backup og meta

តិចនិកការពារស្បែកពីកម្ដៅថ្ងៃ បន្ថយហានិភ័យកើតមហារីក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ May 04, 2021

    តិចនិកការពារស្បែកពីកម្ដៅថ្ងៃ បន្ថយហានិភ័យកើតមហារីក

    មហារីក​ស្បែក​ ជា​ការ​លូតលាស់​ខុស​ប្រក្រតី​របស់​កោសិកា​ស្បែក​ ភាគ​ច្រើន​បង្ក​ឡើង​ដោយ​សារ​ស្បែក​ត្រូវ​កម្ដៅ​ថ្ងៃ​។ ប៉ុន្តែ​ពេល​ខ្លះ តំបន់​មួយ​ចំនួន​នៅ​លើ​​ស្បែក​ដែល​មិន​សូវ​ត្រូវ​កម្ដៅ​ថ្ងៃ​ក៏​អាច​កើត​​ជំងឺ​មហារីក​ស្បែក​ដែរ​។

    គ្រប់គ្នា​អាច​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​បាន​ដោយ​កុំ​ឲ្យ​ត្រូវ​កាំរស្មី​​ UV ពី​ព្រះអាទិត្យ​ច្រើន​ពេក​។ ពិនិត្យ​លើ​ស្បែក​ជា​ប្រចាំ​បើ​មាន​ការ​សង្ស័យ​ពី​ការ​ប្រែ​ប្រួល​ណាមួយ​ យើង​អាច​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ដឹង​ទាន់​ពេល​វេលា។ ការ​កំណត់​ជំងឺ​មហារីក​ស្បែក​បាន​លឿន​នៅ​ដំណាក់​កាល​ដំបូង​ៗ​ អាច​ជួយ​ឲ្យ​យើង​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា។

    ២. តិចនិក​ពិនិត្យ​ស្បែក​

    ដើម្បី​តាម​ដាន​​ពី​ជំងឺ​មហារីក​ស្បែក យើង​អាច​ពិនិត្យ​ស្បែក​របស់​យើង​ជាប្រចាំ​បាន​។ សម្រាប់​មនុស្ស​ប្រុស​គួរ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ស្បែក​នៅ​ផ្នែក​ខ្នង និង​ស្រ្តី​គួរ​ពិនិត្យ​នៅ​ម្ដុំ​ជើង​ផ្នែក​ខាង​ក្រោម។ យ៉ាងណា យើង​គួរ​ពិនិត្យ​ឲ្យ​សព្វ​រាង​កាយ ​កន្លែង​មាន​ដុះ​ប្រជ្រុយ និង​កន្លែង​មាន​ស្នាម​គួរឲ្យ​សង្ស័យ ម្ដង​ក្នុង​មួយ​ខែ​។ យើង​អាច​ពិនិត្យ​មើល​ពី​ភាព​មិន​ប្រក្រតី​ចាប់តាំង​ពី​ក្បាល​ដល់​ចុង​ជើង។

    ដូច​គ្នា​ដែរ យើង​ក៏​ត្រូវ​ពិនិត្យ​ចន្លោះ​ម្រាមដៃ ម្រាមជើង ក្រលៀន ខ្នង និង​ជង្គង់​ផង​ដែរ​។ យើង​អាច​ប្រើ​កញ្ចក់ កាន់​ឆ្លុះមើល​គ្រប់​កន្លែង​លើ​រាង​កាយ ឬ​អាច​ពឹង​សមាជិក​គ្រួសារ​ឲ្យ​ជួយ​ពិនិត្យ​។ បើ​យើង​បាន​ឃើញ​ប្រជ្រុយ​ដុះ​ថ្មី​គួរ​ឲ្យ​សង្ស័យ​ថា គួរ​ថត​វា​ទុក និង​កត់​ថ្ងៃខែ យើង​ថត​ផង និង​ត្រូវ​បន្ត​តាម​ដាន​ក្រែង​មាន​ការ​ប្រែ​ប្រួល​បន្ត​ទៀត​។ សម្រាប់​ស្រី​ៗ​វិញ ត្រូវ​តាម​ដាន​ការ​ប្រែ​ប្រួល​ប្រជ្រុយ​នេះ​ ជា​ពិសេស​នៅ​ពេល​ស្ថិត​ក្នុង​វ័យ​ជា​យុវវ័យ ពេល​មាន​ផ្ទៃពោះ និង​ពេល​ជិត​អស់​រដូវ ព្រោះថា​ពេល​វេលា​នេះ​អ័រម៉ូន​មានការ​កើន​ឡើង​ខ្លាំង​។

    ការពារស្បែក

    ​​២. តិចនិក​ការពារ​ស្បែក​

    ជំងឺ​មហារីក​ស្បែក ភាគច្រើន​គឺ​យើង​អាច​ការពារ​បាន។ ចូរ​អនុវត្ត​តិចនិក​ទាំង​នេះ​ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​មហារីក​ស្បែក​។​

    ​​

    ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង៖ កម្ដៅ​ថ្ងៃ អាច​ឡើង​ខ្លាំង​ចន្លោះ​ពី​ម៉ោង​១០ព្រឹក ដល់​ម៉ោង​៤​រសៀល។ បើ​យើង​ចង់​ចេញ​ក្រៅ គួរ​ចៀសវាង​ពេល​វេលា​នេះ។ មនុស្ស​យើ​ង​អាច​ស្រូប​យក​កាំរស្មី​UV បាន​ពេញ​មួយ​ឆ្នាំ ហើយ​ពពក​បាំង​ពន្លឺថ្ងៃ​​ជួយ​ការ​ពារ​យើង​ពី​ការ​បំផ្លាញ​របស់​កាំរស្មី​នេះ​បាន​តិច​តួច​ប៉ុណ្ណោះ​។

    ការ​ចៀស​វាង​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង អាច​ជួយ​ការពារ​ស្បែក​របស់​យើង​កុំ​ឲ្យ​រលាក​ដោយ​សារ​កម្ដៅ​ព្រះអាទិត្យ និង​ជួយ​កាត់​បន្ថយ​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​។ ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​ញឹកញាប់ និង​រយៈពេល​យូរ អាច​បង្កើត​ឱកាស​កើត​ជំងឺ​មហារីក​ស្បែក​ដែរ​។

    ប្រើ​ក្រែម​ការពារ​កម្ដៅ​​ថ្ងៃ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​ទប់​ស្កាត់​កាំរស្មីUV បាន​ទាំង​ស្រុង​ទេ តែ​វា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​មួយ​ដែរ ក្នុង​ការ​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​កម្ដៅ​ព្រះអាទិត្យ​។ គ្នា​យើង​គួរ​ជ្រើស​រើស​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មាន​ SPF យ៉ាងតិច​៣០ ហើយ​លាប​លើ​ស្បែក​មិន​ថា​ពេល​មេឃ​មាន​ពពក​ច្រើន​ក៏​ដោយ​។ យើង​គួរ​លាប​ក្រែម​ការពារ​ស្បែក​រាល់​ពីរ​ម៉ោង​ម្ដង និង​ច្រើន​ជាង​នេះ​បើ​យើង​លេង​​ហែល​ទឹក​។ ចូរ​លាប​ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​លើ​ស្បែក រួម​ទាំង​បបូរមាត់ ត្រចៀក ខ្នងដៃ និង​ក ផង​ដែរ​។

    ស្លៀក​ពាក់​ជិតៗ៖ ក្រែម​ការពារ​កម្ដៅ​ថ្ងៃ​មិន​អាច​ការពារ​ស្បែក​យើង​ទាំង​ស្រុង​បានទេ។ ការ​ស្លៀក​ពាក់​ជិត​ៗ និង​ពាក់​ស្រោម​ដៃ​ផង អាច​ជួយ​ការពារ​ស្បែក​យើង​បន្ថែម​ពី​កម្ដៅ​ថ្ងៃ​។​

    មួយ​វិញ​ទៀត បើ​គ្នា​យើង​ចេញក្រៅ​ក៏​កុំភ្លេច​ពាក់​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដូច​គ្នា​ ហើយ​វ៉ែន​តា​នោះ​គួរ​ជា​វ៉ែន​តា​ដែល​អាច​ការពារ​កាំរស្មី​UV បាន​ទាំង​ប្រភេទ​ UVA និង​UVB។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ May 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម