសម និង​ចៀសវាង​​ផល​វិបាក​សុខភាព

    ទោះជាមហារីកសុដន់គ្មានវិធីការពារ តែយើងអាចកាត់បន្ថយហានិភ័យ​តាមរយៈគ្រប់គ្រងទម្ងន់ ហាត់ប្រាណឱ្យបានទៀងទាត់ ញុំាអាហារល្អចំពោះសុខភាព ចៀសវាងគ្រឿងស្រវឹង និងពិនិត្យសុដន់ជាប្រចាំ។

    ចំណុចសំខាន់

    ១. មធ្យោបាយ​ពន្យារ​កំណើតផ្ទុកអ័រម៉ូន


    តាមការសិក្សាបានឱ្យដឹងថា ស្រ្តីប្រើមធ្យោបាយពន្យារកំណើតផ្ទុក​អ័រម៉ូន​ដូចខាងក្រោម​មាន​ហានិភ័យ​កើតមហារីកសុដន់ប្រហែល ២០% ខ្ពស់ជាងស្រ្តីមិនប្រើ។

    ក. ថ្នាំគ្រាប់ពន្យារកំណើត


    ការសិក្សាភាគច្រើនបានរកឃើញថា ស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើត​មានហានិភ័យកើតជំងឺមហារីកសុដន់ខ្ពស់ជាងស្ត្រីដែលមិនធ្លាប់ប្រើបន្តិច ប៉ុន្តែអត្រាហានិភ័យនឹង​ថយចុះ​ទៅធម្មតាវិញ បើយើងឈប់ប្រើក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។

    ខ. ថ្នាំចាក់ពន្យារកំណើត


    ការសិក្សាមួយចំនួន បង្ហាញថា ការចាក់ថ្នាំពន្យារ​កំណើត​រៀងរាល់ ៣ ខែម្តងអាចបង្កើនហានិភ័យកើតមហារីកសុដន់ ព្រោះមានផ្ទុកអ័រម៉ូន progesterone ដែលមានប្រសិទ្ធិភាពយូរ។

    គ. កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន និងកៅអៀកពន្យារកំណើត


    មធ្យោបាយពន្យារកំណើត​ទាំងនេះ​ក៏មានផ្ទុកអ័រម៉ូនដែរ ហើយអាចជំរុញការលូតលាស់កោសិកាមហារីកសុដន់ តែ​ក្នុង​អត្រា​ទាប​ជាងថ្នាំគ្រាប់ ឬថ្នាំចាក់ពន្យារកំណើត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jan 29

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម