ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

អ្នកវិទ្យាសាស្រ្តរក​ឃើញ​វិធីបំប្លែងកោសិកាមហារីកឱ្យក្លាយជាកោសិកាធម្មតាវិញ

ពិត​ជា​អស្ចារ្យ​មែន! ថ្មី​ៗ​នេះ ក្រុម​អ្នក​​ស្រាវជ្រាវ​របស់​សាស្រ្តាចារ្យ Kwang-Hyun Cho នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​​ទទួល​ជោគជ័យ​ក្នុង​ការ​​បំប្លែង​កោសិកា​មហារីក​ឱ្យ​ក្លាយ​ទៅ​ជា​កោសិកា​ធម្មតា​វិញ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ពិនិត្យជំងឺមហារីកពោះវៀនធំឥតគិតថ្លៃ ចុចទីនេះ! នៅ​ពេល​ដែល​កោសិកា​ធម្មតា និង​កោសិកា​មហារីក​រួម​បញ្ចូល​គ្នា មុន​ពេល​ដែល​ពួកវា​បំប្លែង​ទៅ​ជា​កោសិកា​មហារីក​ អំឡុង​ពេល​បង្កើត​ជា​ដុំ​សាច់ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​វិធីសាស្រ្ត​ជីវវិទ្យា​ប្រព័ន្ធ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​កំណត់​អត្តសញ្ញាណ​ការ​ផ្លាស់ប្តូរ​ម៉ូលេគុល​បញ្ចា្រស់ ដែល​អាច​កែប្រែ​ដំណើរការ​នៃ​ជំងឺ​មហារីក​បាន។ [embed-health-tool-due-date] បន្ទាប់​មក​ ពួក​គេ​បាន​អនុវត្ត​លើ​កោសិកា​មហារីក​ពោះវៀន​ធំ ហើយ​បាន​បញ្ជាក់​តាម​រយៈ​ការពិសោធន៍​កោសិកា​ម៉ូលេគុល​ថា កោសិកា​មហារីក​អាច​ធ្វើ​ការ​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយ​ជា​កោសិកា​ធម្មតា​។ នេះ​ជា​បច្ចេកវិទ្យា​ដើម ដែល​សន្និដ្ឋាន​ដោយ​ស្វ័យ​ប្រវត្តិ​នូវ​គំរូ​កុំព្យូទ័រ​នៃ​បណ្តាញ​ហ្សែន​ដែល​គ្រប់គ្រង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​​អំពី​ការវិវត្ត​នៃ​ជំងឺ​មហារីក​ពី​ទិន្នន័យ​​​កោសិកា​តែ​មួយ RNA​ ហើយ​រក​ឃើញ​ប្រព័ន្ធ​បំប្លែង​ម៉ូលេគុល​សម្រាប់​ការ​ធ្វើ​ឱ្យ​កោសិកា​មហារីក​ត្រលប់​មក​ដូច​ដើម​វិញ។ ចំពោះ​បច្ចេកវិទ្យា​នេះ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​អនុវត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ការ​ព្យាបាល​ចំពោះ​ជំងឺ​មហារីក​ដទៃ​ទៀត​នា​ពេល​អនាគត៕ ចំណុចសំខាន់ ក្រុម​អ្នក​ស្រាវជ្រាវ​​នៃ​ផ្នែក​​ជីវ និង​វិស្វកម្ម​ខួរ​ក្បាល បាន​ទទួល​ជោគជ័យ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​មូលដ្ឋាន ដើម្បី​ចាប់យក​អន្តរកាល​ដ៏​សំខាន់​ នៅពេល​កោសិកា​ធម្មតា​ផ្លាស់ប្តូរ​ទៅ​ជា​កោសិកា​មហារីក​ ហើយ​ធ្វើការ​វិភាគ​ស្វែង​រក​ការ​ផ្លាស់ប្តូរ​ម៉ូលេគូល​ដែល​អាច​បំប្លែង​កោសិកា​មហារីក​ទៅ​ជា​កោសិកា​ធម្មតា​វិញ​បាន។​ អត្ថបទគួរអាន៖ កាត់​បន្ថយ​ហានិភ័យ​មហារីក​សុដន់​ អនុវត្តទម្លាប់ល្អ​ៗទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តិចនិកជួយស្រីៗ ចៀសឆ្ងាយពីជំងឺមហារីកសុដន់​ ស្រីៗគួរដឹង! ជំងឺមហារីកសុដន់ និងការបំបៅដោះកូន មកដឹងពីដំណាក់កាលទាំង៤ នៃជំងឺមហារីកសុដន់ ស្ទាបសុដន់រកដុំសាច់ជំងឺមហារីក​ខ្លួនឯង អាចជួយបានកម្រិតណាដែរ? មហារីកសុដន់ដោយសារមិនបានបំបៅកូន វិវត្តមកពីបែប

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

ស្វែងរក ជំងឺមហារីក

មហារីកផ្សេងទៀត

Rectal bleeding (ហូរ​ឈាម​តាម​រន្ធ​គូទ)

និយមន័យ១- អ្វី​ជា​បញ្ហា​ហូរ​ឈាម​តាម​រន្ធ​គូទ? ​ហូរ​ឈាម​តាម​រន្ធ​គូទ ​សំដៅលើ​អាការៈ​ហូរ​ឈាម​​តាម​រន្ធ​គូទ ​ដែល​ជាផ្លូវ​បញ្ចេញ​លាមក​ ភាគ​ច្រើន​យល់​ថា ​ជា​ជំងឺ​កើត ដោយ​សារ​មាន​​ហូរ​ឈាម​ពី​ពោះវៀន​ធំ ឬរន្ធគូទ​ ​​ដែល​ជា​កំណាត់​ចុង​ក្រោយ​ប៉ុន្មាន​សង់ទីម៉ែត្រ​នៃ​ពោះវៀន​ធំ។ ​ហូរ​ឈាម​តាម​រន្ធ​គូទ​ អាច​មាន​លាយ​ឡំ​ក្នុង​លាមក ​ជាប់​នឹង​ក្រដាស​បង្គន់ ​ឬ​ក្នុង​ចាន​បង្គន់​តែ​ម្ដង។ ឈាម​ដែល​ធ្លាក់​មក​ភាគ​ច្រើន​ ជា​ឈាម​ក្រហម​ ប៉ុន្តែ​​ពេល​ខ្លះក៏​​អាច​មាន​ពណ៌​ក្រមៅ​ដែរ។ ២- ហូរ​ឈាម​តាម​រន្ធ​គូទកើតឡើង​ញឹកញាប់​ដែរ​ទេ? អាការៈហូរឈាមនេះ កើតឡើងញឹកញាប់ណាស់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ និងគ្រប់ភេទទាំងអស់ ប៉ុន្តែ​យើងនៅ​តែ​អាចគ្រប់គ្រងវា បានដោយកាត់បន្ថយកត្តាប្រឈម។ រោគសញ្ញា៣– រោគ​សញ្ញា​ហូរ​ឈាម​តាម​រន្ធ​គូទ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ ​គឺ​ឈាម​ជាប់​លើ​ក្រដាស​អនាម័យ ​ឬ​មើល​ឃើញ​ស្រស់​ៗ​លាយ​ជាមួយ​លាមក ​និង​នៅ​ក្នុង​ចាន​បង្គន់​។ អ្នក​មាន​​ជំងឺ​ គួរ​​ចាប់​អារម្មណ៍​នៅ​ពេល​លាមក​មាន​ពណ៌​ប្លែក ​ដូចជា ​ពណ៌​ក្រហម​ជាដើម ​ដែល​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហាសុខភាព​ផ្សេង​ៗ​ ដូចជា៖ – ឈាម​​ក្រហមថ្លា ​បញ្ជាក់​ថា​មាន​ឈាម​នៅ​កន្លែង​ណាមួយ​នៃ​ក្រពះ​ពោះវៀន​ហើយ​ ដូចជា​ នៅ​ពោះវៀន​ធំ​ ឬ​រន្ធគូទ។ – ពណ៌​ក្រមៅ​ ឬ​ដូច​ពណ៌​ស្រា​ក្រហម ​អាច​ថា​ជា​ឈាម​មាន​​ប្រភព​ចេញ​ពី​ពោះវៀន​តូច​ ឬ​គល់​ខាង​ដើម​ពោះវៀន​ធំ – ពណ៌​ខ្មៅ​ អាច​ជា​ឈាម​មក​ពី​ក្រពះ​ ឬ​ផ្នែក​ខាង​លើ​​ពោះវៀន​តូច។ សញ្ញា​ផ្សេង​ៗ​ទៀត​មាន​ដូចជា៖ – វង្វេង​ – សន្លប់ – វិលមុខ – ជុះ​ឈឺ – ឈឺ​ឆ្អល់​ពោះ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ​ បើ​មាន​ចម្ងល់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យជាបន្ទាន់ បើ​​ប្រទះ​ឃើញ​អាការៈ​ដូច​ជា៖ – ក្មេង​មាន​ឈាម​ក្នុង​លាមក – ខ្លួន​យើង​ផ្ទាល់ ​មាន​លាមក​លាយ​ឈាម​លើស​ពី […]


មហារីកផ្សេងទៀត

ជាតិខ្លាញ់ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទណាស់

គ្រប់គ្នា​ប្រហែលដឹងថា លើស​ទម្ងន់ អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែប្រហែល​មិនដឹងថា លើស​ទម្ងន់ គឺ​ដល់ថ្នាក់​មាន​ទំនាក់ទំនង​នឹង​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ផង។ មើល​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ខ្លាញ់ក្នុងខ្លួនទាក់ទងជាមួយជំងឺមហារីក​ដោយរបៀបណា? ​​ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​​មិន​អាច​ធ្វើ​ការ​ដូច​ធម្មតា​បាន។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។ រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ដែល​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណកក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជាគាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​ខ្លួន។ ២- ជំងឺមហារីកប្រភេទណាមួយទាក់ទងជាមួយខ្លាញ់ក្នុងខ្លួន? អ្នក​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​ថា ​ខ្លាញ់​​​ច្រើន​ក្នុង​ខ្លួន ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រភេទមហារីក​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​​រួម​ចំណែក​បង្ក​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ។ មាន​ខ្លាញ់​ច្រើន​ក្នុង​ប្រព័ន្ធ​ឈាម គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​មហារីក​សុដន់ ​ចំពោះ​មនុស្ស​ស្រី​ដែល​អស់​រដូវ។ ឯ​មហារីក​ផ្សេង​ទៀត​អាច​ជា​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​ក្រពះ […]


មហារីកថ្លើម

Toxic hepatitis (ជំងឺរលាកថ្លើមដោយសារជាតិ​ពុល)

និយមន័យ ១‑ អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល? រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សំដៅ​លើ​ការ​រលាក​ថ្លើម​ដោយ​សារ​សារធាតុ​ណា​មួយ​យើង​បាន​ប៉ះ​ពាល់។ ពេល​ខ្លះ​អាច​មក​ពី​ស្រា សារធាតុ​គីមី ថ្នាំ ឬ​ពពួក​អាហារ​បំប៉ន​ណាមួយ។ ពេល​ខ្លះ ការ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល កើត​មាន​រោគ​សញ្ញា​ក្នុង​ពេល​ខ្លី​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តែ​ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ឯណោះ ​ទើប​លេច​ចេញ​រោគ​សញ្ញា ខណៈ​រោគ​សញ្ញា​ទាំង​អស់ នឹង​បាត់​ទៅ​វិញ​ពេល​យើងឈប់​ប៉ះ​ពាល់ ឬ​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ។ ប៉ុន្តែ​ ពុល​ថ្លើម អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ជា​រៀង​រហូត​ មិន​អាច​ត្រលប់​មក​ដូច​ដើម និង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ត្រង់​កន្លែង​ខូច​រហូត​ (ក្រិន​ថ្លើម) ហើយ​អាច​វិវត្ត​ជា​ខ្សោយ​មុខ​ងារ​ថ្លើម ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។ រោគសញ្ញា ២‑ រោគសញ្ញា​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជួប​ញឹក​ញាប់​រួម​មាន៖ – ខាន់​លឿង (ស្បែក និង​ភ្នែក​​ឡើង​លឿង) – អស់​កម្លាំង​ល្ហិត​ល្ហៃ – មិន​ឃ្លាន – ក្អួត ចង្អោរ – ឈឺ​ក្បាល – ចុក​ពោះ – ទឹក​នោម​ក្រមៅ​ជាង​ធម្មតា – រាក – លាមក​ស ឬ​ស្លេក​ជាង​ធម្មតា ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​មាន​ក្តី​បារម្ភ​ពី​រោគសញ្ញា​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៣‑ គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​សិន​ជា​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា ពពួកថ្នាំ Acetaminophen (Paracetamol) អាច​ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម​ចុះ​ខ្សោយ។ ត្រូវ​ទៅ​​ព្យាបាល​ភ្លាមៗ បើ​សិន​ជា​យើង​​គិត​ថា កូន​យើង​បាន​លេប ឬ​ចាក់​ថ្នាំ Acetaminophen លើស​កម្រិត។ រោគ​សញ្ញា​ប្រើ​ថ្នាំ Acetaminophen លើស​កម្រិត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត ចង្អោរ – ចុក​ពោះ​ផ្នែកខាង​លើ – សន្លប់។ មូលហេតុបង្ក ៤‑ មូលហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សារធាតុគីមី​យើង​ស្រូប​ចូល​ទាំង​ដឹង​ខ្លួន និង​មិន​ដឹង​ខ្លួន​មាន​ពុល​លើ​ថ្លើម។ ក្នុង​ចំណោម​សារធាតុ​គីមី​ទាំង​នេះ មាន​ថ្នាំ​ពុល […]


មហារីកសុដន់

សំណួរ​អ្វីខ្លះ ស្រីៗ​មានជំងឺ​មហារីក​សុដន់ចង់​ដឹង​បំផុត?

មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​កាយ គឺ​ជា​សុបិន្ដ​អាក្រក់​មួយ​ក្នុង​ជីវិត ពិសេស​បើ​មាន​មហារីក​តែ​ម្តង យ៉ាង​ណា​ជំងឺ​នៅ​តែ​អាច​ព្យាបាល​បង្ក​កុំ​ឲ្យ​រាល​ដាល​បាន។ សម្រាប់​ស្រីៗ មហារីក​ឧស្សាហ៍​កើត​មាន​បំផុត គឺ​មហារីក ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ថា ក្រោយ​ការ​ព្យាបាល​មហារីក​ដោះ បំណង​ប្រាថ្នា​ស្រីៗ​គ្រប់​រូប​ចង់​បាន​បំផុត គឺ​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​ដែល​គ្នា​យើង​កំពុង​ខ្លាច ពពោះ​អាច​ធ្វើ​ឲ្យ​មាន​មហារីក​រើ​ឡើង​វិញ​ដែរ​អត់? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​ទាំង​ប៉ុន្មាន​គ្នា​យើង​ចង់​ដឹង​បំផុត។ ១- ព្យាបាល​ដោយ​សារធាតុ​គីមី​អាច​មាន​កូន​បាន​អត់? គ្នា​យើង​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ភាគ​ច្រើន មាន​ការ​ខូច​ខាត​ទៅ​លើ​ក្រពេញ​អូវែ ដោយសារ​តែ​ជាតិ​​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​ប្រឈម​អត់​កូន។ ទោះ​បី​ជា ស្រីៗ​មួយចំនួន នៅ​តែ​​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ក្រោយ​ព្យាបាល​មហារីក​ដោះ​ដោយ​គីមី ប៉ុន្តែ​ចាំ​បាច់​បំផុត គួរតែ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ព្យាបាល។ ២- មហារីក​អាច​កើត​ឡើង​វិញ​ទេ? តាម​ការ​សិក្សា​បញ្ជាក់ ករណី ​មហារីក ​រើ​ឡើង​វិញ គ្មាន​ជាប់​ទាក់​ទង​រឿង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ គេ​បាន​រក​ឃើញ​ថា បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ អាច​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​មហារីក​ដោះ​ម្តង​ទៀត​បាន។ ៣- ក្រោយ​ព្យាបាល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​កូន? ពេទ្យ​បាន​ណែនាំ​ស្រីៗ​កើត​ មហារីក និង​ព្យាបាល​បាន​ជោគជ័យ គួរ​តែ​ចាំ​យ៉ាង​តិច ២ឆ្នាំ ចាំ​យក​កូន ព្រោះ​រយៈពេល ២ឆ្នាំ គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​មាន​មហារីក​កើត​ឡើង​វិញ ឬអត់។ ប៉ុន្តែ​រឿង​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ដែរ ព្រោះ​ពេល​ខ្លះ​អាច​លើស​ពី ២​ឆ្នាំ ដោយសារ​តែ​កត្តា​អាយុ​ ប្រភេទ​មហារីក និង​ចំនួន​កូន​ចង់​បាន​តែ​ម្តង។ ៤- ធ្លាប់​កើត​មហារីក​ដោះ​អាច​ប៉ះ​ពាល់​កូន​អត់? គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា ជំងឺ​មហារីក​ដោះ​អាច​ប៉ះពាល់​ដល់​កូន​យើង​ទេ។ ៥- មាន​ផ្ទៃ​ពោះ​អំឡុង​ពេល​កំពុង​ព្យាបាល​ប៉ះពាល់​កូន​អត់? ថ្នាំ​យើង​ប្រើ​ប្រាស់​អំឡុង​ពេល​ព្យាបាល អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​គភ៌​បាន រីឯ​ករណី​ឈប់​ព្យាបាល​ភ្លាមៗ […]


មហារីកថ្លើម

Liver Cancer (មហារីកថ្លើម)

និយមន័យ ១- អ្វី​ជា​ជំងឺ​មហារីក​ថ្លើម? មហារីក​ថ្លើម សំដៅ​លើ​បញ្ហា​មាន​ដុំ​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​កោសិកា​ថ្លើម។ ថ្លើម ​ជា​សរីរាង្គ​មួយ​នៅ​ផ្នែក​ខាង​ស្តាំ ខាង​លើ​ពោះ ខាង​ក្រោម​សន្ទះ​ទ្រូង និង​ក្រោម​ក្រពះ។ មហារីក​ថ្លើម ច្រើន​ជា​ជំងឺ​មហារីក​កោសិកា (Carcinoma) វា​ជា​ដុំ​មហារីក​ដំណាក់​កាល​ដំបូង ដែល​កើត​ឡើង​នៅ​ក្នុង​ថ្លើម​មិន​មែន​ដោយ​សារ​រីក​រាល​ដាល​ពី​ផ្នែក​ផ្សេងៗ​ក្នុង​រាង​កាយ​ទេ។ មិន​មែន​គ្រប់​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ថ្លើម​ទាំង​អស់ ហៅ​ថា មហារីក​ថ្លើម នោះ​ទេ មាន​មហារីក​​កើត​ពី​សរីរាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន ដូច​ជា ពោះ​វៀន​ធំ សួត ឬ​សុដន់ អាច​រីក​រាល​ដាល​ទៅ​ថ្លើម ដែល​ករណី​នេះ គេ​ហៅ​ថា មហារីក​រីក​រាល​ដាល​ពី​សរីរាង្គ​ផ្សេង។ ២- មហារីក​ថ្លើម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? មហារីក​ថ្លើម ច្រើន​កើត​លើ​ប្រុសៗ​ច្រើន​ជាង​ស្ត្រី ភាគ​ច្រើន​ចន្លោះ​អាយុ​ពី ៥០-៧០ ឆ្នាំ។ ដឹង​ពី​រោគ​វិនិច្ឆ័យ​លឿន អាច​ទទួល​បាន​​លទ្ធ​ផល​ល្អ​ក្នុង​ការ​ព្យា​បាល ហើយ​យើង​អាច​ទប់​ស្កាត់​ជំងឺ​បាន ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ រោគសញ្ញា ៣- រោគសញ្ញា​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ? មួយ​ភាគបីក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​ថ្លើម មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ខណៈ​រោគ​សញ្ញា​ជំងឺ អាច​នឹង​លេច​ឡើង​មាន​ដូច​ជា៖ – ស្រក​ទម្ងន់​ខ្លាំង​ – ចង្អោរ ក្អួត – ឈឺ​ពោះ – ពោះ​ឡើង​ធំ (ទាច​ទឹក) – បាត់​បង់​ចំណង់​អាហារ – អស់​កម្លាំង – ឡើង​លឿង – ស្លេក​តាម​កន្លែង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ? បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ […]


មហារីកថ្លើម

​ធ្លាប់តែលឺជំងឺទាចទឹក ដឹងអត់ថាជំងឺនេះបណ្តាលមកពីអ្វី? មានរោគសញ្ញាអ្វីខ្លះ?

និយមន័យ ១- ជំងឺ​ទាច​ទឹក​ជា​អ្វី? ជំងឺ​ទាច​ទឹក សំដៅ​លើ​បញ្ហា​​កើន​ឡើង​ជាតិ​ទឹកក្នុង​ពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និង​ថ្លា) ​ស្ថិត​នៅ​ក្រោម​ប្រអប់​ទ្រូង​ដែល​ខណ្ឌ​ចែក​ដោយ​សាច់​ដុំ​សន្ទះ​ទ្រូង។​ វា​អាច​មាន​មូល​ហេតុ​ជា​ច្រើន ​ដូចជា​ បញ្ហា​ថ្លើម មហារីក ខ្សោយបេះដូង​ និងខ្សោយ​តម្រង​នោម​ ជាដើម។ រោគសញ្ញា ២- រោគ​សញ្ញា​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? រោគសញ្ញា​​អាច​លេច​ឡើង​លឿន​ ឬ​ឆាប់​ អាស្រ័យ​លើ​មូលហេតុ​​បង្ក​ឲ្យ​មាន​ទាច​ទឹក​​។​ យើង​​គួរ​​ជួប​គ្រូពេទ្យ​ ពេល​មានសញ្ញា​ទាំង​នេះ៖ – ឡើង​ទម្ងន់​ខ្លាំង​ – ហើម​ពោះ​ឡើង​តឹង – ពិបាក​ដក​ដង្ហើម​ពេល​តម្រេក​ខ្លួន – មិន​ឃ្លាន​បាយ – ឈឺ​ពោះ – ហើម​ពោះ – ក្អួត ឬ​ចង្អោរ – ក្រហាយ​ដើម​ទ្រូង។ ត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ហើយ​បើ​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៣- ពេល​ណា​គួរ​ជួប​​ពេទ្យ? បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! មូលហេតុបង្ក ៤- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? មូលហេតុ​ចម្បង ​គឺ​មក​ពីជំងឺ​ក្រិន​ថ្លើម ​ដែល​បង្ក​ទៅ​ជា​ការ​កើន​សម្ពាធ​ក្នុង​ថ្លើម ​ឈាម​ចាល់​ក្នុង​ថ្លើម ​មិន​អាច​រត់​ឆ្លង​កាត់​បាន បន្ទាប់​មក​​ក៏​ជ្រាប​បន្តិច​ម្ដងៗ​រហូត​ពេញ​ពោះ​ កើត​ជា​ទាច​ទឹក​តែ​ម្ដង។ ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈ​មូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមាន​ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ​ B និង […]


មហារីកក្រពេញទីរ៉ូអ៊ីត

​ប្រយ័ត្ន​បន្តិច ពកក​ឧស្សាហ៍​កើត​លើ​ស្រីៗ​ណាស់

​ជំងឺ​ពក​ក នៅ​តែ​កើត​ឡើង​ច្រើន ជាពិសេស​ស្រីៗ ​ព្រោះ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីតដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ពកក អាច​បង្ក​បញ្ហា​អី​ខ្លះ? ហេតុ​អី​បាន​ជា​កើត​ឡើង​ភាគ​ច្រើន​លើ​ស្រីៗ។ ១- អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីត? ទីរ៉ូអ៊ីត ជា​ក្រពេញ​តូច​មួយ មាន​សណ្ឋាន​ដូច​មេ​អំបៅ ស្ថិត​នៅ​បាត​របស់​ក។ ក្រពេញ​នេះមាន​នាទី​សំខាន់​ផលិត​អ័រម៉ូនដើម្បី​គ្រប់​គ្រង​ស្ទើរ​គ្រប់​ដំណើរ​ការ​មេតា​បូលីស​ទាំង​អស់ រាប់​បញ្ចូល​ទាំង​ការ​ដុត​កម្ទេច​កាឡូរី​ក្នុង​រាង​កាយ​ឲ្យ​បាន​រហ័ស ក៏​ដូច​ជា​ដំណើរ​ការ​លោត​ញាប់​ ឬ​យឺត​របស់​បេះដូង​យើង​តែម្តង។ ករណី​ខ្លះ ទោះ​បើ​យើង​មាន​បញ្ហា​មិន​ប្រក្រតី​ទៅ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ក៏​គ្មាន​ទុក្ខ​ទោស​អ្វី​លើ​រាង​កាយ តម្រូវ​ឲ្យ​មាន​ការ​ព្យា​បាល​នោះ​ដែរ ប៉ុន្តែ​ករណី​ខ្លះ​ទៀត អាច​នឹង​គំរាម​កំហែង​អាយុ​ជីវិត​យើង​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​កំណើន​ការ​ផលិត​អ័រម៉ូន​របស់​ក្រពេញ​នេះ​ច្រើន​លើស​កម្រិត ឬ​តិច​តួច​មិន​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​ប្រើ​ប្រាស់។ មនុស្ស​ស្រី ​មាន​អត្រា​ប្រឈម​​ហានិភ័យ​ខ្ពស់ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ពិសេស​ក្រោយ​សម្រាល​កូន​ និង​ពេល​អស់​រដូវ។ ២- បញ្ហា​ក្រពេញ​ទីរ៉ូអ៊ី​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្រីៗ? បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អាច​នឹង​បណ្តាល​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ព្រោះ​វា​ក៏​ដើរ​តួ​នា​ទី​ជួយ​ឲ្យ​ធ្លាក់​ឈាម​រដូវ​ផង​ដែរ។ បញ្ហា​អត់​មក​រដូវ​ជា​ស្ថាន​ភាព​សុខភាព​មួយ​ពាក់ព័ន្ធ​ក្រពេញ​ទីរ៉ូអ៊ីត អាច​ធ្វើ​រាំង​រដូវ​ជា​ច្រើន​ខែ ឬ​ឈាន​ដល់​ឆ្នាំ​ទៀត​ផង។ បើ​មាន​បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​និយាយ​បាន​ថា​ក្រពេញ​អូវែ ក៏​រង​ប៉ះ​ពាល់​ដូច​គ្នា។ យើង​អាច​ជួប​ប្រទះ​បញ្ហា​អស់​រដូវ​ ឬ​មក​រដូវ​មុន​ពេល​កំណត់។ ដោយសារ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត រំខាន​ជ្រៀត​ជ្រែក​ជា​មួយ​ការ​មក​​ឈាម​រដូវ ការ​ទុំជ្រុះ​មេ​ជីវិត​ញី ក៏​អាច​នឹង​ត្រូវ​បង្អាក់​ដូចគ្នា​ ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​សម្រាប់​គ្នា​យើង​ចង់​បាន​កូន។ លើស​ពី​នេះ បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត កើត​ចេញ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្កើន​ហានិភ័យ​សុខ​ភាព​ទាំង​ម៉ាក់ៗ […]


មហារីកក្រពះ

Stomach Cancer (មហារីកក្រពះ)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ក្រពះ? មហារីក​ក្រពះ សំដៅ​ទៅ​លើ​ការ​រីក​ដុះ​ដាល​នៃ​ដុំ​មហារីក​ក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​មាន​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ មហារីក​ក្រពះ ជា​ជំងឺឧស្សាហ៍​កើត​មាន និង​ងាយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ អាច​ស្លាប់​តែ​ម្តង។ ២- មហារីក​ក្រពះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មហារីក​ក្រពះ ប៉ុន្តែ​ប្រុសៗ​មាន​អាយុ​លើស​ពី ៤០ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ជាង​ស្រីៗ។ យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​មហារីក​ក្រពះ​បាន។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញា​មហារីក​ក្រពះ​មាន​អ្វី​ខ្លះ? មហារីក​ក្រពះ ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​ ពេល​ដែល​ដុំ​សាច់​ដុះ យើង​នឹង​មាន​អាការៈ​ឈឺ​ពោះ ចង់​ក្អួត និង​លែង​ឃ្លាន​អាហារ​ជាដើម។ រោគ​សញ្ញា​ផ្សេង​ទៀត អាច​មាន​ដូច​ជា តឹង​ពោះ​ពេល​ញ៉ាំ​អាហារ​រួច ពិបាក​លេប​អាហារ ក្រហាយ​ក្រពះ ស្រក​ទម្ងន់ លាមក​មាន​ឈាម មាន​ដុំ​អាច​ប៉ះ​បាន តឹង​ណែន​ក្រពះ​ក្រោយ​ញ៉ាំ​អាហារ​រួច និង​មាន​ទឹក​ក្នុង​ពោះ (ទាច​ទឹក)។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត មិន​បាន​រ៉ាយរ៉ាប់​នៅ​ខាង​លើ ហេតុនេះ មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ សូម​ទាក់​ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។ ៤- ពេល​ណាគួរ​ទៅ​ជួប​ពេទ្យ? បើ​យើង​មាន​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ មូល​ហេតុ​ពិត​ប្រាកដបង្ក​ឲ្យ​កើត​មហារីក​ប្រភេទ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កត្តា​ជំរុញ​ឲ្យ​កើត​មាន​មហារីក​ក្រពះ មាន​ដូច​ជា របប​អាហារ​សម្បូរ​សារធាតុ​នីត្រាត (Nitrates) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ហានិភ័យ​កើត​មហារីក​នេះ។ សារធាតុ​នីត្រាត មាន​នៅ​ក្នុង​អាហារ​មាន​ជាតិ​ផ្សែង និង​ប្រៃ ត្រូវ​បាន​បំប្លែង​ដោយ​បាក់តេរី​ទៅ​ជា​នីទ្រី […]


មហារីកសុដន់

កំពុងពពោះ ស្រាប់​តែ​សុដន់​ប្រែ​ប្រួល​ខុស​ប្រក្រតី គួរ​ធ្វើ​តេស្ត​ចាំ​បាច់​ទាំង​នេះ

ដឹង​ថា​មាន​ផ្ទៃ​ពោះ​ភ្លាម មិន​ថា​ប្តី ឬ​ប្រពន្ធ​ សុទ្ធ​តែ​រំភើប។ យ៉ាង​ណា ស្រីៗ​ហាក់​មាន​ក្តី​បារម្ភ​ច្រើន ​ពេល​ទៅ​ជួប​ពេទ្យ ព្រោះ​ពេទ្យ​អាច​ណែនាំ​ឲ្យ​ធ្វើ​នេះ​ធ្វើ​នោះ ចាក់​វ៉ាក់​ស៊ាំង និង​ពិនិត្យ​សុខភាព​ផ្សេងៗ។ ប៉ុន្តែ​នៅ​មាន​រឿង​មួយ​ទៀត យើង​គួរ​ដឹង ពេល​ពពោះ ស្រាប់​តែសុដន់​ប្រែប្រួល​ខុស​ប្រក្រតី ​យើង​គួរ​ធ្វើ​តេស្ត​ទាំង​នេះ ដើម្បី​ប្រាកដ​ថា​យើង​គ្មាន​មហារីក​សុដន់ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ១- រោគ​សញ្ញា​មហារីក​សុដន់​ពេល​ពពោះ​ ជាទូទៅ ​ដុំ​នៅ​ក្នុង​សុដន់​អំឡុង​ពេល​ពពោះ មិន​មែន​ជា​ដុំ​មហារីក​ទេ ប៉ុន្តែ ​មហារីក ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ លេច​ចេញ​ដំបូង ក៏​ជា​ដុំ​មួយ​ដែរ។ យើង​គួរ​ប្រាប់​ពេទ្យ ​បើ​សង្ស័យ​មាន​​ដុំ​អ្វី​មួយ​កើត​មាន​ក្នុង​សុដន់។ គ្រូពេទ្យ​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​ដុំ​នោះ ហើយ​ណែនាំ​យើង​ទៅ​ធ្វើ​តេស្ត​ពិនិត្យ​មើល​ដើម្បី​ឲ្យ​ប្រាកដ​ថា ជាដុំ​មហារីក ឬ​ជា​អ្វី​ឲ្យ​ប្រាកដ។ កុំ​ពន្យារ​រហូត​ដល់​សម្រាល​រួច ឬ​រង់​ចាំ​ដល់​ឈប់​បំបៅ​ដោះ​កូន​អី រក​ឃើញ​កាន់​តែ​លឿន ជួយ​យើង​មាន​ឱកាស​កាន់​តែ​ច្រើន ព្យាបាល​ជា​សះ​ស្បើយ។ ពេទ្យ​នឹង​រៀប​ផែន​ការ​ព្យាបាល​សមស្រប មិន​ប៉ះពាល់​ដល់​កូន​យើង​ទេ ខណៈ​តេស្ត​សំខាន់​មួយ​ចំនួន​ក៏​ត្រូវ​បាន​ណែ​នាំ​សម្រាប់​យើង​ផង​ដែរ។ ២- តេស្ត​ថត​មើល​សុដន់​ដោយ​កាំរស្មី (Mammogram) តេស្ត Mammogram ដើម្បី​ថត​ពិនិត្យ​សុដន់ គឺ​ត្រូវ​បាញ់​កាំរស្មី​កម្រិត​ទាប ដើម្បី​ចាប់​យក​រូបភាព​នៅ​ក្នុង​សុដន់។ កាំរស្មី​ត្រូវ​ចាញ់​ចំ​តែ​សុដន់​ប៉ុណ្ណោះ បែប​នេះ​មិន​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ។ ​យើង​ត្រូវធ្វើ​តេស្ត​នេះ បើ​មាន​រោគ​សញ្ញា​ដូច​ជា៖ – ស្ទាប​ឃើញ​មានដុំ​ក្នុង​សុដន់​ – មាន​ហូរ​ឈាម ឬ​សារធាតុ​រាវ​ប្លែក​ហូរ​ចេញ​ពីចុង​សុដន់​ – ស្បែក​សុដន់​ប្រែប្រួល​ខុស​ប្រក្រតី – លេច​ចេញ​រោគសញ្ញា​ដទៃ​ផ្សេង​ទៀត​ ប្រសិន​បើ​អ្នក​គ្មាន​រោគសញ្ញា​ខាងលើ​នេះ​ ក៏​មិន​ណែនាំ​ឲ្យ​ធ្វើ​តេស្ត​នេះ​ដែរ។ អត្ថបទ​ពាក់ព័ន្ធ៖ ទើប​​ជា​ពី​មហារីក​ដោះ​ ដឹងអត់រក្សា​គីឡូបែប​ណាបានល្អ? ស្រីៗគួរដឹង! […]


មហារីកផ្សេងទៀត

អនុវត្តន៍ ៨ ចំណុចនេះ អាច​កាត់​បន្ថយការ​​កើត​ជំងឺ​​មហារីកដ៏កាច​សាហាវ

នរណា​ក៏​ដឹង​ដែរ មហារីក​ជា​ជំងឺ​កាច​សហាវ មាន​ច្រើន​ប្រភេទ ពិបាក​ក្នុង​ការ​ព្យាបាល ឯ​មហារីក​មួយ​ចំនួន​ព្យាបាល​មិនជា​នោះ​ទេ បាន​ត្រឹម​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ប៉ុណ្ណោះ។ ត្បិត​មហារីក​សាហាវ តែ​យើង​ម្នាក់ៗ​អាច​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​នេះ​បាន ដោយ​ចាប់ផ្តើម​ពី​ទម្លាប់​នៃ​ការ​រស់នៅ ហូបចុក ជាដើម នេះ​បើ​តាម​ការបញ្ជាក់​របស់​លោកវេជ្ជបណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក ជំងឺឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត។ ​ ១- កុំជក់បារីគ្រប់ប្រភេទ បារី​មាន​ជាតិ​នីកូទីន អ្នកជក់បារី ចុកថ្នាំ ឬ​អ្នក​ស្រូប​ផ្សែង​ដោយ​ប្រយោល សុទ្ធ​ទទួល​រង​ផល​ប៉ះពាល់​ដូចគ្នា រួមមាន ជំងឺ​មហារីកសួត បេះដូង បំពង់ក មាត់ធ្មេញ។ ២- ញ៉ាំអាហារសុខភាព កុំញ៉ាំសាច់ ខ្លាញ់​អាក្រក់​ច្រើន ឬ​ពពួក​អាហារប្រៃ-ផ្អែមខ្លាំង មិន​ល្អ​ចំពោះ​សុខភាព​យើង​ទេ ហើយ​ងាយ​កើត​ជំងឺ​ច្រើន​ណាស់​មុខ​ណាស់។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ៣- ហាត់​ប្រាណទៀងទាត់ ចំណាយ​ពេល​តែ ១៥ នាទី ឬកន្លះម៉ោង/១ថ្ងៃ ធ្វើ​លំហាត់​ប្រាណ នោះ​សុខភាព​យើង​ក៏ល្អ ជំងឺ​កាច​សាហាវ​ផ្សេង​ក៏​មិន​មក​យាយី​ដែរ។ ៤- ចៀសវាងការត្រូវកម្តៅថ្ងៃខ្លាំង រស្មី​អុលត្រាវីយូឡេ​ពីក​ម្តៅ​ថ្ងៃ​ជា​មូលហេតុ​នៃ​ជំងឺ​មហារីក​ស្បែក ដូច្នេះ​យើង​មិន​ត្រូវ​ឲ្យ​ស្បែក​ត្រូវ​កម្តៅ​ព្រះអាទិត្យ​ខ្លាំង​ញឹកញាប់​ពេក​នោះ​ទេ គួរតែ​លាប​ក្រែម​ការពារ​កម្តៅថ្ងៃ​រាល់​ពេល​ចេញ​ក្រៅ។ ៥- បរិស្ថានរស់នៅស្អាត មិនមានខ្យល់ពុល ខ្យល់​ពុល​ក៏​ជា​មូលហេតុ​នៃ​ការ​កើត​ជំងឺ​មហារីកដែរ យក​ល្អ​យើង​គួរ​មានបរិស្ថានរស់នៅស្អាត គ្មានខ្យល់ពុល។ ៦- បំដៅដោះកូន ការសិក្សា​បង្ហាញ​ថា ម៉ាក់ៗ​ដែល​បំបៅដោះកូន​ មិនសូវ​មាន​ហានិភ័យ​កើត​មហារីក​សុដន់នោះ​ទេ។ ៧- កំណត់ការញ៉ាំជាតិអាល់កុលឲ្យបានតិច តួលេខ​ប្រុសៗ​ដែល​កើត​ជំងឺ​មហារីកថ្លើម​ច្រើន​បំផុត នេះ​ក៏​ចំណែក​នៃ​ការ​ផឹកស្រា​លើស​កម្រិត។ [embed-health-tool-heart-rate] ៨- […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ