ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

ដុំមហារីកខួរក្បាល

ដុះសាច់​ក្នុង​ខួរ​ក្បាល គ្រោះថ្នាក់ដល់​ជីវិត​អត់?

ដូច​ដឹង​ស្រាប់ ខួរ​ក្បាល​ជា​ផ្នែក​មួយ​សំខាន់​បំផុត ជា​កន្លែង​ប្រមូល​ផ្តុំ​ប្រព័ន្ធ​ប្រសាទ បញ្ជា​គ្រប់​សរីរាង្គ​ក្នុង​រាងកាយ បើ​ខួរ​ក្បាល​មាន​បញ្ហា​អ្វី​មួយ ភាព​ប្រក្រតី​នឹង​កើត​ឡើង​ចំពោះ​យើង​ដូច​គ្នា។ ធ្លាប់​ឮដុះ​សាច់​ក្នុង​ខួរ​ក្បាល​អត់? គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ហើយ គ្រាន់​តែ​មិន​ដឹង​ថា វា​គ្រោះ​ថ្នាក់​ប៉ុនណា អាច​ស្លាប់​ដែរ​អត់? ម្យ៉ាង​ជំងឺ​នេះ​កើត​មិន​រើស​វ័យ រើស​ភេទ​ទេ អាច​កើត​មាន​គ្រប់​ពេល។ អ៊ីចឹង គួរ​ស្វែង​យល់​ទាំង​អស់​គ្នា។ ១- ប្រភេទ​ដុំសាច់​ដុះ​ក្នុង​ខួរ​ក្បាល ដុះ​សាច់​ក្នុង​ខួរក្បាល មិនមែនសុទ្ធ​តែ​បណ្ដាល​ឲ្យ​ស្លាប់​ទាំង​អស់​នោះ​ទេ ដោយ​សាច់​ដុះ​ក្នុង​ខួរក្បាល​ត្រូវ​ចែក​ជា ៤​កម្រិត ហើយ​ដុំ​សាច់​កម្រិត​ទី ១ និង​ទី ២ មាន​ភាគរយ​តិច​តួច​វិវត្ត​ទៅ​ជា​មហារីក។ ប៉ុន្តែ​ដុំ​សាច់​ខួរក្បាល​មាន​គ្រោះថ្នាក់​បំផុត (សាច់​កាច) គឺ​ស្ថិត​ក្នុង​កម្រិត​ទី ៣ ឬ​ទី ៤ អាច​វិវត្ត​ជា​មហារីក។ ដុំ​សាច់​កាច​ភាគ​ច្រើន គឺ​រាល​ដាល​មក​ពី​តំបន់​ផ្សេង​ក្នុង​រាងកាយ និង​បន្ត​ទៅ​ដល់​ខួរក្បាល។ ២- ធ្វើ​ម៉េច​អាច​ដឹង​ថា​មាន​ដុំ​សាច់​គ្រោះ​ថ្នាក់​ដល់​ស្លាប់? អាស្រ័យ​ទៅ​លើ​ទីតាំង និង​ទំហំ​របស់​ដុំសាច់ ខណៈ​រោគ​សញ្ញា​ផ្សេងៗ​ពាក់​ព័ន្ធ​ករណី​ដុះ​សាច់​ក្នុង​ខួរ​ក្បាល ​រួម​មាន ឧស្សាហ៍​ឈឺ​ក្បាលរ៉ាំរ៉ៃ ប្រកាច់ ក្អួតចង្អោររ៉ាំរ៉ៃ និង​ងងុយ​គេង។ គ្នា​យើង​ដែល​មាន​បញ្ហា​ដុំ​សាច់ ក្នុង​កម្រិត​អាច​ឈាន​ដល់​ស្លាប់ តែង​រង​ផល​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ផ្នែក​ចងចាំ​ ប្រែប្រួល​បុគ្គលិក​លក្ខណៈ កាយ​សម្បាទា​ទន់ខ្សោយ ឬ​ពិការ​ផ្នែក​ណាមួយ​នៃ​រាងកាយ​ ភ្នែក​មើល​មិន​ឃើញ និង​និយាយ​មិន​ចេញ​ជាដើម។ បើ​សម្គាល់​មានរោគ​សញ្ញា​ទាំងនេះ ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់ បើទោះ​មិនមែន​ជា​ដុំ​សាច់​ក្នុង​ខួរ​ក្បាល​ក៏ដោយ​ តែ​អាច​មាន​បញ្ហា​សុខភាព​ផ្សេង​ទៀត​ ទាម​ទារ​ការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេល​វេលា។ អត្ថបទ​ពាក់​ព័ន្ធ៖ ម្ង៉ៃៗ ខួរក្បាលនឿយណាស់ […]


មហារីកថ្លើម

អ្នកមាន​បញ្ហា​ថ្លើម គួរ​ញ៉ាំ​អាហារ​តាម​នេះ​ បើ​មិន​ចង់​ឲ្យ​ថ្លើម​កាន់​តែ​ខូច

មានបញ្ហា​ថ្លើម មាន​ន័យ​ថា យើង​មិន​អាច​ញ៉ាំ​អីៗ​គ្រប់​យ៉ាង​យើង​ចង់​នោះ​ទេ។ យើង​ត្រូវ​ការ​របប​អាហារ​ពិសេស ដើម្បី​ការពារ​កុំ​ឲ្យ​ថ្លើម​យើង​កាន់​តែ​ខូច។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​លម្អិត​ខាង​ក្រោម៖ ១- បញ្ហា​ខួរក្បាល​ដោយ​សារ​ខូច​ថ្លើម ករណី​ប៉ះពាល់ខួរ​ក្បាល ដោយ​សារ​រោគ​ថ្លើម សំដៅ​ទៅ​ដល់​ស្ថាន​ភាព​ជំងឺ ពេល​ជាលិកា​សន្លាក​ធ្ងន់​ធ្ងរ​កើត​មាន​នៅ​ក្នុង​ថ្លើម​ ហើយ​បាន​រាំង​ខ្ទប់​លំហូរ​ឈាម​ធម្មតា​ឆ្លង​កាត់​តាម​ថ្លើម។ ឈាម​នេះ មាន​នាទីជួយ​សម្អាត​ជាតិ​ពុល​ចេញ​ពី​ក្នុង​ថ្លើម​ត្រលប់ទៅ​កាន់​ចរន្ត​ឈាម​ក្នុង​ខួរ​ក្បាល ហេតុនេះពេល​ថ្លើម​ខូច ក៏ធ្វើ​ឲ្យ​មុខងារ​ខួរក្បាល​ថយ​ចុះ។ ការ​ព្យាបា​​ល​ជំងឺ​ខួរ​ក្បាល​បង្ក​ដោយ​រោគ​ថ្លើម ផ្តោត​សំខាន់​លើ​ការ​កាត់​បន្ថយ​ជាតិ​ពុល ដូច​ជា​ អាម៉ូញាក់ ដែល​បញ្ចេញ​មក​ក្រោយ​មាន​ការ​រំលាយ​ជាតិ​ប្រូតេអ៊ីន ប៉ុន្តែ​មិន​មាន​ន័យ​ថា​យើង​ជំងឺ​ទាំង​អស់​ត្រូវ​តែ​តម​​ប្រូតេអ៊ីន (សាច់) នោះ​ទេ។ មាន​តែ​អ្នក​កើត​បញ្ហា​ខួរ​ក្បាល (​លែង​ដំណើការ) ​ដោយ​សារ​ថ្លើម​ខូច តែមិន​ទទួល​បាន​ផល​ ទោះ​ប្រើ​ថ្នាំ Lactulose ឬ Neomycin ប៉ុណ្ណោះ ត្រូវ​កាត់​បន្ថយ​ប្រូតេអ៊ីន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២- ទាចទឹក និង​ហើម ទាច​ទឹក​ ជាស្ថាន​ភាព​មួយ ពេល​ក្នុង​ពោះ​មាន​ការ​ចាល់​ផ្តុំ​សារ​ធាតុ​រាវ ខណៈអាការៈ​ហើម សំដៅ​ទៅ​ដល់​សារ​ធាតុ​រាវ​ចាល់​ផ្តុំ​នៅ​ក្នុង​ជាលិកា ជា​ទូទៅ​កើត​មាន​នៅ​ប្រអប់​ជើង​ ជើង​ ឬ​ខ្នង។ ទាំង​ទាច​ទឹក​ និង​ហើម ធ្វើ​ឲ្យ​ចាល់​ជាតិ​សូដ្យូម និង​មាន​បញ្ហា​លើស​​ឈាម ក៏​ដូច​ជា​ធ្វើឲ្យ​ថ្លើម​មាន​បញ្ហា។ អ្នកកើតទាច​ទឹក និងហើម ដាច់​ខាត​ត្រូវ​តម​ជាតិ​ប្រៃ […]


មហារីកមាត់ស្បូន

ពិតអត់? ឲ្យតែធ្លាប់​រួមភេទ​ហើយ​​ចាក់​វ៉ាក់សាំង​មហារីកមាត់​ស្បូន​អត់​ប្រសិទ្ធភាព?

មហារីក​មាត់ស្បូន​ជា​ជំងឺ​ដែល​ឆ្លង​ខ្លាំង​តាម​រយៈការ​រួមភេទ បង្ក​ឡើង​ដោយ​វីរុស HPV (Human Papillomavirus) ដូច្នេះ​ហើយ​ទើប​មាន​មតិមួយ​ចំនួន​លើក​ឡើង​ថា បើ​ស្រីៗ​ដែល​ធ្លាប់​ប្រលូក​នឹង​ការ​រួមភេទ​ហើយ ចាក់វ៉ាក់​នេះ​ពុំ​មាន​ប្រសិទ្ធភាព​ទេ ចំណាយ​លុយ​ឥត​ប្រយោជន៍។ ឆ្លើយតប​នឹង​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បកស្រាយ​ថា វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​អាច​ចាក់​បាន​ទាំង​កុមារី ស្ត្រី​ពេញ​វ័យ និង​ស្ត្រី​មាន​ដៃគូ លើក​លែង​តែ​ស្ត្រី​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ ទោះ​ជា​បែប​នេះ​ក្តី​លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា រវាង​ការ​ចាក់វ៉ាក់​សាំង​ពេល​មិន​ទាន់ និង​រួម​ភេទ​ហើយ ប្រសិទ្ធភាព​មិន​ដូច​គ្នា ដូច្នេះ​យក​ល្អ​គួរ​តែ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​មហារីក​មាត់ស្បូន​ទាន់​ខ្លួន​នៅ​ក្មេង មិន​ទាន់​ប្រលាក់​ប្រឡូស​នឹង​រឿង​ផ្លូវ​ភេទ។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! សាស្ត្រាចារ្យវេជ្ជបណ្ឌិត អ៊ាវ សុខា ពន្យល់ពីការចាក់វ៉ាក់សាំងមហារីកមាត់ស្បូន ១- អាយុ និង​ប្រសិទ្ធភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន ក្មេង​ស្រីៗ​អាច​វ៉ាក់សាំង​ជំងឺ​មហារីក​មាត់​ស្បូន​បាន​ចាប់​ពី​អាយុ ៩ឆ្នាំ​ឡើង​ទៅ ឯ​ប្រសិទ្ធភាព​នៃ​ការ​ចាក់វ៉ាក់​សាំង​នេះ​នៅ​វ័យ​ក្មេង ហើយ​មិន​មាន​ការ​រួមភទ​ទាល់​​តែ​សោះនោះ អាច​ការពារ​ជំងឺ​មហារីក​មាត់ស្បូន​ដល់​ទៅ​​ជាង ៩០%។ ចំពោះ​ស្ត្រី​ដែល​រួមភេទ​ហើយ​វិញ អាច​ចាក់​វ៉ាក់សាំង​មហារីក​មាត់ស្បូន​បាន លុះ​ត្រា​តែ​មាន​កៀរ​កោសិកា​​មាត់ស្បូន​មក​វិភាគ​សិន តើ​​មាន​មេរោគ HPV ឬ​អត់? ប្រសិន​បើ​មិនមាន​ទេ នោះ​បញ្ជាក់​ថា យើង​អាច​ចាក់វ៉ាក់សាំង​នេះ​បាន ហើយ​ត្រូវ​ប្រាកដ​ថា​ក្នុង​រយៈពេល ៦ ខែ អំឡុងពេលចាក់វ៉ាក់សាំង ស្រីៗ​យើង​មិន​ត្រូវ​​មាន​ផ្ទៃពោះ​ឲ្យ​សោះ ឯ​ប្រសិទ្ធភាព​ក្រោយចាក់​មាន​ប្រមាណ​តែ ៧០% ប៉ុណ្ណោះ។ វ៉ាក់សាំង​ […]


មហារីកសុដន់

ក្រោយ​ព្យាបាល​មហារីក​សុដន់​ អាច​យក​កូន​បាន​អត់?

ពាក្យ​ថា “អារម្មណ៍​មនុស្ស​ស្រី មាន​តែ​ស្រីៗ​គ្នា​ឯង​ទេ​ដែល​ដឹង” ពាក្យ​នេះ​ភាគ​ច្រើន​គឺ​ត្រូវ ព្រោះ​ស្រីៗ​តែង​បារម្ភ​ច្រើន ពិសេស​ពេល​មាន​គ្រួសារ ទោះ​មាន​បញ្ហា​សុខភាព​យ៉ាង​ណា នៅ​តែ​បារម្ភ​រឿង​បង្កើត​អូនៗ​គួរ​ឲ្យ​ស្រលាញ់​​ឲ្យ​ប៉ាៗ​គេ។ ចុះ​បើ​កើត មហារីក យើង​ច្បាស់​ជា​គិតថាក្រោយ​ព្យាបាល ​មាន​ប៉ះ​ពាល់ផែនការ​យក​បេប៊ី ឬ​អត់​មិន​ខាន។ បើ​អ៊ី​ចឹង “Hello គ្រូពេទ្យ” នឹង​ស្រាយ​ចម្ងល់​ទាំង​នេះ។ ១- ស្វែង​យល់​ពី​ការ​បង្ក​កំណើត​របស់​ស្រីៗ អ្វី​យើង​ត្រូវ​ដឹង​មុន​គេ គឺ​បង្ក​កំណើត​របស់​មនុស្ស​ស្រី​ជាមុន​សិន បន្ទាប់​មក​យើង​ច្បាស់​ជា​ដឹង​ថា មហារីក ប៉ះ​ពាល់​ផែន​ការ​យក​បេប៊ី ឬយ៉ាង​ណា។ ជាធម្មតា ស្រីៗ​គ្នា​យើង​មាន​មេ​ជីវិតញី​ជា​ច្រើន ចាប់​តាំង​ពី​កើត​មក​ម្លេះ ដោយ​ស៊ុត​ទាំង​នោះ ចាប់​ផ្តើម​បញ្ចេញ​មក​ក្រៅ​រៀងរាល់​ខែ​ នៅ​ពេល​យើង​ពេញ​វ័យ។ កាល​ណា​វ័យ​កាន់​តែ​ចាស់ មេ​ជីវិត​ញី​នឹងកាន់​តែ​ថយ​ចំនួន រួម​ទាំង​គុណភាព​បង្ក​កំណើត ក៏​ចុះ​ខ្សោយ​ដូច​គ្នា។ បើ​មេ​ជីវិត​ញី បាន​ជួប​ជាមួយមេ​ជីវិតឈ្មោល នោះវានឹង​ធ្វើ​ការ​បង្ក​កំណើត​ តែ​បើ​មិន​ជួប​ទេ នឹង​ក្លាយ​ទៅ​ជា​រដូវ​ធ្លាក់​មក​ក្រៅ​ ហេតុនេះ​ពេល​យើង​អស់​រដូវ​ មាន​ន័យ​ថា ឱកាស​អូនៗក៏​អស់​ដូចគ្នា។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់ កាត់បន្ថយ​ខ្លាញ់​បាន ដូច​កាត់​បន្ថយមហារីកសុដន់អ៊ីចឹង ២- ព្យាបាល​មហារីក​សុដន់ដោយ​គីមី​ប៉ះពាល់​ផែន​ការ​យក​កូន​ដែរ​ទេ? វិធី​ព្យាបាល ​មហារីក​សុដន់ ដោយ​សារធាតុ​គីមី អាច​ប៉ះ​ពាល់​ដល់​ការ​បង្ក​កំណើត បើ​យើង​នៅ​មិន​ទាន់​អស់​រដូវ​នៅ​ឡើយ ព្រោះ​វា​ប៉ះ​ពាល់​ដល់​អូវែ និង​គុណភាព​មេ​ជីវិត​ញី​តែ​ម្តង។ លទ្ធភាព​បង្ក​កំណើត​បន្ទាប់​ពី​ព្យាបាល​ដោយ​គីមី អាស្រ័យ​ប្រភេទ​ថ្នាំ​យើង​ប្រើ កម្រិត​ថ្នាំ និង​កត្តា​អាយុ។ ស្រីៗ​មាន​ជំងឺ អាច​នឹង​បាត់​រដូវ​នៅ​ពេល​ចាប់​ផ្ដើម​ព្យាបាល បន្ទាប់​មក​នឹង​មាន​ឡើង​វិញ​បន្ទាប់​ពី​ព្យាបាល​ច្រើន​ខែ […]


មហារីកមាត់ស្បូន

ខ្លាច​មហារីក​មាត់​ស្បូន​អត់? បើខ្លាច​ត្រូវ​ស្វែងយល់អំពីវ៉ាក់សាំង HPV

ធ្លាប់​ឮ ធ្លាប់​ដឹង​ហើយ ពិសេស​ស្រីៗ​គ្នា​យើង ពាក់​ព័ន្ធ​ជំងឺ​មហារីក​មាត់​ស្បូន និង​ជំងឺ​កាមរោគ​កាច​សាហាវ​ជាច្រើន​ទៀត ប៉ុន្តែ​ដឹង​អត់ អ្វី​ជាមូល​ហេតុ​បង្ក​ឲ្យ​មាន​ជំងឺទាំង​នេះ។ “Hello គ្រូពេទ្យ” ប្រាប់​ឲ្យ​ដឹង​ពេល​នេះ​តែ​ម៉ង​ចុះ មហារីក​មាត់​ស្បូន​ដែល​សម្លាប់​ស្រីៗ​ច្រើន​បំផុត​លំដាប់​ទី ២ លើ​ពិភពលោក​ ​បង្ក​ឡើង​ដោយ​សារ វីរុស HVP បើ​អ៊ី​ចឹង គួរ​ប្រុង​ប្រយ័ត្ន​ និង​ស្វែង​យល់​ពី​វីរុស​ប្រភេទ​នេះ​ និង​វិធី​ការពារ​ទាំង​អស់​គ្នា។ ១- អ្វី​ទៅ​ជា​វីរុស HPV? HPV មក​ពី​ពាក់​ពេញ Genital Human Papillomavirus ជា​មេរោគ​ងាយ​ជួយ​ប្រទះ​ជាង​គេ​បំផុត ក្នុង​ចំណោម​មេរោគ​កាម​រោគ​ទាំង​អស់។ គេ​រក​ឃើញ​ថា មេរោគ​នេះ​មាន​ប្រមាណ​ជាង ៤០​ប្រភេទ ហើយ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ។ HPV ភាគ​ច្រើន​មិន​បង្កឲ្យ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​មាន​គ្នា​យើង​ជា​ច្រើន​ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​មេរោគ​មួយ​នេះ ដោយ​សារ​ដឹង​ថា អាច​​បង្ក​ឲ្យ​កើត​មហារីក​នៅ​មាត់​ស្បូន ខណៈ​ស្រីៗ​រាប់​លាន​នាក់ បាត់​បង់​ជីវិត​ដោយ​សារ​មហារីក​ប្រភេទ​នេះ​ក្នុង​មួយ​ឆ្នាំៗ។ ក្រៅ​ពី​បង្ក​ជា​មហារីក​មាត់​ស្បូន HPV ក៏​អាច​បង្ក​ជា​មហារីក​មួយ​ចំនួន​ផ្សេង​ទៀត មាន​ដូច​ជា មហារីក​លិង្គ មហារីក​ទ្វារ​មាស មហារីក​រន្ធ​គូទ ជំងឺ​សិរ​មាន់​លើ​ប្រដាប់​ភេទ និង​ជំងឺ​ផ្លូវ​ដង្ហើម​ខាង​លើ។ ពេល​យើង​ឆ្លង​មេរោគ HPV គឺ​មិន​អាច​ព្យាបាល​ជា​ដាច់​បាន​ទេ ប៉ុន្តែ​អាច​ព្យាបាល​បញ្ហា​ទាំង​ឡាយ​​បង្ក​ឡើង​ដោយ​មេរោគ​នេះ​បាន។ អត្ថបទ​ពាក់​ព័ន្ធ៖  ស្រីៗគួរដឹង! ​មហារីក​​ស្បូន អាចមក​ពី​កត្តា​ទាំង​នេះ ធ្លាប់ឆ្ងល់​អត់ តើ​ពេទ្យ​ព្យាបាល​​មហារីក​មាត់​ស្បូនដោយវិធីណា? ២- […]


មហារីកសុដន់

Breast Cancer (ជំងឺមហារីកសុដន់)

និយមន័យ១- អ្វី​ទៅ​ជា​មហារីក​សុដន់? ក្រោយ​ភាព​ពេញ​វ័យ សុដន់​ស្រ្ដី​ផ្ទុក​ទៅ​ដោយ​សារ​ជាតិ​ខ្លាញ់ ជាលិកា​ត​ភ្ជាប់ និង មាន​បំពង់​តូចៗ​រាប់​ពាន់ និង​ក្រពេញ​តូចៗ​សម្រាប់​ផលិត​ទឹក​ដោះ។ បំពង់​តូចៗ​មាន​ក្នុង​សុ​ដន់ ឬ​ថង់ផលិត​ទឹក​ដោះ នឹង​ដឹក​ជញ្ជូន​ទឹក​ដោះ​ទៅ​កាន់​ចុង​សុដន់។ មហារីក កើត​ឡើង​ដោយ​សារ​កោសិកា​នៅ​ក្នុង​ខ្លួន​កើន​លើស​ចំនួនខុសធម្មតា​ បាត់បង់​សមត្ថភាព​ក្នុង​ការ​គ្រប់​គ្រង ខណៈ​ប្រភេទ​មហារីក​សុដន់ ចែក​ចេញ​ជា ២ ប្រភេទ៖ – Ductal carcinoma៖ សំដៅ​នៅ​ពេល​មហារីក​ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​បំពង់បង្ហូរ​ទឹក​ដោះចាប់ពីក្រពេញផលិតទឹកដោះទៅចុងសុដន់ និង ជា​ប្រភេទ​មហារីកឧស្សាហ៍​ជួប​ប្រទះ​ជាង​គេ។ – Lobular carcinoma៖ សំដៅ​ពេល​កោសិកា​មហារីក ចាប់​ផ្ដើម​បង្ក​ឡើង​ក្នុង​ក្រពេញ​ផលិត​ទឹក​ដោះ។ ករណី​​មហារីក​សុដន់រាលដាល(Carcinoma invasive) ចាប់​ផ្ដើម​ឡើង​នៅ​ពេល​កោសិកា​មហារីក​រាល​ដាល​ចេញ​ពី​ក្រពេញ​ផលិត​ទឹក​ដោះ ឬ​បំពង់បង្ហូរ​ទឹក​ដោះ និង​ឆ្លង​ចូល​ទៅ​កាន់​កោសិកា​ជិតៗ ជា​ហេតុ​បង្កើន​ឱកាស រីក​រាល​ដាល​ទៅ​កាន់​សរីរាង្គ​ផ្សេង​ទៀត​លើ​ក្នុង​រាងកាយ។ ករណី​មហារីក​សុដន់​មិន​រាលដាល ដែល​កោសិកា​មហារីក​ស្ថិត​នៅ​កន្លែង​ដើម​ដដែល ហើយ​មិន​ទម្លុះ​ចេញ​មក​ក្រៅ។ យ៉ាង​ណា​ក៏​ដោយ កោសិកា​ទាំង​នេះ នៅ​តែ​អាច​វិវត្ត​ទៅ​ជា​មហារីក​សុដន់​រាលដាល​បាន​ដូច​គ្នា។ ២- កើត​ឡើង​ញឹកញាប់​ប៉ុណ្ណា? មហារីកសុដន់ ងាយ​នឹង​កើត​ឡើង​ខ្លាំង​ណាស់ ជា​ទូទៅ ប៉ះពាល់​ទៅ​ស្រ្តី​ច្រើន​ជាង​បុរស។ បើ​មាន​ចម្ងល់​បន្ថែម គួរ​ពិភាក្សា​ ឬប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ដំបូង​របស់​មហារីក​សុដន់ ច្រើន​តែ​មាន​ជាលិកា​រឹង​នៅ​តំបន់​ណា​មួយ​ក្នុង​សុដន់ ​កូនកណ្តុរ​នៅ​ក្លៀក ឬ​ក្នុង​សុដន់។ រោគសញ្ញា​ផ្សេង​ទៀត​រួម​មាន៖ – ឈឺ​ក្នុង​ក្លៀក ឬ​សុដន់ មិនមែន​បណ្ដាល​ពី​ការ​មក​វដ្ត​រដូវ – មាន​ទ្រុឌ ឬ​ស្បែក​សុដន់​ឡើង​ក្រហម ដូច​ផ្លែ​ក្រូច – រមាស់​ចុង​សុដន់​ម្ខាង – មានហូរទឹករងៃ […]


មហារីកថ្លើម

វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង C

បើ​ខ្លាច​ត្រូវ​ចេះ​ការពារ​ផង ពាក្យ​ចាស់​និយាយ​ត្រូវ “ការពារ​ប្រសើរ​ជាង​ព្យាបាល” ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B និង C គ្រោះ​ថ្នាក់​ជាង​គេ ហើយ​ពិបាក​ព្យាបាល​ជា​សះ​ស្បើយ​ទៀតផង។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​វិធី​ការពារ​ខ្លះ​ៗឲ្យ​គ្នាយើង​បាន​ដឹង។ ១- ហេតុផល​ត្រូវ​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C ជំងឺ​រលាក​ថ្លើម គឺ​ជា​ការ​បង្ក​រោគ អាចធ្វើ​ឲ្យ​ថ្លើម​ខូច ​នឹងអាច​វិវត្ត​ទៅ​ជា​ឡើង​ដុំ​រឹង (បង្ក​ដោយ​សម្លាក) ក្រិន​ថ្លើម​ និង​អាច​ឈាន​ដល់​មហា​រីក​ថ្លើមទៀត​ផង។ រលាក​ថ្លើម​មាន​ទាំង​អស់​ ៥ ប្រភេទ ដោយ​សម្គាល់​ជា​រលាក​ថ្លើម A, B, C, D និង E។ រលាក​ថ្លើម​ប្រភេទ​ A, B និង C ជា​ប្រភេទ ឃើញ​កើត​មាន​ញឹក​ញាប់​​បំផុត។ ដោយ​សារ​ស្ថាន​ភាព​ជំងឺ គំរាម​កំហែង​ខ្លាំង​ដល់​អាយុ​ជីវិត ហេតុនេះ​វិធី​ការ​ពារ​ខ្លួនគឺ​ជារឿង​សំខាន់​បំផុត​យើង​ត្រូវ​ដឹង។ ២- វិធី​ការពារ​រលាក​ថ្លើម​ប្រភេទ B និង C – ចាក់ថ្នាំបង្ការ ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B គួរ​ផ្តល់​ឲ្យ​ក្មេង​គ្រប់​គ្នា​ទាំង​អស់៖ សម្រាប់​បេប៊ី ចាក់​ថ្នាំ​បង្ការ​សរុប​ទាំង​អស់ ៣ លើក។ […]


មហារីកថ្លើម

មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

​ឮពាក្យ "ក្រិន​ថ្លើម" ម្នាក់ៗប្រាកដជាខ្លាចរអា ព្រោះជាជំងឺរ៉ាំរ៉ៃ​ទៅ​មុខ​ជា​និច្ច មិន​អាច​បកក្រោយ​។ ចុះ​យើង​ទាំង​អស់​ដឹង​អត់​ថា ម៉េច​បានយើង​ក្រិន​ថ្លើម? ព្យា​បាល​បាន​អត់? "Hello គ្រូពេទ្យ" នឹងលម្អិត​ខ្ទេច​ពាក់​ព័ន្ធ​ជំងឺ​ក្រិន​ថ្លើម។ ១- ជំងឺ​ក្រិន​ថ្លើម ក្រិន​ថ្លើម សំ​ដៅ​ពេល​ថ្លើម​មាន​កើត​ឡើង​ជាលិកា​សម្លាក និង​ដើរ​តួ​ជំនួស​ជាលិកា​ធម្មតា។ ជាលិកា​ទាំង​នោះ​ កើត​ឡើង​ដោយ​សារ​កោសិកា​ល្អ​នៅ​ក្នុង​ថ្លើមមាន​ការខូច​ខាត​ ហើយ​យូរ​ទៅ​បង្ក​ជាជំងឺ​នេះ​ឡើង​តែ​ម្តង ធ្វើ​ឲ្យ​ថ្លើម​ប្រែ​ជា​កំពីក​កំពក​ និង​មាន​សភាព​រឹង ក្រោយ​មក​ចាប់​ផ្តើម​បំពេញ​មុខងារ​មិន​បាន​ល្អ។  វត្ត​មាន​សម្លាក​ទាំង​នោះ បាន​រារាំង​លំហូរ​ឈាម​ទៅ​ក្នុង​ថ្លើម នាំ​ឲ្យ​ឈាម​ច្រាល​ចូល​ទៅ​ក្នុង​អណ្តើក បង្ក​បញ្ហា​ធ្ងន់​ធ្ងរ​តែ​ម្តង។ បច្ចុប្បន្ន​ នៅ​ស្រុក​យើង ជំងឺ​ក្រិន​ថ្លើម អាច​ត្រឹម​តែព្យាបាល​ដើម្បី​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ប្រទេស​ជឿន​លឿន ក្រិន​ថ្លើម​អាច​ព្យាបាល​ដាច់​តាម​រយៈ​ការ​ប្តូរ​ថ្លើម​ទាំង​មូល។ ២- រោគ​សញ្ញា​ក្រិន​ថ្លើម ដំណាក់​កាលដំបូង ជំងឺ​ក្រិន​ថ្លើម​មិន​មាន​រោគ​សញ្ញា​ច្បាស់​លាស់​នោះ​ទេ ប៉ុន្តែ​ពេល​ស្ថាន​ភាព​ជំងឺ​កាន់​តែ​ធ្ងន់​ធ្ងរ អាច​នឹង​លេច​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ដូច​ជា៖ - សរសៃ​ឈាម​ឆ្មារៗ អាច​មើល​ឃើញ​នៅ​លើ​ស្បែកពោះ​ផ្នែក​ខាង​លើ - អស់​កម្លាំង - បញ្ហា​ដំណេក - ស្បែក​រមាស់ - ចំណង់អាហារ​ថយ​ចុះ - ស្រក​ទម្ងន់ - ចង្អោរ - ឈឺ​ និង​ចុក​ចាប់​នៅ​តំបន់​ថ្លើម - បាត​ដៃ​ក្រហម​ ឬ​មាន​ពពាល​ក្រហមៗ - ខ្សោយ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពេល​ជំងឺ​ក្រិន​ថ្លើមកាន់​តែ​វិវត្ត​ធ្ងន់​ធ្ងរ អាច​នឹង​ចេញ​រោគ​សញ្ញា​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា៖ - ពោះ​ធំ បង្ក​ដោយ​កា​រចាល់​ផ្តុំ​សារ​ធាតុ​រាវ​នៅ​ក្នុង​ពោះ - បេះ​ដូង​លោត​កាន់​តែ​ញាប់ - […]


មហារីកសុដន់

ស្រីៗគួរដឹង! នេះជាថ្នាំអាច​បង្ការ​មហារីកសុដន់

ស្ត្រីគ្រប់គ្នា សុទ្ធតែអាចប្រឈមនឹង​មហារីក​សុដន់​ ជាពិសេសអ្នកធ្លាប់មាន​គ្រួសារ​កើត​ជំងឺ​នេះ។ យ៉ាង​ណា​ក៏​ដោយ មាន​ថ្នាំ​លេប​អាច​បង្ការ​ជំងឺ​នេះ ដោយ​ទាមទារ​ពិភាក្សា​ជាមួយ​ពេទ្យ​ផ្ទាល់ ដើម្បី​ឲ្យ​ត្រូវ​ទៅតាមស្ថានភាព​ជំងឺ​និង​លក្ខខណ្ឌ​របស់​អ្នក​ជំងឺ​ម្នាក់ៗ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់​ខ្លះៗ​ពី​មហារីក​សុដន់ និង​ថ្នាំបង្ការ​ខាង​ក្រោម៖ ១- មហារីក​សុដន់ ជំងឺមហារីក​សុដន់ កើត​ឡើង​ដោយ​សារ​ការ​វិវត្ត​លឿន​ខុស​ប្រក្រតី​នៃ​កោសិកា​សុដន់។ ប្រហែល ៨៥-៩០% ជំងឺ​នេះ​កើត​ឡើង​ដោយ​សារ​កត្តា​ហ្សែន​ខុស​ប្រក្រតីពេល​ចាស់​ទៅ ហើយ ៥-១០%​ប៉ុណ្ណោះ កើត​ឡើង​ដោយ​សារ​តំណ​ពូជ។ ជំងឺ​នេះ​អាច​កើត​មាន​គ្រប់​ផ្នែក​នៃ​សុដន់ ប៉ុន្តែ​ភាគ​ច្រើន​កើត​មាន​នៅ​បំពង់​ទឹកដោះ​។ ពេល​ខ្លះ អាច​ជា​ដុំសាច់កាច រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត បើ​មិន​ទទួល​ការ​ព្យាបាល​ត្រឹមត្រូវ។ ស្ថានភាព​ជំងឺ ​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​ប៉ុណ្ណោះ ថែម​ទាំង​អាច​ប៉ះពាល់​ដល់ការងារ​ប្រចាំ​ថ្ងៃ​ និង​ការ​រួម​ភេទ​ទៀត​ផង។ យោង​តាម​ការ​ធ្វើ​តេស្ត​លើ Estrogen Receptor (ER) មហារីក​សុដន់ ​ត្រូវ​គេ​ចែក​ជា ២ ប្រភេទ៖ – មហារីក​សុដន់ មាន Hormone-receptor វិជ្ជមាន – មហារីកសុដន់ មាន Hormone-receptor អវិជ្ជមាន។ អ្នក​ជំនាញ​បាន​ណែនាំ​ ករណី​មហារីក​សុដន់​មាន Hormone-receptor អវិជ្ជមាន ព្យាបាល​ជាមួយ​សារធាតុ​គីមី គឺមាន​ប្រសិទ្ធ​ភាព​ខ្ពស់​ រីឯ​ប្រភេទ​ផ្សេងៗ​ទៀត អាច​ព្យាបាល​ដោយក្រុម​ថ្នាំ Selective Estrogen-receptor response modulators […]


មហារីកសុដន់

ចម្ងល់​សំខាន់ៗ​ ៦ ចាំបាច់ត្រូវដឹង​ក្រោយ​ព្យាបាលមហារីកសុដន់​

គ្នា​យើង​ជា​ធម្មតា គ្រាន់​តែ​ឮ​ថា​មហារីក​ខ្លាច​បាត់​ទៅ​ហើយ កុំ​ថា​ឡើយ​ចាំ​ទាល់​តែ​កើត​នោះ ប៉ុន្តែ​បើ​គ្នា​យើង ឬ​អ្នក​ផ្ទះ អាច​ជា​មិត្ត​ភក្តិ​ មហារីក​សុដន់ ចាំ​បាច់​ណាស់​ត្រូវ​ស្វែង​យល់​ពីវា​ឲ្យ​បាន​ច្បាស់ មិន​ចឹង?។ ពេល​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ចម្ងល់​ទាំង ៦ចំណុច គ្នា​យើង​កើត​មហារីក​សុដន់ ចង់​ដឹង​បំផុត។ ១- ធ្វើយ៉ាងណាទើបដឹងការព្យាបាលជោគជ័យ? ពេល​ព្យាបាល​គ្រូពេទ្យ ​នឹង​ណែ​នាំ​គ្នា​យើង ឬម៉ាក់អ៊ំ ​ធ្វើ​តេស្ត​មួយ​ចំនួន ​ដូច​ជា ​ពិនិត្យ​រាង​កាយ​ ពិនិត្យ​ឈាម និង​ថត​កាំរស្មីអ៊ិច ទៅ​តាម​ចវិធី​ព្យាបាល។ លើស​ពី​នេះ​គ្រូពេទ្យ​ អាច​សួរ​នាំ​ពី​អារម្មណ៍​ក្រោយ​ព្យាបាល​ ក្នុង​ករណី​នេះ​ បើ​មាន​អ្វី​មិនស្រួល​ឆាប់​ប្រាប់​ពេទ្យ​ជា​បន្ទាន់។ យើង​អាច​​ជួប​ផល​រំខាន​មួយ​ចំនួន​ដោយ​ការ​ព្យាបាល ប៉ុន្តែក៏​មិន​​មាន​ន័យ​ថា​ការ​ព្យាបាល​បរាជ័យ​នោះ​ដែរ។ ស្វែងយល់មហារីកជាចម្រើនទៀត ចុចទីនេះ ២- ផលរំខានអ្វីខ្លះ? ផល​រំខាន​ធម្មតា​មាន​ដូចជា ​ក្អួត​ និង​អស់​កម្លាំង ​ប៉ុន្តែ​ពេល​ខ្លះ​រោគ​សញ្ញា​នេះ ​ក៏អាច​បណ្តាល​ឲ្យមាន​គ្រោះ​ថ្នាក់​ផង​ដែរ។ អ៊ីចឹង​ បើ​ប្រទះ​រោគ​សញ្ញា​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​ក្រោម​ កុំ​អែ​អង់ ឆាប់​ទៅ​ជួប​ពេទ្យ​ភ្លាម។ - ក្តៅ​ខ្លួន​លើស​ ៣៧អង្សា​ ឬអាការៈ​ញាក់​ ​ - បញ្ហា​នៅមាត់ ​ដូចជា ​ផ្សា​មាត់​ ឈាម​អញ្ចាញ ​ឬ​ស្ងួត​ក ​ - ក្អក​អត់​បាត់​ - ផ្សា​ពេល​នោម នោម​ញឹក​ ឬ​មាន​ឈាម​ក្នុង​ទឹក​នោម​ - […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ