កន្ទួលលើសុដន់ភាគច្រើនមានមូលហេតុដូចគ្នានឹងកន្ទួលដែលកើតឡើងនៅកន្លែងផ្សេងទៀតនៅលើដងខ្លួនយើងដែរ ប៉ុន្តែកន្ទួលលើសុដន់ក៏ជារោគសញ្ញាមួយនៃជំងឺកាចសាហាវកើតឡើងលើស្រីៗដែរគឺ ជំងឺមហារីកសុដន់។ ជំងឺមហារីកសុដន់ត្រូវបានចាត់ទុកជាជំងឺទី១ កើតឡើងលើស្ត្រីនៅក្នុងប្រទេសកម្ពុជាយើង។ នេះបើតាមការឲ្យដឹងពីវេជ្ជបណ្ឌិត រ័ត្ន បូតា ឯកទេសជំងឺមហារីក បម្រើការនៅមន្ទីរពេទ្យកាល់ម៉ែត។
មូលហេតុជាច្រើនអាចបណ្ដាលឲ្យយើងកើតមានកន្ទួលលើសុដន់ដូចជា ប្រតិកម្មស្បែកជាមួយសាប៊ូបោកខោអាវ កម្ដៅបណ្ដាលឲ្យយើងបែកញើសផ្អាប់លើសុដន់ ការរលាកស្បែកលើសុដន់ ជំងឺផ្សិត ឬអាប់សែសុដន់ជាដើម។ ជាទូទៅ ក្រៅពីឡើងកន្ទួលលើសុដន់ វាអាចបង្ហាញនូវសញ្ញាមួយចំនួនទៀតរួមមាន៖
ចំណែក ជំងឺមហារីកសុដន់ក៏បណ្ដាលឲ្យស្រីៗឡើងកន្ទួលលើសុដន់ដែរ ប៉ុន្តែក្រៅពីកន្ទួល សញ្ញាបូករួមដទៃទៀត យើងគួរកត់ចំណាំនោះមានដូចជា៖
ការយល់ដឹងពីសុដន់ អាចជួយឲ្យយើងយល់កាន់តែច្បាស់ ពីការប្រែប្រួលធម្មតាសុដន់ និងបែងចែកឲ្យច្បាស់ពីអាការៈ និងរោគសញ្ញាមិនប្រក្រតី។ នៅពេលណាដែលកន្ទួលលើសុដន់អមដោយរោគសញ្ញាផ្សេងទៀតដូចជា គ្រុនក្ដៅ ដុំពកក្រោមស្បែក មានឆ្លងមេរោគ យើងគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញរកមូលហេតុច្បាស់លាស់ និងព្យាបាលឲ្យបានទាន់ពេលវេលា។