តើមានប្រុសៗគ្នាយើងណាខ្លះជឿថា ជំងឺមហារីកដោះ គឺអាចកើតលើមនុស្សប្រុសដែរ? ប្រសិនបើយើងជាមនុស្សប្រុស ហើយកំពុងអានអត្ថបទមួយនេះ តើគិតថាមហារីកដោះលើបុរសអាចទៅរួចដែរទេ?
ត្រួតពិនិត្យដោយ គឹម កាណែល
តើមានប្រុសៗគ្នាយើងណាខ្លះជឿថា ជំងឺមហារីកដោះ គឺអាចកើតលើមនុស្សប្រុសដែរ? ប្រសិនបើយើងជាមនុស្សប្រុស ហើយកំពុងអានអត្ថបទមួយនេះ តើគិតថាមហារីកដោះលើបុរសអាចទៅរួចដែរទេ?
នៅម៉ោង ៦ព្រឹក បុរសម្នាក់ឈ្មោះ Omar កំពុងតែទៅងូតទឹកមុនពេលចេញទៅធ្វើការ។ “តើនេះជាដុំអ្វី?” លោក Omar និយាយជាមួយខ្លួនឯង ពេលកំពុងយកដៃស្ទាបដោះរបស់លោក។ “ ប៉ុន្តែ ដុំមួយនេះមិនឈឺទេ។ អ៊ីចឹងប្រហែលជានឹងបាត់ទៅវិញដោយខ្លួនឯងហើយ…” លោកនិយាយលួងខ្លួនឯង។
ជាការពិត មនុស្សប្រុសក៏ប្រឈមមុខជាមួយជំងឺមហារីកដោះដែរ គ្រាន់តែថាភាគរយដែលអាចកើត គឺមានក្នុងកម្រិតទាបជាទីបំផុត។ ទិន្នន័យដែលដែលមានមកន្លងមកបញ្ជាក់ថា ក្នុងចំណោមជំងឺមហារីកដោះទាំងអស់ មានតែ ១ភាគរយតែប៉ុណ្ណោះកើតលើមនុស្សប្រុស ហើយមានមនុស្សប្រុសម្នាក់ក្នុងចំណោមមួយពាន់នាក់ ដែលធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកដោះ។ ប៉ុន្តែភាគរយនៃការស្លាប់ដោយសារជំងឺមហារីកដោះ លើមនុស្សប្រុសមានភាគរយខ្ពស់ ដោយសារបុរសមិនសូវយល់ច្បាស់អំពីជំងឺមួយនេះ។ ប្រុសៗភាគច្រើនមិនខ្វាយខ្វល់អំពីដុំមានលើដោះនោះទេ ដែលវាជាហេតុធ្វើឲ្យការធ្វើរោគវិនិច្ឆ័យមានភាពយឺតយ៉ាវ ក៏ដូចគ្នាជាមួយការព្យាបាលដែរ។
អត្ថបទគួរអាន៖
ទាំងបុរស និងស្រ្តីគឺមានជាលិកាដោះដូចគ្នាតាំងពីពេលចាប់កំណើតមកម្លេះ។ ទោះបីជាមនុស្សប្រុសមិនអាចផលិតទឹកដោះបានក្ដី ក៏ដោះរបស់បុរសនៅតែអាចវិវត្ដទៅជាមហារីកបានដូចគ្នា។ ជាទូទៅបហារីកដោះត្រូវគេរកឃើញនៅពេលមានវត្តមានដុំរឹងនៅខាងក្រោមចុងដោះ និងសាច់ដោះរបស់មនុស្សប្រុស។ ករណីមហារីកដោះលើមនុស្សប្រុសភាគច្រើន មានឈ្មោះថា Infiltrating Ductal Carcinoma (IDC) បានន័យថាទាក់ទងជាមួយការវិវត្ដន៍នៃកោសិកានៅជុំវិញសរសៃរន្ធទឹកដោះ ទៅលើជាលិកានៅជុំវិញដោះ។ ជំងឺមហារីកដោះលើមនុស្សប្រុសៗ ភាគច្រើនមិនពាក់ព័ន្ធជាមួយការរលាកនៅលើដោះនោះទេ។
អត្ថបទគួរអាន៖
មានមូលហេតុមួយចំនួន ដែលទាក់ទងជាមួយការវិវត្ដន៍ទៅជាជំងឺមហារីកដោះនៅលើមនុស្សប្រុស មានដូចជា៖
រោគសញ្ញានៃជំងឺមហារីកដោះលើមនុស្សប្រុស គឺស្រដៀងគ្នាជាមួយមនុស្សស្រីដែរ មានដូចជា៖
ប្រុសៗយើងគួរតែទៅជួបជាមួយគ្រូពេទ្យឲ្យបានលឿន នៅពេលឃើញមានបម្រែបម្រួលណាមួយកើតឡើងលើដោះរបស់ខ្លួន។ ការរកឃើញក្នុងដំណាក់កាលដំបូងៗ អាចជួយកាត់បន្ថយភាគរយនៃការស្លាប់ ដោយសារមហារីក ហើយថែមទាំងអាចឲ្យយើងទទួលយកការព្យាបាលបានជាច្រើនរបៀប។ កុំគិតថាខ្លួនជាមនុស្សប្រុស មិនអាចកើតមហារីកដោះបានឲ្យសោះ មិនថាមនុស្សប្រុស ឬមនុស្សស្រី សុទ្ធតែមានភាគរយអាចកើតមហារីកដោះបាន ដរាបណាពួកយើងមានដោះជាប់លើខ្លួនយើងគ្រប់គ្នា។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
គឹម កាណែល