២- ស្រោមអនាម័យ៖ និយាយពីគុណសម្បតិ្តវិញ ស្រោមអនាម័យមិនត្រឹមតែអាចការពារមិនឲ្យមានកូននោះទេ ការប្រើស្រោមអាចបង្ការការឆ្លងជំងឺកាមរោគផ្សេងៗ ពិសេសជំងឺអេដស៍។ តែទស្សនៈមួយចំនួនថា ការប្រើស្រោមអនាម័យមិនសូវស្រណុកសុខស្រួលនោះទេ។
៣- ថ្នាំលេប៖ ជាមធ្យោបាយពន្យារកំណើតពេញនិយមជាងគេ។ ថ្នាំនេះតម្រូវឲ្យស្រីៗគ្នាយើងលេបរៀងរាល់ថ្ងៃ និងទៀងពេល។ នៅពេលលេបអស់មួយបន្ទះ យើងត្រូវលេបបន្ទះថ្មីបន្ត តែវាក៏មានហានិភ័យនៅពេលយើងភ្លេចលេបវាដែរ។ ចំណែកផលរំខានវិញគ្នាយើងមួយចំនួនអាចឈឺពោះ ឬឈឺក្បាលតិចៗ ពេលប្រើថ្នាំនៅខែដំបូងៗ។
៤- ថ្នាំចាក់៖ ជាការចាក់បញ្ចូលអ័រម៉ូនរៀងរាល់ ៣ខែ/ម្តង វាមានប្រសិទ្ធភាពខ្ពស់ តែស្រីៗគ្នាយើងពេលឈប់ចាក់ថ្នាំ ត្រូវចាំរហូតដល់ ៤-៥ ខែ ទើបអាចមានផ្ទៃពោះឡើងវិញ។ ងាកមកផលរំខានវិញ អាចឡើង ឬស្រកគីឡូ មានឈាមរដូវ ឬមិនមានឈាមរដូវខុសប្រក្រតី។