មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

ជំងឺ​មហារីកសុដន់៖ ការ​ប្រែ​ប្រួល​ទម្ងន់អំឡុង​ពេល​ព្យាបាល

ជំងឺមហារីកសុដន់ គឺជាជំងឺគ្រោះថ្នាក់ និងច្រើន​កើត​មានផង​ដែរ​ ជាពិសេសក្នុងចំណោមមនុស្សស្រី។ ការព្យាបាលជំងឺនេះ អាចបង្កឲ្យ​អ្នកជំងឺទទួលបានផលវិបាកជាច្រើន ដូចជាហត់អស់កម្លាំង និង​ស្ត្រេស ជាដើម​ ដែលទាំងអស់នេះ​ធ្វើឲ្យ​ទម្ងន់អ្នកជំងឺប្រែប្រួល​ញឹកញាប់ នៅអំឡុងពេលព្យាបាល។ កើនទម្ងន់ ១. ការព្យាបាលដោយថ្នាំគីមី ការសិក្សាបានបង្ហាញថា អ្នកជំងឺខ្លះដែលមានជំងឺមហារីកដោះ បន្ទាប់ពីព្យាបាលជាមួយនឹងសារធាតុគីមី​ខ្លះ​សម្រាប់ព្យា​បាលជំងឺនេះ ឬ​ថ្នាំពេទ្យមួយចំនួន នឹងធ្វើឲ្យ​ទម្ងន់​ខ្លួនអ្នកជំងឺកើនឡើង ទោះបីជាការព្យាបាលដោយសារធាតុទាំងនោះត្រូវបានបញ្ចប់ក៏ដោយ។ សម្រាប់អ្នកជំងឺខ្លះព្យាបាលដោយថ្នាំគីមីរួច បាន​ឡើង​ទម្ងន់​ នេះ​ដោយសារ​វិធីផ្សេង​ទៀតក្រៅពីថ្នាំ។ អ្នកជំងឺ​អាចនឹងបាត់បង់សាច់ដុំ និងកើនឡើងជាលិកាខ្លាញ់។ វិធីបញ្ចុះទម្ងន់​ធម្មតា សម្រាប់អ្នកជំងឺទាំងនោះជួនកាលគឺមិនមានប្រសិទ្ធភាពឡើយ។ មូលហេតុមួយទៀតដែលនាំឲ្យ​ឡើងទម្ងន់​ នោះគឺដោយសារ តែ Corticosteroids ដែលជាហេតុនាំឲ្យ​យើងញ៉ាំច្រើន។ Corticosteroids គឺជាអ័រម៉ូន ដែលអាចធ្វើឲ្យ​កើនឡើងជាលិកាខ្លាញ់។ ស្ត្រីដែលព្យាបាលដោយ ពពួកថ្នាំ Steroids អាចនឹងឡើងទម្ងន់ ប៉ុន្តែ ទម្ងន់​ដែលឡើងនេះ ជាញឹកញាប់អាចសម្គាល់​ឃើញនៅរយៈពេលពីរបីសប្ដាហ៍បន្ទាប់ពី​ប្រើជាប់​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖  ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ? គួរប្រើថ្នាំបំប៉នបែបណា បើមានជំងឺ​មហារីក? មហារីក ក្លាយជាមេឃាតក ធំជាងគេ នៅប្រទេសអ្នកមាន ថ្នាំពន្យារ​កំណើត អាចកាត់បន្ថយហានិភ័យ​មហារីក ២. ខ្វះការហាត់ប្រាណ ការសិក្សាខ្លះបានបញ្ហាញថា ការឡើងទម្ងន់​ គឺជាប់ទាក់ទងនឹងការដែលមិនសូវហាត់ប្រាណ។ ពេលព្យាបាលជំងឺមហារីក អ្នកជំងឺច្រើនមានអារម្មណ៍ស្ត្រេស អស់កម្លាំង […]


មហារីកសុដន់

ស្រីៗប្រយ័ត្នកើត​មហារីក​សុដន់មិន​ដឹង​ខ្លួន បើ​មាន​ទម្លាប់​អាក្រក់​ទាំង​នេះ (វីដេអូ)

មហារីក​សុដន់​ជា​ដ៏​ជំងឺ​កាច​សាហាវ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ។មក​ទល់​ពេល​នេះ​ពិភពលោក​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈ​ការ​ទៅ​ថត​សុដន់​​រកមើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ក្លែង​មាន​ដុំ​អី​ប្លែក ហើយ​មិន​ត្រូវ​ជក់​បារី ផឹកស្រា រក្សា​ទម្ងន់​ឲ្យ​មាន​លំនឹង​កុំ​ឲ្យ​ធាត់​ពេក ហាត់​ប្រាណ​ជា​ប្រចាំ។


មហារីកសុដន់

មហារីក​សុដន់ អត់​វ៉ាក់សាំង​ការពារ​មែន តែ​ស្រីៗ​យើង​អាច​បង្ការ​បាន​ (វីដេអូ)

មហារីក​សុដន់​ជា​ជំងឺ​កាចសាហាវ​មួយ​ដែល​កើត​លើ​ស្ត្រី​លំដាប់​ទី ២ បន្ទាប់​ពី​មហារីក​មាត់​ស្បូន។ ជំងឺ​នេះ​ពុំ​ទាន់​មាន​វ៉ាក់សាំង​ការពារ​នៅ​ឡើយ​ទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈការស្ទាបសុដន់​ដោយ​ខ្លួនឯង និង​ការ​ទៅ​ថតសុដន់​​រកមើលជំងឺ​មហារីក​ជាប្រចាំ។ អត្ថបទពាក់ព័ន្ធ: តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់ រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់ កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន? ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា? ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​? ឧបករណ៍តេស្ដឈាមថ្មីអាចរកឃើញជំងឺមហារីកជាង៥០ប្រភេទ ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ? រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​ អាស៊ីដ ២​ប្រភេទ​​ល្អ​អស់ទាស់​ ចំពោះ​ស្រីៗ​មិន​ចង់​កើត​មហារី​កសុដន់ ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់? ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មហារីកសុដន់

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​ទេ ឯ​វ៉ាក់សាំង​ការពារ​ក៏​មិន​ទាន់​មាន ដែល​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​សុខភាព និង​ពិនិត្យ​សុដន់​ឲ្យ​បាន​ដិត​ដល់។ ក្នុង​ករណី​មាន​ប្រវត្តិ​គ្រួសារ ទោះ​ខាង​ឪពុក ខាង​ម្តាយ ឬ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ថា​យើង​ត្រូវ​ជួបគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​រូប​នេះ បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។ បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។ ផ្ទុយ​ទៅ​វិញ បើ​លទ្ធផល​ពិនិត្យ​ឈាម​ឃើញ​ថា មាន​ហ្សែន​ដែល​នាំ​ឲ្យ​កើត​មហារីក​សុដន់ ស្ត្រី​រូបនេះ​ត្រូ​វរក​មធ្យោបាយ​ការពារ ដោយ​ត្រូវ​តាមដាន​សុដន់​ឲ្យ​ដិត​ដល់ និង​ញឹក​ញាប់ អាច៦ខែ/ម្តង បើ​សិន​ជា​មាន​សញ្ញា​អ្វី​មួយ​ប្រែប្រួល​នៅ​សុដន់​ខាង​ណា គ្រូពេទ្យ​នឹង​ព្យាបាល​ខាង​នោះ​មុន។ ចំពោះ​បច្ចេកវិទ្យា​ទំនើប​បូម​ឈាម​រក​មើល​ហ្សែន​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នោះ មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ឡើយ​ទេ យើង​ត្រូវ​បូម​ឈាម​ផ្ញើ​​ទៅ​ក្រៅ​ប្រទេស​វិភាគ​មើល ឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ថ្លៃ​ខ្លាំង​ប៉ុន្មាន​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ​មហារីក​សុដន់ អត់​វ៉ាក់សាំង​ការពារ​មែន តែ​ស្រីៗ​យើង​អាច​បង្ការ​បាន ធ្វើម៉េចដឹងថា មហារីកសុដន់​​ឈាន​ដល់​ដំណាក់កាលចុងក្រោយ?​ តិចនិកស្ទាប និងពិនិត្យសុដន់ រកជំងឺមហារីកដោយខ្លួនឯង ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់? បើ​​ស៊ាំនឹងថ្នាំ ​ពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច? ស្វែងយល់ពីជំងឺមហារីកច្រើនទៀត


មហារីកសុដន់

តើ​គួរ​ធ្វើចិត្ត​បែប​ណាពេលព្យាបាល​មហារីក​ដោះ​ទើបជា​ បែរជារីក​រាលដាល​ថ្មី​ទៀត​?

អ្នកជំងឺ​មហារីក​ដោះរាល​ដាល​តែង​មាន​អារម្មណ៍​អវិជ្ជមាន ដោយសារ​តែ​អ្វីដែល​អ្នក​ទាំង​នោះ​បាន​​ឆ្លង​កាត់មាន​ការ​ពិបាក​ទាំង​ជំងឺ និងផល​វំខាន​នៃ​ការ​ព្យាបាលផង​ ហើយឥលូវត្រូវ​មាន​មហារីក​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ថែម​ទៀត។ តើ​អ្នកជំងឺ​​ទាំង​នោះ​មាន​អារម្មណ៍​បែប​ណា?​ ១- អារម្មណ៍​របស់​អ្នក​ជំងឺ​ ពេល​​មាន​ជំងឺ​មហារីក​ដោះ​​រាល​ដាល​ទៅ​កន្លែង​ផ្សេង​ទៀត​ មាន​ន័យ​ថា​មនុស្ស​ស្រី​យើង​​ត្រូវ​ឆ្លង​កាត់​អារម្មណ៍​ជា​អ្នក​មាន​ជំងឺ​មហារីក​ដោះ​នោះ​ម្តង​ទៀត។​ យើង​អាច​ខ្លាច​ ខឹង ពិបាកចិត្ត និងធ្លាក់​ទឹក​ចិត្ត។ ពេល​ខ្លះ​អាច​ស្អប់​ខ្លួន​ឯង ឬ​ខឹង​​ជាមួយ​គ្រូពេទ្យ​ ដោយ​ចាប់​ផ្តើម​អត់ទុក​ចិត្ត​ចំពោះ​ការ​ព្យាបាល​។ យ៉ាង​ណា​មិញ​អារម្មណ៍ទាំង​នេះ​អាច​ខុស​គ្នា​ពី​មនុស្សស្រី​​ម្នាក់​ទៅ​ម្នាក់​ទៀត។​ អត្ថបទគួរអាន៖  ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន អង់គ្លេស​នឹង​​បង្កើត​​ថ្នាំ​ព្យាបាល​​មហារីកឲ្យ​ជាដាច់ ​ដំបូង​​បំផុត​​ក្នុង​​លោក សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត ២-តើ​អ្នកជំងឺអាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​យ៉ាង​ដូច​ម្តេច?​​ ទោះ​បីជាការ​មាន​អារម្មណ៍​បែប​នេះក្ដី នេះគឺ​​អាចថា​ជា​រឿង​ធម្មតា តែ​ក៏អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ បើសិន​ជាយើង​​​គ្រប់​គ្រង​អារម្មណ៍​មិន​បាន​ល្អ។ ក្នុង​ករណី​ខ្លះយើង​អាច​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​ និង​មាន​ភាព​ភ័យ​ខ្លាច​ពេល​ក្រោយ​ការ​ព្យាបាល។ ខាង​ក្រោម​នេះ​ជា​មធ្យោបាយ​មួយ​ចំនួន​ដែល​អាច​ជួយស្រីៗយើង​ចំពោះ​បញ្ហា​ទាំង​នេះ​បាន​ដូចជា៖ ការ​ពិគ្រោះ​យោបល់៖ យើង​អាច​រក​ជំនួយ​ពី​អ្នក​ជំនាញ​។ កុំ​មាន​ការ​អៀន​ខ្មាស គួរ​ប្រាប់​គ្រប់​យ៉ាង​ទៅគ្រូពេទ្យ​ ដើម្បី​រកវិធី​ជួយ​យើងបាន​។ ការ​ពិភាក្សា​អាច​ធ្វើ​នៅ​បន្ទប់​ស្ងាត់​ ហើយ​មាន​ផាសុកភាព។​​​  រក​អ្វី​ផ្សេង​មក​បន្លប់៖ យើង​គួរ​រកអ្វី​ផ្សេង​​មក​បន្លប់​ ហើយ​គិត​តែ​រឿង​សប្បាយៗ។  សំរាក​លំហែ​កាយ៖ ឈប់គិត​ច្រើន​ ហើយ​ទៅ​មុជ​ទឹក​ក្តៅ​ឧណ្ហៗ​រួច​ចូល​គេង។​ ការ​ម៉ាស្សា​ក៏​អាច​ជួយ​យើង​បាន​ដែរ។ បើក​ចិត្ត​ឲ្យ​ទូលាយ​៖ គិតពីអ្វី​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ ជីវិត​យើង​នៅ​មាន​អ្វី​ដែល​​ស្រស់​បំព្រងច្រើន​ណាស់ ដូច​នេះយើងត្រូវ​ខំ​ប្រឹង​ឲ្យ​អស់​ពី​សម្ថភាព​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​មហារីក​នេះ។​​ ប្រសិន​បើ​ស្រីៗ​យើង​​នៅ​តែ​តាន​តឹង​អារម្មណ៍​ ឬ​មានបញ្ហា​មួយ​ចំនួន​ដូចជា​បាត់​ចំណង់​អាហារ​ អស់​អារម្មណ៍​ធ្វើ​កិច្ចការ​ផ្សេងៗ​ គេង​មិន​លក់​ឬពិបាក​ក្នុង​ការ​ផ្ចង់​អារម្មណ៍ ​គួរ​តែ​ឆាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​កាន់​តែ​ឆាប់​កាន់​តែ​ល្អ។​ យើង​ប្រាកដ​ជា​ពិបាក​ចិត្ត​ដោយ​សារ​ការ​លាប់​ឡើង​វិញ​នៃ​ជំងឺ​នេះ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​អារម្មណ៍​អវិជ្ជមាន​ទាំង​នេះ​គ្រប់​គ្រង​យើង​បាន​ឡើយ។​ អត្ថបទពាក់ព័ន្ធ៖  រក​ឃើញ​​ថ្នាំ​​​ថ្មី​ ប្រឆាំង​មហារីក​សុដន់​ មាន​ប្រសិទ្ធភាព​​​ខ្ពស់​ជាង​មុន​ ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​ ​ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។​Hello​​ Health​ […]


មហារីកសុដន់

ដុំលើសុដន់មនុស្សស្រីប្រភេទ Fibroadenoma អាចបាត់ទៅវិញមិនបាច់ព្យាបាល

១- តើអ្វីជាដុំសុដន់ប្រភេទ fibroadenoma? ដុំ fibroadenoma នៅ​លើ​សុដន់​គឺ​ជា​ដុំ​ស្លូត​មួយ​ដែល​ច្រើន​កើត​លើ​មនុស្ស​ស្រី​វ័យ​ក្មេង។ ដុំនេះមិន​បង្ករ​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​នោះទេ ហើយ​ភាគ​ច្រើន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​​ឯង និ​ងមិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ដែរ។ ដុំ fibroadenoma ​មិន​មែន​ជា​ដុំ​មហារីក​នោះ​ទេ ហើយ​មិន​រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ដទៃ​ផ្សេង​ទៀត​នោះដែរ។ ភាគ​ច្រើន​ដុំនេះ​មាន​ទំហំ​តូច រឹង​ពេល​ប៉ះ តែ​មិន​ឈឺ​នោះ​ទេ។ អត្ថបទពាក់ព័ន្ធ៖ ​កើត​មហារីកសុដន់ ប៉ះពាល់​អារម្មណ៍ដៃគូអត់? ២- ដុំ fibroadenomas នៅលើសុដន់មានពីរប្រភេទគឺ៖ ដុំ fibroadenomas ​ធម្មតា​មិន​បង្ករ​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​មហារីក​នៅ​សុដន់។ រូប​រាង​របស់​មិន​ប្រែ​ប្រួល​ គឺ​នៅ​ដដែល​បើ​មើល​តាម​មីក្រូទស្សន៍។ ដុំ fibroadenomas សាំ​ញ៉ាំ​មាន​កោសិកា​គីស​តូច​ៗ ផ្ទុក​ទៅ​ដោយ​ទឹក​ពេញ​អាច​មើល​ឃើញ​នឹង​ភ្នែក​ទទេ នឹង​​មាន​ជាប់​ជាតិ​កាល់ស្យូម។ ៣- ហេតុអ្វីបានជាស្រីៗកើតដុំ fibroadenomas នៅ​លើសុដន់? អ្នក​វិទ្យា​សាស្ត្រ​មិន​ទាន់​អាច​បក​ស្រាយ​បាន​នៅ​ឡើយ​ទេ ថា​ហេតុ​អ្វី​បាន​ជា​ស្រីៗកើត​ដុំ fibroadenomas។ ប៉ុន្តែ គេ​ជឿ​ថា​អ័រម៉ូន (អឺស្ត្រូហ្សែន) អាច​ជា​មូល​ហេតុ​បង្ករ​ឲ្យ​កើត​បញ្ហា​មួយ​នេះ។ ក្រៅ​ពី​នេះ​នៅ​មាន​ថ្នាំ​គ្រាប់​ពន្យា​កំណើត ពេល​ស្រីៗខ្លះបាន​លេប​មុន​អាយុ​ ២០​ឆ្នាំ គឺ​អាច​ឲ្យ​​វិវត្ដ​ទៅ​ជា​ដុំ fibroadenomas ច្រើន​ជាង​អ្នក​ដទៃ។ ដុំ​នៅ​លើ​សុដន់​អាច​រីក​មាឌ​កាន់​តែ​ធំ​ពេល​ស្រីៗ​កំពុង​ពពោះ ហើយ​​នឹង​អាច​រួញ​មក​វិញ​ពេល​ដល់​វ័យ​អស់​រដូវ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? ៤- តើធ្វើដូចម្ដេចទើបអ្នកដឹងថាខ្លួនឯងមានដុំនៅលើសុដន់? គ្រូពេទ្យ​នឹង​ពិនិត្យ​លើ​សុដន់​របស់​យើង។ ពេល​ខ្លះ​យើង​ប្រហែល​ជា​ត្រូវ​ការ​ថត​មើល ឬ​ប្រើ​ម៉ាស៊ីន​ថត​សុដន់ ដើម្បី​ដឹង​ថាជាដុំ​មហរីក​ឬ​មិន​មែន និងអាំច​តម្រូវ​ឲ្យ​ច្រឹប​សាច់​នោះ​យក​ទៅ​វិភាគ​នៅ​មន្ទី​ពិសោធន៍។ ៥- ធ្វើដូចម្ដេចដើម្បីកម្ចាត់ដុំ fibroadenomas នៅលើសុដន់ចេញបាន? ទោះ​បី​ជា​ដុំ […]


មហារីកសុដន់

ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន

ស្រីៗយើងខ្លះ​ប្រហែល​ជា​អន់​ចិត្ដ ដោយ​សារ​តែ​បញ្ហា​សុដន់​យារ​ធ្លាក់​​មិន​អាច​ជៀស​បាន។ វ័យ​កាន់​តែ​ចាស់ សុដន់​របស់យើង​ចាប់​ផ្ដើម​បាត់​បង់​ជាតិ​កូឡាជែន និង​ភាព​យឺត​​បន្តិច​ម្ដង​ៗ។ សុដន់​យារ​ធ្លាក់​អាច​កើត​​ឡើង​ជា​បញ្ហា​តំណ​ពូជ​ដែរ។ ដូច​នេះ​ប្រសិន​បើ​ម៉ាក់​របស់យើង​មាន​សុដន់​យារ នោះយើង​ខ្លួនឯង​​ក៏​អាច​មាន​សុដន់​យារ​ដូច​គ្នា​ដែរ។ លើស​ពី​នេះ​ថែម​ទៀត​នៅ​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​សុដន់​របស់​យើង​​កាន់​តែ​ឆាប់​យារ​ធ្លាក់។ ១- ពាក់អាវក្នុងមិនត្រូវទំហំ មាន​មនុស្ស​ស្រី​ជា​ច្រើន​នាក់ ដែល​​ពាក់​អាវ​​ក្នុង​​មិន​ត្រូវ​ជាមួយ​ទំហំ​ទ្រូង​របស់​ខ្លួន ហើយ​​អ្នកទាំង​នោះ​​មិន​បាន​គិត​​ដល់​ផល​ប៉ះ​ពាល់​​នោះ​ទេ។ អាវ​ក្នុង​រលុង​ដែល​គ្នាយើង​​ពាក់​រាល់​ថ្ងៃ គឺ​មិន​អាច​ទ្រ​សុដន់​បាន​ឡើយ។ អាវ​ក្នុង​ដែល​រលុង​នឹង​ធ្វើ​ឲ្យ​សុដន់​របស់​យើង​រលាក់​ពេល​ដើរ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​យឺត​រហូត​ធ្វើ​ឲ្យ​សុដន់​ធ្លាក់ និង​​យារ។ ដូច​នេះ​យើង​​ត្រូវ​តែ​ប្រាកដ​ថា ទិញ​អាវ​ក្នុង​ជ្រើស​យក​​ទំហំ​​ដែល​​ត្រូវជាមួយ​ទ្រូង​​ដើម្បី​ឲ្យ​ទ្រ​សុដន់​​របស់យើង​បាន​ល្អ។ អត្ថបទ​ពាក់ព័ន្ធ៖ ចម្ងល់​សំខាន់ៗ​ទាំង ៦ ចាំបាច់ត្រូវដឹង​ ក្រោយ​ព្យាបាលមហារីកសុដន់​ ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ម៉ាស្សា អាច​ជួយ​ឲ្យដើមទ្រូង​ស្រីៗ​ធំ​ ហើយ​ស្អាត ២- ជក់បារី ការ​ជក់​បារី​គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ភាព​យឺត​របស់​ស្បែក ហើយ​​ក៏​ធ្វើ​ឲ្យ​សុដន់​របស់​យើងយារ​ធ្លាក់​ដូច​គ្នា។ លើស​ពី​នេះ​ទៀត​នោះ ការជក់បារី​​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ការ​ផលិត​ជាតិ​កូឡាជែន និង​ប៉ះ​ពាល់​ដល់​ចរន្ដ​ឈាម​រត់​ដូច​គ្នា។ ពេល​ដែល​សុដន់​របស់យើង​មិន​មាន​ជាតិ​កូឡា​ជែន និង​ឈាម​រត់​ទៅ​ចិញ្ចឹម​គ្រប់​គ្រាន់ ស្បែក​​នឹង​ប្រែ​ទៅ​ជា​យារ និង​ធ្លាក់​ចុះ​លឿន​ជាង​ការ​វិវត្ដន៍​ធម្មតា។ ៣- ត្រូវកម្ដៅថ្ងៃ ស្បែក​នៅ​លើ​សុដន់​របស់​យើង​ក៏​ត្រូវ​ការ​ការ​ពារ​ពី​កាំ​រស្មី​ព្រះ​អាទិត្យ ដូច​គ្នា​ទៅ​នឹង​ស្បែក​មុខ និង​ក​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​យើង​មិន​បាន​ការ​ពារ​ស្បែក​សុដន់​​បាន​ល្អ ជា​ពិសេស​​គឺ​ចន្លោះ​​រវាង​សុដន់​​ទាំង​សង​ខាង ហើយ​បណ្ដោយ​ឲ្យ​ប៉ះ​ពាល់​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ នោះ​នឹង​ធ្វើ​ឲ្យ​សុដន់​របស់យើង​រលាក ចាស់​ជាង​វ័យ ហើយ​ជា​លទ្ធ​ផល​សុដន់​នឹង​ប្រែ​ទៅ​ជា​ជ្រួញ និង​យារ​ធ្លាក់។ អត្ថបទ​ពាក់​ព័ន្ធ៖ កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ ម៉េច​បាន​ចុង​សុដន់​ប្រែពណ៌ក្រមៅ ហើយ​ធ្វើ​ម៉េច​ទើប​ស៊ីជម្ពូវិញ? ៤- ហាត់ប្រាណខ្លាំងពេក ពេល​ដែល​យើង​រត់ ឬ​ហាត់​ប្រាណ​ទៅ​មក​ខ្លាំង​ៗ​ពេក នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​សុដន់​របស់យើង។ នេះមិនមែន​មានន័យថា​យើង​មិន​ចាំ​បាច់​​ឈប់​ហាត់​ប្រាណ ដើម្បី​​ការ​ពារ​កុំ​​ឲ្យ​ប៉ះ​ពាល់​ដល់​​រូប​រាង​សុដន់​​នោះ​​ទេ។ យើង​គ្រាន់​តែ​ពាក់​អាវ​ក្នុង​ដែល​ទ្រ​សុដន់​បាន​ល្អ […]


មហារីកសុដន់

ស្រីៗ ​បើមានអារម្មណ៍មិនស្រួល​ពេលពាក់អាវក្នុង អាចជាសញ្ញា​មហារីកសុដន់

ស្រីៗយើង​ដឹង​ទេ​ថា ស្ត្រី​នៅ​ម៉ាឡេស៊ី​ម្នាក់​ក្នុង​ចំណោម ២០ នាក់ ប្រឈម​មុខ​ខ្ពស់​កើត​ជំងឺ​មហារីក​សុដន់? នេះ​ជា​ទិន្នន័យ​​គួរ​ឲ្យ​បារម្ភ​មួយ។ អត្រា​ប្រឈម​មុខ​ខ្ពស់នេះ ​គឺ​ដោយ​សារ​ស្ត្រីម៉ាឡេស៊ី មិន​ព្រម​ទៅ​ពិនិត្យ​សុដន់នៅ​មន្ទី​រពេទ្យ ដោយ​សារ​​ខ្លាច ឬ​ថាមិន​ខ្វល់​ខ្វាយ​ពីជំងឺមួយនេះ។ ការ​ណាត់​ជួប​គ្រូពេទ្យ​ជា​ប្រចាំ អាច​ជួយ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លឿន និង​រក​ឃើញ​ក្នុង​ដំណាក់​កាល​ដំបូង ដែល​ជួយ​ឲ្យ​ស្រីៗយើង​​ទទួល​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ​អ្នកជំនាញ​បាន​រក​ឃើញ​ចំណុច​មួយ​ចំនួន​អាច​បង្ហាញ​អំពី​ជំងឺ​មហារីក​សុដន់ ហើយ​ក្នុង​នោះ​ក៏​ទាក់​ទង​ជាមួយ​​អារម្មណ៍​មិន​ស្រួល​នៅ​ពេល​ពាក់​អាវ​ទ្រនាប់​ដែរ។ ​ស្រីៗ​​អាច​ពិនិត្យ​រក​មើល​ចំណុច​អស់​នេះ​ដោយ​ខ្លួន​ឯង មុន​ទៅ​ពិនិត្យ​ឲ្យ​ច្បាស់​ជាមួយ​គ្រូពេទ្យ។ ១- ឡើងដុំពក ឬហើមសុដន់ វិធី​ងាយ​ស្រួល​ជាង​គេ​ដើម្បី​ពិនិត្យ​រក​មើល​​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង​នោះ​ គឺយក​ដៃ​ស្ទាប​ជុំ​វិញ​ដោះ​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម ម៉ាស្សា​ផ្នែក​ខាង​ក្រៅ​របស់​ដោះ ដើម្បី​រក​មើល​អ្វី​ប្លែក​កើត​មាន​ ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន។ ប៉ុន្តែ ​ត្រូវ​ដឹង​ថា ​រាល់​ដុំ​ពក កន្លែង​ដែល​ឡើង​ហើម​លើ​សុដន់​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​បណ្ដាល​មក​ពី​មហារីក​ទាំង​អស់​នោះទេ។ ប្រើ​វិធី​ដដែល​នេះ​ដើម្បី​រក​មើល​ដុំ​ពក ឬ​កន្លែង​ហើម នៅ​ពេល​យើង​យក​ដៃ​ស្ទាប​ទៅ​មាន​អារម្មណ៍​ឈឺ។ ប្រសិន​បើ​យើងស្ទាប​ទៅ​ឈឺ​មែន នោះ​អាច​ជា​សញ្ញា​របស់​​មហារីក​សុដន់​មួយ​ដែរ។ ប៉ុន្តែ ​វិធី​ដែល​ច្បាស់​ជាង​គេ​ គឺត្រូវ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ពិនិត្យ​ឲ្យ​ច្បាស់​លាស់។ ២- តើអារម្មណ៍មិនស្រួលពេលពាក់អាវទ្រនាប់ ជាសញ្ញារបស់ជំងឺមហារីកសុដន់ដែរឬអត់? សម្រាប់​មនុស្ស​ស្រី​គ្រប់​រូប ពាក់​អាវ​ទ្រនាប់​គឺ​ជា​រឿង​​សំខាន់ ដើម្បី​ទប់​សុដន់​របស់យើង។ ប៉ុន្តែ​ មាន​ស្រីៗ​យើងមួយ​ចំនួន​ជឿ​ថា ការ​ពាក់​អាវ​ទ្រនាប់​រឹប​ពេក ឬ​លើក​សុដន់​ខ្លាំង​ពេក អាច​បណ្ដាល​ឲ្យ​កើត​មហារីក​សុដន់ ប៉ុន្តែ​ការ​ពិត​ទៅ​​គឺ​ជា​រឿង​ជឿ​តាម​គ្នា​ប៉ុណ្ណោះ ហើយ​មិនទាន់​មាន​ភស្ដុតាង​ដើម្បី​បញ្ជាក់​អំពី​មូលហេតុ​មួយ​នេះ​បាន​នៅ​ឡើយ​។ ការ​ពាក់​អាវ​ទ្រនាប់​តឹង​ពេក​ មិន​ទាក់​ទង​ជាមួយ​ការ​កើត​​​មហារីក​សុដន់​ឡើយ។ ប៉ុន្តែ​ មិន​មែន​បាន​ន័យ​ថា អារម្មណ៍​ពេល​ពាក់​អាវ​ទ្រនាប់​ មិន​មាន​ទាក់​ទង​ជាមួយ​មហារីក​សុដន់​ឡើយ។ […]


មហារីកសុដន់

ជឿអត់ ថាប្រុសៗអាចកើតជំងឺមហារីកដោះដូចស្រីៗដែរ?

តើ​មានប្រុសៗគ្នាយើង​ណា​ខ្លះ​ជឿ​ថា ជំងឺ​មហារីក​ដោះ គឺ​អាច​កើត​លើ​មនុស្ស​ប្រុស​ដែរ? ប្រសិន​បើយើង​​ជា​មនុស្ស​ប្រុស ហើយ​កំពុង​អាន​អត្ថ​បទ​មួយ​នេះ តើ​​គិត​ថាមហារីកដោះលើបុរសអាច​ទៅ​រួច​ដែរ​ទេ? នៅ​ម៉ោង ៦ព្រឹក បុរសម្នាក់​ឈ្មោះ​ Omar កំពុង​តែ​ទៅ​ងូត​ទឹក​មុន​ពេល​ចេញ​ទៅ​ធ្វើ​ការ។ “តើនេះ​ជា​ដុំ​អ្វី?” លោក Omar និយាយ​ជាមួយ​ខ្លួន​ឯង ពេលកំពុង​យក​ដៃ​ស្ទាប​ដោះ​របស់​លោក​។ “ ប៉ុន្តែ​ ដុំ​មួយ​នេះ​មិន​ឈឺ​ទេ។ អ៊ីចឹង​​ប្រហែល​ជា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ហើយ…” លោក​និយាយ​លួង​ខ្លួន​ឯង។ ១-ភាគរយដែលមនុស្សប្រុសអាចកើតមហារីកសុដន់ ​ជា​ការ​ពិត មនុស្ស​ប្រុស​ក៏​ប្រឈម​មុខ​ជាមួយ​ជំងឺ​មហារីក​ដោះ​ដែរ គ្រាន់​តែថា​​ភាគ​រយ​ដែល​អាច​កើត គឺ​មាន​ក្នុង​កម្រិត​ទាប​ជា​ទី​បំផុត។ ​ទិន្នន័យ​ដែលដែល​មាន​មកន្លង​មក​​បញ្ជាក់​ថា ក្នុង​​ចំណោម​ជំងឺ​មហារីកដោះ​ទាំង​អស់ មាន​តែ​ ១​ភាគ​រយ​តែ​ប៉ុណ្ណោះ​កើត​លើ​មនុស្ស​ប្រុស ហើយ​មាន​មនុស្ស​ប្រុស​ម្នាក់​ក្នុង​ចំណោម​មួយ​ពាន់​នាក់ ដែល​ធ្វើ​រោគ​វិនិច្ឆ័យមាន​ជំងឺ​មហារីក​ដោះ។ ប៉ុន្តែ​ភាគ​រយ​នៃ​ការ​ស្លាប់​ដោយ​សារ​ជំងឺ​មហារីក​ដោះ លើ​មនុស្ស​​ប្រុស​មាន​ភាគ​រយ​ខ្ពស់ ដោយ​សារ​បុរស​​មិន​សូវ​យល់​ច្បាស់​អំពី​ជំងឺ​មួយ​នេះ។ ប្រុសៗ​ភាគ​ច្រើន​មិន​ខ្វាយ​ខ្វល់​អំពី​ដុំ​មាន​លើ​ដោះនោះទេ​ ដែល​វា​ជា​ហេតុ​ធ្វើ​ឲ្យ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​មាន​ភាព​យឺតយ៉ាវ ក៏​ដូច​គ្នា​ជាមួយ​ការ​ព្យាបាល​ដែរ។ អត្ថបទគួរអាន៖  ៨ ចំណុច ​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន អង់គ្លេស​នឹង​​បង្កើត​​ថ្នាំ​ព្យាបាល​​មហារីកឲ្យ​ជាដាច់ ​ដំបូង​​បំផុត​​ក្នុង​​លោក ២-ជំងឺមហារីកដោះលើមនុស្សប្រុស ទាំង​បុរស និង​ស្រ្តី​គឺ​មាន​ជាលិកា​ដោះ​ដូច​គ្នា​តាំង​ពី​ពេល​​ចាប់​កំណើត​មក​ម្លេះ។ ទោះ​បី​ជា​មនុស្ស​ប្រុស​មិន​អាច​ផលិត​ទឹក​ដោះបាន​ក្ដី ក៏​ដោះ​របស់បុរស​នៅ​តែ​អាច​វិវត្ដ​ទៅ​ជា​មហារីក​បាន​ដូច​គ្នា។ ជា​ទូទៅ​បហារីកដោះត្រូវគេរកឃើញ​នៅ​ពេល​មាន​វត្តមាន​ដុំ​រឹង​នៅ​ខាង​ក្រោម​ចុង​ដោះ និង​សាច់​ដោះ​របស់មនុស្សប្រុស​។ ករណី​មហារីក​ដោះ​លើ​មនុស្ស​ប្រុស​ភាគ​ច្រើន មាន​ឈ្មោះ​ថា Infiltrating Ductal Carcinoma (IDC) ​បាន​​ន័យ​ថា​ទាក់​ទង​ជាមួយ​ការ​វិវត្ដន៍​នៃ​​កោសិកា​នៅជុំ​​វិញ​សរសៃ​រន្ធ​ទឹក​ដោះ ទៅ​លើ​ជាលិកា​នៅ​ជុំ​វិញ​ដោះ។ ជំងឺ​មហារីក​ដោះ​លើ​មនុស្ស​ប្រុសៗ​ […]


មហារីកសុដន់

ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់?

បច្ចេកវិទ្យា​រីក​ចម្រើន ស្រីៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ទៅ​កែ​កុន​កន្លែង​មិន​ពេញ​ចិត្ត​នោះ ដូចជា​ច្រមុះ មាត់ ដើម​ទ្រូង​ជា​ដើម។ ទាក់​ទង​នឹង​ការ​កែ​កុន​ដើម​ទ្រូង​ញឹក​ញាប់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់។ ចំពោះ​បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​ អ៊ាវ សុខា​ គ្រូពេទ្យ​ជំនាញ​ជំងឺ​មហារីក​ និង​ឈាម​បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​មាន​បច្ចេកទេស​កែ​ច្រើន​យ៉ាង ​ហើយ​បញ្ហា​ប្រឈម​ ឬ​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ គឺ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​​កែ​ដើមទ្រូង​នោះ។ លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ឧទាហរណ៍​ថា “មាន​បង​ប្អូន​ស្រ្តី​ខ្លះ​នៅ​កម្ពុជា​ គាត់​ចាក់​សី​លី​កូន (Silicone) ទៅ​ក្នុង​ដើមទ្រូង​ ដើម្បី​ឲ្យ​សី​លី​កូន​ពង្រីក​ទំហំ​សុដន់​របស់​គាត់​ ហើយ​សីលីកូន​នោះ​ទៅ​ប៉ះ​នឹង​ខ្លាញ់​ ប៉ះ​ទៅ​លើ​សាច់ដុំ​ និង​ប៉ះ​ទៅ​លើ​ក្រពេញ​ទឹកដោះ​ផ្ទាល់ បច្ចេកទេស​បែប​នេះ​អាច​មាន​ហានិភ័យ តែ​មិន​មែន​ទាំង​ស្រុង​ទេ​ អាច​មាន ២ករណី ក្នុង​១០០​ករណី”។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ អ៊ី​ស្រា​អែល​​រក​​​ឃើញ​​​ដើម​ហេតុ​​​​បង្ក​​មហារីក​​សុដន់ អាច​ជា​ពន្លឺ​​ព្យាបាល​ថ្មី ​ ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ… លោក​វេជ្ជបណ្ឌិត​បាន​បញ្ចាក់​ដែរ​ថា​ ផ្ទុយ​ទៅ​វិញ បច្ចេកទេស​ដែល​ធ្វើ​ការ​វះ​កាត់​ញាត់​ថង់​សីលីកូន​ចូល​ទៅ​ក្នុង​ដើមទ្រូង​ នៅ​ខាង​ក្រោយ​ខ្លាញ់​ ពី​លើ​សាច់ដុំ​ដើមទ្រូង​ បើ​សិន​ជា​ថង់​ប្លាស្ទិច​សីលីកូន​នោះ​មិន​ធ្លាយ​ទេ​​​ គ្មាន​ហានិភ័យ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ទេ។ ឥឡូវនេះ​ដោយ​សារ​វិទ្យាសាស្ត្រ​ទំនើប​មែន​ទែន ដូច​នេះ​គេ​វះ​យក​ខ្លាញ់​នៅ​ក្នុង​ក្បាល​ពោះ​ស្រ្តី​ ទៅ​ដាក់​នៅ​ក្នុង​សុដន់​ដើម្បី​ឲ្យ​ធំ វិ​ធី​នេះ​គឺ​គ្មាន​បញ្ហា​ទេ ព្រោះ​ខ្លាញ់​គឺ​ជា​របស់​ស្ត្រី​ផ្ទាល់។ ដើម្បី​បញ្ចៀស​ហានិភ័យ​​ជំងឺ​មហារីក​សុដន់​លោក​វេជ្ជបណ្ឌិត​ក៏​បាន​ឲ្យ​យោបល់​ថា​ ស្រ្តី​គួរ​ជ្រើសរើស​បច្ចេកទេស​ទី៣ ហើយ​រក​ពេទ្យ​ដែល​មាន​ជំនាញ​ វះ​កាត់​ពង្រីក​សុដន់​ដោយ​ប្រើ​ខ្លាញ់​របស់​ខ្លួន​ផ្ទាល់ ដើម្បី​ពង្រីក​សុដន់​ ព្រោះ​វា​គ្មាន​ហានិភ័យ​ប្រឈម​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ អត្ថបទពាក់ព័ន្ធ៖ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស