ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកថ្លើម

ស្រវឹងស្រា ប្រើថ្នាំ​ប៉ារ៉ា ប្រយ័ត្ន​គ្រោះថ្នាក់ធ្ងន់ធ្ងរ!

មនុស្ស​ភាគ​ច្រើន​ស្គាល់​ច្បាស់​ពី​ថ្នាំ​ប៉ារ៉ាសេតាម៉ុល ប៉ុន្តែមាន​មួយ​ចំនួន​បែរ​ជា​ប្រើប្រាស់​ថ្នាំ​នេះ មិនបាន​ត្រឹមត្រូវ នាំ​ឲ្យ​មាន​គ្រោះថ្នាក់ធ្ងន់​ធ្ងរដល់សុខភាព ជាពិសេសគ្នា​យើង​ដែល​ចូលចិត្តលេប​ប៉ារ៉ា ក្រោយពេលឈឺក្បាលដោយ​សារ​ស្រវឹងស្រាពីយប់ ទាំងមិន​ដឹង​ថា ធ្វើបែប​នេះ អាចនាំឲ្យស្លាប់បាន​ទៀត​ផង។ “Hello គ្រូពេទ្យ” នឹង​ពន្យល់ពី​ទំនាក់ទំនងរវាង​ថ្នាំ​ប៉ារ៉ា និងជាតិអាល់កុលឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ទៅ​ជា​ថ្នាំប៉ារ៉ាសេតាម៉ុល? ប៉ារ៉ាសេតាម៉ុល ជា​ថ្នាំ​អាច​ប្រើ​បាន​ដោយ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ឡើយ គេ​​ប្រើថ្នាំ​នេះ​​ដើម្បី​បន្ថយ​អាការៈ​គ្រុន​ក្ដៅ​ និង​ឈឺ​ចាប់។ ថ្នាំ​នេះ​អាច​ប្រើ​រួម​ជាមួយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ និង​ថ្នាំ​ផ្ដាសាយ​ ផ្សេង​ទៀត​បាន ហើយ​ការ​ប្រើប្រាស់​គឺ​មាន​សុវត្ថិភាព បើ​គ្រូ​ពេទ្យ​ណែនាំ​ឲ្យ​ប្រើ។ ២- ថ្នាំប៉ារ៉ាសេតាម៉ុល និងជាតិអាល់​កុល ទោះ​បី​ជា​ថ្នាំប៉ារ៉ាសេតាម៉ុលមាន​សុវត្ថិភាព​ក្នុង​ការ​ប្រើប្រាស់​ទូទៅ​ក៏​ពិត​មែន ប៉ុន្តែ​ក៏អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ចំពោះ​គ្នា​យើង​ដែល​​ញៀន​ស្រា ឬ​ផឹក​ស្រា​រាល់​ថ្ងៃ។ ​ផឹក​ស្រា​រួម​ជាមួយ​ថ្នាំប៉ារ៉ាសេតាម៉ុល អាច​ធ្វើ​ឲ្យ​ប្រឈម​ជាមួយអា​ការៈ​ពុល​ថ្នាំ​លើស​កម្រិត ទោះ​បី​ជា​ប្រើ​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ក៏​ដោយ។ ដូច​នេះ ទើប​ក្រុម​ហ៊ុន​ផលិត​ឱសថ​ភាគ​ច្រើន ​ណែនាំ​ឲ្យគ្នា​យើង​​ប្រើ​ថ្នាំ​នេះ​ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជាមុន​សិន បើ​មាន​​ផឹក​ស្រាបៀរ​ច្រើន​ជាង​ ២ កំប៉ុង​/​ថ្ងៃ។ ៣- ខ្សោយ​ថ្លើម​ដោយ​សារ​ប្រតិកម្ម​ជាមួយ​ជាតិ​អាល់កុល ថ្នាំប៉ារ៉ាសេតាម៉ុល ពេល​ប្រើ​ជាមួយ​ស្រា ​អាច​ធ្វើ​ឲ្យ​មាន​ផល​វិបាក​ដល់​ស្លាប់​បាន ហើយ​មួយ​ក្នុង​ចំណោម​ផល​វិបាក​ទាំង​នោះ ​គឺបណ្ដុំ​រោគ​សញ្ញា Alcohol-acetaminophen (ពុលថ្លើមដោយ​សារ​ស្រា និង​ជាតិ​ថ្នាំ​ប៉ារ៉ា)  ហើយ​បើ​គ្មាន​ការ​ព្យាបាល​តាម​ពេល​វេលា​ទេ បញ្ហា​បណ្ដុំ​រោគ​សញ្ញា​ អាច​ធ្វើ​ឲ្យ​ថ្លើម​ខូច​ស្រួច​ស្រាវ។ រាង​កាយយើង​​បញ្ចេញ​ជាតិ​ប្រូតេអ៊ីន​ម្យ៉ាង​ ហៅ​ថា Transaminase ដើម្បី​ជួយ​ជំរុញ​ការ​ធ្វើ​មេតាបូលីស​របស់​ថ្លើម។ គ្នា​យើង​​មាន​ជំងឺបណ្តុំ​រោគ​សញ្ញា ​Alcohol-acetaminophen នេះ គឺ​ធ្លាប់​មាន​កម្រិត​អ័រម៉ូន Transaminase […]


មហារីកសុដន់

Mastodynia (បញ្ហាឈឺ​សុដន់)

និយមន័យ១- អ្វី​ជា​បញ្ហា​​ឈឺ​សុដន់? ឈឺសុដន់ មក​ពី​ពាក្យ​បច្ចេកទេសភាសា​ក្រិក Mastodynia ជា​អាការៈ​ឈឺ​ចុក​ចាប់​ត្រង់​សុដន់ ដោយ​សារ​ការ​ឡើង​តឹង ​ឬ​បណ្ដាល​ពី​បញ្ហា​ណាមួយ​ ធ្វើ​ឲ្យ​មានការ​​ឈឺ​ចាប់​ ​ពី​កម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ ​ទៅ​តាម​មូលហេតុ​​​ជំងឺ​ ​ហើយ​ការ​ឈឺ​ចាប់​ នឹង​វិវត្ត​កាន់​តែ​ខ្លាំង ​​បើ​មិន​ព្យាបាល​។ ២- ឈឺសុដន់កើតឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហា​​ឈឺសុដន់ ឧស្សាហ៍​កើត​មាន​បំផុតលើ​មនុស្សស្រី ប៉ុន្តែក្នុង​ករណី​កម្រ បញ្ហា​ឈឺ​សុដន់ ក៏​អាច​កើត​មាន​លើ​មនុស្ស​ប្រុស​ដូច​គ្នា​។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ រោគសញ្ញា៣- រោគសញ្ញា​បញ្ហា​ឈឺ​សុដន់​មាន​អ្វី​ខ្លះ?  រោគ​សញ្ញា​បញ្ហា​ឈឺ​សុដន់ ​គឺ​បែង​ចែក​ជា​ ២​ប្រភេទ គឺ​ការ​ឈឺ​ចាប់​រយៈពេល​វែង (Cyclical) ​និង​ឈឺ​ចាប់​រយៈ​ពេល​ខ្លី (Non-Cyclical)។ ករណី​​ឈឺ​ចាប់​រយៈ​ពេល​វែង​ ​អាច​មានរោគ​​សញ្ញា​ដូច​ជា​៖ – ឈឺ​បាត់​ៗ​ ដូច​មក​រដូវ​ – ដោះ​ឡើង​តឹង ឬរឹង – ស្រីៗ​ខ្លះ​​ឈឺ​ស្ទំៗ​ ​ខ្លះ​ឈឺ​ដូច​មាន​រលាក​ ហើយ​ធ្ងន់សុដន់​មួយ​ចំហៀង​​ ខណៈ​​ខ្លះ​ទៀត ​ឈឺ​ដូច​គេ​ចាក់​នឹង​កាំបិត​ ​ក៏​មាន​ – ហើម​សាច់​សុដន់ – អាច​ប៉ះ​ពាល់​លើ​សុដន់​ទាំង​សង​ខាង – អាការៈ​ឈឺ​ចាប់​ នឹង​ចាប់​ផ្ដើម​ឡើង​បន្តិច​ម្ដងៗ ​ហើយ​ក្នុង​ករណី​ខ្លះ ​អាច​ចុកចាប់​ប៉ុន្មាន​អាទិត្យ ​មុន​ពេល​​ថ្ងៃ​រដូវ​មកដល់ – ភាគ​ច្រើន ​គឺ​កើត​លើ​ស្រីៗ​​មាន​វ័យ​ក្មេង ប៉ុន្តែ​ស្រីៗ​ចំណាស់​ ក៏​អាច​ជួប​ប្រទះ​ដូច​គ្នា ​បើ​មាន​ប្រើថ្នាំ​អ័រម៉ូន​ពន្យារ​ពេល​អស់​រដូវ។ ករណី​ឈឺ​ចាប់រយៈ​ពេល​ខ្លី​​ មាន​សញ្ញា​ដូចជា៖ – ប៉ះ​លើ​សុដន់​តែ​ម្ខាង​ តែ​អាច​រាល​ដាល​ពេញ​ទ្រូង – ភាគ​ច្រើន​លើ​ស្រីៗអស់​រដូវ – ការ​ឈឺ​ចាប់​មិន​បាត់​ទៅ​វិញ​ទេ​បន្ទាប់​ពី​ផុត​ថ្ងៃ​មក​រដូវ​ក៏​ដោយ – បើ​ឈាន​ដល់​រលាក​សុដន់​វិញ […]


មហារីកផ្សេងទៀត

Rectal bleeding (ហូរ​ឈាម​តាម​រន្ធ​គូទ)

និយមន័យ១- អ្វី​ជា​បញ្ហា​ហូរ​ឈាម​តាម​រន្ធ​គូទ? ​ហូរ​ឈាម​តាម​រន្ធ​គូទ ​សំដៅលើ​អាការៈ​ហូរ​ឈាម​​តាម​រន្ធ​គូទ ​ដែល​ជាផ្លូវ​បញ្ចេញ​លាមក​ ភាគ​ច្រើន​យល់​ថា ​ជា​ជំងឺ​កើត ដោយ​សារ​មាន​​ហូរ​ឈាម​ពី​ពោះវៀន​ធំ ឬរន្ធគូទ​ ​​ដែល​ជា​កំណាត់​ចុង​ក្រោយ​ប៉ុន្មាន​សង់ទីម៉ែត្រ​នៃ​ពោះវៀន​ធំ។ ​ហូរ​ឈាម​តាម​រន្ធ​គូទ​ អាច​មាន​លាយ​ឡំ​ក្នុង​លាមក ​ជាប់​នឹង​ក្រដាស​បង្គន់ ​ឬ​ក្នុង​ចាន​បង្គន់​តែ​ម្ដង។ ឈាម​ដែល​ធ្លាក់​មក​ភាគ​ច្រើន​ ជា​ឈាម​ក្រហម​ ប៉ុន្តែ​​ពេល​ខ្លះក៏​​អាច​មាន​ពណ៌​ក្រមៅ​ដែរ។ ២- ហូរ​ឈាម​តាម​រន្ធ​គូទកើតឡើង​ញឹកញាប់​ដែរ​ទេ? អាការៈហូរឈាមនេះ កើតឡើងញឹកញាប់ណាស់ អាច​កើត​ឡើង​លើ​មនុស្ស​គ្រប់វ័យ និងគ្រប់ភេទទាំងអស់ ប៉ុន្តែ​យើងនៅ​តែ​អាចគ្រប់គ្រងវា បានដោយកាត់បន្ថយកត្តាប្រឈម។ រោគសញ្ញា៣– រោគ​សញ្ញា​ហូរ​ឈាម​តាម​រន្ធ​គូទ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ ​គឺ​ឈាម​ជាប់​លើ​ក្រដាស​អនាម័យ ​ឬ​មើល​ឃើញ​ស្រស់​ៗ​លាយ​ជាមួយ​លាមក ​និង​នៅ​ក្នុង​ចាន​បង្គន់​។ អ្នក​មាន​​ជំងឺ​ គួរ​​ចាប់​អារម្មណ៍​នៅ​ពេល​លាមក​មាន​ពណ៌​ប្លែក ​ដូចជា ​ពណ៌​ក្រហម​ជាដើម ​ដែល​អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហាសុខភាព​ផ្សេង​ៗ​ ដូចជា៖ – ឈាម​​ក្រហមថ្លា ​បញ្ជាក់​ថា​មាន​ឈាម​នៅ​កន្លែង​ណាមួយ​នៃ​ក្រពះ​ពោះវៀន​ហើយ​ ដូចជា​ នៅ​ពោះវៀន​ធំ​ ឬ​រន្ធគូទ។ – ពណ៌​ក្រមៅ​ ឬ​ដូច​ពណ៌​ស្រា​ក្រហម ​អាច​ថា​ជា​ឈាម​មាន​​ប្រភព​ចេញ​ពី​ពោះវៀន​តូច​ ឬ​គល់​ខាង​ដើម​ពោះវៀន​ធំ – ពណ៌​ខ្មៅ​ អាច​ជា​ឈាម​មក​ពី​ក្រពះ​ ឬ​ផ្នែក​ខាង​លើ​​ពោះវៀន​តូច។ សញ្ញា​ផ្សេង​ៗ​ទៀត​មាន​ដូចជា៖ – វង្វេង​ – សន្លប់ – វិលមុខ – ជុះ​ឈឺ – ឈឺ​ឆ្អល់​ពោះ វា​អាច​នៅ​មាន​សញ្ញា​ផ្សេង​ទៀតមិន​បាន​រៀប​រាប់​ខាង​លើ​ បើ​មាន​ចម្ងល់​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សម្រាប់​ព័ត៌មាន​បន្ថែម។ ៤- ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ? ត្រូវ​ទាក់ទង​ទៅ​គ្រូពេទ្យជាបន្ទាន់ បើ​​ប្រទះ​ឃើញ​អាការៈ​ដូច​ជា៖ – ក្មេង​មាន​ឈាម​ក្នុង​លាមក – ខ្លួន​យើង​ផ្ទាល់ ​មាន​លាមក​លាយ​ឈាម​លើស​ពី […]


មហារីកផ្សេងទៀត

ជាតិខ្លាញ់ច្រើនក្នុងខ្លួន​ ប្រឈម​កើត​មហារីក​ច្រើន​ប្រភេទណាស់

គ្រប់គ្នា​ប្រហែលដឹងថា លើស​ទម្ងន់ អាច​នាំ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ជាច្រើន តែប្រហែល​មិនដឹងថា លើស​ទម្ងន់ គឺ​ដល់ថ្នាក់​មាន​ទំនាក់ទំនង​នឹង​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ផង។ មើល​ការ​បកស្រាយ​ខាង​ក្រោម៖ ១- ខ្លាញ់ក្នុងខ្លួនទាក់ទងជាមួយជំងឺមហារីក​ដោយរបៀបណា? ​​ខ្លាញ់​ច្រើន​​​ក្នុង​ខ្លួន ​​ធ្វើ​ឲ្យ​មុខ​ងារ​មួយ​ចំនួន​​មិន​អាច​ធ្វើ​ការ​ដូច​ធម្មតា​បាន។ ​​ពេល​​​ស្តុក​ខ្លាញ់​ច្រើនលើស​​តម្រូវ​ការ​ក្នុង​ខ្លួន​សម្រាប់​ដុត ឬ​ប្រើ​ប្រាស់ នោះ​វា​នឹង​ធ្វើ​ឲ្យ​យើង​​ប្រែ​ទៅ​ជា​ធាត់​លើស​ទម្ងន់ ដែល​​​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ដូចជា​ ពោះ​វៀន​ធំ និង​ក្រពះ​ ជា​ដើម។ រឿង​បន្ទាប់​ ​ពេល​ចាប់​ផ្ដើម​ធាត់ ឬ​ស្លៀក​ខោ​លែង​ចូល មាន​ន័យ​ថា​ជាតិ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម និង​ជាតិ​ស្ករ​ក្នុង​កើន​ឡើង​ដូច​គ្នា។ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​ជា​កត្តា​យ៉ាង​សំខាន់​មួយ ដែល​ទាក់​ទង​ជាមួយ​នឹង​សុខភាព​សរសៃ​ឈាម​។ អ្នកមាន​កូលេស្តេរ៉ូល​ខ្ពស់ ​ភាគ​ច្រើន​មាន​បញ្ហា​ត្បៀត ​និង​មាន​កំណកក្នុង​សរសៃ​ឈាម ដែល​សុទ្ធ​តែ​ជា​កត្តា​រារាំង​លំហូរ​ឈាម ហើយ​ជា​លទ្ធ​ផល​ វា​អាច​ឲ្យ​កើត​ទៅ​ជាគាំង​បេះ​ដូង ឬ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល។ ដំណាក់​កាល​បន្ទាប់​ កត្តា​លើស​ខ្លាញ់​នេះ នឹង​​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​​សួត បេះ​ដូង​ ថង់​ទឹក​ប្រមាត់ ​និង​ថ្លើម។ ប្រព័ន្ធ​ការ​ពារ​ខាង​ក្នុង​យើង ​ចាប់​ផ្ដើម​ថយ​ចុះ ហើយ​កោសិកា​មហារីក​អាច​មាន​លទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​រីក​លូត​លាស់។ បន្ទាប់​ពី​​អស់​រយៈ​ជា​យូរ​មក វា​នឹង​រាល​ដាល​ដល់​សរីរាង្គ​ដទៃ​ពាស​ពេញ​​​ខ្លួន។ ២- ជំងឺមហារីកប្រភេទណាមួយទាក់ទងជាមួយខ្លាញ់ក្នុងខ្លួន? អ្នក​វិទ្យាសាស្រ្ត​បាន​បញ្ជាក់​ថា ​ខ្លាញ់​​​ច្រើន​ក្នុង​ខ្លួន ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​ជាមួយ​ប្រភេទមហារីក​មួយ​ចំនួន ប៉ុន្តែ​វា​ក៏​​រួម​ចំណែក​បង្ក​ជំងឺ​មហារីក​ផ្សេង​ទៀត​ដែរ។ មាន​ខ្លាញ់​ច្រើន​ក្នុង​ប្រព័ន្ធ​ឈាម គឺ​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ទៅ​នឹង​មហារីក​សុដន់ ​ចំពោះ​មនុស្ស​ស្រី​ដែល​អស់​រដូវ។ ឯ​មហារីក​ផ្សេង​ទៀត​អាច​ជា​បណ្ដាល​មក​ពី​មាន​ជាតិ​ខ្លាញ់​ច្រើន មាន​ដូច​ជា មហារីក​តម្រង​នោម មហារីក​ពោះ​វៀន​ធំ​ និង​ចុង​ពោះ​វៀន​ធំ មហារីក​លំពែង មហារីក​​​ក្រពះ […]


មហារីកថ្លើម

Toxic hepatitis (ជំងឺរលាកថ្លើមដោយសារជាតិ​ពុល)

និយមន័យ១‑ អ្វី​ជា​ជំងឺ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល? រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សំដៅ​លើ​ការ​រលាក​ថ្លើម​ដោយ​សារ​សារធាតុ​ណា​មួយ​យើង​បាន​ប៉ះ​ពាល់។ ពេល​ខ្លះ​អាច​មក​ពី​ស្រា សារធាតុ​គីមី ថ្នាំ ឬ​ពពួក​អាហារ​បំប៉ន​ណាមួយ។ ពេល​ខ្លះ ការ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល កើត​មាន​រោគ​សញ្ញា​ក្នុង​ពេល​ខ្លី​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ តែ​ពេល​ខ្លះ​ទៀត​ក៏​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ឯណោះ ​ទើប​លេច​ចេញ​រោគ​សញ្ញា ខណៈ​រោគ​សញ្ញា​ទាំង​អស់ នឹង​បាត់​ទៅ​វិញ​ពេល​យើងឈប់​ប៉ះ​ពាល់ ឬ​ប្រើ​ប្រាស់​សារធាតុ​ទាំង​នេះ។ ប៉ុន្តែ​ ពុល​ថ្លើម អាច​ធ្វើ​ឲ្យ​ខូច​ថ្លើម​ជា​រៀង​រហូត​ មិន​អាច​ត្រលប់​មក​ដូច​ដើម និង​បន្សល់​ទុក​នូវ​ស្លាក​ស្នាម​ត្រង់​កន្លែង​ខូច​រហូត​ (ក្រិន​ថ្លើម) ហើយ​អាច​វិវត្ត​ជា​ខ្សោយ​មុខ​ងារ​ថ្លើម ប៉ះពាល់​ដល់​អាយុ​ជីវិត​បាន។ រោគសញ្ញា២‑ រោគសញ្ញា​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជួប​ញឹក​ញាប់​រួម​មាន៖ – ខាន់​លឿង (ស្បែក និង​ភ្នែក​​ឡើង​លឿង) – អស់​កម្លាំង​ល្ហិត​ល្ហៃ – មិន​ឃ្លាន – ក្អួត ចង្អោរ – ឈឺ​ក្បាល – ចុក​ពោះ – ទឹក​នោម​ក្រមៅ​ជាង​ធម្មតា – រាក – លាមក​ស ឬ​ស្លេក​ជាង​ធម្មតា ជំងឺ​នេះ អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​មិន​បាន​រៀប​រាប់​នៅ​ខាង​លើ។ បើ​សិន​មាន​ក្តី​បារម្ភ​ពី​រោគសញ្ញា​ណា​មួយ សូម​ទៅ​ពិគ្រោះជា​មួយ​គ្រូពេទ្យ។ ៣‑ គួរ​ទៅ​ជួប​ពេទ្យ​ពេល​ណា? ទៅ​ជួប​គ្រូពេទ្យ​ភ្លាម បើ​សិន​ជា​មាន​សញ្ញា​ណា​មួយ​គួរ​ឲ្យ​សង្ស័យ។ ការ​ប្រើ​ថ្នាំ​លើស​កម្រិត ដូច​ជា ពពួកថ្នាំ Acetaminophen (Paracetamol) អាច​ធ្វើ​ឲ្យ​មុខ​ងារ​ថ្លើម​ចុះ​ខ្សោយ។ ត្រូវ​ទៅ​​ព្យាបាល​ភ្លាមៗ បើ​សិន​ជា​យើង​​គិត​ថា កូន​យើង​បាន​លេប ឬ​ចាក់​ថ្នាំ Acetaminophen លើស​កម្រិត។ រោគ​សញ្ញា​ប្រើ​ថ្នាំ Acetaminophen លើស​កម្រិត​រួម​មាន៖ – មិន​ឃ្លាន​អាហារ – ក្អួត ចង្អោរ – ចុក​ពោះ​ផ្នែកខាង​លើ – សន្លប់។ មូលហេតុបង្ក៤‑ មូលហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​ដោយ​សារ​ជាតិ​ពុល សារធាតុគីមី​យើង​ស្រូប​ចូល​ទាំង​ដឹង​ខ្លួន និង​មិន​ដឹង​ខ្លួន​មាន​ពុល​លើ​ថ្លើម។ ក្នុង​ចំណោម​សារធាតុ​គីមី​ទាំង​នេះ មាន​ថ្នាំ​ពុល […]


មហារីកសុដន់

សំណួរ​អ្វីខ្លះ ស្រីៗ​មានជំងឺ​មហារីក​សុដន់ចង់​ដឹង​បំផុត?

មាន​ជំងឺ​រ៉ាំរ៉ៃ​ជាប់​កាយ គឺ​ជា​សុបិន្ដ​អាក្រក់​មួយ​ក្នុង​ជីវិត ពិសេស​បើ​មាន​មហារីក​តែ​ម្តង យ៉ាង​ណា​ជំងឺ​នៅ​តែ​អាច​ព្យាបាល​បង្ក​កុំ​ឲ្យ​រាល​ដាល​បាន។ សម្រាប់​ស្រីៗ មហារីក​ឧស្សាហ៍​កើត​មាន​បំផុត គឺ​មហារីក ហើយ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​ខ្លាំង​នោះ​គឺ​ថា ក្រោយ​ការ​ព្យាបាល​មហារីក​ដោះ បំណង​ប្រាថ្នា​ស្រីៗ​គ្រប់​រូប​ចង់​បាន​បំផុត គឺ​មាន​ផ្ទៃពោះ ប៉ុន្តែ​អ្វី​ដែល​គ្នា​យើង​កំពុង​ខ្លាច ពពោះ​អាច​ធ្វើ​ឲ្យ​មាន​មហារីក​រើ​ឡើង​វិញ​ដែរ​អត់? “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ចម្ងល់​ទាំង​ប៉ុន្មាន​គ្នា​យើង​ចង់​ដឹង​បំផុត។ ១- ព្យាបាល​ដោយ​សារធាតុ​គីមី​អាច​មាន​កូន​បាន​អត់? គ្នា​យើង​ទទួល​ការ​ព្យាបាល​ដោយ​សារធាតុ​គីមី​ភាគ​ច្រើន មាន​ការ​ខូច​ខាត​ទៅ​លើ​ក្រពេញ​អូវែ ដោយសារ​តែ​ជាតិ​​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​យើង​ប្រឈម​អត់​កូន។ ទោះ​បី​ជា ស្រីៗ​មួយចំនួន នៅ​តែ​​អាច​មាន​អូនៗ​គួរ​ឲ្យ​ស្រលាញ់​ក្រោយ​ព្យាបាល​មហារីក​ដោះ​ដោយ​គីមី ប៉ុន្តែ​ចាំ​បាច់​បំផុត គួរតែ​ពិភាក្សា​​ជាមួយ​គ្រូពេទ្យ​មុន​ពេល​ព្យាបាល។ ២- មហារីក​អាច​កើត​ឡើង​វិញ​ទេ? តាម​ការ​សិក្សា​បញ្ជាក់ ករណី ​មហារីក ​រើ​ឡើង​វិញ គ្មាន​ជាប់​ទាក់​ទង​រឿង​មាន​ផ្ទៃ​ពោះ​ទេ។ លើស​ពី​នេះ គេ​បាន​រក​ឃើញ​ថា បំបៅ​កូន​ដោយ​ទឹក​ដោះ​ម៉ាក់ៗ អាច​បន្ថយ​ហានិភ័យ​នាំ​ឲ្យ​មាន​មហារីក​ដោះ​ម្តង​ទៀត​បាន។ ៣- ក្រោយ​ព្យាបាល​យូរ​ប៉ុណ្ណា​ទើប​អាច​មាន​កូន? ពេទ្យ​បាន​ណែនាំ​ស្រីៗ​កើត​ មហារីក និង​ព្យាបាល​បាន​ជោគជ័យ គួរ​តែ​ចាំ​យ៉ាង​តិច ២ឆ្នាំ ចាំ​យក​កូន ព្រោះ​រយៈពេល ២ឆ្នាំ គ្រប់​គ្រាន់​សម្រាប់​ឲ្យ​គ្រូពេទ្យ​ដឹង​ថា​មាន​មហារីក​កើត​ឡើង​វិញ ឬអត់។ ប៉ុន្តែ​រឿង​នេះ ក៏​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​យើង​ដែរ ព្រោះ​ពេល​ខ្លះ​អាច​លើស​ពី ២​ឆ្នាំ ដោយសារ​តែ​កត្តា​អាយុ​ ប្រភេទ​មហារីក និង​ចំនួន​កូន​ចង់​បាន​តែ​ម្តង។ ៤- ធ្លាប់​កើត​មហារីក​ដោះ​អាច​ប៉ះ​ពាល់​កូន​អត់? គ្មាន​ការ​សិក្សា​ណា​បង្ហាញ​ថា ជំងឺ​មហារីក​ដោះ​អាច​ប៉ះពាល់​ដល់​កូន​យើង​ទេ។ ៥- មាន​ផ្ទៃ​ពោះ​អំឡុង​ពេល​កំពុង​ព្យាបាល​ប៉ះពាល់​កូន​អត់? ថ្នាំ​យើង​ប្រើ​ប្រាស់​អំឡុង​ពេល​ព្យាបាល អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​គភ៌​បាន រីឯ​ករណី​ឈប់​ព្យាបាល​ភ្លាមៗ […]


មហារីកថ្លើម

Liver Cancer (មហារីកថ្លើម)

និយមន័យ ១- អ្វី​ជា​ជំងឺ​មហារីក​ថ្លើម? មហារីក​ថ្លើម សំដៅ​លើ​បញ្ហា​មាន​ដុំ​មិន​ប្រក្រតី​កើត​មាន​នៅ​ក្នុង​កោសិកា​ថ្លើម។ ថ្លើម ​ជា​សរីរាង្គ​មួយ​នៅ​ផ្នែក​ខាង​ស្តាំ ខាង​លើ​ពោះ ខាង​ក្រោម​សន្ទះ​ទ្រូង និង​ក្រោម​ក្រពះ។ មហារីក​ថ្លើម ច្រើន​ជា​ជំងឺ​មហារីក​កោសិកា (Carcinoma) វា​ជា​ដុំ​មហារីក​ដំណាក់​កាល​ដំបូង ដែល​កើត​ឡើង​នៅ​ក្នុង​ថ្លើម​មិន​មែន​ដោយ​សារ​រីក​រាល​ដាល​ពី​ផ្នែក​ផ្សេងៗ​ក្នុង​រាង​កាយ​ទេ។ មិន​មែន​គ្រប់​មហារីក​ដែល​ប៉ះ​ពាល់​ដល់​ថ្លើម​ទាំង​អស់ ហៅ​ថា មហារីក​ថ្លើម នោះ​ទេ មាន​មហារីក​​កើត​ពី​សរីរាង្គ​ដទៃ​ទៀត​នៅ​ក្នុង​ខ្លួន ដូច​ជា ពោះ​វៀន​ធំ សួត ឬ​សុដន់ អាច​រីក​រាល​ដាល​ទៅ​ថ្លើម ដែល​ករណី​នេះ គេ​ហៅ​ថា មហារីក​រីក​រាល​ដាល​ពី​សរីរាង្គ​ផ្សេង។ ២- មហារីក​ថ្លើម​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? មហារីក​ថ្លើម ច្រើន​កើត​លើ​ប្រុសៗ​ច្រើន​ជាង​ស្ត្រី ភាគ​ច្រើន​ចន្លោះ​អាយុ​ពី ៥០-៧០ ឆ្នាំ។ ដឹង​ពី​រោគ​វិនិច្ឆ័យ​លឿន អាច​ទទួល​បាន​​លទ្ធ​ផល​ល្អ​ក្នុង​ការ​ព្យា​បាល ហើយ​យើង​អាច​ទប់​ស្កាត់​ជំងឺ​បាន ដោយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​របស់​វា។ រោគសញ្ញា ៣- រោគសញ្ញា​មហារីក​ថ្លើម​មាន​អ្វី​ខ្លះ? មួយ​ភាគបីក្នុង​ចំណោម​អ្នក​ជំងឺ​មហារីក​ថ្លើម មិន​មាន​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ទេ ខណៈ​រោគ​សញ្ញា​ជំងឺ អាច​នឹង​លេច​ឡើង​មាន​ដូច​ជា៖ – ស្រក​ទម្ងន់​ខ្លាំង​ – ចង្អោរ ក្អួត – ឈឺ​ពោះ – ពោះ​ឡើង​ធំ (ទាច​ទឹក) – បាត់​បង់​ចំណង់​អាហារ – អស់​កម្លាំង – ឡើង​លឿង – ស្លេក​តាម​កន្លែង ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ៤- ពេលណា​គួរ​ទៅ​ជួប​ពេទ្យ? បើមាន​រោគ​សញ្ញាបាន​រៀប​រាប់​ខាង​លើ […]


មហារីកថ្លើម

​Ascites (ជំងឺទាចទឹក)

និយមន័យ១- ជំងឺ​ទាច​ទឹក​ជា​អ្វី? ជំងឺ​ទាច​ទឹក សំដៅ​លើ​បញ្ហា​​កើន​ឡើង​ជាតិ​ទឹកក្នុង​ពោះ (ទឹកទាំងនោះមានពណ៌ ដូចជា លឿងខ្ចី និង​ថ្លា) ​ស្ថិត​នៅ​ក្រោម​ប្រអប់​ទ្រូង​ដែល​ខណ្ឌ​ចែក​ដោយ​សាច់​ដុំ​សន្ទះ​ទ្រូង។​ វា​អាច​មាន​មូល​ហេតុ​ជា​ច្រើន ​ដូចជា​ បញ្ហា​ថ្លើម មហារីក ខ្សោយបេះដូង​ និងខ្សោយ​តម្រង​នោម​ ជាដើម។ រោគសញ្ញា២- រោគ​សញ្ញា​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? រោគសញ្ញា​​អាច​លេច​ឡើង​លឿន​ ឬ​ឆាប់​ អាស្រ័យ​លើ​មូលហេតុ​​បង្ក​ឲ្យ​មាន​ទាច​ទឹក​​។​ យើង​​គួរ​​ជួប​គ្រូពេទ្យ​ ពេល​មានសញ្ញា​ទាំង​នេះ៖ – ឡើង​ទម្ងន់​ខ្លាំង​ – ហើម​ពោះ​ឡើង​តឹង – ពិបាក​ដក​ដង្ហើម​ពេល​តម្រេក​ខ្លួន – មិន​ឃ្លាន​បាយ – ឈឺ​ពោះ – ហើម​ពោះ – ក្អួត ឬ​ចង្អោរ – ក្រហាយ​ដើម​ទ្រូង។ ត្រូវ​ចាំ​ថា មាន​រោគ​សញ្ញា​ផ្សេង​ទៀត​មិន​បាន​រៀប​រាប់​ខាង​លើ ហើយ​បើ​ប្រទះ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ណា​មួយ ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ ៣- ពេល​ណា​គួរ​ជួប​​ពេទ្យ? បើ​សិន​ប្រទះ​ឃើញ​រោគសញ្ញា​មួយ​ចំនួន​ដូច​រៀប​រាប់​ខាង​លើ គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។ រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ខុសៗ​គ្នា អ្វី​ល្អ​បំផុត​ត្រូវ​ជួបគ្រូ​ពេទ្យ​ ដើម្បី​ប្រឹក្សា និង​ពិនិត្យ​ឲ្យ​បាន​ទាន់​ពេល។ មូលហេតុបង្ក៤- មូល​ហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​ទាច​ទឹក​មាន​អ្វី​ខ្លះ? មូលហេតុ​ចម្បង ​គឺ​មក​ពីជំងឺ​ក្រិន​ថ្លើម ​ដែល​បង្ក​ទៅ​ជា​ការ​កើន​សម្ពាធ​ក្នុង​ថ្លើម ​ឈាម​ចាល់​ក្នុង​ថ្លើម ​មិន​អាច​រត់​ឆ្លង​កាត់​បាន បន្ទាប់​មក​​ក៏​ជ្រាប​បន្តិច​ម្ដងៗ​រហូត​ពេញ​ពោះ​ កើត​ជា​ទាច​ទឹក​តែ​ម្ដង។ ខូចថ្លើម គឺជាកត្តាប្រឈមធំជាងគេនាំឲ្យមានទាចទឹក ខណៈ​មូលហេតុមួយចំនួនធ្វើឲ្យខូចថ្លើមមាន​ដូច​ជា៖ – រលាក​ថ្លើម​ប្រភេទ​ B និង C – ផឹក​ស្រា​ច្រើន – ក្រិនថ្លើម។ អត្ថបទពាក់ព័ន្ធ៖ វិធីសាស្ត្រការពារកុំឲ្យកើតរលាកថ្លើម B និង […]


មហារីកក្រពេញទីរ៉ូអ៊ីត

​ប្រយ័ត្ន​បន្តិច ពកក​ឧស្សាហ៍​កើត​លើ​ស្រីៗ​ណាស់

​ជំងឺ​ពក​ក នៅ​តែ​កើត​ឡើង​ច្រើន ជាពិសេស​ស្រីៗ ​ព្រោះ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ដិត​ដល់​។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់​ព័ន្ធ​អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីតដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ពកក អាច​បង្ក​បញ្ហា​អី​ខ្លះ? ហេតុ​អី​បាន​ជា​កើត​ឡើង​ភាគ​ច្រើន​លើ​ស្រីៗ។ ១- អ្វី​ជា​ក្រពេញ​ទីរ៉ូអ៊ីត? ទីរ៉ូអ៊ីត ជា​ក្រពេញ​តូច​មួយ មាន​សណ្ឋាន​ដូច​មេ​អំបៅ ស្ថិត​នៅ​បាត​របស់​ក។ ក្រពេញ​នេះមាន​នាទី​សំខាន់​ផលិត​អ័រម៉ូនដើម្បី​គ្រប់​គ្រង​ស្ទើរ​គ្រប់​ដំណើរ​ការ​មេតា​បូលីស​ទាំង​អស់ រាប់​បញ្ចូល​ទាំង​ការ​ដុត​កម្ទេច​កាឡូរី​ក្នុង​រាង​កាយ​ឲ្យ​បាន​រហ័ស ក៏​ដូច​ជា​ដំណើរ​ការ​លោត​ញាប់​ ឬ​យឺត​របស់​បេះដូង​យើង​តែម្តង។ ករណី​ខ្លះ ទោះ​បើ​យើង​មាន​បញ្ហា​មិន​ប្រក្រតី​ទៅ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ក៏​គ្មាន​ទុក្ខ​ទោស​អ្វី​លើ​រាង​កាយ តម្រូវ​ឲ្យ​មាន​ការ​ព្យា​បាល​នោះ​ដែរ ប៉ុន្តែ​ករណី​ខ្លះ​ទៀត អាច​នឹង​គំរាម​កំហែង​អាយុ​ជីវិត​យើង​បាន។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​កំណើន​ការ​ផលិត​អ័រម៉ូន​របស់​ក្រពេញ​នេះ​ច្រើន​លើស​កម្រិត ឬ​តិច​តួច​មិន​គ្រប់​គ្រាន់​សម្រាប់​រាង​កាយ​ប្រើ​ប្រាស់។ មនុស្ស​ស្រី ​មាន​អត្រា​ប្រឈម​​ហានិភ័យ​ខ្ពស់ មាន​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត ពិសេស​ក្រោយ​សម្រាល​កូន​ និង​ពេល​អស់​រដូវ។ ២- បញ្ហា​ក្រពេញ​ទីរ៉ូអ៊ី​ប៉ះពាល់​អ្វី​ខ្លះ​ចំពោះ​ស្រីៗ? បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត អាច​នឹង​បណ្តាល​ឲ្យ​រដូវ​មិន​ទៀង​ទាត់ ព្រោះ​វា​ក៏​ដើរ​តួ​នា​ទី​ជួយ​ឲ្យ​ធ្លាក់​ឈាម​រដូវ​ផង​ដែរ។ បញ្ហា​អត់​មក​រដូវ​ជា​ស្ថាន​ភាព​សុខភាព​មួយ​ពាក់ព័ន្ធ​ក្រពេញ​ទីរ៉ូអ៊ីត អាច​ធ្វើ​រាំង​រដូវ​ជា​ច្រើន​ខែ ឬ​ឈាន​ដល់​ឆ្នាំ​ទៀត​ផង។ បើ​មាន​បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត ដែល​បង្ក​ឡើង​ដោយ​ប្រព័ន្ធ​ភាព​ស៊ាំ អាច​និយាយ​បាន​ថា​ក្រពេញ​អូវែ ក៏​រង​ប៉ះ​ពាល់​ដូច​គ្នា។ យើង​អាច​ជួប​ប្រទះ​បញ្ហា​អស់​រដូវ​ ឬ​មក​រដូវ​មុន​ពេល​កំណត់។ ដោយសារ​បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត រំខាន​ជ្រៀត​ជ្រែក​ជា​មួយ​ការ​មក​​ឈាម​រដូវ ការ​ទុំជ្រុះ​មេ​ជីវិត​ញី ក៏​អាច​នឹង​ត្រូវ​បង្អាក់​ដូចគ្នា​ ធ្វើ​ឲ្យ​វា​កាន់​តែ​ពិបាក​សម្រាប់​គ្នា​យើង​ចង់​បាន​កូន។ លើស​ពី​នេះ បញ្ហា​ក្រ​ពេញ​ទីរ៉ូអ៊ីត កើត​ចេញ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ អាច​បង្កើន​ហានិភ័យ​សុខ​ភាព​ទាំង​ម៉ាក់ៗ […]


មហារីកក្រពះ

Stomach Cancer (មហារីកក្រពះ)

និយមន័យ១- អ្វី​ជា​ជំងឺ​មហារីក​ក្រពះ? មហារីក​ក្រពះ សំដៅ​ទៅ​លើ​ការ​រីក​ដុះ​ដាល​នៃ​ដុំ​មហារីក​ក្នុង​ក្រពះ កើត​ឡើង​នៅ​ពេល​មាន​កោសិកា​ក្រពះ​កើន​ឡើង​ជា​ដុំ​សាច់។ មហារីក​ក្រពះ ជា​ជំងឺឧស្សាហ៍​កើត​មាន និង​ងាយ​រាល​ដាល​ទៅ​សរីរាង្គ​ផ្សេង​ទៀត។ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ទេ អាច​ស្លាប់​តែ​ម្តង។ ២- មហារីក​ក្រពះ​កើត​ឡើង​ញឹកញាប់​ដែរ​ទេ? គ្រប់​គ្នា​សុទ្ធ​តែ​អាច​កើត​មហារីក​ក្រពះ ប៉ុន្តែ​ប្រុសៗ​មាន​អាយុ​លើស​ពី ៤០ឆ្នាំ មាន​ហានិភ័យ​ខ្ពស់​ជាង​ស្រីៗ។ យ៉ាង​ណា យើង​នៅ​តែ​អាច​កាត់​បន្ថយ​អត្រា​ប្រឈម​កើត​មហារីក​ក្រពះ​បាន។ បើ​មាន​ចម្ងល់ សូម​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ រោគសញ្ញា៣- រោគសញ្ញា​មហារីក​ក្រពះ​មាន​អ្វី​ខ្លះ? មហារីក​ក្រពះ ជា​ទូទៅ​មិន​មាន​រោគ​សញ្ញា​នោះ​ទេ​ ពេល​ដែល​ដុំ​សាច់​ដុះ យើង​នឹង​មាន​អាការៈ​ឈឺ​ពោះ ចង់​ក្អួត និង​លែង​ឃ្លាន​អាហារ​ជាដើម។ រោគ​សញ្ញា​ផ្សេង​ទៀត អាច​មាន​ដូច​ជា តឹង​ពោះ​ពេល​ញ៉ាំ​អាហារ​រួច ពិបាក​លេប​អាហារ ក្រហាយ​ក្រពះ ស្រក​ទម្ងន់ លាមក​មាន​ឈាម មាន​ដុំ​អាច​ប៉ះ​បាន តឹង​ណែន​ក្រពះ​ក្រោយ​ញ៉ាំ​អាហារ​រួច និង​មាន​ទឹក​ក្នុង​ពោះ (ទាច​ទឹក)។ អាច​មាន​រោគ​សញ្ញា​ខ្លះ​ទៀត មិន​បាន​រ៉ាយរ៉ាប់​នៅ​ខាង​លើ ហេតុនេះ មាន​ចម្ងល់ ឬ​មន្ទិល​សង្ស័យ សូម​ទាក់​ទង​ទៅ​កាន់​គ្រូ​ពេទ្យ​ជំនាញ។ ៤- ពេល​ណាគួរ​ទៅ​ជួប​ពេទ្យ? បើ​យើង​មាន​រោគ​សញ្ញា​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជា​មួយ​​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ មូល​ហេតុ​ពិត​ប្រាកដបង្ក​ឲ្យ​កើត​មហារីក​ប្រភេទ​នេះ នៅ​មិន​ទាន់​រក​ឃើញ​ច្បាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​កត្តា​ជំរុញ​ឲ្យ​កើត​មាន​មហារីក​ក្រពះ មាន​ដូច​ជា របប​អាហារ​សម្បូរ​សារធាតុ​នីត្រាត (Nitrates) អាច​ធ្វើ​ឲ្យ​មាន​ការ​កើន​ហានិភ័យ​កើត​មហារីក​នេះ។ សារធាតុ​នីត្រាត មាន​នៅ​ក្នុង​អាហារ​មាន​ជាតិ​ផ្សែង និង​ប្រៃ ត្រូវ​បាន​បំប្លែង​ដោយ​បាក់តេរី​ទៅ​ជា​នីទ្រី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ