តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា

    ត្រូវដឹង មធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី មាន​ច្រើន​បែប ឯចំណុចល្អ​ផ្សេងៗ​គ្នា

    ស្រោម​អនាម័យ ថ្នាំលេប ថ្នាំចាក់ កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន ចងដៃស្បូន​ ចងបំពង់​មេជីវិត សុទ្ធសឹង​​ជា​មធ្យោបាយពន្យារ​កំណើត​ទំនើបដែល​អាចការពារការមានកូន ឬបញ្ឈប់កំណើតតែ​ម្តង។ ត្បិតតែមានប្រសិទ្ធិភាពខ្ពស់ តែមធ្យោបាយពន្យារកំណើតទាំងនេះក៏មានផលរំខានខ្លះៗដែរ។

    ១- ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់៖ ជា​ថ្នាំ​គ្រាប់​មួយ​ប្រភេទ​ដែល​អាច​បង្ការ​ការ​មាន​ផ្ទៃពោះ​ភ្លាមៗ។ ការ​លេប​ថ្នាំ​បន្ទាប់​ពី​រួមភេទ​រួច​បាន​កាន់​តែ​លឿន ប្រសិទ្ធភាព​កាន់​តែ​ខ្ពស់ (លេប​មិន​ឲ្យ​លើស​៣ ​ថ្ងៃ ​បន្ទាប់​ពី​រួមភេទ​រួច)។ ពេល​លេប​ថ្នាំ​រួច​អាច​ធ្វើ​ឲ្យ​យើង​ក្អួត​ចង្អោរ ធ្លាក់ឈាម ២-៣ថ្ងៃ។ តែ​ស្រីៗ​គ្នា​យើង​ចាំណា ថ្នាំនេះ​មិន​អាច​ប្រើ​បាន​ជា​ប្រចាំ​នោះ​ទេ។

    ប្រើស្រោមពេលរួម-មធ្យោបាយពន្យារកំណើត

    ២- ស្រោមអនាម័យ៖ និយាយ​ពី​គុណ​សម្បតិ្ត​វិញ ស្រោម​អនាម័យមិនត្រឹមតែ​អាច​ការពារ​មិន​ឲ្យ​មាន​កូននោះទេ ការប្រើស្រោមអាចបង្ការការ​ឆ្លង​ជំងឺ​កាមរោគ​ផ្សេងៗ ពិសេស​ជំងឺ​អេដស៍។ តែ​ទស្សនៈ​មួយ​ចំនួន​ថា ការ​​ប្រើ​ស្រោម​​អនាម័យ​​មិន​សូវ​ស្រណុក​សុខ​ស្រួល​នោះ​ទេ។

    ៣- ថ្នាំលេប៖ ជា​មធ្យោបាយ​ពន្យារ​កំណើត​ពេញ​និយម​ជាង​គេ។ ថ្នាំនេះ​តម្រូវ​ឲ្យ​ស្រីៗ​គ្នា​យើង​លេប​រៀង​រាល់​ថ្ងៃ និង​ទៀង​ពេល។ នៅ​ពេល​លេប​អស់​មួយ​បន្ទះ យើង​ត្រូវ​លេប​បន្ទះ​ថ្មី​បន្ត តែ​វា​ក៏​មាន​ហានិភ័យ​នៅ​ពេល​យើង​ភ្លេច​លេប​វា​ដែរ។ ចំណែក​ផល​រំខាន​វិញ​គ្នា​យើង​មួយ​ចំនួន​អាច​ឈឺពោះ ឬ​ឈឺក្បាល​តិចៗ ពេល​ប្រើ​ថ្នាំ​នៅ​ខែ​ដំបូងៗ។

    ៤- ថ្នាំចាក់៖ ជា​ការ​ចាក់​បញ្ចូល​អ័រម៉ូន​រៀង​រាល់ ៣ខែ/ម្តង វា​មាន​ប្រសិទ្ធភាព​ខ្ពស់ តែ​ស្រីៗ​គ្នា​យើង​ពេល​ឈប់​ចាក់​ថ្នាំ ត្រូវ​ចាំ​រហូត​ដល់ ៤-៥ ខែ ទើប​អាច​មាន​ផ្ទៃពោះ​ឡើង​វិញ។ ងាក​មក​ផល​រំខាន​វិញ អាច​ឡើង ឬ​ស្រក​គីឡូ មាន​ឈាម​រដូវ ឬមិនមាន​ឈាម​រដូវ​ខុស​ប្រក្រតី។

    ៥- ការចងដៃស្បូន៖ វិធី​ពន្យារ​កំណើត​នេះ​សម្រាប់​ប្តី​ប្រពន្ធ​ដែល​មិន​ចង់​បាន​កូន​បន្ថែម​ទៀត។ ការ​ចងដៃ​ស្បូន​​ជា​ការ​បញ្ឈប់​កំណើត​កូន​​ជា​​រៀង​រហូត។ ស្ត្រី​អាច​ចងដៃ​ស្បូន​បាន​បន្ទាប់​ពី​សម្រាល​កូន​រួច ឯ​ផល​រំខាន​វិញ​មាន​តិចតួច​បំផុត។

    ៦- ការ​ចង​បំពង់​មេជីវិត​៖ ដូចគ្នា​ទៅ​នឹង​ការ​ចងដៃ​ស្បូនដែរ គ្រាន់​តែ​វិធី​នេះ​ប្រើ​ទៅ​បុរស​វិញ។ ក្រោយ​ចង​បំពង់មេជីវិតឈ្មោលរួចភ្លាមៗ​មិន​អាច​ការពារ​ការ​មាន​កូន​បានទេ ត្រូវ​រង់ចាំរយៈពេល ៣ ខែ។

    ៧- កងដាក់ក្នុងស្បូន៖ មាន​រាង​ជា​អក្សរ T អាច​បត់​បែន​ចុះ​ឡើង​បាន។ ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះ​រហូត​ដល់​ទៅ ១០ ឆ្នាំ។ ប្រសិនបើចង់បានកូនវិញ ត្រូវដកកងចេញ។

    ៨- កងដាក់ក្រោមស្បែក៖ ជា​ឧបករណ៍​​​ផ្លាស្ទិច​ទន់ មាន​ ២ ដើមតូច​ៗ ប្រើ​សម្រាប់​​​​ដាក់​​ក្រោម​ស្បែក​នៅ​​ដើម​​ដៃ​​របស់​ស្ត្រី។ កង​​ដាក់​​ក្រោម​​ស្បែក​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៥ឆ្នាំ ក្រោយដាក់កងរួចអាចធ្វើឈាមរដូវយើងមានការប្រែប្រួលខ្លះៗ។

    ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ផ្សេងៗ ប្តី​ប្រពន្ធ​​ត្រូវ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យជំនាញ​មុន​នឹងសម្រេច​ចិត្ត​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណាមួយ​ខាងលើ​ដែល​សក្តិសម​សម្រាប់អ្នក​ទាំង​ពីរ។

    អត្ថបទពាក់ព័ន្ធ​៖

     

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/03/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: