មហារីកស្បែក

មហារីក​ស្បែក​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​ស្បែកផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកស្បែក

ត​ជែល​ក្រចក​ញឹកញាប់​ បង្កើន​ហានិភ័យ​មហារីក​ស្បែក​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ត​ជែល​ក្រចក​​មាន​ការ​ពេញ​និយម​ខ្លាំង​សម្រាប់​ស្រី​ៗ​យើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​។ យ៉ាង​ណា​មិញ ថ្វី​ត្បិត​តែ​ការ​ត​ជែល​​មាន​ភាព​ស្រស់​ស្អាត​ និង​អាច​រក្សា​ទុក​បាន​យូរ​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ត្រូវការ​ជំនួយ​ពី​កាំរស្មី​UV ដើម្បី​ធ្វើ​ឲ្យ​ជែល​ឆាប់​ស្ងួត​ល្អ​ ដែល​ដំណើរការ​នេះ​​អាច​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​មហារីក​ស្បែក​ ប្រសិនបើ​យើង​ត​ជែល​ជា​រៀង​រាល់​​ពីរ​បី​សប្ដាហ៍​ម្ដង​។ តើ​​វិទ្យុ​សកម្ម​នៃ​កាំរស្មី​UV​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្បែក​? មាន​កាំរស្មី​UV ​មាន​ចំនួន​៣​ប្រភេទ ដែល​កាំ​រស្មី​ទាំង​នេះ​សុទ្ធ​តែ​បំផ្លាញ​ស្បែក​ ប៉ុន្តែ​មាន​តែ​កាំរស្មី​UVA និង​UVB​ ប៉ុណ្ណោះ​ដែល​អាច​មក​ដល់​ផ្ទៃ​ផែនដី​។ ពិត​ណាស់​ កាំ​រស្មី​UV​កើត​ចេញ​ពី​ព្រះអាទិត្យ​​ អាច​ជួយ​ស្បែក​​ផលិត​វីតាមីន​D តែ​វា​ក៏​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ប្រសិនបើ​យើង​ប៉ះពាល់​​​រយៈពេល​យូរ​។ លើស​ពី​នេះ​ កាំរស្មី​UV​​ក៏​អាច​បង្ក​គ្រោះថ្នាក់​ និង​ធ្វើ​ឲ្យ​ស្បែក​របស់​យើង​ឆាប់​ចាស់​មុន​វ័យ​ និង​លេច​ចេញ​ស្នាម​ជ្រីវជ្រួញ។ កាំរស្មី​ទាំង​នេះ អាច​ជ្រាបចូល​ទៅ​ក្នុង​ស្រទាប់​ស្បែក​យ៉ាង​ជ្រៅ ដោយ​បំផ្លាញ​DNA​នៅ​ក្នុង​កោសិកា​ស្បែក​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​ ក៏​ដូចជា​ធ្វើ​ឲ្យ​រាងកាយ​ពិបាក​ទប់ទល់​នឹង​ការ​ឆ្លង​មេរោគ និង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ​​ម៉ាស៊ីន​សម្ងួត​ក្រចក​ប៉ះពាល់​ស្បែក​យ៉ាង​ម៉េច​ខ្លះ​? ម៉ាស៊ីន​សម្ងួត​ក្រចក​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​ពេល​ត​ជែល​ បញ្ចេញ​កាំរស្មី​UV​ក្នុង​បរិមាណ​ខុស​ៗ​គ្នា​ ព្រោះ​វា​មាន​កម្រិត​ពន្លឺ​ខុស​ៗ​គ្នា​ ហើយ​កម្លាំង​ក៏​​អាស្រ័យ​លើ​ថាមពល​ចំនួន​វ៉ាត់​របស់​ម៉ាស៊ីន​ដូច​គ្នា។ ដូច្នេះ​ហើយ​ ម៉ាស៊ីន​ដែល​មាន​ចំនួន​វ៉ាត់​ខ្ពស់​ បញ្ចេញ​កាំរស្មី​កាន់​តែ​ច្រើន​។ ជំងឺ​មហារីក​ស្បែក​អាច​កើត​នៅ​លើ​ដៃ​ ជើង​ និង​ក្រោម​ក្រចក​ មហារីក​ស្បែក​អាច​វិវត្ត​​នៅ​ក្រោម​ក្រចក​ និង​ដៃ​ទាំង​ពីរ​ ក៏​ដូចជា​ម្រាម​ដៃ​ និង​ម្រាម​ជើង​។ ចំណែក​ឯ​ជំងឺ​មហារីក​ស្បែក​ដែល​កើត​នៅ​ក្រោម​ក្រចក​ អាច​​​​មាន​ពណ៌​ត្នោត​ខ្ចី ​ឬ​ចាស់​នៅ​លើ​ក្រចក​ និង​​មាន​លក្ខណៈ​បញ្ឈរ​។ ដូចនេះ​ គ្នា​យើង​គប្បី​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​​ក្រចក​មាន​ពណ៌​ក្រមៅ និង​កាន់​តែ​ធំ​ទៅ​ៗ ព្រម​ទាំង​​គ្រប​ដណ្ដប់​នៅ​លើ​ផ្ទៃ​ក្រចក។ ម្យ៉ាង​វិញ​ទៀត យើង​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ ប្រសិនបើ​​ដៃ […]

ស្វែងរក មហារីកស្បែក

មហារីកស្បែក

តិចនិកការពារស្បែកពីកម្ដៅថ្ងៃ បន្ថយហានិភ័យកើតមហារីក

មហារីក​ស្បែក​ ជា​ការ​លូតលាស់​ខុស​ប្រក្រតី​របស់​កោសិកា​ស្បែក​ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ស្បែក​ត្រូវ​កម្ដៅ​ថ្ងៃ​។ ប៉ុន្តែ​ពេល​ខ្លះ តំបន់​មួយ​ចំនួន​នៅ​លើ​​ស្បែក​ដែល​មិន​សូវ​ត្រូវ​កម្ដៅ​ថ្ងៃ​ក៏​អាច​កើត​​ជំងឺ​មហារីក​ស្បែក​ដែរ​។ គ្រប់គ្នា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​បាន​ដោយ​កុំ​ឲ្យ​ត្រូវ​កាំរស្មី​​ UV ពី​ព្រះអាទិត្យ​ច្រើន​ពេក​។ ពិនិត្យ​លើ​ស្បែក​ជា​ប្រចាំ​បើ​មាន​ការ​សង្ស័យ​ពី​ការ​ប្រែ​ប្រួល​ណាមួយ​ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ទាន់​ពេល​វេលា។ ការ​កំណត់​ជំងឺ​មហារីក​ស្បែក​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។ ២. តិចនិក​ពិនិត្យ​ស្បែក​ ដើម្បី​តាម​ដាន​​ពី​ជំងឺ​មហារីក​ស្បែក យើង​អាច​ពិនិត្យ​ស្បែក​របស់​យើង​ជាប្រចាំ​បាន​។ សម្រាប់​មនុស្ស​ប្រុស​គួរ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ស្បែក​នៅ​ផ្នែក​ខ្នង និង​ស្រ្តី​គួរ​ពិនិត្យ​នៅ​ម្ដុំ​ជើង​ផ្នែក​ខាង​ក្រោម។ យ៉ាងណា យើង​គួរ​ពិនិត្យ​ឲ្យ​សព្វ​រាង​កាយ ​កន្លែង​មាន​ដុះ​ប្រជ្រុយ និង​កន្លែង​មាន​ស្នាម​គួរឲ្យ​សង្ស័យ ម្ដង​ក្នុង​មួយ​ខែ​។ យើង​អាច​ពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី​ចាប់តាំង​ពី​ក្បាល​ដល់​ចុង​ជើង។ ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​ពិនិត្យ​ចន្លោះ​ម្រាមដៃ ម្រាមជើង ក្រលៀន ខ្នង និង​ជង្គង់​ផង​ដែរ​។ យើង​អាច​ប្រើ​កញ្ចក់ កាន់​ឆ្លុះមើល​គ្រប់​កន្លែង​លើ​រាង​កាយ ឬ​អាច​ពឹង​សមាជិក​គ្រួសារ​ឲ្យ​ជួយ​ពិនិត្យ​។ បើ​យើង​បាន​ឃើញ​ប្រជ្រុយ​ដុះ​ថ្មី​គួរ​ឲ្យ​សង្ស័យ​ថា គួរ​ថត​វា​ទុក និង​កត់​ថ្ងៃខែ យើង​ថត​ផង និង​ត្រូវ​បន្ត​តាម​ដាន​ក្រែង​មាន​ការ​ប្រែ​ប្រួល​បន្ត​ទៀត​។ សម្រាប់​ស្រី​ៗ​វិញ ត្រូវ​តាម​ដាន​ការ​ប្រែ​ប្រួល​ប្រជ្រុយ​នេះ​ ជា​ពិសេស​នៅ​ពេល​ស្ថិត​ក្នុង​វ័យ​ជា​យុវវ័យ ពេល​មាន​ផ្ទៃពោះ និង​ពេល​ជិត​អស់​រដូវ ព្រោះថា​ពេល​វេលា​នេះ​អ័រម៉ូន​មានការ​កើន​ឡើង​ខ្លាំង​។ ​​២. តិចនិក​ការពារ​ស្បែក​ ជំងឺ​មហារីក​ស្បែក ភាគច្រើន​គឺ​យើង​អាច​ការពារ​បាន។ ចូរ​អនុវត្ត​តិចនិក​ទាំង​នេះ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​។​ ​​ ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង៖ កម្ដៅ​ថ្ងៃ អាច​ឡើង​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៤​រសៀល។ បើ​យើង​ចង់​ចេញ​ក្រៅ គួរ​ចៀសវាង​ពេល​វេលា​នេះ។ មនុស្ស​យើ​ង​អាច​ស្រូប​យក​កាំរស្មី​UV បាន​ពេញ​មួយ​ឆ្នាំ ហើយ​ពពក​បាំង​ពន្លឺថ្ងៃ​​ជួយ​ការ​ពារ​យើង​ពី​ការ​បំផ្លាញ​របស់​កាំរស្មី​នេះ​បាន​តិច​តួច​ប៉ុណ្ណោះ​។ ការ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង អាច​ជួយ​ការពារ​ស្បែក​របស់​យើង​កុំ​ឲ្យ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹកញាប់ […]


មហារីកស្បែក

សញ្ញា​ទាំង​នេះ​ បញ្ជាក់​ថា​​ប្រើ​​​ផលិតផល​ថែ​សម្រស់​មិន​ត្រូវ​នឹង​ស្បែក​​

​បច្ចុប្បន្ន​នេះ មាន​ផលិតផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​​ប្រភេទ​នៅ​លើ​ទី​ផ្សារ​ ដែល​ធ្វើឲ្យ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​ជ្រើសរើស​ថា​តើ​ផលិតផល​ណាមួយ​ដែល​ស័ក្ដិសម​ជាមួយ​នឹង​ប្រភេទ​ស្បែក​របស់​យើង​។​ ពិត​ណាស់​ ដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត​ ស្រី​ៗ​គ្នា​យើង​សុខ​ចិត្ត​ចំណាយ​ប្រាក់​ជា​ច្រើន​ដើម្បី​ទិញ​ផលិតផល​ទាំង​នោះ​ ​ប៉ុន្តែ​​​មិន​ថា​វា​មាន​តម្លៃ​ថ្លៃ​ និង​ពេញ​និយម​ប៉ុនណា​នោះ​ទេ​​ ក៏​មិន​ប្រាកដ​ថា​វា​​ត្រូវ​នឹង​ប្រភេទ​ស្បែក​របស់​យើង​ដែរ​។​ ​​ការ​ប្រើប្រាស់​ផលិតផល​ខុស ​គឺ​កើត​ឡើង​ជា​ញឹកញយ​​ ដូច្នេះ​​ហើយ​ ស្រីៗ​យើង​ច្បាស់​ជា​ចង់​ដឹង​ថា​ តើ​យើង​គួរ​ឈប់​ប្រើ​ផលិតផល​ថ្មី​ៗ​ទាំង​នោះ​នៅ​ពេល​ណា​? តើ​មាន​សញ្ញា​អ្វី​ខ្លះ​ ដែល​បញ្ជាក់​ថា​យើង​កំពុង​តែ​ប្រើប្រាស់​ផលិតផល​ខុស​? ​​​១. ស្បែក​​ប្រែ​ជា​ស្ងួត​ និង​របក​ ​នៅ​ពេល​ដែល​យើង​ប្រើ​ផលិតផល​ខុស​ វា​នឹង​ធ្វើ​ឲ្យ​​ស្បែក​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ ដូចជា​ស្ងួត​ ឬ​ឡើង​ប្រេង។​ ប្រសិនបើ​យើង​សង្កេត​ឃើញ​ថា​ ​ស្បែក​​មាន​សភាព​​​គ្រើម​ និង​របក​ ​វា​អាច​មក​ពី​យើង​ជម្រុះ​កោសិកា​ចាស់​ជ្រុល​ពេក​ ដែល​​នេះ​ជា​សញ្ញា​ព្រមាន​មួយ​ ដើម្បី​ឲ្យ​មាន​ការ​​ផ្លាស់ប្ដូរ​ផលិតផល​នោះ​ចេញ​។ ផលិតផល​បក​ស្បែក​ និង​ហ្វូម​លាង​មុខ ច្រើន​តែ​មាន​ផ្ទុក​អាស៊ីដ​ខ្លាំង​ ដែល​​ផ្ដល់​ផល​ប៉ះពាល់​ដល់​ស្បែក​របស់​យើង​​។​ ដូច​នេះ​ ចូរ​ព្យាយាម​ជ្រើសរើស​សារធាតុ​ផ្សំ​​ណា​ដែល​មិន​មាន​ជាតិ​កាត់​ច្រើន​ នៅ​ពេល​ដែល​​យើង​ទិញ​ផលិតផល​ប្រើប្រាស់​ចំពោះ​ផ្ទៃ​មុខ​។​ ​​២. ស្បែក​ឡើង​កន្ទួល​ ស្នាម​កន្ទួល​លើ​ស្បែក​ អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ ប៉ុន្តែ​​​ប្រតិកម្ម​អាលែកហ្ស៊ី​ គឺ​ជា​ឫសគល់​ចម្បង​ ដែល​នាំ​មក​នូវ​បញ្ហា​នេះ នៅ​រាល់​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​។​ គ្រឿង​សម្អាង​ និង​ផលិតផល​ថែ​រក្សា​សម្រស់​មួយ​ចំនួន​​ផ្សំ​ឡើង​ពី​គ្រឿង​ផ្សំ​ដែល​មិន​បង្ក​ជា​អាលែកហ្ស៊ី​ ដែល​បង្កើត​បាន​ជា​ក្លិន​ និង​រូបរាង ហើយ​គ្រឿង​ផ្សំ​នេះ​ដែរ​​ ក៏​អាច​ធ្វើ​ឲ្យ​​យើង​មាន​​ស្នាម​កន្ទួល​លើ​ស្បែក​ផង​ដែរ​​។ ៣. កើត​មុន បញ្ហា​មុន​ នឹង​កើត​ឡើង​នៅ​ពេល​ដែល​យើង​ប្រើប្រាស់​ផលិតផល​ខុស​ ជា​ពិសេស​គឺ​ប្រភេទ​មុន​តូច​ៗ​​ ហើយ​ក្រហម​​។​ ​ដើម្បី​កំណត់​ថា​ផលិតផល​​នេះ គឺ​ជា​ដើម​ចម​នៃ​ការ​ឡើង​មុន​ យើង​អាច​ចំណាយ​ពេល​ប្រហែល​ពីរ​ ឬ​បី​សប្ដាហ៍​ ក្នុង​ការ​តាមដាន​លើ​ការ​ប្រែប្រួល​ឲ្យ​បាន​ដិតដល់​នៅ​ពេល​ដែល​ស្បែក​​​ប៉ះពាល់​ជាមួយ​នឹង​ផលិតផល​ថ្មី​​ណា​មួយ​។​ […]


មហារីកស្បែក

​ប្រជ្រុយ​អាច​ជា​សញ្ញា​នៃ​មហារីក​ស្បែក​ ​តើ​គួរ​បារម្ភ​នៅ​ពេល​ណា?

ជំងឺ​មហារីក​ស្បែក​ (Melanoma) គឺ​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ​​​ឆក់​យក​ជីវិត​មនុស្ស​ជា​រៀង​រាល់​ឆ្នាំ​ ប៉ុន្តែ​ វា​អាច​ព្យាបាល​បាន​​ប្រសិនបើ​យើង​​បាន​ដឹង​ទាន់​ពេលវេលា​។​ ​ដូច្នេះ​ហើយ​ ការ​​ពិនិត្យ​ស្បែក​ដោយ​ខ្លួន​ឯង​ជា​ប្រចាំ​​ និង​​ទទួល​ការ​ពិនិត្យ​ពី​គ្រូពេទ្យ​​ជំនាញ​មួយ​ឆ្នាំ​ម្ដង​ គឺ​ជា​រឿង​ចាំបាច់​បំផុត​ ប្រសិនបើ​គ្នា​យើង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​មហារីក​ស្បែក​​មួយ​ប្រភេទ​នេះ។​ ១. ប្រជ្រុយ​មាន​លក្ខណៈ​ទាំង​នេះ ​យើង​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ ភាព​មិន​ស្មើ​គ្នា​៖ ប្រជ្រុយ​ម្ខាង​មិន​ដូច​គ្នា​ទៅ​នឹង​ប្រជ្រុយ​ម្ខាង​ទៀត។​ គែម​៖ ​ប្រជ្រុយ​មាន​គែម​មិន​ប្រក្រតី​ ពិបាក​ក្នុង​ការ​កំណត់​គែម។ ពណ៌៖ ប្រជ្រុយ​មាន​​ពណ៌​ពីរ​ ឬ​បី​ខុស​ៗ​ពី​គ្នា​ ដូចជា​ពណ៌​ត្នោត​ ឬ​ពណ៌​ខៀវ​ ប្រផេះ ក្រហម ខ្មៅ ឬ​ស​ជាដើម។​​ ​អង្កត់ផ្ចិត៖ ប្រជ្រុយ​ដែល​មាន​ទំហំ​ធំ​ជាង​​៦​មិល្លីម៉ែត្រ ឬ​ទំហំ​ប៉ុន​ជ័រ​លុប​ខ្មៅ​ដៃ​​។ ការ​វិវត្ត៖ ​ប្រជ្រុយ​ដែល​មាន​ការ​ប្រែប្រួល​​ ឬ​ខុស​ទំហំ​ ​​រូបរាង​ ឬ​ពណ៌​។​​​​​ ២. ហានិភ័យ​នៃ​ជំងឺ​មហារីក​ស្បែក​ នៅ​ក្នុង​ករណី​ដែល​យើង​មាន​ប្រជ្រុយ​ច្រើន​ ឬ​កត្តា​ហានិភ័យ​ណាមួយ​នៃ​ជំងឺ​មហារីក​ស្បែក​ខាង​ក្រោម​នេះ​​ យើង​គួរ​​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​​គ្រូ​ពេទ្យ​ជំនាញ​ខាង​សើ​ស្បែក​។ ​ស្បែក​ស ឬ​ស្បែក​ដែល​ងាយ​រលាក​ រោល​ ឬ​ក្រហម​ ធ្លាប់​មាន​ជំងឺ​មហារីក​ស្បែក​ កើត​ក្នុង​គ្រួសារ​ដែល​មាន​ជំងឺ​មហារីក​ស្បែក​ ប៉ះពាល់​ទៅ​នឹង​កម្ដៅ​ព្រះអាទិត្យ​ខ្លាំង​នៅ​កន្លែង​ធ្វើការ​ ឬ​លេង​កីឡា​ រលាក​ស្បែក​ដោយ​សារ​កម្ដៅ​ថ្ងៃ​ច្រើន​នៅ​វ័យ​ក្មេង​ សក់​ពណ៌​ទង់​ដែង​ ឬ​ក្រហម​ ប្រភេទ​​ជាក់លាក់​នៃ​ប្រជ្រុយ​​ ប្រសិនបើ​​រក​ឃើញ​ថា​យើង​មាន​ជំងឺ​មហារីក​ស្បែក​ គ្រូពេទ្យ​អាច​នឹង​ធ្វើការ​ព្យាបាល​តាម​វិធី​​ផ្សេង​ៗ​គ្នា​ រួម​មាន​ការ​វះ​កាត់​ ការ​ព្យាបាល​ដោយ​ប្រើ​គីមី​ ការ​ព្យាបាល​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ការ​ព្យាបាល​តាម​គោលដៅ​។ ៣. […]


មហារីកស្បែក

បើដើរ​លេង​ច្រើន ​អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​​​រឿងមហារីក​ស្បែក

សម័យ​កាល​នេះ​ទៅ​ហើយ ការ​ដើរ​លេង ទៅ​​លំហែ​កាយ ទៅ​រីសត ទៅ​ទី​កន្លែង​ធម្មជាតិ ពិត​ជា​រឿង​ពេញ​និយម សម្រាប់​មនុស្ស​គ្រប់​វ័យ​ តែ​ទន្ទឹម​នឹង​នេះ អ្នក​វិទ្យាសាស្រ្ត​​នៅ​អង់គ្លេស​ ក៏​បាន​ណែ​នាំ​ឲ្យ​ អ្នក​ទាំង​អស់​គ្នា គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ សុខភាព​ស្បែក​ជា​ពិសេស​ ព្រោះ​​វា​នឹង​អាច​ជួប​ហានិភ័យ​មហារីក បើ​មិន​ប្រយ័ត្ន។ ការ​លើក​ឡើង​បែប​នេះ របស់​អ្នក​វិទ្យាសាស្រ្ត បន្ទាប់​ពី​លទ្ធផល​តាម​ដាន ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​ នៃ​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា កំណើន នៃ​អត្រា​មហារីក​ស្បែក កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​ប្រភេទ​ករណី​មហារីក​ស្បែក Melanoma ជា​មហារីក​បង្ក​ឲ្យ​ស្បែក​ជាំ​ដុំ​ៗ ឬ​ខ្មៅ​ខ្លាំង (ងាប់​កោសិការ​ស្បែក) ។ ហើយ​ ករណី​នេះ ចេះ​តែ​កើន​ឡើង​ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ រាប់​ចាប់​ពី​ខ្ទង់​ទសវត្ស​ឆ្នាំ ១៩៩០ មក អត្រា​មហារីក​ស្បែក​ប្រភេទ​នេះ មិន​ដែល​ធ្លាក់​ចុះ​នោះ​ឡើយ។ ដោយ​ឃើញ​ មូល​ហេតុ​​បែប​នេះ អ្នក​ជំនាញ​នៅ​អង់គ្លេស បាន​អំពាវ​នាវ ឲ្យ​អ្នក​គ្រប់​គ្នា យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក នៅ​ពេល​កំពុង​វិសម្សកាល​ដើរ​លេង។ ​បើ​តាម​អ្នក​ជំនាញ មហារីក​ស្បែក​ប្រភេទ Melanoma វា​បង្ក​ឡើង​ដោយ​ ឥទ្ធិពល​​កាំ​រស្មី​​ព្រះ​អាទិត្យ ប្រភេទ UV និង​ UVB ដែល​ផ្តល់​ទុក្ខ​ទោស​ដល់​ស្បែក។ ហើយ​ដើម្បី​បង្ការ​ពី […]


មហារីកស្បែក

Skin Cancer (មហារីក​ស្បែក​)

និយមន័យ១- អ្វី​ទៅ​ជា​មហារីក​ស្បែក? បច្ចុប្បន្ន​មហារីក​ស្បែក ​ឧស្សាហ៍​ជួប​ប្រទះ​បំផុត ​គឺនៅ​ពេល​កោសិកា​ស្បែក​មាន​ការ​ប្រែប្រួល​លូត​លាស់​ខុស​ប្រក្រតី ពិសេស​ពេល​ប្រឈម​នឹង​ពន្លឺ​ព្រះអាទិត្យ​ច្រើន​ពេក។ កត្តា​ផ្សេង​ទៀត​ដូចជា​ជំងឺហ្សែន ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​កើត​ជា​មហារីក​ដែរ។ មហារីក​ប្រភេទ​នេះ​ចែក​ចេញជា​ ៣ ដូច​ជា៖ – មហារីក​កោសិកា​ស្រទាប់​ក្រោម​ស្បែក​ (Basal Cell carcinoma) ភាគ​ច្រើន​ដោយសារ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ ហើយ​អវយវៈ​ប៉ះពាល់​ញឹកញាប់​មាន ក​ និង​មុខតែ​ម្តង។ – មហារីក​កោសិកា​រំញ័រ (Squamous cell carcinoma) ទាក់ទង​ការ​ប៉ះពាល់​ពន្លឺ​ព្រះអាទិត្យ​ដូចគ្នា តែ​ភាគ​ច្រើន​លើ​គ្នាយើង​មាន​ស្បែក​ខ្មៅ។ – មហារីក​កោសិកា​បញ្ចេញ​ជាតិ​មេឡានីន (ពណ៍) កើត​ឡើង​គ្រប់​កន្លែង​លើ​ស្បែក។ ២- កើតឡើងញឺកញាប់ដែរទេ? មហារីក​ប្រភេទ​នេះ​ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ប៉ុន្តែ​យើង​នៅ​តែ​អាច​កាត់​បន្ថយ​ហានិភ័យ​ប្រឈម​បាន។ គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។   រោគសញ្ញា៣- រោគ​សញ្ញា​​មាន​អ្វី​ខ្លះ? ​ពេល​​ស្បែកយើង​ប្រឈមកម្ដៅ​ថ្ងៃ​យូរ​ពេក តំបន់​មួយ​ចំនួន ​ដូចជា ស្បែក​ក្បាល មុខ​បបូរ​មាត់ ត្រចៀក ក ដើម​ដៃ ប្រអប់​ដៃ ជើង​  (ភាគ​ច្រើន​កើត​ចំពោះ​ស្រ្តី) អាចនឹង​កើត​មហារីក​ប្រភេទ​នេះ។​ ករណី​កម្រ ក៏​អាចកើត​​នៅ​លើ​បាត​ដៃ​ ក្រចក​ដៃ​ និង​ជើង ​ព្រម​ទាំង​តាម​ស្បែក​ប្រដាប់ភេទ​ជាដើម ​នឹង​បង្ក​ជា​រោគ​សញ្ញា​ដូចជា៖ – មហារីក​កោសិកា​ស្រទាប់​ក្រោម​ស្បែក​ អាច​កើត​នៅ​ម្ដុំ​ ក និង​មុខ ​លេច​ឡើង​ជា​ដុំ​ក្រមួន​រលោង ​ឬ​រាប​ស្មើ ពណ៌​សាច់ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស