ស្រ្តីក្មេងៗតែងមិនបានគិតថាខ្លួនអាចប្រឈមមុខនឹងការកើតជំងឺមហារីកសុដន់ទេ។ ថ្វីបើជំងឺនេះច្រើនកើតលើស្រ្តីមានវ័យចំណាស់ ប៉ុន្តែស្រ្តីក្មេងៗក៏នៅតែមានឱកាសកើតជំងឺនេះដូចគ្នា។
ស្រ្តីក្មេងៗតែងមិនបានគិតថាខ្លួនអាចប្រឈមមុខនឹងការកើតជំងឺមហារីកសុដន់ទេ។ ថ្វីបើជំងឺនេះច្រើនកើតលើស្រ្តីមានវ័យចំណាស់ ប៉ុន្តែស្រ្តីក្មេងៗក៏នៅតែមានឱកាសកើតជំងឺនេះដូចគ្នា។

ការសិក្សាមួយចំនួនបានរកឃើញថា ជំងឺមហារីកសុដន់បានកើតលើស្រ្តីមានវ័យក្រោមអាយុ៤០ឆ្នាំចំនួន៥ភាគរយ។ ដូចនេះហើយ ស្រ្តីពេញវ័យទាំងអស់សុទ្ធតែអាចប្រឈមនឹងជំងឺនេះបាន ហើយស្រ្តីគ្រប់គ្នាគួរ យល់ដឹងពីកត្តាប្រឈមផ្ទាល់ខ្លួនមួយចំនួនដែរ។
កត្តាអាចធ្វើឲ្យស្រីៗយើងប្រឈមនឹងជំងឺមហារីកសុដន់អាចមកពី៖
![]()
ការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់លើស្រ្តីមានវ័យក្រោម៤០ឆ្នាំ មានការពិបាកជាងស្រ្តីមានវ័យលើសនេះ ពីព្រោះថាជាលិកាសុដន់របស់ស្រ្តីវ័យក្មេងមានភាពតឹងណែនជាងជាលិការបស់ស្រ្តីមានវ័យចំណាស់។
បន្ថែមពីនេះ មហារីកសុដន់លើស្រ្តីវ័យក្មេងអាចលូតលាស់លឿន និងទំនងជាមានការឆ្លើយតបទៅនឹងការព្យាបាលតិច។ ស្រ្តីវ័យក្មេងដែលរកឃើញថាមានជំងឺមហារីកសុដន់ ក៏ទំនងជាកើតចេញពីការបំប្លែងហ្សែន BRCA1 ឬBRCA2 ផងដែរ។
ស្រ្តីវ័យក្មេងមួយចំនួន មិនសូវចាប់អារម្មណ៍លើការប្រែប្រួលនៅលើសុដន់ ដូចជាមានដុំ ឬមានចេញទឹកពីចុងសុដន់ទេ ដោយគិតថាខ្លួននៅក្មេង មិនអាចកើតជំងឺមហារីក។ ការពន្យារពេលក្នុងការធ្វើរោគវិនិច្ឆ័យនឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ។
ស្រ្តីវ័យក្មេង ច្រើនគិតថាខ្លួននៅក្មេងមិនអាចកើតមហារីកសុដន់នោះទេ និងបានយល់ថាដុំនៅលើសុដន់ មិនបង្កបញ្ហាទៅវិញ។ ដូចគ្នាដែរ កន្លងមកមានគ្រូពេទ្យមួយចំនួនពេលបានពិនិត្យឃើញដុំ នៅលើសុដន់ស្រ្តីវ័យក្មេង គឺមិនបន្តពិនិត្យរកមើលជំងឺមហារីកទេ ដោយតម្រូវឲ្យនៅរង់ចាំតាមដានបន្តទៀតសិនដែរ។
ថ្វីបើជំងឺមហារីកទំនងជាពិបាកក្នុងការការពារ តែការដឹងមុនបានលឿន និងព្យាបាលបានទាន់ពេលវេលា អាចជួយឲ្យការព្យាបាលបានល្អប្រសើរដែរ។ ស្រ្តីដែលមានជំងឺមហារីកសុដន់ និងរកឃើញបានលឿននៅដំណាក់កាលដំបូងៗមានអត្រាព្យាបាលជាសះស្បើយរហូតជាង៩០ភាគរយ។
ដោយហេតុនេះហើយ ស្រ្តីវ័យក្មេងក៏គួរស្វែងយល់ពីព័ត៌មានជំងឺមហារីកសុដន់ដូចគ្នា ដើម្បីបានដឹងពីកត្តាប្រឈមផ្សេងៗ និងតាមដានសញ្ញាព្រមានមួយចំនួន ដើម្បីអាចពិភាក្សា និងធ្វើរោគវិនិច្ឆ័យពីគ្រូពេទ្យជំនាញបានទាន់ពេល។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.medicinenet.com/breast_cancer_in_young_women/article.htm#introduction
https://www.youngsurvival.org/learn/about-breast-cancer/statistics#:~:text=An%20estimated%2012%2C150%20cases%20of,under%2045%20years%20of%20age.&text=Every%20year%2C%20more%20than%201%2C000,40%20die%20from%20breast%20cancer.&text=Nearly%2080%25%20of%20young%20women,find%20their%20breast%20abnormality%20themselves.
https://www.cdc.gov/cancer/breast/young_women/index.htm
កំណែប្រែបច្ចុប្បន្ន
12/05/2021
អត្ថបទដោយ ទូច សុខា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ