គ្រួសារមានប្រវត្តិកើតមហារីកសុដន់ យើងគួរធ្វើបែបណាកុំឲ្យហានិភ័យខ្ពស់

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 22/05/2020 . អាន 2 នាទី
Share now

មក​ទល់​ពេល​នេះ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់​លាស់​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​សុដន់​ទេ ឯ​វ៉ាក់សាំង​ការពារ​ក៏​មិន​ទាន់​មាន ដែល​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​សុខភាព និង​ពិនិត្យ​សុដន់​ឲ្យ​បាន​ដិត​ដល់។

ក្នុង​ករណី​មាន​ប្រវត្តិ​គ្រួសារ ទោះ​ខាង​ឪពុក ខាង​ម្តាយ ឬ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ថា​យើង​ត្រូវ​ជួបគ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​មហារីក។

បើ​តាម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​មហារីក និង​ឈាម​រូប​នេះ បើ​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​មហារីក​សុដន់ យើង​ត្រូវ​ពិនិត្យ​សុដន់​តាំង​ពី​អាយុ​២០ឆ្នាំ។ កាល​ពី​មុន​គ្រូពេទ្យ​ជំនាញ​ត្រឹម​ថត​សុដន់​មើល​ប៉ុណ្ណោះ តែ​បច្ចុប្បន្ន​បច្ចេកវិទ្យា​ទំនើប យើង​អាច​បូម​ឈាម​ស្រ្តី​នោះ​ទៅ​មើល​ហ្សែន​ដែល​ឲ្យ​កើត​មហារីក​សុដន់​ អាច​ដឹង​ថា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ ឬអត់។

បើ​សិន​ជា​លទ្ធផល​បញ្ជាក់​ថា អត់​មាន​ហ្សែន​ដែល​ដូរ​ទ្រង់ទ្រាយ​ឲ្យ​កើត​ជំងឺ​មហារីក​នោះ​ទេ មាន​ន័យ​ថា​ស្ត្រី​នោះ​អត់​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​សុដន់​នោះ​ទេ ទោះបី​ជា​គ្រួសារ​មាន​ប្រវត្តិ​កើត​ជំងឺ​មហារីក​សុដន់​ក៏​ដោយ។

ផ្ទុយ​ទៅ​វិញ បើ​លទ្ធផល​ពិនិត្យ​ឈាម​ឃើញ​ថា មាន​ហ្សែន​ដែល​នាំ​ឲ្យ​កើត​មហារីក​សុដន់ ស្ត្រី​រូបនេះ​ត្រូ​វរក​មធ្យោបាយ​ការពារ ដោយ​ត្រូវ​តាមដាន​សុដន់​ឲ្យ​ដិត​ដល់ និង​ញឹក​ញាប់ អាច៦ខែ/ម្តង បើ​សិន​ជា​មាន​សញ្ញា​អ្វី​មួយ​ប្រែប្រួល​នៅ​សុដន់​ខាង​ណា គ្រូពេទ្យ​នឹង​ព្យាបាល​ខាង​នោះ​មុន។

ចំពោះ​បច្ចេកវិទ្យា​ទំនើប​បូម​ឈាម​រក​មើល​ហ្សែន​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ ដែល​លោក​វេជ្ជបណ្ឌិត​បាន​លើក​ឡើង​នោះ មិន​ទាន់​មាន​នៅ​ស្រុក​ខ្មែរ​យើង​នៅ​ឡើយ​ទេ យើង​ត្រូវ​បូម​ឈាម​ផ្ញើ​​ទៅ​ក្រៅ​ប្រទេស​វិភាគ​មើល ឯ​តម្លៃ​វិញ​ក៏​មិនសូវ​ជា​ថ្លៃ​ខ្លាំង​ប៉ុន្មាន​ដែរ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy

អ្នកអាចចូលចិត្ត

ជនជាតិចិន ៣នាក់ នៅបុរីប៉េងហួត ច្បារអំពៅ វិជ្ជមានកូវីដ ១៩

កូវីដ ១៩-ព្រឹកនេះ​មាន​ករណី​វិជ្ជមាន​កូវីដ១៩ លើ​បុរស​ជន​ជាតិ​ចិន​ចំនួន ៣នាក់ រស់​នៅក្នុង​បុរី ប៉េងហួត ផ្ទះលេខ ២៩៧ ផ្លូវ ប៉ូឡារីស...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 03/03/2021 . អាន 1 នាទី

កូវីដ ១៩៖ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍វិជ្ជមាន ៣៤នាក់

កូវីដ ១៩-អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ៣៤នាក់ រកឃើញវិជ្ជមានកូវីដ ១៩ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ដេត ធន្នី

បន្តរកឃើញអ្នកឆ្លងកូវីដ ១៩ ថ្មី ២៤នាក់ សុទ្ធតែពាក់ព័​ន្ធព្រឹត្តិការណ៍សហគមន៍

កូវីដ ១៩-ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានកូវីដ​១៩ ថ្មី ចំនួន ២៤ករណី ដែលសុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី

ថយចុះហើយ ថ្ងៃនេះមានអ្នកកូវីដ ១៩ ថ្មី តែ ១៥នាក់ទេ

កូវីដ ១៩-មានករណីឆ្លងកូវីដ ១៩ ថ្មី តែ ១៥នាក់ប៉ុណ្ណោះ ក្នុងនោះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១៤ករណី និង...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី