ឮពាក្យ “ក្រិនថ្លើម” ម្នាក់ៗប្រាកដជាខ្លាចរអា ព្រោះជាជំងឺរ៉ាំរ៉ៃទៅមុខជានិច្ច មិនអាចបកក្រោយ។ ចុះយើងទាំងអស់ដឹងអត់ថា ម៉េចបានយើងក្រិនថ្លើម? ព្យាបាលបានអត់? “Hello គ្រូពេទ្យ” នឹងលម្អិតខ្ទេចពាក់ព័ន្ធជំងឺក្រិនថ្លើម។
ឮពាក្យ “ក្រិនថ្លើម” ម្នាក់ៗប្រាកដជាខ្លាចរអា ព្រោះជាជំងឺរ៉ាំរ៉ៃទៅមុខជានិច្ច មិនអាចបកក្រោយ។ ចុះយើងទាំងអស់ដឹងអត់ថា ម៉េចបានយើងក្រិនថ្លើម? ព្យាបាលបានអត់? “Hello គ្រូពេទ្យ” នឹងលម្អិតខ្ទេចពាក់ព័ន្ធជំងឺក្រិនថ្លើម។

ក្រិនថ្លើម សំដៅពេលថ្លើមមានកើតឡើងជាលិកាសម្លាក និងដើរតួជំនួសជាលិកាធម្មតា។ ជាលិកាទាំងនោះ កើតឡើងដោយសារកោសិកាល្អនៅក្នុងថ្លើមមានការខូចខាត ហើយយូរទៅបង្កជាជំងឺនេះឡើងតែម្តង ធ្វើឲ្យថ្លើមប្រែជាកំពីកកំពក និងមានសភាពរឹង ក្រោយមកចាប់ផ្តើមបំពេញមុខងារមិនបានល្អ។ វត្តមានសម្លាកទាំងនោះ បានរារាំងលំហូរឈាមទៅក្នុងថ្លើម នាំឲ្យឈាមច្រាលចូលទៅក្នុងអណ្តើក បង្កបញ្ហាធ្ងន់ធ្ងរតែម្តង។
បច្ចុប្បន្ន នៅស្រុកយើង ជំងឺក្រិនថ្លើម អាចត្រឹមតែព្យាបាលដើម្បីគ្រប់គ្រងអាការៈជំងឺបានតែប៉ុណ្ណោះ ប៉ុន្តែនៅប្រទេសជឿនលឿន ក្រិនថ្លើមអាចព្យាបាលដាច់តាមរយៈការប្តូរថ្លើមទាំងមូល។
ដំណាក់កាលដំបូង ជំងឺក្រិនថ្លើមមិនមានរោគសញ្ញាច្បាស់លាស់នោះទេ ប៉ុន្តែពេលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ អាចនឹងលេចចេញរោគសញ្ញាជាច្រើនដូចជា៖
– សរសៃឈាមឆ្មារៗ អាចមើលឃើញនៅលើស្បែកពោះផ្នែកខាងលើ
– បញ្ហាដំណេក
ពេលជំងឺក្រិនថ្លើមកាន់តែវិវត្តធ្ងន់ធ្ងរ អាចនឹងចេញរោគសញ្ញាជាច្រើនផ្សេងទៀតដូចជា៖
– ពោះធំ បង្កដោយការចាល់ផ្តុំសារធាតុរាវនៅក្នុងពោះ
– បេះដូងលោតកាន់តែញាប់
– ប្រែប្រួលដំណើរការរាងកាយ (ខួរក្បាលរងប៉ះពាល់ដោយការប្រមូលផ្តុំជាតិពុល)
– អញ្ចាញធ្មេញហូរឈាម
– បាត់បង់សាច់ដុំនៅដើមដៃ និងរាងកាយ
– បំប្លែងសារធាតុចេញពីស្រា និងឱសថយឺតយ៉ាវ
– វង្វេងវង្វាន់ស្មារតី
– វិលមុខ
– ហើមកជើង ប្រអប់ជើង និងជើង ដោយសារចាល់សារធាតុរាវ
– ជ្រុះសក់
– ងាយជាំ
– ខាន់លឿង
– ចំណង់ផ្លូវភេទថយចុះ
– បញ្ហាការចងចាំ
– គ្រុនក្តៅញឹកញាប់
– រមួលសាច់ដុំ
– ឈឺចាប់នៅលើស្មាស្តាំ
– ដង្ហក់
– លាមកខ្មៅ ដូចជ័រខ្មៅ ឬស្លេក
– ទឹកនោមកាន់តែក្រមៅ
– ក្អួតឈាម
– ដំណើរទ្រេតទ្រោត។
ជំងឺក្រិនថ្លើម តែងបណ្តាលមកពីបញ្ហាថ្លើម ឬបញ្ហាសុខភាពមួយចំនួនទៀត ធ្លាប់កើតមានពីមុនមក ដូចជា៖
– ផឹកស្រាច្រើនពេក៖ ផឹកស្រាច្រើនពេក និងយូរឆ្នាំ ធ្វើឲ្យយើងកាន់តែប្រឈមកើតជំងឺក្រិនថ្លើម។ នាំឲ្យកើនជាតិខ្លាញ់ និងរលាកថ្លើម។ កម្រិតបរិមាណស្រាសម្រាប់ស្រីៗ ផឹកមួយកែវក្នុងមួយថ្ងៃ ខណៈប្រុសៗ ២ កែវ គឺសមល្មម។
– ជំងឺរលាកថ្លើមដោយសារមេរោគ៖ ជំងឺរលាកថ្លើម សំដៅលើករណីរលាកថ្លើម បណ្តាលមកពីការផឹកស្រាច្រើនលើសកម្រិត ថ្នាំមួយចំនួន ឬស្ថានភាពវេជ្ជសាស្ត្រ។ យ៉ាងនេះក្តី សឹងតែគ្រប់ករណី ជំងឺរលាកថ្លើមបង្កឡើងដោយមេរោគ។ គ្នាយើងអាចឆ្លងជំងឺរលាកថ្លើម ក្នុងករណីមានការប៉ះពាល់ឈាមអ្នកដែលបង្ករោគ ហើយករណីទាំងនោះមានដូចជា៖
– ជំងឺខ្លាញ់រុំថ្លើម (មិនមែនមកពីស្រា)៖ ទោះបីយើងមិនចូលចិត្តផឹកស្រាក៏ដោយ នៅតែអាចជួបប្រទះករណីខ្លាញ់ចាល់នៅក្នុងថ្លើមដូចគ្នា។ ផ្អែកលើកត្តានេះ បញ្ហាសុខភាពមួយចំនួន អាចបង្កឲ្យយើងកើតជំងឺក្រិនថ្លើម ដូចជា៖

– រលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំប្រឆាំងរាងកាយខ្លួនឯង៖ ករណីនេះ សំដៅលើប្រព័ន្ធភាពស៊ាំយើងធ្វើសកម្មភាពលើសកម្រិត ឬខុសប្រក្រតី ដោយទៅវាយប្រហារថ្លើម។ គ្រូពេទ្យជំនាញ ជឿជាក់ថា រលាកថ្លើមដោយសារប្រព័ន្ធភាពស៊ាំវាយប្រហាររាងកាយខ្លួនឯង អាចជាប់ទាក់ទងករណីណាមួយ ជាមួយហ្សែន ចម្លងតគ្នាក្នុងចំណោមសមាជិកគ្រួសារ។ លើសពីនេះ ស្រីៗកាន់តែប្រឈមខ្លាំងជាងប្រុសៗ កើតជំងឺរលាកថ្លើមប្រភេទនេះ។
– ខូចខាតកូនបំពង់ទឹកប្រមាត់៖ កូនបំពង់ទឹកប្រមាត់ ជាបំពង់តូចៗ មាននាទីដឹកនាំទឹកប្រមាត់ ពីថ្លើមទៅកាន់ពោះវៀនតូច។ បើជំងឺណាមួយ ឬរបួសណាមួយកើតមានឡើង ធ្វើឲ្យរាំងស្ទះកូនបំពង់នេះ ទឹកប្រមាត់គ្មានកន្លែងត្រូវទៅ នឹងបកក្រោយទៅកាន់ថ្លើមវិញ ជាហេតុនាំឲ្យកើតជំងឺក្រិនថ្លើម។ ករណីគ្រួសក្នុងថង់ទឹកប្រមាត់ និងជំងឺសួត សុទ្ធតែបង្កឲ្យមានការផលិតជាតិអន្ធិលច្រើនហួសហេតុ ជារឿយៗនាំឲ្យខូចខាតកូនបំពង់ទឹកប្រមាត់នេះឯង។
– ឱសថ៖ ថ្នាំជាក់លាក់មួយចំនួន ប្រើប្រាស់ជាយូរអង្វែង អាចនាំឲ្យកើតជំងឺក្រិនថ្លើមដូចគ្នា។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Cirrhosis of the liver: Causes, symptoms, and treatments http://www.medicalnewstoday.com/articles/172295.php Accessed July 13, 2017
What Is Cirrhosis? http://www.webmd.com/a-to-z-guides/cirrhosis-liver#1 Accessed July 13, 2017
កំណែប្រែបច្ចុប្បន្ន
29/01/2025
អត្ថបទដោយ Meng Vatana
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ