backup og meta

មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 21, 2021

    មានសារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ជាសញ្ញាមហារីកសុដន់?

    សារធាតុ​រាវ​ចេញ​តាម​ចុង​សុដន់ ភាគ​ច្រើន​មិន​មែន​ជា​រោគ​សញ្ញា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​អ្វី​នោះ​ទេ​ ប៉ុន្តែ​ពេល​ខ្លះ​ជា​ការ​ល្អ ដែល​យើង​គួរ​ត្រូវ​ទៅ​ជួប​ពេទ្យ ព្រោះ​វា​ក៏​ជា​រោគ​សញ្ញា​មួយ​ក្នុ​ង​ចំណោម​រោគ​សញ្ញា​ជា​ច្រើន​ទៀត​របស់​ជំងឺ​មហារីក​សុដន់​ផង​ដែរ​។​

    ស្រ្តី​ជា​ច្រើន​តែង​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​ ហើយ​វា​អាច​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​សម្រាប់​ក្មេង​តូច​ប្រុស​ឬ​ស្រី ទើប​កើត​អាច​ជា​រឿង​ផ្សេង និង​គួរ​ឲ្យ​បារម្ភ។ ក្មេង​ទើប​កើត​អាច​ចេញ​សារធាតុរាវ​តាម​ចុង​សុដន់​ តែ​នឹង​បាត់​ទៅ​វិញ​នៅ​ពីរ​បី​សប្ដាហ៍​បន្ទាប់ បើ​មិន​បាត់​ទៅ​វិញ​គួរ​នាំ​កូន​ទៅ​ជួប​គ្រូពេទ្យ​។

    ដូច​គ្នា​ដែរ សម្រាប់​មនុស្ស​ប្រុស​មាន​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​ក៏​ជា​រឿង​មិន​ធម្មតា​ដែរ​។ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។ សារធាតុ​រាវ​ចេញពី​ចុង​សុដន់​អាច​មាន​ច្រើន​ពណ៌ និង​ពិបាក​កំណត់​ថា​ពណ៌​ណា​មាន​គ្រោះ​ថ្នាក់​ណាស់​ដែរ​។

    ១.​ពេលណា​គួរ​ទៅ​ជួប​ពេទ្យ​?​

    បើ​សិន​ជា​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ​ គ្នា​យើង​ដែល​មាន​សារធាតុ​រាវ​ចេញ​ពី​ចុង​សុដន់​​​គួរ​ទៅ​ជួប​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​៖​

  • កើត​ឡើង​ជា​ប្រចាំ​ មិន​មែន​កើត​មាន​តែ​ម្ដង
  • ចេញ​សារធាតុ​រាវ​ពី​សុដន់​តែ​ម្ខាង​
  • ​មាន​លាយ​ឈាម ឬ​ក្លិន​
  • មាន​ចេញ​សារធាតុ​រាវ​តាម​ចុង​សុដន់​សម្រាប់​ស្រ្តី​មិន​បំបៅ​ដោះ​កូន និង​ចេញ​ដោយ​មិន​មាន​ការ​ប្របាច់​
  • អាយុ​លើស​ពី​៥០​ឆ្នាំ
  • មាន​រោគ​សញ្ញា​ខ្លះ​ទៀត​ដូច​ជា មាន​ដុំ ឈឺ ឡើង​ក្រហម ឬ​ហើម​នៅ​លើ​សុដន់
  • ជា​មនុស្ស​ប្រុស​ និង​ចេញ​សារធាតុ​រាវ​ពី​ចុង​សុដន់​
  • អ្វី​ដែល​បាន​រៀប​រាប់​នេះ មិន​ប្រាកដ​ថា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​ក៏​នៅ​តែ​អាច​មាន​​ឱកាស​តិច​តួច​ជា​ជំងឺ​មហារីក​សុដន់។ ដូច​នេះ​ហើយ​ដើម្បី​ដឹង​ច្បាស់ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដោយ​ផ្ទាល់​។​​​​

    មហារីកសុដន់

    ២. អាច​ពិនិត្យ​បែប​ណា?

    ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ដើម្បី​ប្រឹក្សា​រឿង​នេះ​ គ្រូពេទ្យ​អាច​៖

    • ​ពិនិត្យ​សុដន់​
    • ស្កែន​ដោយ​ប្រើ​ X-ray ឬ​ឆ្លុះ​អេកូ
    • ច្រឹប​សាច់​សុដន់​ពិនិត្យ​ ដោយ​គ្រូ​ពេទ្យ​អាច​ស៊ក​ម្ជុល​តូច​មួយ​ទៅ​​ក្នុង​សុដន់​ដើម្បី​ចាប់​យក​កោសិកា​ខ្លះ​មក​ធ្វើ​តេស្ត​។

    ការ​ធ្វើ​តេស្ត​បែប​នេះ​ច្រើន​ធ្វើ​ក្នុង​ថ្ងៃ​តែ​មួយ ហើយ​លទ្ធ​ផល​ក៏​អាច​បង្ហាញ​​ក្នុង​ថ្ងៃ​តែ​មួយ​ដែរ ប៉ុន្តែ​សម្រាប់​ការ​ច្រឹប​សាច់​ពិនិត្យ អាច​ស៊ីពេល​យូរ​ជាង​នេះ​រហូត​ដល់​មួយ ឬ​ពីរ​សប្ដាហ៍​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម