backup og meta

បើ​​ស៊ាំថ្នាំពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 24, 2022

    បើ​​ស៊ាំថ្នាំពេល​ព្យាបាលជំងឺមហារីកសុដន់​គួរ​ធ្វើ​ម៉េច?

    អ្វីជាបញ្ហាស៊ាំ​ថ្នាំ? ភាពស៊ាំ​នៃ​ថ្នាំ ​តែង​តែ​កើតមាន​ពេល​ព្យាបាល​ជំងឺ​មហារីកសុដន់។​ ពេល​ដែល​មាន​បញ្ហានេះកើត​ឡើង​ គ្រូពេទ្យ​នឹង​រកវិធី​ផ្សេងៗ ​ដើម្បី​បន្ត​ការ​ព្យាបាល​មហារីក​។​ អត្ថបទ​នេះ​ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គួរ​ធ្វើ​ម៉េច?

    ១- ភាពស៊ាំ​​​ថ្នាំ​​ពេលកំពុង​ព្យាបាល​ជំងឺ​មហារីកសុដន់​

    រាល់​ការ​ព្យាបាល​មហារីក​ទាំងអស់ ​តែង​មាន​បញ្ហា​ដោយសារ​តែ​​ជំងឹ​អាច​ស៊ាំ​និង​ប្រភេទ​ថ្នាំ ​ដែល​គ្រូពេទ្យ​ធ្វើការ​ព្យាបាល។​ បើ​​មាន​ភាពស៊ាំ​ ​​ថ្នាំ​ពេល​កំពុង​ព្យាបាល​មហារីក ​មាន​ន័យ​ថាថ្នាំ​ គ្រូពេទ្យ​ប្រើ​លែង​មាន​សកម្មភាព​លើ​កោសិកា​មហារីក​ ​ធ្វើ​ឲ្យ​កោសិកា​មហារីក​នៅ​តែអាច​រីក​​លូតលាស់។​ លើស​ពីនេះ​ភាពស៊ាំ​ថ្នាំ ​ក៏ងាយ​ធ្វើ​ឲ្យ​មហារីក​លាប់ឡើង​វិញ​ផង​ដែរ។​

    បញ្ហា​​នេះ អាច​កើតមាន​ ដោយសារ​ថ្នាំ​អសកម្ម​ កោសិកា​គោលដៅ​មាន​ការប្រែ​ប្រួល​ខូច​ DNA​ ឬ​កោសិកា​ស្លាប់់។​ គ្រូពេទ្យ​នឹង​​តាមដាន​ការព្យាបាល​​​ជានិច្ច​ ដើម្បី​ឲ្យដឹង​ថាការ​ព្យាបាល​​​មានប្រសិទ្ធ​ភាព​ ឬអត់។​

    ២- ប្រើ​ថ្នាំលាយ​គ្នា​​កុំ​ឲ្យ​មាន​ភាពស៊ាំ​

    តាម​ការ​ស្រាវជ្រាវ​រកឃើញ​ថា ការ​ប្រើ​ថ្នាំ​លាយ​គ្នា អាច​ពន្យា​ភាព​ស៊ាំនៃ​ថ្នាំ។ ​គ្រូពេទ្យ​ ប្រើថ្នាំ​ផ្សេង​​ដើម្បី​​ទប់ស្កាត់​​ភាព​ស៊ាំនេះ ​​ហើយ​បន្តការ​​ព្យាបាល​តាម​​ក្រោយ​វិញ ឬ​គ្រូពេទ្យ​​អាច​ប្រើថ្នាំ​​ផ្សេងៗ​គ្នា​ ​ប៉ុន្តែ​មាន​មុខងារ​តែមួយ​​ដើម្បី​​កាត់បន្ថយ​បញ្ហា​នេះ។​ ការ​ព្យាបាល​ដោយ​ប្រើវិធី​ផ្សេងៗ​គ្នា​​ មាន​ប្រសិទ្ធភាព​​ជាង​​​ព្យាបាល​ដោយ​វិធី​តែមួយ​មុខ។​

    ទោះជា​យ៉ាង​ណា គេត្រូវ​ធ្វើ​ការសិក្សា​បន្ថែម​ទៀត​ ដើម្បី​រកវិធី​ដ៏ល្អ​ ប្រឆាំង​ភាពស៊ាំ​ថ្នាំ​លើជំងឺ​មហារីក​សុដន់។​

    ៣- អ្វី​ដែល​គួរ​តែធ្វើ​

    – ទៅពិនិត្យ​ឲ្យ​បាន​ទៀងទាត់​

    -​ បើមាន​ចម្ងល់​ត្រូវសាកសួរពេទ្យភ្លាម

    ភាពស៊ាំ​ថ្នាំ ​អាចកើត​មាន​ចំពោះ​អ្នកជំងឺ​គ្រប់រូប​ ប៉ុន្តែ​កុំភ័យ​គ្រូពេទ្យ​នៅមាន​វិធី​ជួយ​បាន។​ អ្វីយើង​ត្រូវ​ធ្វើ​គឺ ​គប្បីធ្វើតាម​ការណែនាំ​របស់​គ្រូពេទ្យ​ឲ្យបាន​ខ្ជាប់ខ្ជួន​ជា​ការ​ស្រេច។​

    ភាព​ស៊ាំនៃ​ថ្នាំ ​ជាបញ្ហាធ្ងន់ធ្ងរ​មួយ នាំឲ្យ​អ្នកស្រាវជ្រាវ​កំពុង​រកដំណោះ​ស្រាយ​យ៉ាង​ស្វិតស្វាញ ​ព្រោះ​ថាបើ​ថ្នាំ​ដែលកំពុង​ប្រើប្រាស់​មិន​អាច​ព្យាបាល​ជំងឺ​បាន ​មនុស្សជា​ច្រើន​នាក់​នឹង​ត្រូវ​បាត់បង់​ជីវិត។​

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Jan 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម