អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ
៤. ចៀសវាង ឬកំណត់បរិមាណជាតិអាល់កុល
ការញ៉ាំគ្រឿងស្រវឹងលើសកម្រិត ក៏ជាឈានទៅរកហានិភ័យនៃជំងឺមហារីកសុដន់ដែរ បើអាចយើងផឹកតិចតួច ឬមិនផឹកសោះរឹតតែល្អ។
៥. ចៀសវាងការប៉ះពាល់ជាមួយវិទ្យុសកម្ម
បើយើងទទួលការព្យាបាលបែបវិទ្យុសកម្មលើទ្រូង កាលពីក្មេង ឬវ័យជំទង់ ក៏មានហានិភ័យប្រឈមខ្ពស់កើតមហារីកសុដន់។
៦. ធ្វើសកម្មភាពផ្សេងៗ
ហាត់ប្រាណ លេងកីឡា និងការធ្វើសកម្មភាពរាងកាយផ្សេងៗទៀត មិនត្រឹមតែជួយឲ្យរាងកាយយើងរឹងមាំ មានសុខភាពល្អនោះ តែក៏អាចជួយកាត់បន្ថយនូវជំងឺមហារីកសុដន់ដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕