backup og meta

ម៉េច​បាន​ម៉ាក់​ៗ​ខ្លះ​ស្រក​ទម្ងន់​ នៅ​ពេល​មាន​ផ្ទៃពោះ​ទៅ​វិញ​?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

    ម៉េច​បាន​ម៉ាក់​ៗ​ខ្លះ​ស្រក​ទម្ងន់​ នៅ​ពេល​មាន​ផ្ទៃពោះ​ទៅ​វិញ​?

    ម៉ាក់​ៗ​ថ្មីថ្មោង ​ច្បាស់​ជា​មាន​ការ​ព្រួយ​បារម្ភ​មិន​ខាន​ នៅ​ពេល​​ដែល​ខ្លួន​ស្រក​ទម្ងន់​ ​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ព្រោះ​គិត​ថា​ ទម្ងន់​ដែល​លើស​នឹង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ​ និង​ភាព​រីករាយ​។​ យ៉ាងណា​មិញ​ ការ​ស្រក​ទម្ងន់​​​​​នៅ​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃ​ពោះ​ដំបូង​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ជា​ពិសេស​ នៅ​ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​ចាញ់​កូន​​ធ្ងន់ធ្ងរ​។​ ​​

    ១. ​​​ការ​ស្រក​ទម្ងន់​នៅ​ត្រីមាស​ទី​១

    ​ជា​ទូទៅ​ ម៉ាក់​ៗ​តែងតែ​​ជួបប្រទះ​អាការៈ​ចាញ់កូន​ ដោយ​ចេះ​តែ​​ក្អួត​ចង្អោរ​ និង​ញ៉ាំ​អី​ក៏​មិន​ចូល​ ​ដែល​នេះ​​ជា​ហេតុ​បណ្ដាល​ឲ្យ​​មាន​ការ​ស្រក​ទម្ងន់​។​ ​ប៉ុន្តែ​ ​ការ​ស្រក​ទម្ងន់​បន្តិចបន្តួច​នៅ​ក្នុង​ដំណាក់កាល​នេះ​ ពុំ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​គភ៌​នោះ​ទេ។ ចំពោះ​ស្ត្រី​ដែល​មាន​ទម្ងន់​ខ្លួន​​សម​ល្មម​ អាច​នឹង​ឡើង​គីឡូ​មិន​លើស​ពី​១​ ទៅ​២គីឡូ​ឡើយ​​ នៅ​អំឡុង​ត្រីមាស​ទី​១​។​ នៅ​សប្ដាហ៍​ទី​១៤​ ​អាការៈ​ចាញ់​កូន​របស់​ម៉ាក់​ៗ​នឹង​ថមថយ​ ហើយ​​ចំណង់​អាហារ​​នឹង​​កើន​ឡើង​ទ្វេដង​ ហើយ​ម៉ាក់​ៗ​ភាគ​ច្រើន​ ដែល​ធ្លាប់​តែ​​ស្រក​ទម្ងន់​ នឹង​ឡើង​ទម្ងន់​វិញ​យ៉ាង​ឆាប់​រហ័ស​។​

    ​​​​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ ​បើ​ម៉ាក់​ៗ​ស្រាប់តែ​ស្រក​ទម្ងន់​ជា​គំហុក​ រហូត​ដល់​១០​%​នៃ​ទម្ងន់​ខ្លួន​​នោះ​ វា​មិន​មែន​ជា​រឿង​ធម្មតា​ទៀត​នោះ​ទេ។​ ក្នុង​ករណី​នេះ​ ម៉ាក់​ៗ​គួរ​ទៅ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ ហើយ​គ្រូពេទ្យ​អាច​​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ថ្នាំ​បំបាត់​ការ​ចាញ់​កូន​ ដើម្បី​ឲ្យ​ម៉ាក់​ៗ​ចាប់ផ្ដើម​ឡើង​ទម្ងន់​​​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព​​​។

    ពពោះ

    ២. ការ​ស្រក​ទម្ងន់​នៅ​សប្ដាហ៍​ទី៤០

    ​ម៉ាក់​ៗ​ដែល​ធាត់​ អាច​នឹង​មិន​ឡើង​​ទម្ងន់​​ខ្លាំង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ដូច​ទៅ​នឹង​ម៉ាក់​ៗ​ដែល​មាន​ទម្ងន់​ខ្លួន​ធម្មតា​ ឬ​​ស្គម​ជ្រុល​នោះ​ទេ​។​ កត្តា​នេះ​ គឺ​ពុំ​មាន​ផល​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍរបស់​គភ៌​​ឡើយ​។​ ​ជាមួយ​គ្នា​នេះ​ដែរ​ ​ម៉ាក់​ៗ​ដែល​លើស​គីឡូ​​ស្រាប់​ អាច​ឡើង​ទម្ងន់​ត្រឹមតែ​២​ទៅ​៣​គីឡូ​ប៉ុណ្ណោះ​ ហើយ​មាន​អ្នក​ខ្លះ​វិញ​ អាច​នឹង​ស្រក​គីឡូ​ទៀត​ផង​ ពីព្រោះ​នៅ​អំឡុង​ពេល​មាន​ទម្ងន់​ ​ការ​ឡើង​ទម្ងន់​​​តិចតួច​ នឹង​​​ចូល​ទៅ​បំពេញ​ដល់​ការលូតលាស់​ជាក់ស្ដែង​របស់​ទារក​។ ​​ភាគច្រើន​ គឺ​​​សម្រាប់​បង្កើត​ជា​កន្លែង​ស្តុក​​ខ្លាញ់​ ដើម្បី​​ជួយ​ឲ្យ​ម៉ាក់​ៗ​មាន​ថាមពល​​គ្រប់គ្រាន់​នៅ​ក្នុង​​​ការ​សម្រាល​ និង​​​ការ​មើល​ថែ​កូន​។​

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម