មហារីកសុដន់

មហារីកសុដន់​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​សុដន់​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកសុដន់

កំពូលអាហារទាំង៤ មានប្រយោជន៍ចំពោះអ្នកជំងឺមហារីកសុដន់

​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​ប្រព័ន្ធ​មុខងារ​​រាងកាយ ហើយ​នៅ​ពេល​ដែល​យើង​ជ្រើសរើស​របប​អាហារ​​បាន​ត្រឹមត្រូវ នោះ​នឹង​​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បាន​​មួយ​កម្រិត​ដែរ។ យ៉ាង​ណា​មិញ សម្រាប់​អ្នក​ជំងឺ​មហារីក​​មួយ​ចំនួន​ ដូចជា​អ្នក​ជំងឺ​មហារីក​សុដន់​ជា​ដើម​ គួរ​ញ៉ាំ​អាហារ​ណា​ដែល​ផ្ដល់​គុណប្រយោជន៍​ដល់​សុខភាព ក៏​ដូចជា​រារាំង​ការ​លូតលាស់​ និងការវិវត្ត​នៃ​ជំងឺ​មហារីក។ អាហារ​ទាំង​៤​មុខ ផ្ដល់​គុណប្រយោជន៍​ដ៏​ល្អ​ចំពោះ​អ្នក​ជំងឺ​មហារីក​សុដន់ ​​​​​១. បន្លែ​ស្លឹក​បៃតង ជាមួយ​នឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ​ទើប​ធ្វើ​ឲ្យ​ពពួក​បន្លែ​ស្លឹក​បៃតង​ ដូចជា​ស្ពៃ​ពួយ​ឡេង ស្ពៃ​ខ្មៅ​ ​អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​មហារីក​សុដន់​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​នេះ​ដែរ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ ស្ត្រី​ដែល​ញ៉ាំ​បន្លែ​ស្លឹក​បៃតង​​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​សុដន់​ទាប​ជាង​អ្នក​ដែល​មិន​ញ៉ាំ​ពពួក​បន្លែ​​ទាំង​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ត្រី​មាន​ខ្លាញ់ ទន្ទឹម​នឹង​នេះ​ ពពួក​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ត្រី​សាល់ម៉ុន ត្រី​សាឌីន ជា​ប្រភព​​នៃ​​អាស៊ីដ​ខ្លាញ់​អូមេហ្គា​-៣ ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម ដែល​ល្អ​បំផុត​ក្នុង​ការ​​បង្ការ និង​ទប់ស្កាត់​ជំងឺ​​មហារីក​។ [embed-health-tool-heart-rate] ៣. សណ្ដែក​ ​ចំណែក​ពពួក​សណ្ដែក មាន​ផ្ទុក​ទៅ​ដោយ​ជាតិ​សរសៃ វីតាមីន​ និង​សារធាតុ​រ៉ែ​ដ៏​ល្អ​ក្នុង​ការ​ជួយ​គ្រប់គ្រង​ទម្ងន់​​ខ្លួន​សម្រាប់​អ្នក​ជំងឺ​មហារីក​សុដន់​។ ដូច្នេះ​ហើយ​ អ្នក​ជំងឺ​មហារីក​សុដន់​ គួរ​បញ្ចូល​ពពួក​សណ្ដែក​ខ្មៅ ឬ​សណ្ដែក​សៀង​ជាដើម​ ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ទើប​ជា​ការ​ប្រសើរ។ ៤. ខ្ទឹម​ស ឬ​ខ្ទឹម​បារាំង មួយ​វិញ​ទៀត ខ្ទឹម​ស ​ខ្ទឹម​បារាំង ឬ​ស្លឹក​ខ្ទឹម​ ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ រួម​ទាំង​សារធាតុ​Flavonoid ក៏​ដូចជា​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ហេតុ​នេះ​ហើយ​ ទើប​ការ​បញ្ចូល​គ្រឿង​ទេស​ប្រភេទ​នេះ អាច​ជួយ​ប្រឆាំង​នឹង​ការវិវត្ត​នៃ​ជំងឺ​មហារីក​សុដន់​ ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​ជំងឺ។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ […]

ស្វែងរក មហារីកសុដន់

មហារីកសុដន់

ស្រីៗ​ក្នុង​វ័យនេះ​គួរទៅពិនិត្យ​សុដន់​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ

ស្រ្តីៗ​គ្នាយើង​ដែល​ចង់ស្វែង​រក​ការ​ពិនិត្យ​សុដន់​​ ត្រូវ​ទៅទទួលការ​ពិនិត្យ​ដោយ​គ្រូពេទ្យ​ជំនាញ។ អ្នក​ជំនាញ​ទាំង​អស់​នោះ ត្រូវ​បាន​គេ​បង្ហាត់​បង្រៀន​ឲ្យ​ពួក​គាត់​ចាប់​បាន​ចំណុច​មិន​ប្រក្រតី និង​សញ្ញា​គ្រោះ​ថា្នក់​មាន​លើ​សុដន់។ ការ​ពិនិត្យ​សុដន់​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ពិនិត្យ​រក​ជំងឺ​មហារីក​សុដន់​ក្នុង​ដំណាក់​កាល​ដំបូង។ ​ស្រីៗ​គ្រប់​រូប​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ និង​ពិនិត្យ​សុដន់​​រៀង​រាល់ ១​ឆ្នាំ ទៅ ៣​ឆ្នាំ​ម្ដងចាប់​ពី​ពេល​មាន​អាយុ ២០​ឆ្នាំ និង​យ៉ាង​ហោច​ណាស់​ទៅ​ពិនិត្យ​ឲ្យ​បាន​ម្ដង​ក្នុង​មួយ​ឆ្នាំ​ពេល​មាន​អាយុ​ចាប់​ពី៤០​ឆ្នាំ​ឡើង​ទៅ។ ១- ពេលណាត្រូវត្រៀមសម្រាប់ជួបគ្រូពេទ្យពិនិត្យសុដន់ យើង​អាច​ពិនិត្យ​សុដន់​ដោយ​ខ្លួន​ឯង ដោយ​​សង្កេត​រក​មើល​ថាឃើញ​មាន​គឺ​កូន​កណ្ដុរឬយ៉ាងណា​។ ប៉ុន្តែ​សម្រាប់​អ្នក​ជំនាញ​​មាន​បទ​ពិសោធន៍​វិញ គាត់​អាច​រក​ឃើញ​កន្លែង​ដែល​គួរ​ឲ្យ​សង្ស័យ និង​ជា​​រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​ជំងឺ​ខ្លួន​ឯង​មិន​បាន​ចាប់​អារម្មណ៍។ ប្រសិន​បើ​ស្រីៗគ្នា​យើង​​មាន​សញ្ញា​ដូច​ខាង​ក្រោម គួរ​តែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​លើ​សុដន់​។ មាន​ដុំ​កូន​កណ្ដុរ​ថ្មី​លេច​ឡើង ឬ​មាន​បម្រែ​បម្រួល​ក្នុង​សុដន់​ដូច​ជា ប្រែ​ប្រួល​រូប​រាង​ចុង​សុដន់ ឬ​មាន​ហូរ​ទឹក​រងៃ​ចេញ​មក​តាម​ចុង​សុដន់​ប្លែក​ខុស​ពី​ធម្មតា។​ ចុង​សុដន់​​លិប​ចូល​ក្នុង ក្នុង​ករណី​នេះ​គឺ​ចុង​សុដន់​របស់​អ្នក​​ជំងឺលិប​ចូល​ទៅ​ខាង​ក្នុង​នៃ​សុដន់ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​មាន​បញ្ហា​នេះ​តាំង​ពី​កំណើត គឺ​ជា​រឿង​ធម្មតា​ទេ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ប្រែ​ប្រួល​បែប​នេះ ទើ​ប​តែ​កើត​ឡើង​ថ្មី​ៗ​​ទេ​នោះ យើង​ត្រូវ​ប្រាប់​គ្រូពេទ្យ​អំពី​បញ្ហា​ទាំង​អស់​នេះ។ មាន​ឈឺ​ចាប់​លើ​សុដន់​តែ​ម្ខាង ឬ​ឈឺ​ទាំង​សង​ខាង ដែល​វា​មិន​ទាក់​ទង​ជាមួយ​នឹង​ពេល​អ្នក​មក​រដូវ​ទេ។ ធ្លាប់​វះ​កាត់​កែ​សុដន់​ពីមុន ធ្លាប់​ច្រឹប​សាច់​សុដន់​យក​ទៅ​ពិនិត្យ មាន​ប្រវត្ដិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក​សុដន់។ ពេល​វេលា​ល្អ​បំផុត​សម្រាប់​ពិនិត្យ​សុដន់​របស់​ស្រ្តី គឺ​ក្នុង​រយៈ​ពេល ១ ទៅ ២​សប្ដាហ៍​បន្ទាប់​ពី​មក​រដូវ​រួច ដោយ​សារ​តែ​អំឡុង​ពេល​កំពុង​មក​រដូវ សុដន់​​នឹង​ឡើង​រឹង និង​ហើម។ ២- តើមានអ្វីកើតឡើងអំឡុងពេលពិនិត្យសុដន់ មុន​ពេល​ពិនិត្យ គ្រូពេទ្យ​ជំនាញ​ត្រូវ​ការ​សួរ​នាំ​អំពី​ព័ត៌​មាន​ទាក់​ទង​ជាមួយ​ប្រវត្ដិ​ជំងឺ រួម​បញ្ចូល​ទាំង​ព័ត៌​មាន​អំពី​ប្រវត្ដិ​នៃ​វដ្ដ​រដូវ និង​ប្រវត្ដិ​នៃ​ការ​មាន​គភ៌​ដែរ។ ដើម្បី​ធ្វើ​ការ​ពិនិត្យ យើង​​ត្រូវ​ចាំ​បាច់​ដោះ​សម្លៀក​បំពាក់​ចាប់​ពី​ត្រឹម​ចង្កេះ​ឡើង​លើ​ចេញ។ អំឡុង​ពេល​កំពុង​ពិនិត្យ គ្រូពេទ្យ​នឹង​ពិនិត្យ​មើលលក្ខណៈ​ទូទៅ​របស់​សុដន់ បម្រែ​បម្រួល​នៃ​ទំហំ​សុដន់ រូប​រាង ឬ​ភាព​ស្មើ​គ្នា​រវាង​សុដន់​ទាំង​សង​ខាង។ គ្រូពេទ្យ​ប្រហែល​ជា​អាច​ឲ្យ​អ្នក​ជំងឺ​​​ប្ដូរ​ឥរិយាបថ​ខ្លះ​ៗ ដូច​ជា​តម្រូវ​ឲ្យ​​គេង និង​ដាក់​ដៃ​ទាំង​សង​ខាង​ក្រោម​ក្បាល លើក​ដៃ​ទាំង​សាង​ខាង​ឡើង​លើ​ក្បាល លើក​ត្រគៀក​ទាំង​សង​ខាង​ឡើង និង​អាច​សង្កត់​ដៃ​​លើ​ត្រគៀក។ កាយ​វិការ​ទាំង​អស់​នេះ​ជួយ​ឲ្យ​គ្រូពេទ្យ […]


មហារីកសុដន់

ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម

បច្ចុប្បន្ន​ជំងឺ​មិន​ឆ្លង ដូចជា​ជំងឺ​មហារីក បេះដូង សួត គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ទឹកនោម​ផ្អែម កំពុង​តែ​គំរាម​កំហែង​សុខភាព​ខ្លាំង​ជាង​ជំងឺ​មិន​ឆ្លង។ តើ​ត្រូវ​ធ្វើ​ដូច​ម្តេច​ខ្លះ ដើម្បី​បង្ការ​មិន​ឲ្យ​ប្រឈម​នឹង​ជំងឺ​មិន​ឆ្លង​ទាំង​នោះ? ខាង​ក្រោម​នេះ​គឺ​ជា​ការ​ណែនាំ​អំពី​ប្រការ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ ដើម្បី​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​របស់​ជំងឺ​មិន​ឆ្លងចំពោះ​សុខភាព​យើង ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. ប្រការ​គួរ​ធ្វើ ក. ធ្វើ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ប្រការ​ដែល​យើង​គួរ​ធ្វើ​ដំបូង​បំផុត​នោះ គឺ​ត្រូវ​ធ្វើ​តាម​ដំបូន្មាន​របស់​គ្រូពេទ្យ​នៅ​ពេល​មាន​ជំងឺ​ដង្កាត់​ម្តងៗ មិន​ត្រូវ​លេប​ថ្នាំ​ដោយ​ចិត្ត​ឯង ឬ​គ្មាន​វេជ្ជបញ្ជា​នោះ​ទេ ពិសេស​ការ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក (ថ្នាំផ្សះ)។ ខ. ធ្វើ​សកម្មភាព​រាងកាយ ការ​ធ្វើ​សកម្មភាព​រាងកាយ​ដោយ​លេង​កីឡា​ផ្សេងៗ និង​ហាត់ប្រាណ ដូចជា ដើរ រត់ ជិះកង់ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ ជំងឺ​ផ្សេងៗ​ក៏​អាច​កាត់​បន្ថយ​បាន​ដែរ។ យក​ល្អ​យើង​គួរ​ចំណាយ​ពេល​ហាត់​ប្រាណ​ឲ្យ​បាន ៣០នាទី/ថ្ងៃ។ គ. ចាក់​វ៉ាក់សាំង​ការពារ “ការពារ​ប្រសើរ​ជាង​ព្យាបាល” ដូចនេះ​ហើយ​យើង​ត្រូវ​តែ​ចាក់​វ៉ាក់សាំង​ការពារ​ជា​មុន នូវ​ប្រភេទ​ជំងឺ​ណា​ដែល​មាន​វ៉ាក់សាំង​ការពារ​រួច​ហើយ ដូច​ជា​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន វ៉ាក់សាំង​ថ្លើម​ប្រភេទ B ជា​ដើម។ អត្ថបទពាក់ព័ន្ធ៖ វ៉ាក់សាំងសំខាន់ ៣ ប្រភេទ សមាជិកគ្រួសារគួរតែចាក់ឲ្យបានគ្រប់គ្នា ឃ. បំបៅ​កូន​ដោយ​ទឹកដោះ ចំពោះ​ស្ត្រី​ការ​បំបៅ​ដោះ​កូន​ចំណេញ​ទាំង​ថវិកា និង​សុខភាព ក្នុង​នោះ​កូន​ដែល​បៅ​ដោះ​ម្តាយ​មាន​សុខភាព​ល្អ អាច​ចៀស​ផុត​ពី​ជំងឺ​ច្រើន​មុខ ឯ​ម្តាយ​វិញ​អាច​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់ មហារីក​ដៃស្បូន-មាត់ស្បូន។ អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ ២. ប្រការ​គួរ​ចៀស​វាង ក. កុំ​ជក់​បារី បារី​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​នោះ ដូចនេះ​យើង​កុំ​ជក់​បារី ហើយ​ចំពោះ​អ្នក​ដែល​ជក់​ហើយ​ត្រូវ​ចាប់​ផ្តើម​ផ្តាច់​ពី​ថ្ងៃ​នេះ។ […]


មហារីកសុដន់

ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង

ត្បិតថ្នាំពេទ្យ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ ប្រកប​ដោយ​ប្រសិទ្ធភាព​ហើយ តែ​ថ្នាំបុរាណ ក៏នៅ​តែមាន​ការប្រើប្រាស់​ច្រើនដែរ ដោយ​ករណី​ខ្លះ ត្រូវប្រើប្រាស់​រួមគ្នា ក្នុង​ពេល​កំពុង​ប្រើប្រាស់​ថ្នាំពេទ្យ។ ប៉ុន្ដែ​សម្រាប់​ការព្យាបាល​ជំងឺមហារីក វេជ្ជបណ្ឌិត បញ្ជាក់​ថា ការប្រើ​ថ្នាំពេទ្យផង និង​ថ្នាំបុរាណ​ផង បង្កគ្រោះថ្នាក់ ជាង​ធ្វើឲ្យ​ស្ថានភាព​ជំងឺ​បាន​ធូរស្រាល។ វេជ្ជបណ្ឌិត​បន្ថែម​ថា ថ្នាំ​ផលិត​ពី​ខ្ទឹមស ខ្ញី និង Ginkgo អាច​ធ្វើឲ្យ​ការព្យាបាល​របួសស្បែក​ចំណាយ​ពេល​យូរ នៅពេល​មហារីកសុដន់​កំពុង​រាលដាល។ លោកស្រី​វេជ្ជបណ្ឌិត Maria Joao Cardoso ជំនាញផ្នែក​វះកាត់ នៅ​មជ្ឈមណ្ឌល​មហារីក Champalimaud ក្នុង​ក្រុង Lisbon ប្រទេស​ព័រទុយហ្កាល់ បន្ដ​ថា ពុំមានភស្ដុតាង បញ្ជាក់​ថា ការព្យាបាល​ដោយ​ថ្នាំបុរាណ ឬ​ក្រែម មាន​ប្រសិទ្ធភាព​នោះទេ។ លោកស្រី​ថា វេជ្ជបណ្ឌិត ចាំបាច់​ត្រូវ​សួរ​អ្នកជំងឺ ពី​អ្វី​ដែល​ពួកគេ​បាន​លេប នៅពេល​វេជ្ជបណ្ឌិត​ព្យាបាល​ជំងឺ​មហារីក។ រីឯ​អ្នកជំងឺ ក៏ត្រូវ​ជជែក​ជាមួយ​វេជ្ជបណ្ឌិត​ផងដែរ ពី​ការ​ព្យាបាល​រួមគ្នា ដោយ​ប្រើ​ថ្នាំ​ពេទ្យ​ផង ថ្នាំ​បុរាណ​ផង លើ​ជំងឺ​មហារីក ដែល​បាន​រាលដាល​លើ​ស្បែក។ នេះដោយសារ​វាអាច​បង្ក​គ្រោះថ្នាក់ ដោយ​ថ្នាំទាំងនោះ អាច​ប៉ះពាល់​លើ​ការព្យាបាល​អ័រម៉ូន ឬ​ការព្យបាល​ដោយ​ថ្នាំគីមី ហើយ​ធ្វើឲ្យ​ដំណើរការ​កំណកឈាម​កាន់តែ​យឺត ដែល​ធ្វើ​ឲ្យ​ការព្យាបាល​របួស​កាន់តែយូរ និង​គួរឲ្យខ្លាច។ អត្ថបទពាក់ព័ន្ធ៖ កូនក្មេងអាចកើតជំងឺមហារីកទេ? រោគសញ្ញានៃជំងឺមហារីកសុដន់ […]


មហារីកសុដន់

រោគសញ្ញានៃជំងឺមហារីកសុដន់ ដឹងកាន់តែលឿន ឱកាសនៃការព្យាបាលជាកាន់តែខ្ពស់

រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ឬ ដុំ​ពក​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ ការ​ដឹង​ពី​រោគ​សញ្ញា និង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​​នៅ​ដំណាក់កាល​ដំបូង បង្កើន​ឱកាស​នៃ​ការ​ព្យាបាល​មហារីក​សុដន់​ឲ្យ​ជា​សះ​ស្បើយ​កាន់​តែ​​ខ្ពស់។ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ក្រៅ​សញ្ញា​ដំបូងៗ នៅ​មាន​សញ្ញាសម្គាល់ជាច្រើនទៀត ដែល​បញ្ជាក់​ថា កើត​ជំងឺ​មហារីក​សុដន់។ ១- ចុង​សុដន់​ប្រែប្រួល សញ្ញា​​ដំបូង​នៃ​ជំងឺ​មហារីក​សុដន់​​នោះ ចុង​សុដន់​ចាប់ផ្តើម​ប្រែប្រួល អាច​​ចុង​សុដន់​លឹប​ចូល​ក្នុង ឬ​ជ្រីវ​ជ្រួញ ។ ២- ធ្លាក់​ឈាម​តាម​ចុង​សុដន់ ការ​ហូរ​ទឹក​រង៉ៃ លាយ​ជាមួយ​ឈាម​តាម​ចុងសដន់ នេះ​ជា​រោគ​សញ្ញា​មួយ​ដែល​អ្នក​មហារីក​សុដន់​គ្រប់​ដំណាក់កាល​ទាំងអស់​ដែល តែង​ជួប​ប្រទះ។​ ទឹក​ដែល​ហូរចេញ​ អាច​មាន​ពណ៌ថ្លា​ ពណ៌លឿង​ដូចខ្ទុះ​ ឬ​ពណ៌ក្រហម​ដូច​ឈាម។​ ៣- មានដុំក្នុងសុដន់ ស្រីៗ​មួយ​ចំនួន ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​​ទ្រូងមុន​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់ធ្ងរ។ ​តែ​ជួន​កាល​​ អាច​មាននៅ​​​ជំុវិញតំបន់ក្លៀក​ ឯ​​​គ្នាយើងខ្លះទៀត​​មាន​អារម្មណ៍​ថា ​ហើម​ទាំង​នៅ​ជុំវិញ​សុដន់ និង​ក្លៀក។ បើ​រក​ឃើញ​ដុំ​មិន​ប្រក្រតី ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជា​បន្ទាន់ ដុំ​ពក​ខ្លះ អាច​មិន​មែន​ជា​មហារីក ប៉ុន្ដែ​ស្រីៗ​គួរ​ទៅ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​។ ៤- សុដន់​ប្រែពណ៌ ស្បែក​សុដន់​ប្រែប្រួល មក​ពី​មហារីក​សុដន់ កើត​ឡើង​ដោយសារ​ការ​រលាក ឬ​ដោយសារ​សរសៃ​ទឹករងៃ​ស្ទះ​កោសិកា​មហារីក​ ​នាំ​ឲ្យ​មាន​ការ​ឡើង​ក្រហម​ ហើម​ និង​ខូង​ស្បែក។ ៥- ចេញ​អុជ​នៅ​ស្បែក​សុដន់ ស្បែក​សុដន់​ឡើង​ប្រេះ​ស្រកា ឬ​របក​ស្បែក​សុដន់ ឬស្បែក​ចុង​សុដន់ ពេលខ្លះឡើងពណ៌ក្រហមដូចផ្លែក្រូច និង​មាន​ចេញ​ស្នាម​អុជ​តូចៗ។ ៦- ឈឺចាប់​សុដន់ ឬ​ក្បាល​ដោះ បើ​មាន​ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវទេ […]


មហារីកសុដន់

រឿងសំខាន់៤យ៉ាង ស្រីៗចាំបាច់ត្រូវដឹងពីជំងឺមហារីកសុដន់

មហារីក​សុដន់​ជា​ដ៏​ជំងឺ​កាច​សាហាវ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ។ ខាង​ក្រោម​នេះ​ជា​រឿង​សំខាន់ ៤ យ៉ាង​អំពី ជំងឺ​មហារីក​សុដន់ ណែនាំ​​លោក​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. ជំងឺ​មហារីក​សុដន់​គ្មាន​វ៉ាក់សាំង​ការពារ​ទេ មក​ទល់​ពេល​នេះ​ពិភពលោក​មិន​ទាន់​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​សុដន់​នៅ​ឡើយទេ តែ​យើង​អាច​បង្ការ​បាន​តាមរយៈ​ការ​ទៅ​ថត​សុដន់​​រកមើល​ជំងឺ​មហារីក​ជាប្រចាំ និង​ការ​ស្ទាប​សុដន់​ដោយ​ខ្លួនឯង ក្លែង​មាន​ដុំ​អី​ប្លែក ហើយ​មិន​ត្រូវ​ជក់​បារី ផឹកស្រា រក្សា​ទម្ងន់​ឲ្យ​មាន​លំនឹង​កុំ​ឲ្យ​ធាត់​ពេក ហាត់​ប្រាណ​ជា​ប្រចាំ។ ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ! ២. ជំងឺ​មហារីក​សុដន់​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​លោក មហារីក​សុដន់ គឺ​ជា​ជំងឺ​មហារីក​ដែល​កើត​មាន​លើ​ស្ត្រី និង​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ​លើ​ពិភព​លោក។ នៅ​កម្ពុជា​ជំងឺ​មហារីក​សុដន់​ឈរ​នៅ​លំដាប់​លេខ​២ បន្ទាប់​ពី​ជំងឺ​មហារីក​មាត់​ស្បូន ដែល​បាន​សម្លាប់​ស្ត្រី​ច្រើន​ជាង​គេ។ ៣. ជំងឺ​មហារីក​សុដន់​អាច​ព្យាបាល​ជា ត្បិត​តែ​ជា​ជំងឺ​កាច​សាហាវ តែជំងឺ​មហារីក​សុដន់ ប្រសិន​បើ​យើង​ដឹង​ទាន់​ពេល ស្វែង​រក​ការ​ព្យាបាល​នៅ​ដំណាក់កាល​ដំបូងៗ អត្រា​ព្យាបាល​ជា​សះស្បើយ​មាន​ពី ៦០%-៧០%។ដូច្នេះ​ស្រ្តី​គ្រប់​រូប​ត្រូវ​ពិនិត្យ​រក​សញ្ញា​ប្រែប្រួល​នៅ​សុដន់​ដោយ​ខ្លួន​ឯង ក្រែង​មាន​ដុំ​អី​ប្លែក ដើម្បី​អាច​បាន​ដឹង​មុន ឈាន​ទៅ​រក​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា។ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? ៤. ជំងឺ​មហារីក​សុដន់​អាច​លាប់​ឡើងវិញ បច្ចុប្បន្ន ទោះជា​មាន​បច្ចេកវិទ្យា​ទំនើប​ អាច​កាត់​យក​ដុំ​មហារីក​ចេញ​យ៉ាង​ណា​ក៏​ដោយ […]


មហារីកសុដន់

អ្នកគេងមិនងាយលក់ អាចបណ្តាលពី កម្រិតសារធាតុសំណក្នុងឈាមច្រើន

តាម​ការ​​សិក្សា​​ចេញ​ផ្សាយ​ដោយ សាកលវិទ្យាល័យ​​រដ្ឋ Michigan សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​គេង​មិន​ងាយ​លក់ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ រង​ប៉ះ​ពាល់​ផ្ទាល់​នូវ​សារធាតុ​សំណ​ច្រើន​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដូច​​នេះ​។ លទ្ធ​ផល​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ខាង​លើ បាន​ធ្វើ​ឡើង​ដោយ​ការ​តាម​ដាន​លើ អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​​ ៣៩៥​នាក់ អស់​រយៈ​ពេល​២៥​ឆ្នាំ ដែល​ធ្វើ​ឡើង​ក្រោម​គម្រោង​មួយ​ក្នុង​ប្រទេស​ម៉ិចស៊ីកូ។ ការ​តាម​ដាន​ បាន​ធ្វើ​​ឡើង​ដោយ ការ​ពិនិត្យ​ឈាម​ ចាប់​តាំង​ពី​​អ្នក​ចូល​រួម​នៅ​អាយុ​ក្មេង​ៗ ពោល​គឺ​អាយុ​ពី​៩​ ដល់​១៨​ឆ្នាំ។ ការ​តាម​ដាន​ បាន​រក​ឃើញ​ថា កម្រិត​តេស្ត​ឈាម​មាន​សារធាតុ​សំណ​រហូត​លើស​ ២៥​​% ធ្វើ​ឲ្យ​​រាង​កាយ ទទួល​ទាន​ដំណេក មិន​លក់​ស្កប់​ស្កល់ បើ​ប្រៀប​ធៀប​នឹង​អ្នក​មាន​កម្រិត​សារធាតុ​សំណ​តិច​នៅ​ក្នុង​ឈាម​។ បន្ថែម​​ពី​នេះ សារធាតុ​សំណ​នៅ​ក្នុង​ឈាម​ច្រើន ត្រូវ​ក្រុម​​អ្នក​ជំនាញ​​សុខភាព ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​លើ រក​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​មនុស្ស​​មាន​បញ្ហា​ឈឺ​ក្បាល ពិសេស​ឧស្សាហ៍​ភ្លេច​ភ្លាំង នឹង​​បង្ក​ឲ្យ​​សមត្ថភាព​វិនិច្ឆ័យ​សម្រេច​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ​ទៀត​ផង។​ អត្ថបទ​ពាក់ព័ន្ធ៖ ១០ សំណួរពាក់ព័ន្ធការប្រើថ្នាំផ្សះលើក្មេងៗ ប៉ាម៉ាក់ចាំបាច់ត្រូវដឹង! សំណួរ​ដែល​ស្រីៗ​កើត​មហារីក​ដោះ​ចង់​ដឹង​បំផុត ការ​ស្រាវជ្រាវ​ដែល​បាន​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​​សុខភាព​ Clinical Sleep Medicine ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ សារធាតុ​សំណ​អាច​ជ្រាប​ចូល​រាង​កាយ និង​ឈាម​មនុស្ស ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ដូច​ជា៖ ការងារ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​​រំលាយ​លោហៈ ដក​​ដង្ហើម​ ក្នុង​បរិយាកាស​ដែល​បំពុល​ដោយ​ រោង​ចក្រ​រំលាយ​លោហៈ​សំណ ការ​ប្រើ​ប្រាស់​ថ្នាំ​លាប​មាន​លាយ​សារធាតុ​សំណ ការ​បំពុល​​ទឹក ដី​ ខ្យល់​ដោយ​សារធាតុ​សំណ រួច​មនុស្ស​ប្រើ​ប្រាស់ និង​បរិភោគ​មាន​ជាតិ​សំណ […]


មហារីកសុដន់

ធ្វើតាមប៉ុន្មានចំណុចនេះ ស្រីៗមិនងាយប្រឈមនឹងមហារីកសុដន់ទេ

មក​ទល់​ពេល​នេះ ពិភពលោក​ពុំ​ទាន់​មាន​​វ៉ាក់​សាំង​ការពារ​ជំងឺ​​មហារីក​សុដន់​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​​ស្រីៗ​យើង​ងាយ​ប្រឈម​នឹង​ជំងឺ​ដ៏​កាច​សាហាវ​​មួយ​នេះ​​ណាស់។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​នូវ វិធី​មួយ​ចំនួន​ខាងក្រោម​នេះ។ ១. កុំ​ជក់​បារី បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​សួត បេះដូង បំពង់ក មាត់ធ្មេញ និងមហារីកសុដន់។ ២. គ្រប់គ្រង​ទម្ងន់​ឲ្យ​បានល្អ ធាត់​លើស​ទម្ងន់ ជា​កត្តានិភ័យ​ទៅ​រក​ជំងឺ​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​ជំងឺ​មហារីក​សុដន់​ដែរ។ ដូច្នេះ​យើង​ត្រូវ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​ឲ្យ​បាន​ល្អ កុំ​ញ៉ាំ​អាហារ​ដែល​នាំ​ឲ្យ​ឡើង​គីឡូ​ខ្លាំង ដូចជា​អាហារ​ផ្អែម​ខ្លាំង ឬ​ខ្លាញ់​អាក្រក់​ច្រើន (ខ្លាញ់​បាន​ពី​សាច់​សត្វ)។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ បើ​កាត់បន្ថយញ៉ាំ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ៣. បំបៅ​ដោះ​កូន ស្រីៗមិន​ធ្លាប់​មាន​ផ្ទៃពោះ ប្រឈម​នឹង​ជំងឺ​មហារីក​សុដន់​កាន់​តែ​ខ្ពស់​ ជាង​ស្រីៗ​ដែល​មាន​កូន តែ​បើ​ធ្លាប់​មាន​កូន ហើយ​មិន​បំបៅ​ដោះ​កូន​នោះ ក៏​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​សុដន់​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ ៤. ចៀសវាង ឬកំណត់​បរិមាណ​ជាតិអាល់កុល ការ​ញ៉ាំ​គ្រឿង​ស្រវឹង​លើស​កម្រិត ក៏​ជា​ឈាន​ទៅ​រក​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់ដែរ បើ​អាច​យើង​ផឹក​តិច​តួច ឬ​មិន​ផឹក​សោះ​រឹត​តែ​ល្អ។ ៥. ចៀស​វាង​ការ​ប៉ះពាល់​ជាមួយ​វិទ្យុសកម្ម បើ​យើង​ទទួល​ការ​ព្យាបាល​បែប​វិទ្យុ​សកម្ម​លើ​ទ្រូង កាល​ពី​ក្មេង ឬ​វ័យ​ជំទង់ ក៏​មាន​ហានិភ័យ​ប្រឈម​ខ្ពស់​កើត​មហារីក​សុដន់។ ៦. ធ្វើ​សកម្មភាព​ផ្សេងៗ ហាត់ប្រាណ លេងកីឡា និង​ការ​ធ្វើ​សកម្មភាព​រាងកាយ​ផ្សេងៗ​ទៀត មិន​ត្រឹម​តែ​ជួយ​ឲ្យ​រាងកាយ​យើង​រឹងមាំ មាន​សុខភាព​ល្អ​នោះ តែ​ក៏​អាច​ជួយ​កាត់​បន្ថយ​នូវ​ជំងឺ​មហារីក​សុដន់​ដែរ។ ក្នុង​ករណី​មាន​សំណួរ […]


មហារីកសុដន់

កើតមហារីកសុដន់ គួរប្រាប់កូនៗដោយវិធីណា?

តួនាទីជាម៉ាក់ម្នាក់ មិន​ងាយ​ស្រួល​ទេ បារម្ភ​ពី​កូនស្ទើ​រគ្រប់​ជំហាន តាំង​ពី​កូនទើប​កើត រហូត​កូន​ធំ នៅ​តែ​បារម្ភ! ចំពោះ​ស្រីៗ​កើត​ជំងឺ​នេះ ក៏​អាច​រស់​នៅ​ទាំង​សប្បាយ​​ចិត្ត ហើយ​ទោះ​ខំ​លាក់​យ៉ាង​ណា ថ្ងៃ​ណា​មួយ កូន​យើង​គង់​តែ​ដឹង។ នេះជា​វិធី​ខ្លះៗ ជួយស្រីៗ មានជំងឺ​មហារីកសុដន់ អាច​និយាយ​រឿង​នេះ​ប្រាប់​កូនៗ កុំ​ឲ្យ​ប៉ះ​ពាល់​អារម្មណ៍​កូន​ទៅ​ថ្ងៃមុខ។ ១- គួរ​ប្រាប់​កូនអ្វី​ខ្លះ? អ្វី​យើង​គួរ​តែ​ប្រាប់ ​គឺអាស្រ័យ​​ទៅ​តាម​អាយុ​កូនយើង។ បើ​កូន​​អាយុ​ក្រោម ​៨​ឆ្នាំ​ យើង​ក៏​មិន​ចាំ​បាច់​ប្រាប់​ច្រើន​ទេ តែ​បើកូន​យើង​អាយុ​ច្រើន​ជាង​នេះ ​គួរ​តែ​ប្រាប់​ឲ្យលម្អិត​​បន្តិច ហើយ​ពត៌មាន​ទូទៅ​កូនៗ​គួរ​តែ​ដឹង ​មានដូច​ជា៖ – រោគ​វិនិច្ឆ័យ មហារីក​ដុសន់ – ការរាល​ដាល​របស់​ជំងឺ​ ទៅ​ផ្នែក​ផ្សេងៗ – ដំណើរ​ការ​​ព្យាបាលជំងឺ​ – ​ផល​​ប៉ះពាល់របស់​ជំងឺ ​ទៅ​លើ​សុខភាព និងជីវិតយើង។ ស្រីៗ​យល់​ល្អ​ ​គួររៀប​ពាក្យពេចន៍ ​និយាយ​ជាមួយ​កូនៗជាមុន ដើម្បី​ឲ្យស្រួល​យល់ ផ្តល់​ឱកាស​ឲ្យកូន បាន​សួរ​នាំ​យើង និង​ឧស្សាហ៍​និយាយ​លួង​លោម​កូន​យើងផង។ ចំណុចចម្បង​គួរ​និយាយ​ប្រាប់​កូន​ម្តង​ហើយ​ម្តង​ទៀតពី​ មហារីក​សុដន់​ យើង​កំពុង​មាន គឺដោយ​សារ៖ – កូនយើង ​នឹង​គិត​ថា ខ្លួន​អាច​ជា​មូល​ហេតុធ្វើ​ឲ្យ​ម៉ាក់មានជំងឺ​ អាច​​ស្តី​បន្ទោស​ខ្លួន​ឯង ដូចនេះ​​ត្រូវ​តែ​បញ្ជាក់​ប្រាប់កូនៗ ថា​គ្មាន​នរណា​ម្នាក់​ជា​មូលហេតុ​នាំ​ឲ្យយើង​​មាន​ជំងឺ​នេះ​ទេ។ – ប្រាប់កូន​ថា ​ជំងឺ​នេះ​មិន​មែន​ជា​ជំងឺ​ឆ្លង ​ដូច​ជំងឺ​ផ្តាសាយ​ទេ ក៏​​ពុំ​ចាំ​បាច់​​ភ័យ​ខ្លាចដែរ។ – ដើម្បី​យក​ឈ្នះ​ជំងឺ​នេះ ​ប្រៀប​បាន​នឹងការ​​ធ្វើ​សង្គ្រាម ហើយ​ស​មាជិក​គ្រួសារ​ទាំង​អស់​ ត្រូវ​តែ​រួម​គ្នា​ប្រយុទ្ធ​ទាំង​អស់​គ្នា។ – […]


មហារីកសុដន់

កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន?

មហារីក​សុដន់ ជា​ជំងឺ​ស្រីៗ​គ្នា​យើង​ខ្លាច​បំផុត ហើយ​ក៏​ឧស្សាហ៍​កើត​មាន​បំផុត​ដូច​គ្នា ហេតុ​នេះអ្វី​យើង​អាច​ធ្វើ​បាន ដឹង​ពី​កត្តា​ប្រឈម និង​វិធី​ការពារ ទើប​អាច​ចៀស​ផុត។ ដោយ​សារ ស្ថានភាព​រាងកាយ​ស្រីៗ ស៊ាំ​ញ៉ាំ​ជា​ងប្រុសៗ ជា​ហេតុ​នាំ​ឲ្យ​មាន​កត្តា​ជា​ច្រើន ​អាច​បង្ក​ឲ្យ​គ្នា​យើង​ប្រឈមជំងឺ​មហារីក​សុដន់ ខណៈ​កត្តា​សំខាន់បំផុត​ទាំង​ ៣ នាំ​ឲ្យ​ប្រឈម​កើត​ជំងឺ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុង​អត្ថបទ​នេះ។ ១- ទំនាក់​ទំនង​បម្រែបម្រែលអ័រម៉ូន និងជំងឺមហារីកសុដន់ កត្តា​ប្រឈម​មុខ​ជំងឺ​មហារីក​សុដន់​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើនពិត​មែន ប៉ុន្តែ​​ភាគ​ច្រើន​នៃ​មូល​ហេតុ តែង​​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ស្រីៗ។ ឧទាហរណ៍ ស្រីៗ​​មាន​វដ្ដ​រដូវ​ច្រើន​ (មក​រដូវទាំង​វ័យក្មេង និង​អស់​រដូវ​ពេល​គាត់​​អាយុ​ច្រើន ឬ​​មិន​ធ្លាប់​ពពោះ)អាច​ប្រឈម​កើត ​មហារីក​ដុសន់​ ច្រើន​ជាង​​ស្រី​ៗមាន​វដ្ត​រដូវ​​តិច​។ ចំណែក​ស្រីៗ​​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដូច​ជា ថ្នាំ​ពន្យារ​កំណើត ឬ​ថ្នាំ​ការពារ​ពេល​អស់​រដូវ ក៏​​ប្រឈម​ជាមួយ​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ប៉ុន្តែ​កត្តា​ប្រឈម​មួយ​នេះ​ នឹង​កាត់​បន្ថយ​ទៅ​វិញ ពេល​យើងឈប់​ប្រើ​ថ្នាំ​អ័រម៉ូន​ទាំង​អស់​នោះ។ ផ្ទុយ​ទៅ​វិញ​ ការ​បំបៅ​កូនដោយ​ទឹកដោះ​ អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​ជា​មួយ​ជំងឺ​មហារីក​សុដន់​ បាន​មួយ​ភាគ​ដែរ។ ២- ទំនាក់​ទំនង​រវាង​ការ​ពពោះ និងជំងឺមហារីកសុដន់ ​ស្រី​ៗពពោះ​រហូត​គ្រប់​ខែ​ និង​មាន​វ័យ​ក្រោម ២០ឆ្នាំ ​មាន​អាត្រា​ប្រឈម​ជំងឺ​មហារីក​សុដន់​ តិច​ជាង​មនុស្ស​ស្រី​ដែល​ពពោះ​គ្រប់​ខែ ​អាយុ​​ពី ៣០-៣៥ ​ឆ្នាំ​ឡើង​ទៅ។ ចំនួន​នៃ​ការ​ពពោះ​គ្រប់​ខែរបស់​ស្រីៗ​កាន់​តែ​ច្រើន អាត្រា​ប្រឈម​មុខ​ជា​មួយ​ជំងឺ​មហារីក​សុដន់​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ​ការ​ពពោះ​គ្រប់​ខែ ​នៅ​ពេល​មាន​អាយុ​លើស​ពី […]


មហារីកសុដន់

Right-Sided Chest Pain (បញ្ហា​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​)

និយមន័យ១- អ្វី​ជា​បញ្ហា​​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ? ប្រអប់​ទ្រូង ​គឺ​ជា​កន្លែង​ផ្ទុក​សរីរាង្គ ​និង​ជាលិកា​ផ្សេង​ទៀត អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​របួស បណ្តាល​​ឲ្យ​ឈឺ​ចាប់​។ បញ្ហា​​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ ​អាច​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​ច្រើន។ ២- បញ្ហាឈឺ​​ចុក​ទ្រូង​ផ្នែកខាង​ស្ដាំ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាងស្តាំ គឺ​ជួប​ប្រទះ​ជា​ញឹក​ញាប់​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ​ទាំងប្រុស ទាំង​ស្រី។ យ៉ាង​ណា​ យើង​អាច​គ្រប់​គ្រង​ជំងឺ​ បាន​ប្រសិន​បើ​យើង​បន្ថយ​កត្តាប្រឈម។ ៣- រោគ​សញ្ញាបញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​លេច​ចេញ​រោគ​សញ្ញា​ច្រើន ខណៈរោគសញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ​ញឹក​ញាប់​បំផុត​មាន​ដូច​ជា៖ – ហត់ – ក្ដៅ​ខ្លួន – ក្អក​រ៉ាំរ៉ៃ – ស្អកក – ក្រហាយ​ចុង​ដង្ហើម – ស្រក​ទម្ងន់ – ខាន់​លឿង – ចង្អោរ ​ឬ​ក្អួត – ញ័រ​ទ្រូង – ស្រាល​ក្បាល – ភើ។ មូលហេតុបង្ក៤- អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​? មូលហេតុ​បង្កឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​មាន​ច្រើនដូចជា៖ – ​បញ្ហា​សរសៃ​ឈាមបេះដូង៖ លក្ខខណ្ឌ​សរសៃ​ឈាម​បេះ​ដូង​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ ដូចជា៖ ជំងឺ​សរសៃឈាមបេះ៖ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ជំងឺ​បេះដូង​ គឺ​អាច​បង្ក​ឲ្យ​មាន​អាការ​ៈចុក​ទ្រូង​ទាំង​សង​ខាង ​ឬ​តែ​ម្ខាង។ ភាគ​ច្រើន​នៃ​ជំងឺ​ កើត​លើ​បេះដូង​ខាង​ស្ដាំ។ ជំងឺ​រលាក​ស្រោម​បេះដូង៖ នេះ​ជា​ការ​រលាក​ស្រោម​បេះដូង ​ដែល​ជា​ថង់​ការពារ​បេះដូង​។ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​ក​រោគ​ ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​មហារីក ជំងឺ​តម្រង​នោម ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ដូចជា ជំងឺ​រលាក​សន្លាក់​ជាដើម។ ជំងឺ​នេះ ច្រើន​ជួប​ប្រទះ​លើ​អ្នក​ជំងឺ ​ធ្លាប់​មាន​ការ​គាំង​បេះដូង​ពី​មុន​មក​។ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស