២- គុណសម្បត្តិស្រោមអនាម័យស្រីៗ
– ស្រោមអនាម័យស្រីៗ អាចគ្របពេញលេញលើប្រដាប់ស្រីៗ កាត់បន្ថយអត្រាឆ្លងមេរោគ Herpes (មេរោគរើមលើប្រដាប់ភេទ) និងបង្ការពីសិរមាន់។
– មានរាងតូច និងងាយស្រួលយកតាមខ្លួន
– អាចប្រើបានគ្រប់ស្រីៗទាំងអស់
– ពេលមករដូវ ក៏អាចប្រើវាបានដែរ
– រួមភេទតាមរន្ធគូទ ក៏អាចប្រើបានដូចគ្នា។
៣- គុណវិបត្តិស្រោមអនាម័យស្រីៗ
– លិង្គប្រុសៗ អាចភ្លាត់ចូលចន្លោះរវាងស្រោមអនាម័យ និងជញ្ជាំងទ្វារមាស
– ពេលរួមភេទ អាចមានសម្លេងរំខាន (ប៉ុន្តែបើប្រើទឹករម្អិល បញ្ហានេះនឹងបាត់ទៅវិញដោយខ្លួនឯង)
– ស្រោមអនាម័យនេះអាចរហែក ឬរបូតពេលដកលិង្គចេញពីទ្វារមាស
– ស្រោមអនាម័យស្រីៗ មិនសូវសម្បូរលើទីផ្សារ ដូចស្រោមអនាម័យប្រុសៗទេ។ ណាមួយ អាចមានតម្លៃថ្លៃទៀតផងដែរ គឺស្រោមមួយ តម្លៃប្រមាណជា ៤ដុល្លារ ឯណោះ។
អត្ថបទពាក់ព័ន្ធ៖
៤- ប្រើទឹករម្អិលជាមួយស្រោមអនាម័យមនុស្សស្រី
ជាទូទៅ នៅក្នុងស្រោមអនាម័យ គេមានដាក់ទឹករម្អិលស្រាប់ទៅហើយ។ ប៉ុន្តែគ្នាយើង ក៏អាចបន្ថែមទឹករម្អិលបន្តិចថែមទៀត ដើម្បីការពារកុំឲ្យរហែកស្រោម។ ស្រោមអនាម័យស្រីៗ ធ្វើឡើងពីជាតិប៉ូលីអ៊ុយរ៉េតាន (Polyurethane) អាចប្រើបានជាមួយទឹករម្អិលគ្រប់ប្រភេទ ខណៈបើស្រោមអនាម័យប្រុសៗប្រភេទឡាតិចវិញ អាចប្រើបានតែជាមួយទឹករម្អិលប្រភេទខ្លាញ់ប៉ុណ្ណោះ។
៥- រឿងពិតគួរយល់ដឹងពីស្រោមអនាម័យស្រីៗ
– ប្រសិទ្ធភាពស្រោមអនាម័យស្រីៗ អាចការពារមានផ្ទៃពោះបាន ៩៥% មានន័យថាក្នុងចំណោមស្រីៗប្រើប្រាស់ស្រោមអនាម័យ ១០០នាក់ អាចមានត្រឹម ៥ នាក់ប៉ុណ្ណោះ ភ្លាត់ស្នៀតមានផ្ទៃពោះ។
– ត្រូវដាក់ស្រោមអនាម័យក្នុងទ្វារមាសឲ្យបានត្រឹមត្រូវ មុនពេលចាប់ផ្តើមរួមភេទ។
– ត្រូវរក្សាទុកនៅកន្លែងមានសីតុណ្ហភាពត្រឹមត្រូវ មិនយក្តៅពេក ឬត្រជាក់ពេក មិនត្រូវទុកនៅក្បែរកន្លែងមានវត្ថុមុតស្រួច ដើម្បីការពារកុំឲ្យដាច់រហែក។
– ស្រោមអនាម័យស្រីៗបានប្រសិទ្ធភាពខ្ពស់ ត្រូវតែមានត្រា CE នៅខាងលើកញ្ចប់ស្រោម មានន័យថា ស្រោមនោះបានត្រួតពិនិត្យដល់កម្រិតស្តង់ដារអឺរ៉ុប។
– គួរតែរុញស្រោមអនាម័យចូលឲ្យជ្រៅទៅក្នុងទ្វារមាស ក៏មិនចាំបាច់ត្រូវបារម្ភអំពីការដកវាចេញវិញទេ ព្រោះវាងាយស្រួលយកចេញវិញណាស់។
– បើយើងជាមនុស្សស្រី អៀនខ្មាស់ច្រើន ឬមិនចង់ប៉ះប្រដាប់ភេទខ្លួនឯង ប្រហែលជាពិបាកប្រើស្រោមអនាម័យនេះបន្តិចហើយ។
– ស្រោមអនាម័យមួយ មិនអាចប្រើលើកទី ២ បានទេ។ បើចង់រួមភេទម្ដងទៀត ត្រូវតែប្រើស្រោមថ្មី។