មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

ស្រ្តីវ័យក្មេង អាចកើតជំងឺមហារីកសុដន់ដែរឬអត់?​

ស្រ្តី​ក្មេងៗ​តែ​ង​មិន​បាន​គិត​ថា​ខ្លួន​អាច​ប្រឈម​មុខ​នឹង​ការ​កើត​ជំងឺ​មហារីក​សុដន់​​ទេ។ ថ្វី​បើ​ជំងឺ​នេះ​ច្រើន​កើត​លើ​ស្រ្តី​មាន​វ័យ​ចំណាស់ ប៉ុន្តែ​ស្រ្តី​ក្មេង​ៗ​ក៏​នៅតែ​មាន​ឱកាស​កើត​ជំងឺ​នេះ​ដូចគ្នា​។ ការ​សិក្សា​មួយ​ចំនួន​បាន​រក​ឃើញ​ថា ជំងឺ​មហារីក​សុដន់​បាន​កើត​លើ​ស្រ្តី​មាន​វ័យ​ក្រោម​អាយុ​៤០​ឆ្នាំ​ចំនួន​៥​ភាគ​រយ​។ ដូច​នេះ​ហើយ ស្រ្តី​ពេញ​វ័យ​ទាំង​អស់​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន ហើយ​ស្រ្តី​គ្រប់​គ្នា​គួរ​ យល់​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ដែរ​។ ១. កត្តា​ប្រ​ឈម​ស្រ្តី​គ្រប់​រួម​គួរ​ដឹង​ ពិសេស​ស្រ្តី​វ័យ​ក្មេង​ កត្តា​អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​អាច​មកពី៖​ ​ធ្លាប់​មាន​ជំងឺ​លើ​សុដន់ មាន​ប្រវត្តិ​គ្រួសារ ដូច​ជា​ម្ដាយ ឬ​បងប្អូន​ស្រី​មាន​ជំងឺ​មហារីក​សុដន់ មាន​ប្រ​វត្តិ​ព្យាបាល​ដោយ​កាំរស្មី លើ​ការ​ខូច​ទ្រង់​ទ្រាយ​នៃ​ការ​បំប្លែង​ហ្សែន​(BRCA1/BRCA2)។ ស្រ្តី​ដែល​មាន​ការ​ខូច​ទ្រង់​ទ្រាយ​ ហ្សែន​ណាមួយ​នៃ​ហ្សែន​ទាំងពីរ​នេះ​ មាន​ហានិភ័យ​ខ្ពស់​វិវត្ត​ទៅជា​ជំងឺ​មហារីក​សុដន់​។​ ២. មហារីក​សុដន់​លើ​ស្រ្តី​វ័យក្មេង ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​មាន​វ័យ​ក្រោម​៤០​ឆ្នាំ មាន​ការ​ពិបាក​ជាង​​ស្រ្តី​មាន​វ័យ​លើស​នេះ ពីព្រោះ​ថា​ជាលិកា​សុដន់​របស់​ស្រ្តី​វ័យ​ក្មេង​មាន​ភាព​តឹងណែន​ជា​ង​ជាលិកា​របស់​ស្រ្តី​មាន​វ័យ​ចំណាស់។ បន្ថែម​ពី​នេះ មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង​អាច​លូត​លាស់​លឿន​ និង​ទំនងជា​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្យាបាល​តិច​។ ស្រ្តី​វ័យក្មេង​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​មហារីក​សុដន់ ក៏​ទំនង​ជា​កើត​ចេញពី​ការ​បំប្លែង​ហ្សែន​ BRCA1 ឬBRCA2 ផង​ដែរ​។​ ស្រ្តី​វ័យ​ក្មេង​មួយ​ចំនួន មិន​សូវ​ចាប់អារម្មណ៍​លើ​ការ​ប្រែ​ប្រួល​នៅ​លើ​សុដន់ ដូច​ជា​មាន​ដុំ ឬ​មាន​ចេញ​ទឹក​ពី​ចុង​សុដន់​ទេ ដោយ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​អាច​កើត​ជំងឺ​មហារីក។ ការ​ពន្យារ​ពេល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​។ ស្រ្តី​វ័យ​ក្មេង​ ច្រើន​គិត​ថា​ខ្លួន​នៅក្មេង​មិន​អាច​កើត​មហារីក​សុដន់​នោះ​ទេ និង​បាន​យល់ថា​​ដុំ​នៅ​លើ​សុដន់ មិន​បង្ក​បញ្ហា​ទៅវិញ​។ ដូច​គ្នា​ដែរ កន្លង​ម​ក​មាន​គ្រូពេទ្យ​មួយ​ចំនួន​ពេល​បាន​ពិនិត្យ​ឃើញ​ដុំ​ នៅ​លើ​សុដន់​ស្រ្តី​វ័យ​ក្មេង​ គឺ​មិន​បន្ត​​ពិនិត្យ​រក​មើល​ជំងឺ​មហារីក​ទេ ដោយ​តម្រូវ​ឲ្យ​នៅ​រង់ចាំ​តាម​ដាន​បន្ត​ទៀត​សិន​ដែរ។ ៣. វិធី​ការពារ​ខ្លួន​ពី​ជំងឺ​មហារីក​សុដន់​លើ​ស្រ្តី​វ័យ​ក្មេង ថ្វី​បើ​ជំងឺ​មហារីក​ទំនង​ជា​ពិបាក​ក្នុង​ការ​ការពារ តែ​ការ​ដឹង​មុន​បាន​លឿន​ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា​ អាច​ជួយ​ឲ្យ​ការ​ព្យាបាល​បាន​ល្អ​ប្រសើរ​ដែរ​។ ស្រ្តី​ដែល​មាន​ជំងឺ​មហារីក​សុដន់ និង​រក​ឃើញ​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​មាន​អត្រា​ព្យាបាល​​ជា​សះ​ស្បើយ​រហូត​ជាង​៩០​ភាគ​រយ​។ ​ដោយ​ហេតុ​នេះ​ហើយ ស្រ្តី​វ័យ​ក្មេង​ក៏​គួរ​ស្វែង​យល់​ពី​ព័ត៌មាន​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ដើម្បី​បាន​ដឹង​ពី​កត្តា​ប្រ​ឈម​ផ្សេងៗ និង​តាម​ដាន​សញ្ញា​ព្រមាន​មួយ​ចំនួន ដើម្បី​អាច​ពិភាក្សា និង​ធ្វើ​រោគ​វិនិច្ឆ័យ​ពី​គ្រូពេទ្យ​ជំនាញ​បាន​ទាន់​ពេល​។


មហារីកសុដន់

តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​

​ការ​ហាត់​ប្រាណ​​ជា​ទៀងទាត់​ រួម​ជាមួយ​នឹង​របប​អាហារ​ត្រឹមត្រូវ​ មិន​ត្រឹម​តែ​ជួយ​ឲ្យ​​យើង​មាន​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ថែម​ទៀត​ផង​។​ យ៉ាង​ណា​មិញ​ ដើម្បី​ឲ្យ​សុដន់​មាន​សុខភាព​ល្អ ក៏​ដូចជា​ជៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ ស្រី​ៗ​យើង​គប្បី​អនុវត្ត​​​វិធីសាស្ត្រ​ខាង​ក្រោម​នេះ​។ ១. ធ្វើ​លំហាត់​ប្រាណ​ជា​ទៀង​ទាត់​ ចំពោះ​ស្រី​ៗ​ដែល​​​បញ្ចេញ​សកម្មភាព​រាងកាយ​ជា​ប្រចាំ​​ មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​​សុដន់​ទាប​ជាង​អ្នក​ដែល​អង្គុយ​ស្ងៀម​មួយ​កន្លែង​រហូត​ដល់​២៥%​។​ យោង​តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់​​អាច​ការពារ​ជំងឺ​មហារីក​សុដន់​ ដោយ​ការ​ពង្រឹង​មុខងារ​ប្រព័ន្ធ​ភាព​​ស៊ាំ​ បញ្ចៀស​ការ​ធាត់​ និង​​ជួយ​ឲ្យ​អ័រម៉ូន​Estrogen និង​អាំងស៊ុយលីន​មាន​កម្រិត​ទាប​។ បន្ថែម​ពី​នេះ​ ការ​ហាត់​ប្រាណ​ក៏​ជួយ​ធ្វើ​ឲ្យ​ម៉ាស់​ឆ្អឹង​រឹងមាំ​ និង​ជៀស​ឆ្ងាយ​ពី​ជំងឺ​ពុក​ឆ្អឹង  ព្រម​ទាំង​​ការ​​បាក់​ឆ្អឹង។​ ដូច្នេះ​ហើយ​ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​​យ៉ាង​ហោច​ណាស់​៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ និង​៤ទៅ៥​ដង​ក្នុង​មួយ​សប្ដាហ៍​។ ២. រក្សា​ជាតិ​ទឹក​ និង​ញ៉ាំអាហារ​​​មាន​តុល្យភាព​ ការ​ញ៉ាំ​បន្លែ និង​ផ្លែឈើ​ជា​រៀងរាល់​ថ្ងៃ​ ​មាន​គុណប្រយោជន៍​យ៉ាង​​ច្រើន​ចំពោះ​សុខភាព​របស់​យើង​។​ ផ្កា​ខាត់​ណា​បៃតង​ ស្ពៃ​ក្ដោប​ ឪឡឹក​ និង​ធញ្ញជាតិ​ សុទ្ធ​សឹង​តែ​ជា​អាហារ​ដែល​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​។​ ជាមួយ​គ្នា​នេះ​ដែរ​ ស្រី​ៗ​យើង​គប្បី​បង្កើន​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ ដែល​មាន​នៅ​ក្នុង​សាច់​ត្រី​ សណ្ដែក​សៀង​ និង​គ្រាប់​ល្ពៅ​ជា​ដើម​។​ ចូរ​ជៀសវាងអាហារ​មាន​​ជាតិ​ស្ករ​ និង​ខ្លាញ់​ចម្រាញ់ច្រើន​​ ពីព្រោះ​វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ប៉ុណ្ណោះ​ទេ​ វា​ក៏​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​​ផង​ដែរ​។ ម្យ៉ាង​វិញ​ទៀត​ ការ​បំពេញ​ជាតិ​ទឹក​ដល់​រាងកាយ​ក៏​ជា​រឿង​ដ៏​សំខាន់​ដូច​គ្នា។​ ដូច្នេះ​ហើយ​ យើង​គប្បី​ញ៉ាំ​ទឹកឲ្យ​បាន​យ៉ាងតិច​​២​​លីត្រ​ក្នុង​មួយ​ថ្ងៃ​។ ៣. គ្រប់គ្រង​ទម្ងន់​ឲ្យ​បាន​ល្អ ការ​ផលិត​អ័រម៉ូន​Estrogen ​នៅ​ក្នុង​ជាលិកា​ខ្លាញ់​របស់​ស្រី​ៗ​យើង​ បន្ទាប់​ពី​ការ​អស់​រដូវ គឺ​ជា​កត្តា​ចម្បង​។​ ចំពោះ​ស្ត្រី​​ដែល​ធាត់​ជ្រុល​ ជាលិកា​​ជំងឺ​មហារីក​ដែល​រំញោច​អ័រម៉ូន​Estrogen ​នឹង​​ធ្វើ​ឲ្យ​អ័រម៉ូន ​Estrogen​ កើន​ឡើង​ច្រើន​ជាង​អ្នក​ដែល​មាន​ទម្ងន់​ខ្លួន​សមស្រប​ ដែល​កត្តា​នេះ​អាច​ជំរុញ​ការ​លូតលាស់​ និង​ការវិវត្តន៍​របស់​ជំងឺ​មហារីក​សុដន់​។​ […]


មហារីកសុដន់

ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន

ស្ត្រី​ដែល​បំបៅ​ដោះ​កូន ភាគ​ច្រើន​ដឹង​ពី​សុដន់​របស់​ខ្លួន​ច្បាស់ ប្រសិន​បើ​មាន​ការ​ប្រែ​ប្រួល​អ្វី​កើត​ឡើង​លើ​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន ម៉ាក់​ៗ​អាច​ទទួល​បាន​អារម្មណ៍​ភ្លាម។ ពេល​ខ្លះ អំឡុង​ពេល​បំបៅ​ដោះ ម៉ាក់ៗ​អាច​រក​ឃើញ​ថា​នៅ​ក្នុង​សុដន់​មាន​ដុំ​រឹង ជា​ហេតុ​ធ្វើ​ម៉ាក់ៗ​ឲ្យ​បារម្ភ​ពី​បញ្ហា​មហារីក​សុដន់។ ចំណែក​ស្ត្រី​ដែល​មាន​ជំងឺ​មហារីក​សុដន់ តែង​បារម្ភ​ពី​សុវត្ថិភាព​បំបៅ​ដោះ​កូន និង​អាច​ឆ្ងល់​ថា ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ប៉ះពាល់​ទៅ​ដល់​កូន​ដែរ ឬ​យ៉ាង​ណា។ ស្ត្រី​អាច​កើត​ជំងឺ​មហារីក​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ទេ? ម៉ាក់ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន​អាច​ប្រឈម​នឹង​កើត​ជំងឺ​មហារីក​សុដន់​ តែ​ករណី​នេះ​ជា​ករណី​កម្រ​នឹង​មាន។ យោង​តាម​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ជំងឺ​មហារីក​ជាតិ​សហរដ្ឋអាមេរិក (NCI) ឲ្យ​ដឹង​ថា ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​កើន​ឡើង​ជា​បណ្ដោះ​អាសន្ន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ពពោះ និង​សម្រាល​កូន​រួច។ ហានិភ័យ​នេះ​អាច​ជា​លទ្ធផល​នៃ​បម្រែបម្រួល​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ផ្ទុយ​ទៅ​វិញ ការ​បំបៅ​ដោះ​កូន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់ ជា​ពិសេស ចំពោះ​ស្ត្រី​ដែល​ជិត​អស់​រដូវ។ អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន កាត់​បន្ថយ​ចំនួន​វដ្ដ​រដូវ​ដែល​ស្ត្រី​មាន ដែល​អាច​កាត់​បន្ថយ​អ័រម៉ូន​ដែល​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ផ្សេងៗ។ កត្តា​អ្វី​ខ្លះ​ដែល​អាច​បង្ក​ឲ្យ​មាន​ដុំ​រឹង​ក្នុង​សុដន់ ពេល​កំពុង​បំបៅ​ដោះ​កូន? មិន​មែន​មាន​តែ​ជំងឺ​មហារីក​ទេ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​អំឡុង​ពេល​បំបៅ​ដោះ​កូន បញ្ហា​មួយ​ចំនួន​ទៀត ក៏​អាច​បង្ក​ឲ្យ​មាន​ដុំ​ក្នុង​សុដន់​បាន​ដែរ​ដូច​ជា ឡើង​ប៉ោង បូស គីស ស្ទះ​ថង់​ទឹក​ដោះ និង​លាស​ដោះ ជាដើម។ ចុះ​បើ​ស្ត្រី​មាន​ជំងឺ​មហារីក​សុដន់ អាច​បំបៅ​ដោះ​កូន​បាន​ទេ? ខាង​ក្រុម​គ្រូពេទ្យ​នឹង​ណែនាំ​ឲ្យ​ស្ត្រី​បញ្ឈប់​ការ​បំបៅ​ដោះ​កូន ក្នុង​ករណី​ដែល​រក​ឃើញ​ថា​ស្ត្រី​កើត​ជំងឺ​មហារីក​សុដន់។ មធ្យោបាយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​ជា​ច្រើន​អាច​ប៉ះពាល់​ទៅ​ដល់​ការ​ផលិត​ទឹក​ដោះ ឬ​អាច​ប៉ះពាល់​ទៅ​ដល់​កូន បើ​កូន​បៅ​ដោះ​ម្ដាយ។ ខាង​ក្រុម​គ្រូពេទ្យ​នឹង​ជួយ​ស្វែង​រក​មធ្យោបាយ​ព្យាបាល​ដែល​ស័ក្តិសម​សម្រាប់​យើង ព្រោះ​ការ​ព្យាបាល​ជំងឺ​មហារីក​សុដន់​អាច​ខុស​គ្នា​ពី​មនុស្ស​ទៅ​មនុស្ស​ម្នាក់។ បើ​ឃើញ​មាន​ដុំ​ក្នុង​សុដន់ ពេល​ណា​ស្ត្រី​គួរ​ជួប​ពេទ្យ? ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់​ថា ជា​ធម្មតា កើត​ដុំ​នៅ​ក្នុង​សុដន់​មិន​មែន​ជា​ដុំ​មហារីក […]


មហារីកសុដន់

ស្រីៗប្រយ័ត្នណា ក្លៀកឈឺអាចជាសញ្ញាជំងឺមហារីកសុដន់

សម្រាប់​ស្រី​ៗ​គ្នា​យើង ជំងឺ​មហារីក​ដែល​ប្រឈម​ខ្ពស់​នោះ​គឺ​មហារីក​សុដន់​នេះ​ឯង ហើយ​រោគ​សញ្ញា​របស់​វា​មួយ​ចំនួន យើង​មិន​សូវ​ជា​ដឹង ឬ​ចាប់​អារម្មណ៍​ទៅ​លើ​វា​ប៉ុន្មាន​ទេ ដូច​ជា ឈឺ​ក្លៀក រមាស់​ចុង​សុដន់ ឬ​ចុង​សុដន់​លិប​ចូល​ក្នុង​ជាដើម។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម បាន​ឲ្យ​ដឹង​ថា “ជាក់​ស្ដែង ការ​ឈឺ​នៅ​ក្នុង​តំបន់​ក្លៀក វា​អាច​ជា​សញ្ញា​មួយ​នៃ​មហារីក​សុដន់​រាល​ដាល​ទៅ​កូន​កណ្ដុរ​នៅ​ក្នុង​ក្លៀក​អ្នក​ជំងឺ​។” លោក​វេជ្ជបណ្ឌិត​បន្ត​ថា ប៉ុន្តែ ស្ត្រី​ទាំង​អស់​ដែល​មាន​ឈឺ​ចុក​ចាប់​នៅ​តំបន់​ក្លៀក មិន​មាន​ន័យ​ថា សុទ្ធតែ​កើត​មហារីក​សុដន់​ទាំង​អស់​នោះ​ទេ ព្រោះ​មាន​ជំងឺ​ផ្សេង​ជា​ច្រើន​ទៀត​ក៏​ចេញ​រោគ​សញ្ញា​នេះ​ដែរ គ្រាន់​តែ​ជំងឺ​មហារីក​​សុដន់ កាល​ណា​ដែល​រាល​ដាល​ដល់​ក្លៀក​ក៏​វា​បណ្ដាល​ឲ្យ​ឈឺ​បែបនេះដែរ។ សូម​បញ្ជាក់​ថា មក​ដល់​ពេល​នេះ ជំងឺ​មហារីក​សុដន់​នៅ​មិន​ទាន់​រក​មូល​ហេតុ​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ថា វា​កើត​ឡើង​បណ្ដាល​មក​អ្វី តែ​ខាង​ក្រុម​គ្រូពេទ្យ​ដឹង​ត្រឹម​តែ ជំងឺ​មហារីក​នេះ​កើត​ឡើង​នៅ​ពេល​ដែល​កោសិកា​សុដន់​ចាប់​ផ្ដើម​លូត​លាស់​ខុស​ប្រក្រតី ហើយ​កត្តា​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​មាន​ច្រើន​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ដូច​ជា កត្តា​អាយុ ភេទ ប្រវត្តិ​គ្រួសារ​ធ្លាប់​មាន​ជំងឺ​នេះ កត្តា​ហ្សែន អស់​រដូវ។ល។ ជាពិសេស ករណីដែលមិនគួរមើលរំលង គឺនៅពេល​សុដន់៖ -ស្បែកសុដន់ឡើងក្រហម ជ្រួញ ដូចផ្លែក្រូច -មានខ្ទុះចេញពីចុងសុដន់ អាចមានទាំងឈាមមកជាមួយ -សុដន់ម្ខាងធំជាងម្ខាងទៀត -ឡើងប្រេះស្រកា ឬរបកស្បែកសុដន់ ស្បែកចុងសុដន់ ប្រសិន​បើ ជួប​បញ្ហា​ទាំង​នេះ ឬសង្កេតឃើញថា សុដន់មានការប្រែប្រួល មិនប្រក្រតីកន្លែងណាមួយ គួរទៅជួបពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ ទោះបីទើបតែពិនិត្យឆ្លុះមើលសុដន់ថ្មីៗក៏ដោយ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗប្រយ័ត្នកើតមហារីកមិនដឹងខ្លួន បើនៅតែមានទម្លាប់អាក្រក់ទាំងនេះ ស្រីៗវះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចប្រឈមមហារីកសុដន់? កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន? ចម្ងល់​សំខាន់ៗ​ទាំង […]


មហារីកសុដន់

មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់

មក​ដល់​បច្ចុប្បន្ន​មិន​ទាន់​ដឹង​មូល​ហេតុ​ច្បាស់​លាស់នាំឲ្យស្ត្រីកើតជំងឺមហារីក​សុដន់​នៅ​ឡើយ​ទេ គ្រាន់​តែ​ដឹង​ថា ស្រ្តី​ដែល​កើត​មហារីក​សុដន់​មាន​បម្រែ​បម្រួល​ហ្សែន ដែល​វិវត្ត​ទៅ​ជា​​កើតជំងឺ​មហារីក​សុដន់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ជំងឺ​ឈាម។ លោកក៏បាន​ពន្យល់​ពី​មហារីកសុដន់​តាម​ដំណាក់កាល​ដូចខាងក្រោម៖ កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ មហារីក​សុដន់​ដំណាក់​កាលទី១ មហារីក​សុដន់ ដំណាក់កាល​ទី​មួយ គឺ ដុំ​សាច់​កោសិកា​មហារីក​ចាប់​ផ្ដើម​រីក​រាលដាល​ហើយ​ទៅ​កោសិកា​ខ្លាញ់​សុដន់ ឬ​ក៏​កូន​កណ្ដុរ​នៅ​ក្បែរៗ​ខាង។ ទោះ​ជា​ចាប់​ផ្ដើម​វិវត្ត ប៉ុន្តែ​ដុំ​មហារីក​នៅ​តែ​តូច ​ឬ​មិន​រីក​ធំ​នៅឡើយ​ទេ។ ដំណាក់​កាល​ដំបូង​ ដុំមហារីក​មាន​ទំហំ​តូច​ណាស់ រហូតដល់​យើង​មិន​អាច​កត់សម្គាល់ ឬ​ដឹង​អ្វី​ទាំង​អស់​ លុះ​ត្រា​តែ​​ថត ​(ស្កេន) ឬ​ប្រើ​​តិច​និក​រក​មើល​​កោសិកា​មហារីក​ ទើប​​​​ដឹង។ មហារីក​សុដន់​ដំណាក់កាល​ទី២ ដំណាក់​កាលទី២ ​ដុំ​សាច់​មហារីក​សុដន់​ចាប់​ផ្ដើម​លុក​លុយ​ហើយ។ ទំហំ​ដុំ​សាច់​​អាច​រីក​ធំ​ជាង​មុន ហើយ​បន្ត​រាលដាល​ទៅ​កូន​កណ្ដុរ​ក្បែរៗ​នោះ។ មហារីក​សុដន់​ដំណាក់កាល​ទី៣ មហារីក​សុដន់​នៅ​ដំណាក់កាល​ទី​បី​ គឺ​រីក​រាលដាល ហើយ​ចូល​ទៅ​ដល់​កូន​កណ្ដុរ​ជុំវិញ​ឆ្អឹង​កង​ក ឬ​ទៅ​ក្នុង​សុដន់​ជ្រៅ។ ដុំ​មហារីក​អាច​រីក​លូតលាស់​ទំហំ ហើយ​បន្ត​រីក​រាលដាល​ទៅ​ដល់​ជញ្ជាំង​ទ្រូង ឬ​ស្បែក។  មហារីក​សុដន់​ដំណាក់កាល​ទី៤ មហារីក​សុដន់/ដោះ​ដំណាក់កាល​ទី៤ ឬ​ដំណាក់​កាល​ចុងក្រោយ​ ដុំ​សាច់​កាច (ដុំ​សាច់​មហារីក) ​បន្ត​ រីក​រាលដាល ​ហើយ​ចូល​ទៅ​ដល់​តំបន់​ដែល​នៅ​ឆ្ងាយៗ​ដូចជា ​ សួត​  ថ្លើម​  ​ឆ្អឹង​ ខួរក្បាល​ ឬ​ក៏​ទៅ​ដល់​កូន​កណ្ដុរ​ឆ្ងាយៗដែល​ជាកន្លែង​គ្រោះថ្នាក់​ជាង​គេ។​ អាន៖ មហារីក​សុដន់​កើត​ឡើង​​មក​ពី​អ្វី មាន​រោគសញ្ញា​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីៗ ត្រូវចេះបែងចែកកន្ទួលលើសុដន់ធម្មតា និងកន្ទួលសញ្ញាមហារីក បំបៅដោះកូនកាត់បន្ថយហានិភ័យកើតជំងឺមហារីកសុដន់ ជំងឺមហារីកសុដន់ ៤ចំណុចគួរដឹងកុំឲ្យចេះតែបារម្ភ […]


មហារីកសុដន់

ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ?

សម័យ​មុន បច្ចេក​វិទ្យា​មិន​ទាន់​រីក​ចម្រើន​ខ្លាំង មាន​តែ​ការ​ពិនិត្យ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង​ប៉ុណ្ណោះ ទើប​អាច​ដឹង​ថា ស្ត្រី​មាន​ដុំ​អ្វី​ប្លែក​នៅ​សុដន់​ឬ​អត់? តើ​ការ​ស្ទាប​សុដន់​រក​ជំងឺ​មហារីក​ដោយ​ខ្លួន​ឯង អាច​ជួយ​បាន​កម្រិត​ណា? ចុះ​ឥឡូវ​បច្ចេក​វិទ្យា​ទំនើប ​មាន​តេស្ត​ផ្សេង​ទៀត​អ្វីខ្លះ ​ដែល​​ច្បាស់​​លាស់​​ជាង​​នេះ? លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ឯកទេស​រោគ​ស្ត្រី បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យ​ដឹង​ថា ការ​ស្ទាប​សុដន់​ដោយ​ខ្លួន​ឯង ដើម្បី​រក​ជំងឺ​មហារីក ស្ត្រី​អាច​ពិនិត្យ​នៅ​ពេល​ក្រោយ​មករដូវ ៧-១០ ថ្ងៃ ដោយ ១ខែ ស្ត្រី​ត្រូវ​ពិនិត្យ​ខ្លួន​ឯង​ម្តង។ ការ​ស្ទាប​សុដន់ ស្ត្រី​អាច​ស្ទាប​ពេល​ងូត​ទឹក ពេល​ពាក់​អាវ ពេល​គេង​ក៏​បាន ដោយ​ដាក់​ម្រាម​ដៃ​ស្ទាប​ជុំវិញ​សុដន់ តែ​កុំ​ច្របាច់ តើ​មាន​ដុំ​អ្វី​ប្លែក​អត់? លោកស្រី​វេជ្ជបណ្ឌិតថា បើ​សិន​ជា​មាន​ដុំ យើង​អាច​ស្ទាប​ដឹង។ លោកស្រី​វេជ្ជបណ្ឌិត​បាន​បញ្ជាក់បន្ថែម​ទៀត​ថា សូម​កុំ​មាន​ការ​ភាន់​ច្រឡំ នោះ​ជា​តិចនិក​ស្ទាប​សុដន់​រក​ជំងឺ​មហារីក មិនមែន​ច្របាច់​នោះ​ទេ កាល​ណា​យើង​ច្របាច់​សុដន់ យើង​នឹង​ឃើញ​ដុំ​ហើយ ដែល​ដុំ​នោះជា​ដុំ​ក្រពេញ​ទឹកដោះ​ប៉ុណ្ណោះ។ តាម​ការ​អះ​អាង​របស់​លោកស្រី​វេជ្ជបណ្ឌិត ថៃ សុវណ្ណារ៉ា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង មិន​អាច​រក​ឃើញ​ជំងឺ​មហារីក​សុដន់​បាន ១០០% ទេ បើ​សិន​ជា​យើង​ស្ទាប​មិន​ច្បាស់ ឬ​ស្ទាប​ឃើញ​ដុំ​អ្វី​ប្លែក យើង​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​អេកូ​បន្ថែម​ទៀត នេះ​ក្នុង​ករណី​ស្ត្រី​អាយុ​ក្រោម ៤០ ឆ្នាំ។ ចំពោះ​ស្ត្រី​អាយុ លើស​ពី […]


មហារីកសុដន់

រោគសញ្ញាមហារីកសុដន់ ស្រីៗគួររៀនសង្កេត និងតាមដាន

មក​ទល់ពេល​នេះ​មិន​ទាន់​មាន​វ៉ាក់​សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយ​ទេ មាន​តែ​រក​ឲ្យ​ឃើញ​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ទើប​អាចព្យាបាល​បាន​ទាន់​ពេល។ នេះ​ជា​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ឯកទេស​ជំងឺ​មហារីក និង​ឈាម។ វិធី​រក​មើល​មហារីក​សុដន់​នៅ​ដំណាក់​កាល​ដំបូងៗ ​មានដូចជា ការ​ពិនិត្យ​សុដន់​ដោយ​ខ្លួនឯ​ង អេកូ​សុដន់ ថត​សុដន់​ជាដើម ហើយ​ខាង​ក្រោម​នេះ​ជា​រោគ​សញ្ញា​ជំងឺ​មហារីក​សុដន់ ដែល​ស្ត្រី​ចាំបាច់​ត្រូវ​តាម​ដាន និង​សង្កេត​មើល។ ១. ចុង​សុដន់​ប្រែប្រួល​ទំហំ ឬ​រូបរាង សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ដូចសំបកក្រូចសើច។ ២. ហូរ​ឈាម​ ឬទឹកថ្លាៗតាម​ចុង​សុដន់ ការ​ហូរ​ទឹក​រងៃ លាយ​ជាមួយ​ឈាម​តាម​ចុង​សដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. មាន​ដុំ​ក្នុង​សុដន់ ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញ​តំបន់​ក្លៀក​ ឯ​​​គ្នា​យើ​ងខ្លះ​ទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។ ៤. ស្បែក​សុដន់​ប្រែ​ពណ៌ ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។ ៥. ចេញ​អុជ​នៅ​ស្បែក​សុដន់ ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេល​ខ្លះ​ឡើង​ពណ៌​ក្រហម​ដូច​ផ្លែ​ក្រូច […]


មហារីកសុដន់

វះកាត់ពង្រីកដើមទ្រូងញឹកញាប់ អាចកើតមហារីកសុដន់ (វីដេអូ)

បច្ចេកវិទ្យា​រីក​ចម្រើន ស្រីៗ​ដែល​មិន​ពេញ​ចិត្ត​នឹង​រូបរាង​ខាង​ក្រៅ​របស់​ខ្លួន បាន​សម្រេច​ចិត្ត​ទៅ​កែ​កុន​កន្លែង​មិន​ពេញ​ចិត្ត​នោះ ដូចជា​ច្រមុះ មាត់ ដើម​ទ្រូង​ជា​ដើម។ ទាក់​ទង​នឹង​ការ​កែ​កុន​ដើម​ទ្រូង​ញឹក​ញាប់​នោះ មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា ស្ត្រី​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់។ ចំពោះ​បញ្ហា​នេះ​លោក​សាស្ត្រាចារ្យ​ អ៊ាវ សុខា​ គ្រូពេទ្យ​ជំនាញ​ជំងឺ​មហារីក​ និង​ឈាម​បាន​ឲ្យ​ដឹង​ថា​ ការ​វះកាត់​ពង្រីក​ដើមទ្រូង​ឲ្យ​ធំ​មាន​បច្ចេកទេស​កែ​ច្រើន​យ៉ាង ​ហើយ​បញ្ហា​ប្រឈម​ ឬ​មិន​ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់ គឺ​អាស្រ័យ​ទៅ​លើ​បច្ចេកទេស​ដែល​ប្រើ​ដើម្បី​​កែ​ដើមទ្រូង​នោះ។


មហារីកសុដន់

មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែបនេះ

ការ​បំបៅ​ដោះ​កូន មិន​ត្រឹមតែ​ជួយ​ឲ្យ​កូន​មាន​សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ ហើយ​ខ្លួន​យើង​ក៏​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដែរ​ដូចជា​កាត់បន្ថយ​មហារីក​ដោះ​នា​ពេល​អនាគត និង​បច្ចុប្បន្ន កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ហូរ​ឈាម​បន្ទាប់​ពី​សម្រាល និង​ជួយ​ឲ្យ​ឆាប់​ស្រក​គីឡូ​ជាដើម។ លោក​វេជ្ជបណ្ឌិត គាន់ អូន បាន​ឲ្យ​ដឹង​ថា ម៉ាក់​ៗ​មួយ​ចំនួន​នៅ​សម័យ​នេះ​មិន​សូវ​ឲ្យ​កូន​បៅ​ដោះ​ខ្លួនឯង​ទេ ច្រើនតែ​ឲ្យ​កូន​បៅ​ទឹកដោះគោ​ជំនួស​វិញ ដែល​ទង្វើ​បែប​នេះ​អាច​នាំ​ឲ្យ​យើង​មាន​បញ្ហា​ធំ​ គឺមហារីកដោះនាពេលអនាគត។ ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរ​ពេទ្យ​កាល់ម៉ែត រូប​នេះ​បាន​បន្ថែម​ទៀត​ថា ពេល​កូន​មិន​បាន​បៅ ទឹក​ដោះ​នឹង​ឡើង​ហៀរហូរ និង​ចាល់​ទៅ​វិញ ហើយ​ម៉ាក់​ៗ​ពេលមិន​ឲ្យ​កូន​បៅ​ដោះ តែង​ប្រើ​ថ្នាំ ដើម្បី​បង្ខះ​ទឹក​ដោះ កុំឲ្យឈឺ ឬឆាប់ខះបែរជា​នាំ​ទុក្ខ​ទៅ​ថ្ងៃ​មុខ​វិញ។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា បច្ចុប្បន្ន​អាច​មិន​មាន​ធ្វើ​ទុក្ខ​ឈឺចាប់មែន ប៉ុន្តែ​ពេល​អាយុ​ច្រើនទៅ ​ទឹក​ដោះ​ដែល​សល់ ខះ ខក​នៅ​ក្នុង​ក្រពេញ​ទឹក​ដោះ ​ដែលមានជាតិ​កាល់ស្យូម និង​សារជាតិ​ចិញ្ចឹម​ដទៃ បង្កើត​ជា​ជំងឺ​ដុំ​ដោះ និង​ជា​ហេតុ​បង្ក​ឲ្យ​កើត​មាន​ជំងឺ​មហារីក​ដោះ។ លោក​ក៏​បាន​បន្ថែម​ដែរ​ថា ប្រសិន​បើ​យើង​បាន​បំបៅ​ដោះ​កូន កំណក​ទឹក​ដោះ​បាន​ផ្លាស់ប្ដូរ​ទៅ​វិញ​ទៅ​មក ដូចនេះ​គ្មានអ្វីខក ខះឡើយ ដែលនេះ​ជាហេតុ​ចាំបាច់​ត្រូវ​បំបៅ​ដោះ​កូន​។ ការ​បំបៅ​ដោះ​កូន​មិន​ត្រឹម​កាត់បន្ថយ​មហារីក​ដោះ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​កាត់​បន្ថយ​ជំងឺ​មហារីក​ក្រពេញ​អូវែ​ថែម​ទៀត​ផង។ ប្រសិនបើ​មាន​គម្រោងយកកូន ត្រូវ​ពិចារណា​អំពី​ការ​បំបៅ​ដោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែនការ ហើយ​បន្ត​បំបៅ​កូន​យ៉ាង​ហោច​ណាស់ ៦ ខែ ដើម្បី​​ផលប្រយោជន៍​ល្អ​សម្រាប់​យើង និង​ទារក។


advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស