backup og meta

ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

    សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។

    ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។’

    លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។

    សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។

    ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖

    -ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច

    -មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ

    -សុដន់ម្ខាងធំជាងម្ខាងទៀត

    -ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់

    ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម