មហារីកថ្លើម

មហារីកថ្លើម​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺ​មហារីក​​ថ្លើម​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

មហារីកថ្លើម

ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

ជា​ទូ​ទៅ ជំងឺ​មហារីក​ថ្លើម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​​ធំ​ឡើង​ ​អ្នក​ជំងឺ​​អាច​នឹង​កើត​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នក​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​កាន់​តែ​ដុនដាប​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ឬ​ក្រិន​ថ្លើមដែល​ជា​រឿយ​ៗ​កើត​ឡើង​មុន​ពេល​វិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ថ្លើម​។ សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​​មាន​អ្វី​ខ្លះ​? ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​ ថ្លើម​រីក​ ឈឺ​ក្នុង​ពោះ ឬ​នៅ​​ជិត​ស្លាប​ប្រចៀវខាង​ស្តាំ​​ ហើម​ពោះ​ ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​ កើតខាន់​លឿង​ រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖ គ្រុន​ក្ដៅ​ សរសៃ​ឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ​ ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី​ ចំណង់​អាហារ​ថយ​ចុះ ចង្អោរ ឬ​ក្អួត​ លាមក​ពណ៌​ស​ ​រមាស់​ មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច​ ខ្សោយ​ ឬ​អស់​កម្លាំង​ ​អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​​​​កើត​ជំងឺ​មហារីក​ថ្លើម​? អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ ​Cរ៉ាំរ៉ៃ​ ជំងឺ​ថ្លើម​តំណ​ពូជ​ ជំងឺ​ទឹក​នោម​ផ្អែម ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​មែន​ដោយ​សារ​ញ៉ាំ​ជាតិ​អាល់កុល ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​ ធាត់​ជ្រុល។ ​​យើង​អាច​បង្ការ​ជំងឺ​មហារីក​ថ្លើម​ដោយ​របៀប​ណា​? ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មម​ រក្សា​ទម្ងន់​ខ្លួន​សមស្រប​ ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ជៀសវាង​រួម​ភេទ​ដោយ​ពុំ​មាន​ការ​ការពារ។

ស្វែងរក មហារីកថ្លើម

មហារីកថ្លើម

អ្នកជំនាញស្រាយចម្ងល់ជុំវិញជំងឺរលាកថ្លើម គ្នាយើងមិនគួររំលង!

ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ​ណាស់ ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ខ្លះ​កើត​មាន​ច្រើន​លើ​ពលរដ្ឋ​កម្ពុជា​យើង បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ដើម្បី​ជា​ចំណេះ​ដឹង​ខ្លះៗ លោក​សាស្ត្រាចារ្យ មហា​បរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន នឹង​បក​ស្រាយ​នូវ​ចម្ងល់​មួយ​ចំនួន​ជុំវិញ​ជំងឺ​រលាក​ថ្លើម ខាង​ក្រោម​នេះ។ សំណួរទី១. ជំងឺ​រលាក​ថ្លើម​បង្ក​ឡើង​ដោយសារ​មូលហេតុ​អីខ្លះ? ជំងឺ​រលាកថ្លើម​ប្រភេទ​ណា​ដែល​កើត​មាន​ញឹក​ញាប់​ជាង​គេ? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ មាន​រលាក​ថ្លើម​ដោយសារ​វីរុស មាន​រលាក​ថ្លើម A, B, C មាន​ជំងឺ​រលាក​ថ្លើម​ខ្លះ​ដោយ​សារ​ខ្លាញ់ កាលណា​ធាត់​ដុំ​ក្បាល​ពោះ​ធំ​ទៅ ខ្លាញ់​ចូល​ក្នុង​ថ្លើម ឲ្យ​រលាក​ថ្លើម រលាក​ថ្លើម​ដោយសារ​ស្រា រលាក​ថ្លើម​ដោយសារ​ថ្នាំ​ពេទ្យ។ ក្នុង​នោះ​ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​ជាងគេ មាន​ជំងឺ​រលាក​ថ្លើម​​ប្រភេទ B និង C បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! សំណួរទី២. ជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​មាន​វ៉ាក់សាំង​ការពារ? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A និង B ​មាន​វ៉ាក់សាំង​ចាក់​ការពារ ដោយ​ឡែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ C វិញ​មិន​ទាន់​មាន​វ៉ាក់សាំង​ចាក់​ការពារ​នោះ​ទេ។ សំណួរទី៣. ​តើជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​ខ្លះ​អាច​ព្យាបាល​ជា? សាស្ត្រាចារ្យ៖ ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ​នៅ​លើ​ពិភព​លោកហ្នឹង […]


មហារីកថ្លើម

កុំឲ្យឮតែគេថា នេះជា​ចំណេះដឹងទាក់ទងនឹងជំងឺរលាកថ្លើមប្រភេទ B

ជំងឺ​រលាក​ថ្លើម​ប្រភេទB គឺ​ការ​ឆ្លង​មេរោគ​ថ្លើម​ដែល​អាច​គំរាម​កំហែង​ទៅ​ដល់​អាយុ​ជីវិត​អ្នក​ជំងឺ ហើយ​វា​បង្ក​ដោយ​វីរុស ​HBV។ ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ គឺ​ជា​បញ្ហា​សុខភាព​ធំ​មួយ​ទូទាំង​ពិភព។ វា​អាច​បណ្ដាល​ឲ្យមាន​ការ​បង្ក​រោគ​រ៉ាំរ៉ៃ ​ប្រឈម​មុខ​ខ្ពស់​នឹង​ហានិភ័យ​ដែល​នាំ​ឲ្យ​ស្លាប់​ដូច​ជា ជំងឺ​ក្រិន​ថ្លើម និង​ជំងឺ​មហារីក​ថ្លើម​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)។ ១. ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ឆ្លង​ដោយ​របៀប​ណា? - ឆ្លង​ពី​ម្ដាយ​ទៅ​កូន​អំឡុង​ពេល​ពពោះ - ការ​ប៉ះពាល់​ផ្ទាល់​នឹង​ឈាម​អ្នក​ជំងឺ (ជា​ពិសេស ចម្លង​ពី​ក្មេង​រលាក​ថ្លើម ​B ទៅ​ក្មេង​ដទៃ​អំឡុង​ពេល​៥​ឆ្នាំ​ដំបូង​នៃ​ជីវិត) - ឆ្លង​តាម​ការ​ប្រើ​ប្រាស់​ម្ជុល​ចាក់​ថ្នាំ ចាក់​សាក់ ឬ​ចោះ​ក្រវិល ដែល​មាន​ប្រឡាក់​ឈាម​អ្នក​ជំងឺ​រលាក​ថ្លើម - ឆ្លង​តាម​ទឹក​មាត់ រដូវ ។ល។ (រាល់​សារធាតុ​រាវ​ដែល​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​ជំងឺ) - រួម​ភេទ​ក៏​អាច​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ពី​ម្នាក់​ទៅ​ម្នាក់​ដែរ - អាច​ឆ្លង​បាន​តាម​រយៈ​ការ​ប្រើ​ប្រាស់​ឧបករណ៍​រួម​ជាមួយ​អ្នក​ជំងឺ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ២. រលាក​ថ្លើម​ប្រភេទ​ B ​ចេញ​រោគ​សញ្ញា​បែប​ម៉េច? ប្រសិន​បើ​អ្នក​ជំងឺ​ទើប​តែ​ឆ្លង​មេរោគ ​HBV ភាគ​ច្រើន​មិន​មាន​ចេញ​រោគ​សញ្ញា​អី​ឲ្យ​ដឹង​ទេ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ធ្ងន់ធ្ងរ អាច​ចេញ​រោគ​សញ្ញា​ដូច​ជា៖ - ស្បែក និង​ភ្នែក​លឿង (ជំងឺ​ខាន់​លឿង) - ទឹក​នោម​មាន​ពណ៌​ខ្មៅ - អស់​កម្លាំង ឬ​ខ្សោយ​ខ្លាំង - ចង្អោរ - ក្អួត ឬ​ឈឺ​ចុក​ចាប់​ក្នុង​ពោះ។ល។ ៣. អ្នកណា​ខ្លះ​ប្រឈម​នឹង​ការ​បង្ក​រោគ​រលាក​ថ្លើម​ប្រភេទ​ B […]


មហារីកថ្លើម

ទាំងនេះជាមូលហេតុ ធ្វើឲ្យងងុយដេកគ្រប់ពេលទោះជាទើបនឹងក្រោក

​មនុស្ស​មួយ​ចំនួន មាន​អាការៈ​ងងុយ​ដេក​គ្រប់​ពេល ទាំង​ដែល​ទើប​នឹងក្រាក​ពីគេងសោះ តែ​មិន​ដែល​ដឹង​ថា​មកពី​បញ្ហា​អ្វី។ ចំពោះ​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា មកពី​បញ្ហា​ទាំង​ប៉ុន្មាន​ដូច​ខាងក្រោម។ ១- ជំងឺ​ទឹកនោមផ្អែម ផលវិបាក​មួយ​របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម នោះ​គឺ​ធ្វើ​ឲ្យ​ខួរក្បាល​ខ្វះ​អុកស៊ីសែន ក្នុង​រយៈពេល​វែង។ ក្រៅពី​ការ​បង្ក​ឲ្យ​ងងុយគេង អស់កម្លាំង ជំងឺ​ទឹកនោមផ្អែម នៅ​អាច​បង្ក​ឥទ្ធិពល​អសកម្ម​មួយ​ចំនួន ខាង​រាងកាយ ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា ពេល​ប្រះខ្នង​គេង គឺ​មិន​ចង់​ក្រោក​សោះ។ ដូចនេះ​ហើយ​បាន​ជា​អ្នកជំងឺ​ទឹកនោមផ្អែម តែង​គេង​នៅ​ពេល​ថ្ងៃ​ទ្វេដង ជាង​អ្នក​ធម្មតា។ ២- ក្រពេញ​ទីរ៉ូអ៊ីត​ខ្សោយ មុខងារ​ក្រពេញ​ទីរ៉ូអ៊ីត​ថមថយ នោះ​ធ្វើឲ្យ​យើងមានអារម្មណ៍​ងងុយគេង​ដែរ សូម្បីតែ​គេង​ច្រើនជាង ១៥ ម៉ោង ហើយក៏ដោយ ក៏នៅតែ​គ្មាន​អារម្មណ៍​ថា​គ្រប់គ្រាន់។ ៣- មុខងារ​ថ្លើម​មិន​ប្រក្រតី ពេល​ថ្លើម​មាន​បញ្ហា នោះ​សកម្មភាព​របស់​ថ្លើម​ប្រាកដជា​ទទួលរង​ឥទ្ធិពល ធ្វើ​ឲ្យ​ថ្លើម​មិន​អាច​ស្តុក​វីតាមីន សារជាតិ​រ៉ែ ផលិត​ប្រូតេអ៊ីន​ថ្មី​សម្រាប់​សរីរាង្គ ដើម្បីបង្កើត​ថាមពល​យ៉ាង​លឿន​ពេល​ចាំបាច់​ទៀត។ ដូច​នេះ​ដែល​អ្នកមាន​បញ្ហា​ថ្លើម តែង​មាន​អារម្មណ៍​ងងុយគេង មិន​ថា​យប់ ថ្ងៃ​ឡើយ ហើយ​បើ​ទោះ​ជា​គេង​ច្រើន​ប៉ុន​ណា​ក៏​នៅតែ​ងងុយ​ដដែល។ ៤- កង្វះ​គ្រាប់ឈាម កង្វះ​គ្រាប់ឈាម​ធ្វើ​ឲ្យ​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ មិន​អាច​ផ្គត់ផ្គង់​គ្រប់​សារជាតិ​ចាំបាច់ ដើម្បី​រក្សា​សកម្មភាព​នៅ​សភាព​ធម្មតា។ ផល​ប៉ះពាល់​នាំ​ឲ្យ​អស់កម្លាំង ងងុយគេង ​មិន​អាច​ប្រមូល​ផ្តុំ​អារម្មណ៍​បាន​ល្អ។


មហារីកថ្លើម

មហារីកថ្លើមអាចកើតស្ងាត់ៗ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យ

គ្នា​យើង​ដឹង​ហើយ​ថា ជំងឺ​មហារីក​គឺ​ជា​ជំងឺ​គួរ​ឲ្យ​ខ្លាច​មួយ​ដែល​មាន​ភាគ​រយ​ទាប​ក្នុង​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​វិញ​បាន។ ជំងឺ​មហារីក អាច​កើត​បាន​ស្ទើរ​តែ​គ្រប់​ទី​កន្លែង​លើ​រាង​កាយ​របស់​យើង​ម្នាក់ៗ ហើយ​ថ្លើម​ក៏​ងាយ​ប្រឈម​នឹង​ការ​កើត​ជំងឺ​សាហាវ​មួយ​នេះ​ដែរ បើ​មិន​ប្រយ័ត្ន​សុខភាព។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ មន្ទីរពេទ្យ កាល់ម៉ែត បាន​បង្ហោះ​លើ​ហ្វេសប៊ុក​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ថ្លើម​កើត​ចេញ​ពី​សាច់​ថ្លើម​ខ្លួន​ឯង ឬ​ឆ្លង​រាល​ដាល​ពី​សរីរៈ​ដទៃ។ ជំងឺ​នេះ​មាន​ច្រើន​ប្រភេទ តែ​មាន​តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ ដែល​កើត​មាន​ញឹក​ញាប់ និង​កាច​សាហាវ​ជាង​គេ គឺ​ជា​ពួក​ប្រភេទ​កើត​ចេញ​ពី​កោសិកា​ថ្លើម​ដែល​ក្រិន​ហៅ​ថា CHC (Chronic Hepatitis C)។ ជំងឺ​មហារីក​ថ្លើម​នេះ ភាគ​ច្រើន​កើត​ឡើង​ដោយ​ស្ងាត់ៗ មិន​សូវ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​ដឹង​ទេ តែ​ពេទ្យ​អាច​សម្គាល់​រោគ​សញ្ញា​ខ្លះៗ​ដូច​ជា ឈឺពោះ អស់​កម្លាំង មិន​ឃ្លាន​អាហារ ស្លេក​ស្លាំង ស្រក​ទម្ងន់ និង​មាន​ដុំ​ក្នុង​ពោះ​នៅ​ពេល​ប៉ះ​ទៅ។ ស្រប​គ្នា​នេះ​ដែរ ជំងឺ​មហារីក​ថ្លើម​អាច​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន៖ – ញ៉ាំ​ស្រា និង​ជក់​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម – ជំងឺ​រលាក​ថ្លើម B និង​C – ជំងឺ​ទឹក​នោម​ផ្អែម បារ៉ាស៊ីត ថ្នាំ​ពន្យា​រកំណើត – វិទ្យុសកម្ម – សារធាតុ​គីមី​មួយ​ចំនួន – ការ​សាយ​ភាយ​ពី​សរីរាង្គ​ដទៃ​ទៀត។ ដោយ​សារ​តែ​ជំងឺ​មហារីក​ថ្លើម​កើត​ឡើង​ស្ងាត់ៗ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​សុខភាព​ជា​ប្រចាំ និង​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឯក​ទេស ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ធ្វើ​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា មុន​ពេល​ជំងឺ​រាល​ដាល​កាន់​តែ​ខ្លាំង។


មហារីកថ្លើម

ជំងឺរលាកថ្លើម បើចាំដល់ពេលចេញរោគសញ្ញា ទើបទៅពេទ្យ ជាការខុសធ្ងន់

ជំងឺ​រលាក​ថ្លើម​ដែល​កើត​ឡើង​ញឹក​ញាប់​នោះ​មាន​​ប្រភេទ B និង C ​បង្ក​ឡើង​ដោយ​វីរុស ហើយ​ជា​ជំងឺ​រ៉ាំរ៉ៃ មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទៅ​ថ្ងៃ​ក្រោយ ឲ្យ​ក្រិន​ថ្លើម និង​កើត​មហារីក​ថ្លើម។ ជំងឺ​រលាក​ថ្លើម មិន​មាន​រោគ​សញ្ញា​អី​ឲ្យ​ដឹង​នោះ​ទេ បើ​ចាំ​ដល់​មាន​រោគ​សញ្ញា ទើប​យើង​ទៅ​ពេទ្យ ជា​ការ​មួយ​ខុស​ធ្ងន់ នេះ​តាម​ការ​បញ្ជាក់​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ។ លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ក្រពះ ពោះវៀន និងថ្លើម រូបនេះ​បន្ត​ថា ជំងឺ​រលាក​ថ្លើម​ចេញ​រោគ​សញ្ញា​ឲ្យ​ដឹង​មាន​ប្រមាណ​ជា ៥%ប៉ុណ្ណោះ ឯ៩៥%ទៀត មិន​ចេញ​រោគ​សញ្ញា​នោះ​ទេ ខណៈ​រោគ​សញ្ញា​ដែល​ចេញ​នោះ​ទៀត​សោត​ស្រដៀង​នឹង​ជំងឺ​ផ្តាសាយ។ “មាន​​ចេញ​ជា​រោគ​សញ្ញា​ឲ្យ​លឿង​ភ្នែក​ឲ្យ​អី​ហ្នឹង ថា ៥%ចុះ ៩៥% គឺ​អត់​មាន​រោគ​សញ្ញា ជួន​កាល​រោគ​សញ្ញា​វា​បន្លំ​ជាមួយ​ជំងឺ​ផ្តាសាយ ឲ្យ​ឈឺ​ឆ្អឹង​ឆ្អែង ហៀរ​សម្បោរ ភាគ​ច្រើន​ទាំង​ខ្ញុំ​ទាំង​គេ​អី ភាគ​ច្រើន អ្នក​ណា​ហៀរ​សម្បោរ​ថា​ឈឺ​ថ្លើម តែ​ជួនកាល​វា​ជា​រលាក​ថ្លើម”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។ ជំងឺ​រលាក​ថ្លើម មាន​តែ​ការ​ទៅ​ពិនិត្យ​សុខភាព និង​ធ្វើ​តេស្ត​ឈាម ទើប​អាច​ដឹង​ថា មាន​ឬ​ក៏​អត់។ លោក​វេជ្ជបណ្ឌិត​ថា ការដែល​គ្រូពេទ្យ​ព្យាបាល​ជំងឺ​រលាកថ្លើម​​​បាន គឺ​នៅ​មុនពេល​​វា​មាន​គ្រោះ​ថ្នាក់ ទៅ​ជាក្រិន​ថ្លើម និង​មហារីក​ថ្លើម ទើប​មាន​លទ្ធភាព​ព្យាបាល​ឲ្យ​ថ្លើម​ជា ឬ​ក៏​អាច​ពន្យារ និង​កាត់​បន្ថយ​ការ​ក្រិន​ថ្លើម ​មហារីក​ថ្លើម។ បច្ចុប្បន្ន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​ឲ្យ​ជា​នោះ​ទេ ថ្នាំ​ព្យាបាល​គឺ​គ្រាន់​តែ​ទប់​ស្កាត់​មេរោគ​កុំ​ឲ្យ​រីក​រាល​ដាល​ធំ​តែ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​​ផល​វិបាក​របស់​វា។ ទោះ​​ជា​មិន​មាន​ថ្នាំ​ព្យាបាល […]


មហារីកថ្លើម

ប្រយ័ត្ន!​ មានជំងឺទាំងនេះ អាចបណ្ដាលឲ្យកើតជាទាចទឹក

វត្តមាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ ហើយ​មិន​មាន​ឈាម នោះ​គេ​ឲ្យ​ឈ្មោះ​ថា​ទាច​ទឹក។ ​ទាច​ទឹក​នេះ​មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ ហើយ​វា​ក៏​មិន​អាច​សុខៗ កើត​បាន​ដោយ​ឯក​ឯង​ដែរ នេះ​បើ​តាម​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី។ ជំងឺ​ទាច​ទឹកនេះ ​ភាគ​ច្រើន​កើត​ឡើង​ដោយសារ​ការ​បង្ក​របស់​ជំងឺ​ដទៃ​ផ្សេងៗ​ជា​ច្រើន​ទៀត​មាន​ដូច​ជា៖ -​ ជំងឺ​ក្រិន​ថ្លើម និង​រលាក​ថ្លើម -​ ជំងឺ​ដុំ​នៅ​ក្នុង​ថ្លើម (មហារីក​ថ្លើម) - ជំងឺ​ដុំ​នៅ​ក្នុង​ក្រពះ (មហារីក​ក្រពះ) - ជំងឺ​ដុំ​នៅ​ក្នុង​ពោះវៀន​ធំ (មហារីក​ពោះវៀន) - ជំងឺ​ដុំ​នៅ​ក្នុង​ស្រោម​ខ្លាញ់​ពោះ​វៀន - ជំងឺ​ដុំ​នៅ​ក្នុង​ដៃ​ស្បូន - ជំងឺ​ដុំ​នៅ​ក្នុង​លំពែង ។ល។ ​ពេល​​ឈឺ​ទាច​ទឹក អ្នក​ជំងឺ​មាន​បង្ហាញ​រោគ​សញ្ញា​បែប​ម៉េច​ខ្លះ? លោក​វេជ្ជបណ្ឌិតឯកទេសផ្នែក​សម្ភព និង​រោគ​ស្ត្រីរូបនេះ​​ថា រោគ​សញ្ញា​ជំងឺ​ទាច​ទឹក អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយ​ៗ​ដែល​បង្ក​ឡើង។ ប៉ុន្តែខាង​គ្រូពេទ្យ​អាច​កំណត់​បាន​ថា កើត​ជំងឺ​ទាច​ទឹក​ ដោយសង្កេត​មើល​ទៅ​លើ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ឡើងលើ​អ្នក​ជំងឺ។ ដូច​ទៅ​នឹង​ជំងឺ​ដទៃ​ទៀត​ដែរ ជំងឺ​ទាច​ទឹក​ក៏​ផ្ដល់​ផល​វិបាក​ដល់​អ្នក​ជំងឺ​ដែរ៖ "ក្រៅពី​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ថមថយ​នូវ​កម្លាំង រាង​កាយ​ស្គម​ស្គាំង ពិបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជំងឺ​ទាច​ទឹក​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុង​ការ​ព្យាបាល"។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ថា ជំងឺ​ទាច​ទឹក​អាច​ឆក់​ជីវិត​យើង ក្នុង​ករណី​ដែល​មិន​មាន​ការ​ព្យាបាល​ទាន់​ពេល និង​មិន​ត្រឹម​ត្រូវ​។ បើ​ចង់​ចៀស​ឆ្ងាយ​ជំងឺ​ទាច​ទឹក​នេះ​កាន់​តែ​ខ្លាំង គឺ​ត្រូវ​ចេះ​ថែ​ទាំ​សុខភាព កុំឲ្យ​កើត​ជំងឺ​ដែល​បាន​រៀប​រាប់​ប្រាប់ ហើយ​មិន​គួរ​ផឹក​ស្រា​ច្រើន​រហូត​ទាល់​តែ​កើត​ក្រិន​ថ្លើម​ទេ ព្រោះ​ជំងឺ​ក្រិន​ថ្លើម​ គឺ​ជា​ប្រភព​នៃ​ជំងឺ​ទាច​ទឹក។


មហារីកថ្លើម

ស្វែងយល់ និង​ដឹងពីតិចនិកការពារខ្លួនពីជំងឺរលាកថ្លើមគ្រប់ប្រភេទ

១-ព័ត៌មានទូទៅ ១.១-តើអ្វីជាជំងឺ​រលាកថ្លើមបណ្ដាលពីវីរុស? ជំងឺរលាកថ្លើម សំដៅទៅលើការរលាកទៅលើកោសិកាថ្លើម​ និង​ខូច​ខាត​សាច់​ថ្លើម។ ជំងឺ​​រលាក​ថ្លើម​មាន​ច្រើន​ប្រភេទ និង​បណ្ដាល​មកពី​​មូល​ហេតុ​ជា​ច្រើន ប៉ុន្តែ​រោគ​សញ្ញា​របស់​ជំងឺរលាកថ្លើមអាច​ប្រហាក់ប្រហែល​គ្នា។ ​ថ្លើម​មានមុខ​ងារ ​ដូច​ជា កម្ចាត់​ជាតិ​ពុល​ក្នុង​ឈាម ជាកន្លែង​ស្តុក​វីតាមីន និង​​ផលិត​អ័រម៉ូន។ ការរលាក​ថ្លើម​អាច​បង្កផល​ប៉ះពាល់​ដល់​ដំណើរ​ការ​ទាំង​អស់​នេះ និង​ធ្វើ​ឲ្យ​លេច​ចេញ​បញ្ហា​សុខ​ភាព​ជា​ច្រើន។ មូល​ហេតុ​របស់​ជំងឺ​រលាក​ថ្លើម​មាន​ច្រើន ប៉ុន្តែ​មូលហេតុ​ដែល​មាន​ច្រើន​ជាង​គេ គឺ​បណ្ដាល​មកពី​វីរុស។ អ្នក​ជំនាញ​ជឿ​ថា ​មានវីរុស​យ៉ាង​តិច ៥​ ប្រភេទដែល​អាច​បង្កឲ្យ​រលាក​ថ្លើមបាន​។ ​ប្រភេទជំងឺរលាកថ្លើម​ដែល​កើត​ច្រើន​ជាង​គេ​គឺ រលាក​ថ្លើម​ប្រភេទ A  B និង C ហើយ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា ៦ ចំណុច ចាំបាច់ត្រូវធ្វើ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺថ្លើមគ្រប់ប្រភេទ ១.២- ប្រភេទជំងឺរលាកថ្លើមដោយសារវីរុស ប្រភេទ​វីរុស​រលាក​ថ្លើម​មាន​ច្រើន​ទម្រង់ តែ​ប្រភេទ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ​ចំនួន ៣ គឺ​រលាក​ថ្លើម​ប្រភេទ A  B និង C។ រាល់​ប្រភេទ​នៃ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់​នេះ សុទ្ធ​តែ​អាច​កើត​ឡើង​ស្រួច​ស្រាវ​ក្នុង​រយៈ​ពេល ៦ខែ ឬ​តិច​ជាង​នេះ។ ប៉ុន្តែ​ រលាក​ថ្លើម​ប្រភេទ B និង C អាច​កើត​ជា​ជំងឺ​រ៉ាំ​រ៉ៃ។ រាល់​ប្រភេទ​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​លក្ខណៈ​ខុស​ៗ​គ្នា ប៉ុន្តែ​រោគ​សញ្ញា​​មាន​ភាព​ស្រដៀង​គ្នា។ រលាក​ថ្លើម​ប្រភេទ A ភាគ​ច្រើន​នៃ​ជំងឺរលាក​ថ្លើម​ប្រភេទ A គឺ​មិន​សូវ​ធ្ងន់​ធ្ងរ​ទេ ហើយ​អ្នក​ជំងឺភាគ​ច្រើន​ជា​ដាច់ […]


មហារីកថ្លើម

​លម្អិតពីជំងឺរលាកថ្លើមប្រភេទ B គ្នាយើងមិនគួររំលង!

ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) គឺ​សំដៅលើ​ជំងឺ​ថ្លើម ដែល​បង្ក​ឡើង​ដោយ​វីរុស។ ជំងឺ​នេះ បង្ក​ឲ្យ​ថ្លើម​មាន​ស្នាម ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ថ្លើម​ងាយ​នឹង​ចុះ​ខ្សោយ និង​ក្លាយ​ទៅ​ជា​មហារីក។ ប្រសិន​បើ​មិន​ព្យាបាល​ទេ ជំងឺ​នេះ អាច​បង្ក​ឲ្យ​ស្លាប់​បាន។ ១- តើជំងឺ​រលាក​ថ្លើម​ប្រភេទBឆ្លង​យ៉ាង​ដូច​ម្ដេច? ប្រសិន​បើ​នរណា​ម្នាក់​ឆ្លង​ជំងឺ​នេះ នោះ​គេ​អាច​នឹង​លេច​ចេញ​សញ្ញា​និង​រោគ​សញ្ញា​ដូច​ជា៖ ខាន់​លឿង (ស្បែក​រួម​ទាំង​ផ្នែកមួយ​ចំនួន​នៅ​លើ​រាង​កាយ​ប្រែ​ពី​ស ទៅ​ជា​លឿង ថែម​ទាំង​ទឹក​នោម​ឡើង​ក្រម៉ៅ ប្រែ​ទៅ​ជា​ពណ៌​ឈាម​ជ្រូគ ឬ​ករណី​ខ្លះ​ទៅ​ជា​ពណ៌ទឹក​ក្រូច)  លាមក​ឡើង​ស គ្រុន​ក្ដៅ អស់​កម្លាំង​ខ្លាំង បាត់​ចំណង់​ញ៉ាំ​អាហារ ចង្អោរ ឬក្អួត ឈឺ​ពោះ រោគ​សញ្ញា​ទាំង​នេះ អាច​នឹង​លេច​ចេញ​ឡើង​ក្រោយ​ពី​ឆ្លងពី១​ខែ​ទៅ ៦​ខែ។ មនុស្ស​ជា​ច្រើន​អាច​ដឹង​ថា​មាន​ជំងឺ​នេះ នៅ​ពេល​ដែល​ធ្វើ​តេស្ត​ឈាម​ប៉ុណ្ណោះ។ ២- តើ​ត្រូវ​ព្យាបាល ជំងឺ​រលាក​ថ្លើម​ប្រភេទ B (Hepatitis B) ដូច​ម្ដេច? ព្យាបាល​ភ្លាម​ៗ​បន្ទាប់​ពី​ឆ្លង បន្ទាប់​ពីយើង​ដឹង​ថា​បាន​ប៉ះ​នឹង​វីរុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ B យើង​ត្រូវ​ទាក់​ទង​ទៅ​គ្រូពេទ្យ​ភ្លាម។ ប្រសិន​បើ​យើង​​មិន​ទាន់​ចាក់​វ៉ាក់សាំង​ការពារ ឬមិន​ប្រាកដ​ថា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​នោះមាន​ប្រសិទ្ធិភាព​ឬ​អត់​នោះ គ្រូ​ពេទ្យ​នឹង​ចាក់​វ៉ាក់​សាំង​បន្ថែម ហើយ ​និងចាក់​ថ្នាំ Hepatitis Immune globulin នៅ​ក្នុង​អំឡុង​ពេល ១២​ម៉ោង​បន្ទាប់​ពី​ហេតុ​ការ​ដែល​យើង​​ប៉ះ​នឹង​វីរុស។ ថ្នាំ​ប្រូតេអ៊ីន​នេះ នឹង​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ជួយ​ដល់​ការ​ប្រឆាំង​នឹង​វីរុស។ បើ​សិន​យើង​​មាន​អារម្មណ៍​មិន​ស្រួល នោះ​គ្រូពេទ្យ​នឹង​ឲ្យ​យើង​​សម្រាក។ អំឡុង​ពេល​នេះ […]


មហារីកថ្លើម

ចេះតែរមាស់ស្បែក​ដោយគ្មានមូល​ហេតុ អាចមកពីជំងឺមួយ​​ប្រភេទនេះ

ស្បែក​របស់​យើង​គ្រប់​គ្នា​ប្រៀប​បាន​ដូច​ជា​បង្អួច ដែល​អាច​ធ្វើ​ឲ្យ​សុខ​ភាព​របស់​យើង​ប្រែ​ក្លាយ​ទៅ​ជា​មាន​ជំងឺ ប្រសិន​បើ​ស្បែក​របស់​យើង​មាន​ការ​ប្រែ​ប្រួល។ បញ្ហា​រមាស់​ស្បែក​​អាច​ជា​សញ្ហា​មួយ​បង្ហាញ​អំពី​បញ្ហា​សុខ​ភាព​មួយ​ចំនួន មា​នដូច​ជា​ជំងឺ​ថ្លើម​ជា​ដើម។ ជា​ការ​ពិត​ទៅ​បម្រែ​បម្រួល​នៃ​ស្បែក​ គឺ​ជា​សញ្ញា​ដំបូង​របស់​ជំងឺ​ថ្លើម​សម្រាប់​អ្នក​ជំងឺ។ រមាស់​ស្បែក​គឺ​ជា​សញ្ញា​កើត​ឡើង​ច្រើន​ជាង​គេ ហើយ​វា​ក៏​ជា​រោគ​សញ្ញា​គួរ​ឲ្យ​ធុញ​ទ្រាន់​ជាង​គេ​សម្រាប់​ជំងឺ​ថ្លើម​ប្រម៉ាត់​នេះ​ផង​ដែរ។ វា​អាច​កើត​ឡើង​ឆាប់​បាត់​ទៅ​វិញ និង​អាច​មាន​សញ្ញា​តិច​តួច ឬ​អាច​កើត​ឡើង​រហូត និង​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ។ មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​រមាស់​ពេញ​ដង​ខ្លួន​លើ​អ្នក​ជំងឺ​ថ្លើម គឺ​មិន​ទាន់​មាន​ការ​បក​ស្រាយ​ឲ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ក្រៅ​ពី​ការ​បក​ស្រាយ​ដែល​​ទាក់​ទង​ទៅ​នឹង​ការ​ស្ទះ​លំហូរ​នៃ​ទឹក​ប្រំម៉ាត់។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ ក្រៅ​ពី​នេះ​គេ​ក៏​ជឿ​ដែរ​ថា​បញ្ហា​រមាស់​លើ​ស្បែក ក៏​បណ្ដាល​មក​ពី​បញ្ហា​លំហូរ​នៃ​ទឹក​ប្រម៉ាត់​ថយ​ចុះ (cholestasis) ដែល​ធ្វើ​ឲ្យ​ទឹក​ប្រម៉ាត់​ក្នុង​ចរន្ដ​ឈាម​កើន​ឡើង ដោយ​សារ​តែ​ប្រព័ន្ធ​បង្ហូរ​របស់​វា​ស្ទះ។ ទឹក​ប្រម៉ាត់​ត្រូវ​បាន​ផលិត​ឡើង​​ក្នុង​សាច់​ថ្លើម ហើយ​វា​ចេញ​ពី​ក្នុង​ថ្លើម​តាម​រយៈ​ប្រព័ន្ធ​ទឹក​ប្រម៉ាត់​ដែល​រត់​កាត់​លំពែង និង​ទៅ​បញ្ចេញ​ចោល​ក្នុង​ពោះ​វៀន​តូច​របស់​យើង។ វា​ជួយ​សម្អាត​កាក​សំណល់​ផលិត​ចេញ​ពី​ថ្លើម និង​ជួយ​ឲ្យ​ពោះ​វៀន​ស្រូប​អាហារ​ជាតិ​ខ្លាញ់​បាន​ល្អ។ ថ្លើម​បន្សាប​ជាតិ​ពុល និង​ច្រោះ​ជាតិ​ប្រៃ​ចេញ​ពី​ក្នុង​ទឹក​ប្រម៉ាត់។ ប្រសិន​បើ​មុខ​ងារ​ទាំង​នេះ​ធ្វើ​ការ​មិន​បាន​ល្អ វា​នឹង​ធ្វើ​ឲ្យ​ចាល់​ជាតិ​អំបិល​ក្នុង​ទឹក​ប្រម៉ាត់ ជាតិ​អាស៊ីដ​ក្នុង​ទឹក​ប្រម៉ាត់ និង​មាន​ជាតិ​ប៊ីលីរ៉ុយប៊ីន​កើត​ឡើង។ គេ​ជឿ​ថា​វត្តមាន​នៃ​សារធាតុ​ទាំង​អស់​នោះ​ គឺ​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ស្បែក​ឡើង​រមាស់ និង​ក្រហាយ។ មាន​ការ​ស្រាវ​ជ្រាវ​កំពុង​ធ្វើ​ឡើង​ដើម្បី​សិក្សា​បន្ថែម​អំពី​សារធាតុ​គីមី​ជាក់​លាក់ ដែល​បង្ក​ឲ្យ​ស្បែក​រមាស់​ទាក់​ទង​ជាមួយ​ទឹក​ប្រម៉ាត់ ដែល​លទ្ធ​ផល​របស់​ការ​សិក្សា​នោះ​ អាច​ធ្វើ​ឲ្យ​យើង​រក​មធ្យោបាយ​ព្យាបាល​បញ្ហា​រមាស់​នេះ​បាន។ ១- លក្ខណៈនៃបញ្ហារមាស់លើអ្នកមានជំងឺថ្លើម រមាស់​ច្រើន​កន្លែង ឬ​រមាស់​ពេញ​ដង​ខ្លួន​បណ្ដាល​មក​ពី​ជំងឺ​ថ្លើម អាច​កើត​ឡើ​ង​មុខសញ្ញា​ ឬ​រោគ​សញ្ញា​ផ្សេង​ទៀត​នៃ​ការ​វិវត្ដន៍​របស់​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់។ រមាស់​ស្បែក​ក្នុង​បញ្ហា​ចាល់​ទឹក​ប្រម៉ាត់​មាន​លក្ខណៈ​ប្លែក​ខុស​ពី​គេ។ វា​ភាគ​ច្រើន​រមាស់​ខ្លាំង​តាម​អវយវៈ​ ជា​ពិសេស​គឺ​នៅ​លើ​បាត​ដៃ និង​បាត​ជើង។ វា​រមាស់​កាន់​តែ​ខ្លាំង​នៅ​ពេល​ល្ងាច​ជិត​យប់ និង​នៅ​ពេល​យប់ ដែល​វា​នឹង​រំខាន​ដល់​ដំណេក​របស់​យើង​។ វា​ច្រើន​កើត​ឡើង​កាន់​តែ​ខ្លាំង​ពេល​អ្នក​មក​រដូវ អ្នក​ព្យាបាល​ប្រើ​វិធី​ចាក់​អ័រម៉ូន មា​នផ្ទៃ​ពោះ​ក្នុង​សប្ដាហ៍​ដំបូង​ៗ ពេល​ប៉ះ​ជាមួយ​រោម​ចៀម និង​ប៉ះ​ជាមួយ​កម្ដៅ ដូច​ជា​ងូត​ទឹក​ក្ដៅ​ជា​ដើម។ វា​មិន​បាត់​ទៅ​វិញ​នៅ​ពេល​យើងអេះ […]


មហារីកថ្លើម

ទាចទឹក ក្រៅពីបូមទឹកចេញពីពោះ មានវិធីអីផ្សេងព្យាបាលអត់?

ទាច​ទឹក ជា​ជំងឺ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ពោះ​ឡើង​ធំ​ខុស​ធម្មតា ទាល់​តែ​បូម​ទឹក​ពី​ក្នុង​ពោះ​ចេញ ទើប​អាការៈ​អ្នក​ជំងឺ​ធូរ​ស្បើយ​បន្តិច។ កើត​​ទាច​​ទឹក​មក​ពី​អ្វី? ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ដើម្បី​ព្យាបាល​ទាច​ទឹក​ទេ? ១. អ្វី​ទៅ​ជា​​ទាច​ទឹក? បើ​តាម​ការ​បក​ស្រាយ​​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ទាច​ទឹក​គឺ​ជា​វត្តមាន​របស់​ទឹក​នៅ​ក្នុង​ស្រោម​ពោះ វា​កើត​ឡើង​ដោយ​ការ​ជ្រាប​ចេញ​ពី​សរសៃ​ឈាម​តូចៗ នូវ​សារធាតុ​រាវ ដែល​មាន​ទំហំ​តូច​ទៅ​ក្នុង​ស្រោម​ពោះ ដោយសារ​តែ​ការ​កើន​ឡើង​នូវ​សម្ពាធ​នៅ​ក្នុង​សរសៃ​ឈាម​តូចៗ ឬ​បាតុភូត​រលាក​នៅ​ក្នុង​ស្រោម​ពោះ។ ទាច​ទឹក​ជា​រោគ​សញ្ញា​មួយ ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម ហើយ​វា​​ក៏​អាច​ជា​រោគ​សញ្ញា​របស់​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា របេង​ស្រោម​ពោះ មហារីក​ស្រោមពោះ មហារីកក្រពះ និង​ដុំ​ដៃ​ស្បូន ។ល។ ២. ក្រៅ​ពី​បូម​ទឹក​ចេញ​ពី​ពោះ មាន​វិធី​អី​ផ្សេង​ព្យាបាល​ទាច​ទឹក​ទេ? នៅ​ស្រុក​ខ្មែរ​ទាច​ទឹក​ត្រូវ​គេ​ជួប​ប្រទះ​ជា​ញឹក​ញាប់​លើ​អ្នក​ជំងឺ​ក្រិន​ថ្លើម។ វត្តមាន​របស់​ទាច​ទឹក​បញ្ជាក់​ថា សភាព​ជំងឺ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​ហ្មត់ចត់។ ដោយសារ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​ក្រិន​ថ្លើម អ្នក​ជំងឺ​មួយ​ចំនួន​តូច​​ដែល​មាន​ទាច​ទឹក អាច​ស្លាប់​ក្នុង​រយៈពេល​​ខ្លី ទោះ​បី​ជា​មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​តាម​បែប​វេជ្ជសាស្ត្រ​ក៏​ដោយ។ បែប​នេះ​​ទើប​​បង្កើត​ជា​ពាក្យ​ចចាមអារ៉ាម​ថា ការ​បូម​ទឹក​ចេញ​ពី​ពោះ​នៅ​ពេល​មាន​ទាច​ទឹក អាច​ឲ្យ​អ្នក​ជំងឺ​ឆាប់​ស្លាប់ ដែល​ជំនឿ​នេះ​គឺ​ជា​កំហុស​មួយ​ដ៏​ធំ។ ការ​ព្យាបាល​ទាច​ទឹក​គឺ​គេ​ប្រើ​ថ្នាំ​ដែល​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បត់​ជើង​តូច​បាន​ច្រើន ដែល​អាច​ជួយ​ឲ្យ​ទាច​ទឹក​អាច​ថយ​ចុះ​ទៅ​វិញ​រហូត​ដល់​អស់។ ប៉ុន្តែ​ថ្នាំ​នេះ​អាច​ក្លាយ​ទៅ​ជា​គ្រោះ​ថ្នាក់​ទៅ​វិញ បើ​យើង​មិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់។ ឧទាហរណ៍ ក្នុង​ករណី​អ្នក​ជំងឺ​ក្រិន​ថ្លើម មាន​ទាច​ទឹក យើង​អាច​ឲ្យ​ថ្នាំ​បញ្ចុះ​ទាច​ទឹក​គាត់​បាន លុះ​ត្រា​តែ​ទឹក​ទាច​របស់​គាត់​មិន​មាន​មេរោគ។ បើ​ទាច​ទឹក​មាន​មេរោគ ហើយ​​យើង​ប្រើ​ថ្នាំ​បញ្ចុះ​ដោយ​មិន​ដឹង នោះ​​វា​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​គាត់​មាន​សភាព​កាន់​តែ​ធ្ងន់ អាច​រហូត​​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ ម្យ៉ាង​វិញ​ទៀត ប្រសិន​បើ​ទឹក​ទាច មិន​បាន​បូម​ចេញ​នោះ​ទេ នៅ​ពេល​ដែល​វា​មាន​ចំនួន​កាន់​តែ​ច្រើន អ្នក​ជំងឺ​នឹង​តឹង​ពោះ​ខ្លាំង​ពិបាក​ទ្រាំ ពិបាក​ដក​ដង្ហើម លើស​ពី​នេះ​ទៅ​ទៀត ក្នុង​រយៈពេល​វែង ទាច​ទឹក​អាច​ធ្វើ​ឲ្យ​ផ្ចិត​អ្នក​ជំងឺ​ប៉ោង​លៀន​ចេញ​មក​ក្រៅ ទី​បំផុត​អាច​ធ្លាយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ