backup og meta

គ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 24, 2022

    គ្រួសារមានប្រវត្តិកើតមហារីកសុដន់ គួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

    មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​ទេ ឯ​វ៉ាក់សាំង​ការពារ​ក៏​មិន​ទាន់​មាន ដែល​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​សុខភាព និង​ពិនិត្យ​សុដន់​ឲ្យ​បាន​ដិត​ដល់។ ក្នុង​ករណី​មាន​ប្រវត្តិ​គ្រួសារ ទោះ​ខាង​ឪពុក ខាង​ម្តាយ ឬ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ថា​យើង​ត្រូវ​ជួបគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក។

    បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​រូប​នេះ បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។

    បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។

    ផ្ទុយ​ទៅ​វិញ បើ​លទ្ធផល​ពិនិត្យ​ឈាម​ឃើញ​ថា មាន​ហ្សែន​ដែល​នាំ​ឲ្យ​កើត​មហារីក​សុដន់ ស្ត្រី​រូបនេះ​ត្រូ​វរក​មធ្យោបាយ​ការពារ ដោយ​ត្រូវ​តាមដាន​សុដន់​ឲ្យ​ដិត​ដល់ និង​ញឹក​ញាប់ អាច៦ខែ/ម្តង បើ​សិន​ជា​មាន​សញ្ញា​អ្វី​មួយ​ប្រែប្រួល​នៅ​សុដន់​ខាង​ណា គ្រូពេទ្យ​នឹង​ព្យាបាល​ខាង​នោះ​មុន។

    ចំពោះ​បច្ចេកវិទ្យា​ទំនើប​បូម​ឈាម​រក​មើល​ហ្សែន​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នោះ មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ឡើយ​ទេ យើង​ត្រូវ​បូម​ឈាម​ផ្ញើ​​ទៅ​ក្រៅ​ប្រទេស​វិភាគ​មើល ឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ថ្លៃ​ខ្លាំង​ប៉ុន្មាន​ដែរ។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម