backup og meta

ពេលកំពុងសម្រុកខ្លាំងស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី គួរធ្វើម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Jul 05, 2022

    ពេលកំពុងសម្រុកខ្លាំងស្រាប់តែរបូតស្រោមជាប់ប្រដាប់ភេទខាងស្រី គួរធ្វើម៉េច?

    រួមភេទជារឿង​ស្រើបស្រាល​ផ្លូវ​អារម្មណ៍​បំផុត ជួយបំបាត់បញ្ហា​ស្ត្រេស និង​បញ្ហា​ផ្លូវ​អារម្មណ៍​ជាច្រើនទៀត ប៉ុន្តែ​ក្នុង​ករណី​មួយ ពិសេស​កំពុង​រួម​ភេទ ស្រាប់តែ​របូតស្រោម​ជាប់​នៅ​ក្នុង​ទ្វារមាស​ខាងស្រី ច្បាស់​ជា​ស្លន់​ស្លោរ​មិន​ខាន។ ទោះ​ជាស្តាប់​ទៅ​គួរ​ឲ្យ​ចង់​សើច ព្រោះ​ជា​រឿង​កម្រ ប៉ុន្តែនៅ​តែ​អាច​កើត​ឡើង​បាន ហេតុ​នេះ “Hello គ្រូពេទ្យ” នឹងណែនាំ​ស្រីៗ​តិច​និក​មួយ​ចំនួន ពេល​ជួប​ស្ថាន​ភាព​បែប​នេះ។

    ១- ត្រូវ​នៅឲ្យ​ស្ងៀម

    បើ​ជាប់​ស្រោម​នៅ​ក្នុង​ប្រដាប់​ភេទ ស្រោម​ក៏​មិន​ទៅ​ណា ​ក្រៅ​ពី​នៅ​ចន្លោះ​រន្ធ​ទ្វារមាស និង​មាត់​ស្បូននោះ​ឡើយ។ ហេតុ​​នេះ​ មិន​មាន​អ្វី​គួរ​ភ័យ​ខ្លាច​ដែរ ដោយ​គ្រាន់​តែ​ដក​ដង្ហើមឲ្យ​វែង​ៗជាមុន​សិន​ ចាំ​គិត​រក​វិធី​យក​វា​ចេញ​មក​វិញ។

    ២- ដក​វា​ចេញ​ដោយ​ប្រើ​ម្រាម​ដៃ

    ដំបូង លាង​ដៃ​ ហើយ​ត្រូវ​ប្រាកដ​ថា​ក្រចក​ស្អាត បើ​មាន​ក្រចក​វែង ត្រូវ​កាត់​តម្រឹមជាមុនសិន សឹម​លូក​ចូល ហើយ​ពេល​លូក​ចូល បើ​មាន​អារម្មណ៍​ថា​មាន​ស្រោម​នៅ​ខាង​ក្នុង ហើយ​មិន​អាច​លូក​ដល់ សូម​ព្យាយាម​ចាប់​វា​នឹង​ទាញចេញ​ដោយ​ខ្លួន​ឯង​ជាមុន​សិន។

    ក្បាច់​​រួមភេទ​ដែល​អ្នកយល់​ថា​មិន​ធ្វើឲ្យ​មាន​កូនHello_គ្រូពេទ្យ

    ៣- រក​អ្នក​ជួយ

    បើ​មិន​អាច​យក​វា​ចេញ​ដោយ​ខ្លួន​ឯង​ទេ គួរ​តែឲ្យ​​ខាង​ប្រុស​ជួយ​វិញ ព្រោះ​វា​អាច​នឹង​ងាយ​ស្រួល​ចំពោះ​មនុស្ស​ប្រុសជាង ព្រោះ​ពេល​និយាយ​រឿង​លើ​គ្រែ ដើម្បីជោគ​ជ័យ ត្រូវ​តែ​សួរ​ខាង​ប្រុស​ឲ្យ​ជួយ។

    ៤- អង្គុយ​ចោងហោង (Squat)

    ការ​គេង​នៅ​ស្ងៀម ​មិន​អាច​ជួយ​បាន​ច្រើន​ឡើយ ស្រីៗ​អាច​សាក​ល្បង​អង្គុយ​ចោងហោង ដើម្បី​​ធ្វើឲ្យ​កាន់​តែ​ងាយ​ស្រួលឲ្យ​ស្រោម​អនាម័យ​ធ្លាក់​ចេញ។ ករណី​នេះ ​ទំនាញ​ផែន​ដី​ពិត​ជា​ជួយ​ច្រើន​ណាស់​មែន​ទេ?

    អត្ថបទពាក់ព័ន្ធ៖

    ៥- ឈរ​លើក​ជើង​ម្ខាង​ដាក់​លើ​កៅអី

    ប្រសិន​បើ​អង្គុយ​ចោងហោង​មិន​អាច​យក​ចេញ​មក​ទៀត សូម​សាក​ល្បង​វិធី​នេះ ដោយ​ឈរ​ដាក់​ជើង​ម្ខាង​នៅ​លើ​កៅអី ហើយ​បន្ទាប់​មក ឱន​ហើយ​លូក​ដៃ​ទាញ​វា​ចេញ​មក។

    ៦- ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី

    បើ​វិធី​ខាង​លើ​ទាំង​នោះ នៅ​តែ​មិន​អាច​យក​ស្រោមចេញ​មក​ទៀត ជា​ពេល​ត្រូវ​ទៅ​ជួប​ពេទ្យ​ហើយ។ គ្រូពេទ្យ​រោគ​ស្ត្រី តែង​តែ​ជួប​បញ្ហា​ជាប់​ស្រោម​អនាម័យ​ក្នុង​ប្រដាប់​ភេទ​នេះ​ញឹក​ណាស់ ហើយ​យើង​ក៏​​មិន​មែន​ជា​អ្នក​ទី​មួយ​ជួប​បញ្ហា​នេះ​ដែរ។ ដូច​នេះ សូម​កុំ​បន្ទោស​ខ្លួន​ឯង​ មិន​មាន​បញ្ហាដោយ​សារយើង ឬ​ប្រដាប់​ភេទ​យើងឡើយ វា​គ្រាន់​តែ​ជា​គ្រោះ​ថ្នាក់​ដោយ​ចៃដន្យ ហើយ​នរណា​អាច​ជួប​ដែរ នេះ​ក៏​មិន​មែន​ជា​កំហុស​ខាងស្រី ឬ​ខាង​ប្រុស​ឡើយ។

    ៧- ត្រូវ​ដឹង​ពី​គ្រោះ​ថ្នាក់

    ត្រូវ​ដឹង​ថា ​បើ​ស្រោម​អនាម័យ​នៅ​ជាប់​ក្នុង​ទ្វារមាស ស្រីៗ​​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់ជំងឺ​កាមរោគ និងមាន​ផ្ទៃ​ពោះ ដូច​នេះ​ហើយ បើ​មិន​ទាន់​មាន​ផែន​ការ​យក​កូន ល្អ​បំផុតសូម​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ជាបន្ទាន់ (ថ្នាំ​ពន្យារ​កំណើត ៧២ ម៉ោង)។ ហើយ​ក៏​កុំ​ភ្លេច ​ធ្វើ​តេស្ត​ឈាម​រក​ជំងឺ​កាមរោគ​ផង ព្រោះ​ថា​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​ទាន់​ពេល អាច​ធ្វើជួយ​យើងចៀស​ផុត​ពី​ជំងឺ​ និង​​រស់​នៅ​ដោយ​មាន​សុខភាព​ល្អ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Jul 05, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម