backup og meta

អ្នកគេងមិនងាយលក់ អាចបណ្តាលពី កម្រិតសារធាតុសំណក្នុងឈាមច្រើន

ត្រួតពិនិត្យដោយ ជីព ចិត្ត


អត្ថបទ​ដោយ មាន រតនា · កែ Oct 21, 2019

    អ្នកគេងមិនងាយលក់ អាចបណ្តាលពី កម្រិតសារធាតុសំណក្នុងឈាមច្រើន

    តាម​ការ​​សិក្សា​​ចេញ​ផ្សាយ​ដោយ សាកលវិទ្យាល័យ​​រដ្ឋ Michigan សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា ការ​គេង​មិន​ងាយ​លក់ អាច​បណ្តាល​មក​ពី​មូល​ហេតុ​ រង​ប៉ះ​ពាល់​ផ្ទាល់​នូវ​សារធាតុ​សំណ​ច្រើន​ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ដូច​​នេះ​។

    លទ្ធ​ផល​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​ខាង​លើ បាន​ធ្វើ​ឡើង​ដោយ​ការ​តាម​ដាន​លើ អ្នក​ស្ម័គ្រ​ចិត្ត​ប្រមាណ​​ ៣៩៥​នាក់ អស់​រយៈ​ពេល​២៥​ឆ្នាំ ដែល​ធ្វើ​ឡើង​ក្រោម​គម្រោង​មួយ​ក្នុង​ប្រទេស​ម៉ិចស៊ីកូ។ ការ​តាម​ដាន​ បាន​ធ្វើ​​ឡើង​ដោយ ការ​ពិនិត្យ​ឈាម​ ចាប់​តាំង​ពី​​អ្នក​ចូល​រួម​នៅ​អាយុ​ក្មេង​ៗ ពោល​គឺ​អាយុ​ពី​៩​ ដល់​១៨​ឆ្នាំ។

    ការ​តាម​ដាន​ បាន​រក​ឃើញ​ថា កម្រិត​តេស្ត​ឈាម​មាន​សារធាតុ​សំណ​រហូត​លើស​ ២៥​​% ធ្វើ​ឲ្យ​​រាង​កាយ ទទួល​ទាន​ដំណេក មិន​លក់​ស្កប់​ស្កល់ បើ​ប្រៀប​ធៀប​នឹង​អ្នក​មាន​កម្រិត​សារធាតុ​សំណ​តិច​នៅ​ក្នុង​ឈាម​។ បន្ថែម​​ពី​នេះ សារធាតុ​សំណ​នៅ​ក្នុង​ឈាម​ច្រើន ត្រូវ​ក្រុម​​អ្នក​ជំនាញ​​សុខភាព ដែល​ជា​អ្នក​ស្រាវជ្រាវ​ខាង​លើ រក​ឃើញ​ថា នឹង​ធ្វើ​ឲ្យ​មនុស្ស​​មាន​បញ្ហា​ឈឺ​ក្បាល ពិសេស​ឧស្សាហ៍​ភ្លេច​ភ្លាំង នឹង​​បង្ក​ឲ្យ​​សមត្ថភាព​វិនិច្ឆ័យ​សម្រេច​របស់​ខួរ​ក្បាល​ធ្លាក់​ចុះ​ទៀត​ផង។​

    ការ​ស្រាវជ្រាវ​ដែល​បាន​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​​​សុខភាព​ Clinical Sleep Medicine ក៏​បាន​បញ្ជាក់​ដែរ​ថា ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ សារធាតុ​សំណ​អាច​ជ្រាប​ចូល​រាង​កាយ និង​ឈាម​មនុស្ស ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​ដូច​ជា៖ ការងារ​ដែល​ធ្វើ​ការ​នៅ​ក្នុង​រោង​ចក្រ​​រំលាយ​លោហៈ ដក​​ដង្ហើម​ ក្នុង​បរិយាកាស​ដែល​បំពុល​ដោយ​ រោង​ចក្រ​រំលាយ​លោហៈ​សំណ ការ​ប្រើ​ប្រាស់​ថ្នាំ​លាប​មាន​លាយ​សារធាតុ​សំណ ការ​បំពុល​​ទឹក ដី​ ខ្យល់​ដោយ​សារធាតុ​សំណ រួច​មនុស្ស​ប្រើ​ប្រាស់ និង​បរិភោគ​មាន​ជាតិ​សំណ បន្ថែម​ទៅ​ទៀត​នោះ គឺ​ការ​ប្រើ​ប្រាស់​​ផលិត​ផល​​ជួយ​សម្ផស្ស​ដែល​មាន​ជាតិ​សំណ​នៅ​ក្នុង​នោះ ដែល​សុទ្ធ​សឹង​ជា​គុណ​វិបត្តិ​ដល់​សុខភាព។ ដូច​នេះ ការ​ណែ​នាំ​របស់​អ្នក​ជំនាញ គឺ​គប្បី​ប្រុង​ប្រយ័ត្ន​​ ចំពោះ​សារធាតុ​​នេះ ពិសេស​ក្នុង​ ចំណី​អាហារ និង​ទឹក​បរិភោគ និង​បរិយាកាស​រស់​នៅ៕ ​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ជីព ចិត្ត


    អត្ថបទ​ដោយ មាន រតនា · កែ Oct 21, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម