អត្ថបទពាក់ព័ន្ធ៖ មានរឿងល្អអីខ្លះកើតឡើង បន្ទាប់ពីយើងឈប់ជក់បារីភ្លាមៗ និងរយៈពេលយូរ?
ខ. កាត់បន្ថយគ្រឿងស្រវឹង
ផឹកគ្រឿងស្រវឹងលើសកម្រិត បង្កហានិភ័យជាច្រើន ក្នុងនោះ អង្គការ WHO បញ្ជាក់ថា ការផឹកគ្រឿងស្រវឹង បង្កជំងឺក្រិនថ្លើម ៤៨% មហារីកមាត់ ២៦% ជំងឺមហារីកលំពែង ២៦% ជំងឺរបេង ២០% ជំងឺពោះវៀនធំ ១១% ជំងឺមហារីកសុដន់ ៥% និងជំងឺបេះដូង ៧%។
គ. នៅឲ្យឆ្ងាយពីផ្សែងពុល
ផ្សែងពុលក៏ជាមូលហេតុនៃការកើតជំងឺផ្លូវដង្ហើម ឈានទៅកើតជំងឺមហារីកដែរ យកល្អយើងគួរមានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល ធូលី ឬផ្សែងពុល។
ឃ. កុំអាហារប្រៃ ផ្អែម ឬខ្លាញ់ខ្លាំង
ការដែលយើងចូលចិត្តញ៉ាំអាហារខ្លាញ់ពេក (ខ្លាញ់សត្វ) ប្រៃ ឬផ្អែមពេក អាចប្រឈមនឹងបញ្ហាសុខភាពច្រើនយ៉ាង ដូចជាធ្វើឲ្យយើងធាត់ លើសឈាម មានបញ្ហាបេះដូង កើតជំងឺទឹកនោម ជាដើម។ ដូចគ្នានេះភេជ្ជសៈផ្អែមខ្លាំង ពិសេសទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំង គួរតែចៀសវាង ដោយជំនួសមកវិញនូវការញ៉ាំផ្លែឈើ ឬទឹកផ្លែឈើស្រស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕