backup og meta

កម្ដៅព្រះអាទិត្យ បង្កជាជំងឺមហារីកស្បែកបែបណា?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 01, 2021

    កម្ដៅព្រះអាទិត្យ បង្កជាជំងឺមហារីកស្បែកបែបណា?​

    បើ​និយាយ​ដល់​ពន្លឺ​ព្រះ​អាទិត្យ​គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា​វា​ផ្ដល់​ឲ្យ​មនុស្ស​យើង​នូវ​​វីតាមីន D និង​ជួយ​ដល់​ផ្លូវ​អារម្មណ៍​របស់​មនុស្ស​យើង​ទៀត​ផង​។ ប៉ុន្តែ​ការ​ត្រូវ​កាំ​រស្មី​ព្រះ​អាទិត្យ​ច្រើន​ពេក​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ស្បែក​ដូច​គ្នា​។​

    ១. អ្វី​ជា​ជំងឺ​មហារីក​ស្បែក​?

    ជំងឺ​មហារីក​ស្បែក ជា​ការ​លូត​លាស់​ខុស​ប្រក្រតី​នៃ​កោសិកា​ស្បែក។ ជំងឺ​មហារីក​ស្បែក​មាន​ពីរ​ប្រភេទ គឺ​ជំងឺ​មហារីក​ស្បែក​​ប្រភេទ (Non-melanoma) និង​ជំងឺ​មហារីក​ស្បែក​ប្រភេទ ​(Melanomas)។

    ជំងឺ​មហារីក​ស្បែកប្រភេទ Non-melanoma ជា​ជំងឺ​មហារីក​ស្បែក​ដែល​លូត​លាស់​យឺត​នៅ​ស្រទាប់​ស្បែក​ផ្នែក​ខាង​លើ ហើយ​ជំងឺ​មហារីក​ប្រភេទ​នេះ​កម្រ​នឹង​រាល​ដាល​ទៅ​កន្លែង​ផ្សេង​នៃ​រាង​កាយ​ណាស់។

    ចំណែក​ជំងឺ​មហារីកប្រភេទ Melanomas វិញ​បង្ក​គ្រោះថ្នាក់​ខ្លាំង​ជាង​ប្រភេទ Non-melanoma ដោយ​ជំងឺ​មហារីក​នេះ អាច​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​នៃ​រាងកាយ។​​​​​​​​​

    ជំងឺមហារីកស្បែក

    ២. តើ​កាំ​រស្មី​ព្រះ​អាទិត្យ​បង្ក​ជា​ជំងឺ​មហារីកស្បែក​បែប​ណា?​

    ជាង​៨០​ភាគ​រយ​នៃ​ជំងឺ​មហារីក​ស្បែក​បង្ក​ដោយ​ការ​ត្រូវ​កាំរស្មី​ព្រះអាទិត្យ​UV​ច្រើន​ខ្លាំង​ពេក​។ កាំរស្មី​ព្រះអាទិត្យ​អាច​បំផ្លាញ​DNA​ ក្នុង​កោសិកា​​ស្បែក​​របស់​យើង ដែល​អាច​ធ្វើ​ឲ្យ​មាន​ចំនួន​ការ​ខូច​ខាតចេះ​តែ​កើន​ឡើង និង​បង្ក​ជា​ហានិភ័យ​​នៃ​ការ​បំប្លែង​ហ្សែន ដែល​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​ស្បែក​។

    ការ​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង ឬ​មាន​ការ​រលាក​ដោយ​សារ​កម្ដៅ​ថ្ងៃ​កាន់​តែ​ញឹក​ញាប់ ការ​ខូច​ខាត​ស្បែក​ក៏កាន់​តែ​ច្រើន និង​បង្ក​ហានិភ័យ​កើត​ជំងឺ​មហារីក​កាន់​តែ​ខ្ពស់។ ការសិក្សា​ខ្លះ​បាន​លើក​ឡើង​ថា​ត្រឹម​​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ​ម្ដង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ក៏​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ស្បែក​កើន​ឡើង​ដល់ទៅ​បី​ដង​។​​

    ៣. វិធី​ចៀស​វាង​ពី​កម្ដៅ​ថ្ងៃ​

    ប្រសិន​ជា​យើង​សម្គាល់​ឃើញ​ថា​​ស្បែក​ប្រែ​ជា​ពណ៌​ផ្កាឈូក ឬ​ឡើង​ក្រហម​ យើង​គួរ​​ស្វែង​រក​ម្លប់ កុំ​ឲ្យ​ត្រូវ​កម្ដៅ​ថ្ងៃ​បន្ត​ទៀត ដើម្បី​បញ្ឈប់​ការ​បំផ្លាញ​ស្បែក​។ ការ​លាប​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​នឹង​មិន​មាន​ប្រសិទ្ធ​ភាព​ការ​ពារ​ស្បែក​ឲ្យ​សុវត្ថិ​ភាព​ទាំង​ស្រុង​​ទេ​បើ​យើង​នៅ​តែ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ខ្លាំង។

    ថ្វី​បើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ​អា​ច​ថា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ​បន្តិច​មែន តែ​ថា​ឡេ​មិន​អាច​ជួយ​ជួសជុល​DNA ដែល​ខូច​បាន​នោះ​ទេ​។ ការ​រលាក​ស្បែក​ដោយ​កម្ដៅ​ម្ដង​មិន​មែន​មាន​ន័យ​ថា​យើង​អាច​កើត​ជំងឺ​មហារីក​ស្បែក​នោះ​ទេ ប៉ុន្តែ​បើ​រលាក​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ច្រើន​ដង ឱកាស​កើត​ជំងឺ​មហារីក​ស្បែក​ក៏​កាន់​តែ​ខ្ពស់​ដែរ​។ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ការ​រលាក​ដោយ​កម្ដៅ​ថ្ងៃ និង​ការ​ពារ​ស្បែក​ទៅ​ថ្ងៃ​មុខ គ្នា​យើង​គួរ​ចៀសវាង​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ថ្ងៃ​កំពុង​ក្ដៅ​ខ្លាំង នៅ​ក្នុង​ម្លប់​ ស្លៀក​សម្លៀក​បំពាក់​ជិត​ៗ​ល្អ និង​ប្រើ​ឡេ​កាពារ​កម្ដៅ​ថ្ងៃ​ រួម​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Jun 01, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម