backup og meta

ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jan 24, 2022

    ស្រីៗកុំរំលងវីតាមីនមួយនេះ បើចង់កាត់បន្ថយហានិភ័យមហារីកសុដន់

    ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ស្រីៗ​មាន​កម្រិត​វីតាមីនD ក្នុង​រាង​កាយ​ទាប​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​សុដន់។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​យល់ថា​វីតាមីន D អាច​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ភាព​ប្រក្រតី​របស់​កោសិកា​សុដន់ ​ហើយ​ក៏​ប្រហែល​ជា​អាច​បញ្ឈប់​កោសិកា​មហារីក​មិន​ឲ្យ​លូត​លាស់​ក្នុង​សុដន់​ដែរ​។

    ១. វីតាមីនD និង​ជំងឺ​មហារីក​សុដន់​

    ការ​សិក្សា​រក​ឃើញ​ថា​ការ​ធ្លាក់​ចុះ​នៃ​វីតាមីន​D ក្នុង​រាង​កាយ​ធ្វើ​ស្រីៗ​​ជិត​អស់​រដូវ និង​ក្រោយ​អស់​រដូវ​ប្រ​ឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​។ ការ​សិក្សា​នេះ​ធ្វើ​ឡើ​ង​លើ​អ្នក​ទើប​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់​ ហើយ​អ្នក​ទាំង​នោះ​មាន​កម្រិត​វីតាមីន​D ទាប​បំផុត​។ ការ​សិក្សា​បាន​រក​ឃើញ​ថា ស្រ្តី​កើត​ជំងឺ​មហារីក​សុដន់​សុទ្ធ​តែ​មាន​កម្រិត​វីតាមីនD​ទាប​ជាង​ស្រ្តី​ដែល​គ្មាន​ជំងឺ​នេះ​។

    ការ​សិក្សា​ខ្លះ​ទៀត​បញ្ជាក់​ប្រហាក់​ប្រហែល​គ្នា​ដែរ​ថា ស្រ្តី​មាន​ដែល​កម្រិត​វីតាមីនD​ក្នុង​ឈាម​ខ្ពស់ អាច​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​បាន​៤៥​ភាគ​រយ បើ​ធៀប​ទៅ​នឹង​ស្រ្តី​ផ្សេង​ទៀត​ដែល​មាន​វីតាមីនD ក្នុង​ឈាម​ទាប​។ ទោះ​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​មិន​ទាន់​ដឹង​នៅ​ឡើង​ថា​កម្រិត​វីតាមីន​D ក្នុង​ឈាម​ប៉ុនណា​ទើប​អាច​បង្ការ​ជំងឺ​មហារីក​សុដន់​បាន​ ដោយ​គ្រាន់​ណែនាំ​ឲ្យ​ស្រ្តី​គ្រប់​រូប​ត្រូវ​រក្សា​កម្រិត​វីតាមីន​D ឲ្យ​បាន​ក្នុង​កម្រិត​ធម្មតា​ដែល​រាង​កាយ​ត្រូវ​ការ​។​​​​​

    វីតាមីន​D មិន​ត្រឹម​តែ​ជួយ​ពង្រឹង​សុខភាព​ឆ្អឹង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​លក្ខណៈ​សម្បត្តិ​របស់​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។ ការសិក្សា​លើ​កោសិកា​មហារីក និង​ដុំ​សាច់​នៅ​លើ​សត្វ​កណ្ដុរ បាន​រក​ឃើញ​ថា​វីតាមីនD បាន​បញ្ចេញ​សកម្មភាព​ជា​ច្រើន​ដែល​ពន្យឺត ឬ​ការពារ​ការ​វិវត្ត​ជា​ជំងឺ​មហារីក រួម​ទាំង​ជំរុញ​ភាព​ខុសគ្នា​នៃ​កោសិកា បន្ថយ​ការ​លូតលាស់​កោសិកា​មហារីក និង​ភ្ញោច​កោសិកា​ងាប់​ និង​កាត់​បន្ថយ​ការ​កកើត​ដុំ​សាច់​ក្នុង​សរសៃឈាម។​

    គណនា BMI

    គណនា BMR

    កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    ពិនិត្យសុដន់

    ២. ប្រភព​ និង​ប្រយោជន៍​វីតាមីនD

    វីតាមីន D ក្រៅ​ពី​​ជួយ​ស្រីៗ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់ ក៏​ត្រូវ​បាន​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​មាន​ប្រយោជន៍​កាត់​បន្ថយ​បញ្ហា​សុខភាព​មួយ​ចំនួន​ទៀត​ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម បញ្ហា​ដំណេក ខ្សោយ​សាច់ដុំ និង​ខ្សោយ​ងាយ​ដួល ​ជាដើម។

    វីតាមីន D ជួយ​រាងកាយ​ស្រូប​យក​កាល់ស្យូម ដែល​ជា​​រ៉ែ​សំខាន់​សម្រាប់​សុខ​ភាព​ឆ្អឹង​។​ វីតាមីនD ក៏​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ សាច់ដុំ និង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​បាន​ត្រឹម​ត្រូវ​។ វីតាមីន​ D ភាគ​ច្រើន ទទួល​បាន​​នៅ​ពេល​ស្បែក​របស់​មនុស្ស​យើង​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ និង​មួយ​ចំនួន​ទៀត​អាច​ទទួល​បាន​ពី​អាហារ ដូច​ជា​ទឹក​ដោះ​គោ យ៉ាអួរ ​ត្រី និង​ស៊ុត​ ជា​ដើម​។

    ដោយ​សារ​មនុស្ស​យើង​មួយ​ចំនួន​មិនសូវ​បាន​ត្រូវ​ពន្លឺថ្ងៃ និង​អ្នក​ខ្លះ​បាន​ប្រើ​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​ទៀត ការ​ទទួល​បាន​វីតាមីន D ក៏​មាន​កម្រិត​តិច​តួច​ដែរ​។ ជា​ការ​ណែ​នាំ មនុស្ស​យើង​គួរ​ត្រូវ​ពន្លឺ​ព្រះ​អាទិត្យ​ឲ្យ​បាន​យ៉ាង​តិច​១៥​នាទី​ និង​បាន​បី​ដង​ក្នុង​មួយ​សប្ដាហ៍​។ ដូច​គ្នា​ដែរ ការ​ត្រូវ​ពន្លឺ​ថ្ងៃ​ខ្លាំង និង​ច្រើន​ពេក ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ជំងឺ​មហារីក​ស្បែក​ដែរ។ ដូច​នេះ ត្រូវ​កម្រិត​ និង​កំណត់​ពេល​វេលា​ក្នុង​ការ​ទទួល​បាន​ពន្លឺ​ថ្ងៃ​របស់​យើង​។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jan 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម