backup og meta

ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    ស្រីៗបើមានទម្លាប់ទាំងនេះ នឹងធ្វើឲ្យសុដន់ឆាប់យារធ្លាក់មិនខាន

    ស្រីៗយើងខ្លះ​ប្រហែល​ជា​អន់​ចិត្ដ ដោយ​សារ​តែ​បញ្ហា​សុដន់​យារ​ធ្លាក់​​មិន​អាច​ជៀស​បាន។ វ័យ​កាន់​តែ​ចាស់ សុដន់​របស់យើង​ចាប់​ផ្ដើម​បាត់​បង់​ជាតិ​កូឡាជែន និង​ភាព​យឺត​​បន្តិច​ម្ដង​ៗ។ សុដន់​យារ​ធ្លាក់​អាច​កើត​​ឡើង​ជា​បញ្ហា​តំណ​ពូជ​ដែរ។ ដូច​នេះ​ប្រសិន​បើ​ម៉ាក់​របស់យើង​មាន​សុដន់​យារ នោះយើង​ខ្លួនឯង​​ក៏​អាច​មាន​សុដន់​យារ​ដូច​គ្នា​ដែរ។ លើស​ពី​នេះ​ថែម​ទៀត​នៅ​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​សុដន់​របស់​យើង​​កាន់​តែ​ឆាប់​យារ​ធ្លាក់។

    ១- ពាក់អាវក្នុងមិនត្រូវទំហំ

    មាន​មនុស្ស​ស្រី​ជា​ច្រើន​នាក់ ដែល​​ពាក់​អាវ​​ក្នុង​​មិន​ត្រូវ​ជាមួយ​ទំហំ​ទ្រូង​របស់​ខ្លួន ហើយ​​អ្នកទាំង​នោះ​​មិន​បាន​គិត​​ដល់​ផល​ប៉ះ​ពាល់​​នោះ​ទេ។ អាវ​ក្នុង​រលុង​ដែល​គ្នាយើង​​ពាក់​រាល់​ថ្ងៃ គឺ​មិន​អាច​ទ្រ​សុដន់​បាន​ឡើយ។ អាវ​ក្នុង​ដែល​រលុង​នឹង​ធ្វើ​ឲ្យ​សុដន់​របស់​យើង​រលាក់​ពេល​ដើរ នឹង​ធ្វើ​ឲ្យ​ស្បែក​ឆាប់​យឺត​រហូត​ធ្វើ​ឲ្យ​សុដន់​ធ្លាក់ និង​​យារ។ ដូច​នេះ​យើង​​ត្រូវ​តែ​ប្រាកដ​ថា ទិញ​អាវ​ក្នុង​ជ្រើស​យក​​ទំហំ​​ដែល​​ត្រូវជាមួយ​ទ្រូង​​ដើម្បី​ឲ្យ​ទ្រ​សុដន់​​របស់យើង​បាន​ល្អ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២- ជក់បារី

    ការ​ជក់​បារី​គឺ​ធ្វើ​ឲ្យ​ខូច​ខាត​ភាព​យឺត​របស់​ស្បែក ហើយ​​ក៏​ធ្វើ​ឲ្យ​សុដន់​របស់​យើងយារ​ធ្លាក់​ដូច​គ្នា។ លើស​ពី​នេះ​ទៀត​នោះ ការជក់បារី​​ក៏​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​ការ​ផលិត​ជាតិ​កូឡាជែន និង​ប៉ះ​ពាល់​ដល់​ចរន្ដ​ឈាម​រត់​ដូច​គ្នា។ ពេល​ដែល​សុដន់​របស់យើង​មិន​មាន​ជាតិ​កូឡា​ជែន និង​ឈាម​រត់​ទៅ​ចិញ្ចឹម​គ្រប់​គ្រាន់ ស្បែក​​នឹង​ប្រែ​ទៅ​ជា​យារ និង​ធ្លាក់​ចុះ​លឿន​ជាង​ការ​វិវត្ដន៍​ធម្មតា។

    ៣- ត្រូវកម្ដៅថ្ងៃ

    ស្បែក​នៅ​លើ​សុដន់​របស់​យើង​ក៏​ត្រូវ​ការ​ការ​ពារ​ពី​កាំ​រស្មី​ព្រះ​អាទិត្យ ដូច​គ្នា​ទៅ​នឹង​ស្បែក​មុខ និង​ក​របស់​យើង​ដូច​គ្នា។ ប្រសិន​បើ​យើង​មិន​បាន​ការ​ពារ​ស្បែក​សុដន់​​បាន​ល្អ ជា​ពិសេស​​គឺ​ចន្លោះ​​រវាង​សុដន់​​ទាំង​សង​ខាង ហើយ​បណ្ដោយ​ឲ្យ​ប៉ះ​ពាល់​ជាមួយ​ពន្លឺ​ព្រះ​អាទិត្យ នោះ​នឹង​ធ្វើ​ឲ្យ​សុដន់​របស់យើង​រលាក ចាស់​ជាង​វ័យ ហើយ​ជា​លទ្ធ​ផល​សុដន់​នឹង​ប្រែ​ទៅ​ជា​ជ្រួញ និង​យារ​ធ្លាក់។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤- ហាត់ប្រាណខ្លាំងពេក

    ពេល​ដែល​យើង​រត់ ឬ​ហាត់​ប្រាណ​ទៅ​មក​ខ្លាំង​ៗ​ពេក នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​សុដន់​របស់យើង។ នេះមិនមែន​មានន័យថា​យើង​មិន​ចាំ​បាច់​​ឈប់​ហាត់​ប្រាណ ដើម្បី​​ការ​ពារ​កុំ​​ឲ្យ​ប៉ះ​ពាល់​ដល់​​រូប​រាង​សុដន់​​នោះ​​ទេ។ យើង​គ្រាន់​តែ​ពាក់​អាវ​ក្នុង​ដែល​ទ្រ​សុដន់​បាន​ល្អ នៅ​​ពេល​​ហាត់​​ប្រាណ​​បាន​​ហើយ។ ការ​បត់​បែន​ដង​ខ្លួន​ក៏​អាច​ប៉ះ​ពាល់​ដូច​គ្នា។ យើងត្រូវ​តែ​ព្យាយាម​​ធ្វើ​​ឲ្យ​ខ្នង​​របស់​​យើង​​ត្រង់​​ពេល​ដើរ ដើម្បីឲ្យ​សុដន់​​អាច​ពើង​​មក​ខាង​មុខ និង​ធ្វើ​ឲ្យ​យើងមាន​ភាព​ជឿ​ជាក់​ដែរ​។

    អត្ថបទ​ពាក់ព័ន្ធ៖ ​ឧស្សាហ៍​អស់​កម្លាំងដោយសារមហារីកដោះ នេះជា​​វិធីដោះស្រាយ

    ៥- ញ៉ាំអាហារមិនល្អ

    ការ​សម្រក​គីឡូ និង​​ឡើង​គីឡូ​ម្ដង​​ហើយ​​ម្ដង​​ទៀត​​គឺ​​ជាការដាក់​សម្ពាធ​ដល់​ស្បែក​របស់​យើង ជា​ពិសេស​គឺ​ស្បែក​លើ​សុដន់​នេះ​តែ​ម្ដង។ ពេល​យើង​ស្រក​គីឡូ ជាលិកា​ស្បែក​ត្រូវ​ការ​រយៈ​ពេល​​ខ្លះ​ដើម្បី​រួញ​មក​វិញ ហើយ​ប្រសិន​បើ​យើង​នៅ​តែ​បន្ត​ឡើង​គីឡូ ស្បែក​​ចាំ​បាច់​ត្រូវ​យឺត​ជាង​មុន ដើម្បី​ឲ្យ​សម​ស្រប​ជាមួយ​គីឡូ​ដែល​ទើប​នឹង​ឡើង។ ពេល​ស្បែក​រួញ និង​យឺត​ខ្លាំង​ពេក គឺ​មិន​ល្អ​សម្រាប់​ស្បែក​នោះ​ទេ។ រឿង​ដែល​ល្អ​បំផុត​គឺ​រក្សា​ទម្ងន់​របស់​យើងឲ្យ​ថេរ ដោយ​អាច​ញ៉ាំ​អាហារ​មាន​សារធាតុ​ចិញ្ចឹម​ត្រឹម​ត្រូវ។

    ៦-ពិសារគ្រឿងស្រវឹងច្រើនពេក

    ការ​ទទួល​ទាន​ជាតិ​អាល់​កុល​ចូល​ក្នុង​ខ្លួន​ក្នុង​បរិមាណ​បន្តិច​បន្តួច​គឺ​ល្អ​សម្រាប់​សុខភាព ប៉ុន្តែ​ការ​ញ៉ាំ​ច្រើន​ខ្លាំង​ពេក​គឺ​មិន​ល្អ​សម្រាប់​សុខភាព​របស់​យើង​នោះ​ទេ។ ពិសារ​គ្រឿង​ស្រវឹង​ច្រើន​ពេក​មិន​ត្រឹម​តែធ្វើ​ឲ្យ​ស្បែក​បាត់​បង់​ភាព​យឺត​តែ​មួយ​មុខ​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​ស្បែក​ខូចខាត​បាន​ទៀត​ផង។ ប្រសិន​បើយើង​មិន​ចង់​ខូច​ស្បែក ឬ​មាន​សុដន់​យារ​ធ្លាក់​ទេ​នោះ យើង​ត្រូវ​ពិសារ​គ្រឿង​ស្រវឹង​ក្នុង​បរិមាណ​សម​ស្រប​មួយ​បាន​ហើយ។

    អត្ថបទពាក់ព័ន្ធ៖

  • ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ
  • អ៊ី​ស្រា​អែល​​រក​​​ឃើញ​​​ដើម​ហេតុ​​​​បង្ក​​មហារីក​​សុដន់ អាច​ជា​ពន្លឺ​​ព្យាបាល​ថ្មី
  •  ន៎ុះ! បារាំងចេញបម្រាមមិនឲ្យ​វះកាត់​ពង្រីក​សុដន់ ព្រោះតែ…
  • ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់
  • ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ ណៃ ទូច · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម