backup og meta

ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 03, 2022

    ទាំងនេះជាសញ្ញា​ព្រមាន​នៃ​ជំងឺ​មហារីក​​ថ្លើម​ កុំមើលរំលង

    ជា​ទូ​ទៅ ជំងឺ​មហារីក​ថ្លើម​កម្រ​បង្ហាញ​រោគសញ្ញា​​នៅ​​ដំណាក់កាល​ដំបូង​​ណាស់​។ នៅ​ពេល​ដែល​ទំហំ​ដុំ​សាច់​​ធំ​ឡើង​ ​អ្នក​ជំងឺ​​អាច​នឹង​កើត​មាន​អាការៈ​ឈឺចាប់​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ពោះ​។ អ្នក​ខ្លះ​ទៀត​អាច​មាន​រោគសញ្ញា​កាន់​តែ​ដុនដាប​នៃ​ជំងឺ​ថ្លើម​រ៉ាំរ៉ៃ​ ឬ​ក្រិន​ថ្លើមដែល​ជា​រឿយ​ៗ​កើត​ឡើង​មុន​ពេល​វិវត្ត​​ទៅ​ជា​​ជំងឺ​មហារីក​ថ្លើម​។

    សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​ថ្លើម​​មាន​អ្វី​ខ្លះ​?

    • ស្រក​ទម្ងន់​ដោយ​មិន​ដឹង​មូលហេតុ​
    • ថ្លើម​រីក​
    • ឈឺ​ក្នុង​ពោះ ឬ​នៅ​​ជិត​ស្លាប​ប្រចៀវខាង​ស្តាំ​​
    • ហើម​ពោះ​
    • ​មាន​សារធាតុ​រាវ​នៅ​ក្នុង​ពោះ​
    • កើតខាន់​លឿង​

    រោគសញ្ញា​ទូទៅ​ផ្សេង​ទៀត​រួម​មាន​៖

    • គ្រុន​ក្ដៅ​
    • សរសៃ​ឈាម​វ៉ែន​រីក​ធំ​នៅ​ក្នុង​ពោះ​
    • ស្នាម​ជាំ ឬ​ហូរ​ឈាម​មិន​ប្រក្រតី​
    • ចំណង់​អាហារ​ថយ​ចុះ
    • ចង្អោរ ឬ​ក្អួត​
    • លាមក​ពណ៌​ស​
    • ​រមាស់​
    • មាន​អារម្មណ៍​ឆ្អែត​ក្រោយ​ញ៉ាំ​អាហារ​តិចតួច​
    • ខ្សោយ​ ឬ​អស់​កម្លាំង​

    ជំងឺមហារីកថ្លើម

    ​អ្នក​ណា​ខ្លះ​មាន​ហានិភ័យ​​​​កើត​ជំងឺ​មហារីក​ថ្លើម​?

    • អ្នក​ឆ្លង​មេរោគ​រលាក​ថ្លើម​ប្រភេទ​B ឬ ​Cរ៉ាំរ៉ៃ​
    • ជំងឺ​ថ្លើម​តំណ​ពូជ​
    • ជំងឺ​ទឹក​នោម​ផ្អែម
    • ជំងឺ​​ខ្លាញ់​រុំ​ថ្លើម​ដែល​មិន​មែន​ដោយ​សារ​ញ៉ាំ​ជាតិ​អាល់កុល
    • ការ​ញ៉ាំ​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ​
    • ធាត់​ជ្រុល។

    ​​យើង​អាច​បង្ការ​ជំងឺ​មហារីក​ថ្លើម​ដោយ​របៀប​ណា​?

    • ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សម​ល្មម​
    • រក្សា​ទម្ងន់​ខ្លួន​សមស្រប​
    • ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B
    • ជៀសវាង​រួម​ភេទ​ដោយ​ពុំ​មាន​ការ​ការពារ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 03, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម