ជំងឺមហារីក

ជំងឺ​មហារីក ​- បែង​ចែក​ជា​ដំណាក់​កាល​ទី១ រហូត​ដល់​ដំណាក់​កាល​ទី៤ ឬ​ដំណាក់​កាល​ចុង​ក្រោយ។ ​មហារីក​បើ​សិន​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូងៗ គឺ​អាច​ព្យាបាល​ជា​សះស្បើយ។ ជំងឺ​មហារីក​​អាច​កើត​គ្រប់​កន្លែង​ក្នុង​រាងកាយ។ ​មហារីក​ដែល​មាន​ក្នុង​ផ្នែក​នេះ​មាន ​មហារីកសួត ​មហារីកពោះវៀនធំ ​មហារីកក្រពះ ​មហារីកមាត់ស្បូន ​មហារីកក្រពេញប្រូស្តាត ​មហារីកថ្លើម ​មហារីកស្បែក ​មហារីកសុដន់ ​មហារីកឆ្អឹង ​មហារីកប្លោកនោម ​មហារីកក្រពេញទីរ៉ូអ៊ីត ​មហារីកក្រពេញអូវែ ​មហារីកឈាម ​មហារីកលំពែង ​មហារីកកូនកណ្តុរ ​ដុំមហារីកខួរក្បាល ​មហារីកក្បាលនិងក ​មហារីកផ្សេងទៀត ព្រម​ទាំង​មូលហេតុ ​ដំណាក់កាល ​ផល​វិបាក ​ការ​រស់​នៅ​ជាមួយ​មហារីក ​និង​ការ​ព្យាបាល​ជា​ដើម

ចំណេះដឹងទូទៅ

ជំងឺមហារីក

សញ្ញាព្រមានទាំង៥នៅលើផ្ទៃមុខ និងក អាចបញ្ជាក់ពីជំងឺមហារីកសួត

ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ តួ​យ៉ាង​ដូចជា​ការ​ជក់​បារី ​ការ​ស្រូប​យក​ផ្សែង​បារី​ពី​អ្នក​ជក់ ឬ​​កត្តា​បរិស្ថាន​ជា​ដើម។ រោគសញ្ញា​នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក ទាំង​នេះ​ជា​សញ្ញា​ព្រមាន​ទាំង៥ នៃ​ជំងឺ​មហារីក​សួត​ដែល​កើត​នៅ​លើ​ផ្ទៃ​មុខ និង​ក​ គ្នា​យើង​គួរ​ប្រយ័ត្ន​ឲ្យ​មែន​ទែន! ១. ហើម​មុខ និង​ក រោគសញ្ញា​ទូទៅ​មួយ​នៃ​ជំងឺ​មហារីក​សួត គឺ​ការ​ហើម​មុខ​ និង​ក​ដោយ​មិន​ដឹង​មូលហេតុ ​ហើយ​ក្នុង​ករណី​ដែល​បញ្ហា​នេះ​កើត​ឡើង​ដដែល​ៗ​មិន​បាត់​សោះ គ្នា​យើង​គួរ​ពិគ្រោះយោបល់​​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ។ ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. ប្រែប្រួល​ពណ៌​ស្បែក​ភ្លាម​ៗ ជា​ទូទៅ ជំងឺ​មហារីក​សួត​ អាច​បណ្តាល​ឲ្យ​មាន​ការ​ប្រែប្រួល​ពណ៌​សម្បុរ​ស្បែក​​ភ្លាម​ៗ ដែល​ធ្វើ​ឲ្យ​យើង​សង្កេត​ឃើញ​ស្បែក​ចាប់ផ្តើម​ប្រែ​ទៅ​ជា​ពណ៌​លឿង​ខុស​ប្រក្រតី។ ៣. ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ជាមួយ​គ្នា​នេះ​ដែរ សញ្ញា​ព្រមាន​មួយ​ទៀត​គឺ​ជា​ការ​ឈឺចាប់​នៅ​លើ​ផ្ទៃ​មុខ ដែល​អាច​កើត​ឡើង​នៅ​បរិវេណ​ណា​មួយ ឬ​រាលដាល​ពាសពេញ​ផ្ទៃ​មុខ។ ៤. ហើមកូន​កណ្តុរត្រង់ក ចំពោះ​ការ​ហើម​ និង​ឈឺចាប់​នៅ​កូន​កណ្តុរ​ត្រង់​​ក ជា​ពិសេស​នៅ​ជុំវិញ​ថ្គាម និង​ក្រោម​ត្រចៀក​ អាច​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​មហារីក​សួត។ ដូច្នេះ​ រាល់​ការ​ហើម​ដែល​កើត​ឡើង​ដោយ​គ្មាន​មូលហេតុ​​ គប្បី​ធ្វើការ​ពិនិត្យ​ជាមួយ​នឹង​គ្រូពេទ្យ​។ [embed-health-tool-bmr] ៥. បបូរ​មាត់​ប្រែ​ពណ៌ ទន្ទឹម​នឹង​នេះ​ដែរ ស្បែក​បបូរ​មាត់​មាន​ស្នាម​ជាំ ឬ​ពណ៌​ស្វាយ​ អាច​បង្ហាញ​ពី​កង្វះ​អុកស៊ីហ្សែន​ក្នុង​ឈាម​ ដែល​អាច​ពាក់ព័ន្ធ​នឹង​ជំងឺ​មហារីក​សួត ហើយ​ចំពោះ​អ្នក​ជំងឺ​មហារីក​សួត ច្រើន​តែ​សង្កេត​ឃើញ​បបូរ​មាត់​ប្រែ​ពណ៌​មិន​ប្រក្រតី ជា​ពិសេស​អម​ជាមួយ​នឹង​រោគសញ្ញា​ផ្សេង​ៗ​ទៀត​ដែល​បាន​រៀបរាប់​ខាង​លើ។ ចំណុចសំខាន់ ជំងឺ​មហារីក​សួត​ កកើត​ឡើង​នៅ​ក្នុង​សួត នៅ​ពេល​ដែល​កោសិកា​លូតលាស់​​ដោយ​មិន​អាច​គ្រប់គ្រង​បាន​ ហើយ​បង្កើត​ជា​ដុំ​សាច់​ទៅ​រារាំង​មុខងារ​ទូទៅ​នៃ​សួត​ ព្រម​ទាំង​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​ដកដង្ហើម​។ ពិត​ណាស់​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ដ៏​កាច​សាហាវ​នេះ […]

អត្ថបទផ្សេងទៀតពី ជំងឺមហារីក

មហារីកក្រពេញទីរ៉ូអ៊ីត

ស្វែងរក ជំងឺមហារីក

មហារីកសុដន់

កត្តាសំខាន់ទាំងបីនេះ ជាមូលហេតុធ្វើឲ្យកើតមហារីកសុដន់ ពិតមែន?

មហារីក​សុដន់ ជា​ជំងឺ​ស្រីៗ​គ្នា​យើង​ខ្លាច​បំផុត ហើយ​ក៏​ឧស្សាហ៍​កើត​មាន​បំផុត​ដូច​គ្នា ហេតុ​នេះអ្វី​យើង​អាច​ធ្វើ​បាន ដឹង​ពី​កត្តា​ប្រឈម និង​វិធី​ការពារ ទើប​អាច​ចៀស​ផុត។ ដោយ​សារ ស្ថានភាព​រាងកាយ​ស្រីៗ ស៊ាំ​ញ៉ាំ​ជា​ងប្រុសៗ ជា​ហេតុ​នាំ​ឲ្យ​មាន​កត្តា​ជា​ច្រើន ​អាច​បង្ក​ឲ្យ​គ្នា​យើង​ប្រឈមជំងឺ​មហារីក​សុដន់ ខណៈ​កត្តា​សំខាន់បំផុត​ទាំង​ ៣ នាំ​ឲ្យ​ប្រឈម​កើត​ជំងឺ​នេះ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុង​អត្ថបទ​នេះ។ ១- ទំនាក់​ទំនង​បម្រែបម្រែលអ័រម៉ូន និងជំងឺមហារីកសុដន់ កត្តា​ប្រឈម​មុខ​ជំងឺ​មហារីក​សុដន់​ អាច​បណ្ដាល​មក​ពី​មូល​ហេតុ​ច្រើនពិត​មែន ប៉ុន្តែ​​ភាគ​ច្រើន​នៃ​មូល​ហេតុ តែង​​ធ្វើ​ឲ្យ​មាន​បម្រែ​បម្រួល​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ស្រីៗ។ ឧទាហរណ៍ ស្រីៗ​​មាន​វដ្ដ​រដូវ​ច្រើន​ (មក​រដូវទាំង​វ័យក្មេង និង​អស់​រដូវ​ពេល​គាត់​​អាយុ​ច្រើន ឬ​​មិន​ធ្លាប់​ពពោះ)អាច​ប្រឈម​កើត ​មហារីក​ដុសន់​ ច្រើន​ជាង​​ស្រី​ៗមាន​វដ្ត​រដូវ​​តិច​។ ចំណែក​ស្រីៗ​​ប្រើ​ថ្នាំ​អ័រម៉ូន​មួយ​ចំនួន​ ដូច​ជា ថ្នាំ​ពន្យារ​កំណើត ឬ​ថ្នាំ​ការពារ​ពេល​អស់​រដូវ ក៏​​ប្រឈម​ជាមួយ​ជំងឺ​មហារីក​សុដន់​ដូច​គ្នា ប៉ុន្តែ​កត្តា​ប្រឈម​មួយ​នេះ​ នឹង​កាត់​បន្ថយ​ទៅ​វិញ ពេល​យើងឈប់​ប្រើ​ថ្នាំ​អ័រម៉ូន​ទាំង​អស់​នោះ។ ផ្ទុយ​ទៅ​វិញ​ ការ​បំបៅ​កូនដោយ​ទឹកដោះ​ អាច​ជួយ​កាត់​បន្ថយ​អត្រា​ប្រឈម​ជា​មួយ​ជំងឺ​មហារីក​សុដន់​ បាន​មួយ​ភាគ​ដែរ។ ២- ទំនាក់​ទំនង​រវាង​ការ​ពពោះ និងជំងឺមហារីកសុដន់ ​ស្រី​ៗពពោះ​រហូត​គ្រប់​ខែ​ និង​មាន​វ័យ​ក្រោម ២០ឆ្នាំ ​មាន​អាត្រា​ប្រឈម​ជំងឺ​មហារីក​សុដន់​ តិច​ជាង​មនុស្ស​ស្រី​ដែល​ពពោះ​គ្រប់​ខែ ​អាយុ​​ពី ៣០-៣៥ ​ឆ្នាំ​ឡើង​ទៅ។ ចំនួន​នៃ​ការ​ពពោះ​គ្រប់​ខែរបស់​ស្រីៗ​កាន់​តែ​ច្រើន អាត្រា​ប្រឈម​មុខ​ជា​មួយ​ជំងឺ​មហារីក​សុដន់​ ក៏​ត្រូវ​បាន​កាត់​បន្ថយ​កាន់​តែ​ច្រើន​ដូច​គ្នា។ ផ្ទុយ​ទៅ​វិញ​ការ​ពពោះ​គ្រប់​ខែ ​នៅ​ពេល​មាន​អាយុ​លើស​ពី […]


មហារីកថ្លើម

កើតជំងឺរលាកថ្លើមប្រភេទ B ហេតុអីត្រូវប្តូរថ្លើម? ចុះពេទ្យប្តូរ​ថ្លើមដោយវិធីណា?

ដូច​យើង​ដឹង​ស្រាប់​ ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ជំងឺ​រ៉ាំរ៉ៃ អាចធ្វើ​ឲ្យ​​ខូច​ខាតថ្លើម​ធ្ងន់ធ្ងរ អាច​ខូច​មុខ​ងារថ្លើម មិនអាច​ដំណើរបាន​តែ​​ម្តង។ ក្នុង​ករណី​នេះ វិធី​ព្យាបាល គឺមាន​​តែ​មួយ​គត់ ត្រូវ​តែ​​វះ​កាត់​ប្តូរ​ថ្លើម​ថ្មី ដើម្បី​​អាច​បន្ត​ជីវិត​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ការ​ប្តូរ​ថ្លើម លើ​គ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ឲ្យ​​បាន​ដឹងទឹក​អស់​គ្នា។ ១- អ្វីជាការប្តូរថ្លើម? ការ​ប្តូរ​ថ្លើម ​គឺ​ត្រូវ​យក​ថ្លើម​ដែល​ខូច​ចេញ​ ដោយ​ដាក់ថ្លើម​ថ្មីមាន​សុខ​ភាព​ល្អ​ជំនួស​វិញ។ ថ្លើម​ថ្មី​ភាគ​ច្រើន ​បាន​មក​ពី​ការ​បរិច្ចាគពី​គ្នា​យើង​​បាត់​បង់​ជីវិត ហើយ​ត្រូវ​រង់​ចាំ​រយៈ​ពេល​យូរ ដូច្នេះ​ការ​ប្តូរ​ថ្លើម​បាន​តែ​ផ្នែក​មួយ​ថ្លើម​តែ​ប៉ុណ្ណោះ​ ដោយសារ​តែ​កោសិកា​ថ្លើម មានមុខ​ងារ​អាច​បង្កើត​​ឡើង​វិញ​ដោយ​ខ្លួន​ឯង​បាន។ ជម្រើស​មួយ​ទៀតពាក់​ព័ន្ធ​ការ​ប្តូរ​ថ្លើម​ ត្រូវ​រើស​យក​ថ្លើម​ពីគ្នា​យើង​ដែល​បរិច្ចាគ​ទាំង​កំពុង​នៅ​រស់។ ថ្លើមដែល​​គ្នា​យើង​បរិច្ចាគ ​ចាំបាច់​​ត្រូវ​មាន​ប្រភេទ​ឈាម​ដូច​គ្នា​នឹងគ្នា​យើង​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B នឹង​ត្រូវ​ទទួលថ្លើម​ថ្មី​ជំនួស។ ការ​ប្តូរ​ថ្លើម​ថ្មី​ពី​អ្នក​បរិច្ចាគ​ដែល​នៅ​រស់ ​អាច​ធ្វើ​ឡើង​បាន​លុះ​ត្រា​តែ​គ្មាន​បង្ក​ការ​គ្រោះ​ថ្នាក់​អ្វី​មួយ​ដល់​អ្នក​បរិច្ចាគ និង​អាច​មាន​ផល​ប្រយោជន៍​ដល់គ្នា​យើង​ដែល​ទទួល​យក​ការ​ប្តូរ​ថ្លើម។ ​ប្តូរ​ថ្លើម​លើ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ជា​ទូទៅ​ ជា​ជម្រើស​ចុង​ក្រោយ​ ដោយ​សារ​តែ​អាច​ធ្វើ​ឲ្យ​មាន​ការ​កើត​ឡើង​វិញ​នូវ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ។ ការ​ប្តូរ​ថ្លើម​ ជា​ការ​វះ​កាត់​ដ៏​ស្មុគ​ស្មាញ តម្រូវ​ឲ្យ​មាន​ការ​ថែទាំ​តាម​ដាន​ពេញ​មួយ​ជីវិត ខណៈ​ដំណើរ​ជា​សះ​ស្បើយ ​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​ទើប​យើង​​នឹង​អាច​ត្រឡប់​ទៅបំពេញ​​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​វិញ​បាន។ ២- វិធីតាមដានក្នុងការប្តូរថ្លើម ដើម្បី​ប្រាកដ​ថា​ យើង​ពិត​ជា​ត្រូវ​​ការ​ប្តូរ​ថ្លើម គឺត្រូវ​វាយ​តម្លៃ​ដោយ​ក្រុម​អ្នក​ជំនាញ​ខាង​ប្តូរ​សរីរាង្គ ហើយ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ ​ត្រូវ​ផ្អែក​លើ​ករណី​ជាក់​ស្តែង​នីមួយៗ។ ករណី​គ្នា​យើង​​មិន​អាច​ធ្វើ​ការវះ​កាត់​ប្តូរ​ថ្លើម​បាន៖ – ​ឈប់​ប្រើ​គ្រឿង​ស្រវឹង ឬ​សារ​ធាតុ​ញៀន​តិច​ជាង​ប្រាំ​មួយ​ខែ – មាន​ជំងឺ​មហារីក​ […]


មហារីកថ្លើម

ជំងឺរលាកថ្លើមប្រភេទ B និង C ខុសគ្នាម៉េចខ្លះ?

ជំងឺរលាក​ថ្លើមគឺ​មាន​ច្រើន​ប្រភេទណាស់ ហើយ​ក៏​ងាយ​ឆ្លងពី​ម្នាក់ទៅម្នាក់​ដូច​គ្នា ហេតុនេះ គ្រប់​គ្នា​គួរ​ប្រយ័ត្ន​ប្រយែង​បន្តិច ខណៈ​ជំងឺ​រលាក​ថ្លើម ឧស្សាហ៍​កើត​មាន​បំផុត គឺ​ប្រភេទ A, B និង​ C។ យ៉ាង​ណា រលាក​ថ្លើម​ប្រភេទ A អាច​ព្យាបាល​ជា​សះស្បើយ ប៉ុន្តែ​បើប្រភេទ B និង​ C វិញ ជាជំងឺរ៉ាំរ៉ ពិបាក​ព្យាបាល​ជា​សះស្បើយ​ណាស់។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​ប្រាប់​គ្នា​យើង ពី​ភាព​ខុស​គ្នា​រវាង​ជំងឺ​រលាកថ្លើមប្រភេទ B និង C ឲ្យ​បាន​ដឹង។ ១- ជំងឺរលាកថ្លើម B ជំងឺ​រលាក​ថ្លើម​ B អាច​មាន​ជា​ស្ថាន​ភាពជំងឺ​​ធ្ងន់​ធ្ងរ ឬ​រ៉ាំរ៉ៃ ហើយ​គ្នា​យើង​​ស្ទើរ​តែ​ទាំង​អស់កើត​​មាន​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ស្រួច​ស្រាល ​នឹង​អាច​វិវត្ត​ទៅ​ជា​ស្ថាន​ភាព​រ៉ាំរ៉ៃ។ ជំងឺរលាក​ថ្លើម​ប្រភេទ B ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​មូល​ហេតុ​​នាំ​ឲ្យ​មានជំងឺថ្លើម​រ៉ាំរ៉ៃ ​ដូច​ជា ​ជំងឺ​ក្រិន​ថ្លើម ខូច​ថ្លើម និងមហារីក​ថ្លើម​ ដែល​អាច​ឆ្លង​តាម​វត្ថុរាវ​ចេញ​ពី​ខ្លួន​​ជំងឺ ដូច​ជា ​ឈាម ឬ​ទឹក​កាម ទឹក​រងៃ​ជាដើម ទោះ​​ក្នុង​កម្រិត​តិច​តួច​ក៏​ដោយ។ លើស​ពី​នេះ​ទៀត​ជំងឺ​រលាក​ថ្លើម​ប្រភេទ […]


មហារីកថ្លើម

៦ ចំណុច ចាំបាច់ត្រូវធ្វើ បង្ការខ្លួនពីការឆ្លងជំងឺថ្លើម

ជំងឺ​ថ្លើម​មាន​ដល់​ទៅ ៦ ​ប្រភេទ ​ឯណោះ គឺ​ជំងឺ​ថ្លើម​ប្រភេទ A, B, C, D, E និង F ប៉ុន្តែ​ជំងឺ​ដែល​យើង​ធ្លាប់​ឮ និង​កើត​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺ​ថ្លើម​ប្រភេទ A B និង C។ ក្នុង​ចំណោម​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ទេ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ វិវត្ត​ទៅ​ជាក្រិន​ថ្លើម​ និង​មហារីក​ថ្លើម។ ចំពោះ​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​វិញ​បណ្តាល​មក​ពី​មេរោគ​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាងកាយ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ពី​វិធី ៦ យ៉ាង ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ថ្លើម។ ១- ចាក់វ៉ាក់សាំង បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចាក់ថ្នាំបង្ការជំងឺនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ ២- កុំប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និងឡាម​រួមគ្នា ក្រៅ​ពី​រួមភេទ ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​ប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និង​ផ្លែឡាម​ដែរ អ៊ីចឹង​យើង​មិន​ត្រូវ​ប្រើ​វត្ថុ​ទាំង​នោះ​រួម​គ្នា​នោះ​ទេ។ ៣- ពេលមាន​ផ្ទៃពោះ​ត្រូវ​ជជែកជាមួយ​ពេទ្យ ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ បើ​មាន​ផ្ទុក​មេរោគ​ថ្លើម និ ដើម្បី​បង្ការ​កូន​ពី​ការ​ឆ្លង​ជំងឺ​ថ្លើម​ដោយ​ប្រការ​ណាមួយ​នោះ ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​វិធី​បង្ការការឆ្លងជំងឺ​ថ្លើមពីម្តាយ​ទៅ​កូនក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​សម្រាល​កូន​ហើយ។ ៤- ប្រើ​ឧបករណ៍ និង​ម្ជុល​សាក់​គ្មាន​​មេរោគ ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​សាក់​នៅលើ​​​ស្បែក​ដែរ ដូច្នេះ​មុន​នឹង​សាក់​យើង​ត្រូវ​ឲ្យ​គេ​ស្ងោរ​ឧបករណ៍ ឬ​ម្ជុល​សម្រាប់​សាក់ ដើម្បី​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ៥- ប្រើ​ស្រោម​អនាម័យ ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ […]


មហារីកផ្សេងទៀត

Thyroid Nodules (ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត)

និយមន័យ១- អ្វី​ជាជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត? ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត សំដៅ​លើ​ដុំ​ពក ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត ​អាច​ជា​ដុំ​រឹង ​ឬ​ដុំ​ទឹក​ មាន​ទីតាំង​នៅ​ក​ផ្នែក​ខាង​ក្រោម​ និងនៅ​ពី​មុខ​ឆ្អឹង​ខ្ចី​បំពង់​អាហារ។ ករណី​ភាគ​ច្រើន ​​ដុំ​ដែល​ដុះ​លើ​ក្រពេញ​ទីរ៉ូអ៊ីត មិន​ចោទ​ជា​បញ្ហា​ធំ​ ឬ​​បង្ក​ជា​រោគ​សញ្ញា​នោះ​ទេ ខណៈ​ជំងឺ​មហារីក​ក្រពេញ​ទីរ៉ូអ៊ីត​ ក៏​មាន​អត្រា​ភាគរយ​អ្នក​កើត​តិច​បំផុត​ដូច​គ្នា។ ២- ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីតកើត​ឡើង​ញឹក​ញាប់​ដែរទេ? ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ឧស្សាហ៍​ជួប​ប្រទះ​ណាស់ ពិសេស​ចំពោះ​មនុស្ស​ស្រី មាន​អត្រា​កើត​ជំងឺ​នេះ ខ្ពស់​ជាង​មនុស្ស​ប្រុស​ដល់​ទៅ​ ៣ដង។ ក្នុង​ចំណោម​ស្រីៗ​មាន​វ័យ ៣០​ឆ្នាំ គឺ​មាន​អត្រា​កើត​ជំងឺ​ដុំ​ពក​ក្រពេញ​ទី​រ៉ូ​អ៊ី ដល់​ទៅ ៣០% ឯណោះ ខណៈប្រុសៗ គឺ​មាន​ម្នាក់ ក្នុង​ចំណោម ៤០ កើត​ជំងឺ​នេះ។ យ៉ាង​ណា ជា​ទូទៅស្រីៗ​មាន​វ័យ​ចាប់​ពី​ ៥០ ឆ្នាំ​ឡើង​ទៅ គឺ​កាន់​តែ​ប្រឈម​វិវត្ត​ទៅ​រក​ជំងឺ​ដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត។ រោគ​សញ្ញា៣- រោគ​សញ្ញា​​ជំងឺ​ដុំពក​ក្រពេញ​ទីរ៉ូអ៊ីត​​មាន​អ្វី​ខ្លះ? ​ជំងឺដុំ​ពក​ក្រពេញ​ទីរ៉ូអ៊ីត ភាគច្រើន ​មិន​លេច​ចេញ​ជា​រោគ​សញ្ញា​នោះ​ទេ។ តែ​នៅ​ពេល​ខ្លះ​ ដុំ​មួយ​ចំនួន​នឹង​រីក​ធំ ដែល​អាច​ធ្វើ​ឲ្យ​យើង​ងាយ​កត់​សម្គាល់​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖ – មាន​អារម្មណ៍​ដឹង – ​មើល​ទៅ​ហើម​នៅ​ម្ដុំ​ក – ពេលដុំ​ពល​​សង្កត់ទៅលើ​​បំពង់​ខ្យល់ ​ឬ​បំពង់​អាហារ​ ​អាចធ្វើ​ឲ្យ​​ពិបាក​ដក​ដង្ហើម ​និង​លេបអាហារ។ ក្នុង​ករណី​ខ្លះ​ទៀត​ ជំងឺ​ដុំ​ពកក្រពេញ​ទីរ៉ូអ៊ីត ​វា​បង្កើត​អ័រម៉ូន​ទីរ៉ូស៊ីន​ ដែល​បញ្ចេញ​ពី​ក្រពេញ​នេះ​ផ្ទាល់​តែ​ម្ដង ហើយ​នៅ​ពេលកម្រិត​អ័រម៉ូន​នេះ​ច្រើន​ពេក​ ​នឹង​បង្ក​ជា​សញ្ញា​វិបត្តិ​លើស​ជាតិអ័រម៉ូន ​ដូចជា​៖ – ស្រក​ទម្ងន់ – បែក​ញើស​ច្រើន – […]


មហារីកសុដន់

Right-Sided Chest Pain (បញ្ហា​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​)

និយមន័យ១- អ្វី​ជា​បញ្ហា​​ឈឺចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ? ប្រអប់​ទ្រូង ​គឺ​ជា​កន្លែង​ផ្ទុក​សរីរាង្គ ​និង​ជាលិកា​ផ្សេង​ទៀត អាច​បង្ក​ឲ្យ​មាន​ការ​រលាក​ និង​របួស បណ្តាល​​ឲ្យ​ឈឺ​ចាប់​។ បញ្ហា​​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ ​អាច​កើត​ឡើង​ដោយសារ​មូលហេតុ​ជា​ច្រើន។ ២- បញ្ហាឈឺ​​ចុក​ទ្រូង​ផ្នែកខាង​ស្ដាំ​កើត​ឡើង​ញឹក​ញាប់​ដែរ​ទេ? បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាងស្តាំ គឺ​ជួប​ប្រទះ​ជា​ញឹក​ញាប់​ណាស់ អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ​ទាំងប្រុស ទាំង​ស្រី។ យ៉ាង​ណា​ យើង​អាច​គ្រប់​គ្រង​ជំងឺ​ បាន​ប្រសិន​បើ​យើង​បន្ថយ​កត្តាប្រឈម។ ៣- រោគ​សញ្ញាបញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​លេច​ចេញ​រោគ​សញ្ញា​ច្រើន ខណៈរោគសញ្ញា​ឧស្សាហ៍​ប្រទះ​ឃើញ​ញឹក​ញាប់​បំផុត​មាន​ដូច​ជា៖ – ហត់ – ក្ដៅ​ខ្លួន – ក្អក​រ៉ាំរ៉ៃ – ស្អកក – ក្រហាយ​ចុង​ដង្ហើម – ស្រក​ទម្ងន់ – ខាន់​លឿង – ចង្អោរ ​ឬ​ក្អួត – ញ័រ​ទ្រូង – ស្រាល​ក្បាល – ភើ។ មូលហេតុបង្ក៤- អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​ឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្ដាំ​? មូលហេតុ​បង្កឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ អាច​មាន​ច្រើនដូចជា៖ – ​បញ្ហា​សរសៃ​ឈាមបេះដូង៖ លក្ខខណ្ឌ​សរសៃ​ឈាម​បេះ​ដូង​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​មាន​បញ្ហាឈឺ​ចុក​ទ្រូង​ផ្នែក​ខាង​ស្តាំ ដូចជា៖ ជំងឺ​សរសៃឈាមបេះ៖ ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ជំងឺ​បេះដូង​ គឺ​អាច​បង្ក​ឲ្យ​មាន​អាការ​ៈចុក​ទ្រូង​ទាំង​សង​ខាង ​ឬ​តែ​ម្ខាង។ ភាគ​ច្រើន​នៃ​ជំងឺ​ កើត​លើ​បេះដូង​ខាង​ស្ដាំ។ ជំងឺ​រលាក​ស្រោម​បេះដូង៖ នេះ​ជា​ការ​រលាក​ស្រោម​បេះដូង ​ដែល​ជា​ថង់​ការពារ​បេះដូង​។ អាច​បណ្ដាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដូចជា​ការ​ក​រោគ​ ការ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​មហារីក ជំងឺ​តម្រង​នោម ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​នឹង​ខ្លួន​ឯង ដូចជា ជំងឺ​រលាក​សន្លាក់​ជាដើម។ ជំងឺ​នេះ ច្រើន​ជួប​ប្រទះ​លើ​អ្នក​ជំងឺ ​ធ្លាប់​មាន​ការ​គាំង​បេះដូង​ពី​មុន​មក​។ […]


មហារីកពោះវៀនធំ

មកដឹងពីរោគសញ្ញាមហារីកពោះវៀនធំ និងវិធីបង្ការមានប្រសិទ្ធភាពបំផុត

មហារីក​ពោះវៀនធំ ជា​ជំងឺ​កាច​សាហាវ​ដែល​អាច​កើត​មាន​ទាំង​លើ​បុរស និង​ស្រ្តី តួលេខ​នៅ​កម្ពុជា ឆ្នាំ ២០១៨ មាន​ករណីថ្មី​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​ប្រមាណ​ជា ១.៣១៤ នាក់។ តើ​មាន​មូល​​ហេតុ​អីខ្លះ​ជំរុញ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ? យើង​ត្រូវ​ធ្វើ​ដូច​ម្តេច ដើម្បី​បង្ការ​ជំងឺ​មហារីក​ប្រភេទ​នេះ? លោក​វេជ្ជបណ្ឌិត Jonathan Foo ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ មក​ពី​ប្រទេស សិង្ហបុរី បាន​ពន្យល់​នៅ​ក្នុង​កិច្ច​ពិភាក្សា​អប់រំ ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ សិង្ហបុរី កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ទីក្រុង​ភ្នំពេញ អំពី​មូលហេតុ និង​វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀន​ធំ ដែល​មាន​ប្រសិទ្ធភាព​បំផុត។ ១- រោគសញ្ញា​ជំងឺ​មហារីក​ពោះវៀន​ធំ – បន្ទោរ​បង់​មិន​ទៀងទាត់ – លាមក​មានឈាម – ឈឺពោះ – ស្រកទ​ម្ងន់​ដោយ​គ្មាន​មូលហេតុ។ ២- មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ – តំណពូជ – ការ​ញ៉ាំ​សាច់​ក្រហម​ជា​ប្រចាំ – ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​កាក​សរសៃ​តិច – លើស​ទម្ងន់ – មិន​ហាត់​ប្រាណ – ជក់បារី ឬ​ផឹកស្រា។ អត្ថបទពាក់ព័ន្ធ៖  Small intestine cancer (មហារីកពោះវៀនតូច) សាហាវ​ណាស់ វៀតណាម​ស្លាប់​ជាង ៣០០នាក់​រាល់​ថ្ងៃ​ដោយ​សារ​មហារីក ​ព្រោះ​ផឹក​ស្រា​​ច្រើន ៣- វិធី​បង្ការ​ជំងឺ​មហារីក​ពោះវៀនធំ បើ​តាម​លោក​វេជ្ជបណ្ឌិត​ឯកទេស​វះកាត់​ទូទៅ និង​វះកាត់​ពោះវៀន​ធំ​ពី​ប្រទេស សិង្ហបុរី Jonathan Foo ទិន្នន័យ អ្នក​​កើត​ជំងឺ​មហារីក​ពោះវៀន​ធំ​នា​ពេល​បច្ចុប្បន្ន​ចេះ​តែ​កើន​ឡើង ដូចនេះ​មាន​តែ​វិធី​បង្ការ តាម​រយៈ​របប​អាហារ សកម្មភាព​ប្រចាំថ្ងៃ […]


មហារីកថ្លើម

អ្វីជាជំងឺរលាកថ្លើមដោយសារមេរោគ?

ថ្លើម​​ជា​សរីរាង្គ​មួយ​បង្កើត​នូវ​សារ​ធាតុ​ចិញ្ចឹម ការពារ​​ប្រឆាំងការ​ឆ្លង​មេរោគ និងសម្រាប់​​ការ​ច្រោះ​ឈាម​នៅ​ក្នុង​រាង​​កាយ បើ​ថ្លើម​មាន​បញ្ហា​ ​នឹង​ធ្វើ​ឲ្យ​ខូច​មុខ​ងារ បង្ក​ជា​ស្ថាន​ភាព​សុខ​ភាព​ផ្សេង​ទៀត​។ យើង​ទាំង​អស់​គ្នា​​ធ្លាប់​ឮ​ជំងឺ​រលាក​ថ្លើម ប៉ុន្តែដឹង​ថា អ្វី​ជា​មូល​ហេតុ​បង្ក​ឲ្យ​រលាក​ថ្លើម​អត់? រលាកថ្លើម​អាច​បង្ក​ដោយ​សារ​ផឹក​ស្រា ជាតិ​ពុល និងការ​ប្រើ​ប្រាស់​ថ្នាំ​មួយ​ចំនួន ប៉ុន្តែ “Hello គ្រូពេទ្យ” នឹងលើក​ឡើង​ពី​ជំងឺ​​រលាក​ថ្លើម​ឧស្សាហ៍​កើតមាន​បំផុត គឺរលាកថ្លើម​ដោយ​សារ​មេរោគ។​​ ១- ជំងឺ​រលាកថ្លើមដោយមេរោគ យោង​ទៅ​តាម​អ្នក​ជំនាញ​ មុខ​ងារ​ថ្លើម​នៅ​ក្នុង​រាង​កាយ​មាន​ដូច​ជា៖ – ផ្លាស់​ប្តូរសារ​ធាតុ​គីមីបង្ក​គ្រោះ​ថ្នាក់​ដល់​យើង​ នៅ​ពេល​បាន​ស្រូប​ចូល​ទៅ​ក្នុង​ខ្លួន។ – ផលិត​សារ​ធាតុ​សំខាន់​ជាច្រើន ​សម្រាប់​សុខ​ភាព ​ដូច​ជា​ប្រូតេអ៊ីន​ជា​ដើម។ – ស្ទុក​ទុកសារ​ធាតុ​ចិញ្ចឹម​សំខាន់​ៗ​នៅ​ក្នុង​ខ្លួន ​ដូច​ជា ​ស្ករ ខ្លាញ់ និង​វីតាមីន។ នៅ​ពេល​មេរោគ​​វាយ​ប្រហារ​ក្នុង​រាង​កាយ​ នឹង​មាន​មេរោគ​មួយ​ចំនួនធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ថ្លើម​ ដែល​នេះ​គេ​ហៅ​ថា ​ជាមេរោគ​រលាក​ថ្លើម ហើយ​នៅ​ពេលមេរោគ​ទាំង​នោះ​ធ្វើ​ឲ្យ​ថ្លើម​មាន​ការ​រលាក​ នាំ​ឲ្យ​ថ្លើម​មិន​អាច​បំពេញ​មុខ​ងារ​បានដូច​មុន​ឡើយ។ មេរោគ​ជំងឺ​​រលាក​ថ្លើម ​ជា​មូល​ហេតុ​ចម្បង​​ធ្វើ​ឲ្យ​ថ្លើមរលាក ខណៈ​មូល​ហេតុ​នេះ​ អាច​កើត​មានប្រមាណ​ដល់​ទៅ ៥០% នៃ​អ្នក​ជំងឺ​ថ្លើម​ទាំង​អស់ ហើយប្រភេទ​មេរោគរលាក​ថ្លើម​មាន A, B, C, D, E, និង G ប៉ុន្តែ​មេរោគ​ជា​ទូទៅ​ កើត​មាន​ច្រើន​បំផុត​គឺប្រភេទ A, B និង C ។ គ្រប់​មេរោគ​​រលាក​ថ្លើម​ទាំង​អស់ ​អាច​បង្ក​ឲ្យ​មាន​ជំងឺ​​រលាក​ថ្លើម​ស្រួច​ស្រាវ​ […]


មហារីកក្រពះ

Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ)

និយមន័យ១‑ អ្វីទៅជាជំងឺរលាកក្រពះរ៉ាំរ៉ៃ? ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ កើត​ឡើង​ដោយ​សារ​ស្រទាប់​កម្រាល​ខាង​ក្នុង​របស់​ក្រពះ​មាន​ការ​រលាក ហើយ​រោគ​សញ្ញា​​ អាច​​ជា​អាការៈ​ចុក​អួលៗ ឬ​ឈឺ​ជាប់​តែ​ម្តង។ ប្រភេទ​ជំងឺរលាក​ក្រពះ​រ៉ាំរ៉ៃ ឧស្សាហ៍​កើត​មានជាង​គេ​ គឺ​បង្ក​ដោយ​បាក់តេរី Helicobacter pylori។ ជំងឺ​នេះ នឹង​បាន​ធូរ​ស្រាល​ឡើង​វិញ បើសិន​ជា​បាន​ទទួល​ការ​ព្យាបាល​ និង​តាម​ដាន​ត្រឹម​ត្រូវ។ បាក់តេរី កើត​ឡើងដោយ​ការ​ផឹកស្រា​ច្រើន​ពេក ថ្នាំពេទ្យ​​មួយ​ចំនួន ស្រ្តេស​ជាប់​រហូត ឬ​ជំងឺ​ប្រព័ន្ធ​ការពារ​នានា សុទ្ធ​តែ​អាច​បណ្ដាល​​រលាក​ក្រពះ​បាន​ទាំង​អស់។ ពេល​ក្រពះ​រលាក ស្រទាប់​ក្រាល​ក្រពះ ​នឹង​ប្រែប្រួល​ ហើយ​កោសិកា​ការពារ​មួយ​ចំនួន​ ក៏នឹង​ងាប់ផងដែរ ​ធ្វើឲ្យ​​យើង​មាន​អារម្មណ៍​​ឆាប់​ឆ្អែត​ជាង​រាល់​ដង។ ដោយ​សារជំងឺ​នេះ​ប្រើ​​រយៈ​ពេល​យូរ ​នឹង​ធ្វើឲ្យ​​កោសិកា​ក្នុង​ក្រពះ​ងាប់ ហើយ​ដុះ​ថ្មី​មក​វិញ​ តែ​ប្តូរ​រូប​រាង​មិន​ដូច​ដើម​ឡើយ។ នេះ​ជា​ដំណាក់​ត្រៀម​កើត​មហារីក ហើយ​​អាច​​វិវត្តទៅ​ជា ​ជំងឺមហារីក​ក្រពះ បើ​សិន​ជា​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជា​ធម្មតា ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃ ​នឹង​ជា​មក​វិញ​ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ត្រូវ​តាម​ដានឲ្យបាន​ជាប់​លាប់។ ២‑ ជំងឺរលាក​ក្រពះ​រ៉ាំ​រ៉ៃកើត​មានញឹកញាប់ដែរទេ? តាម​ការ​ប៉ាន់​ស្មាន មនុស្ស​លើ​ពិភព​លោក​សរុប​ប្រមាណ ៥០% បាន​ឆ្លង​បាក់តេរី H pylori នេះ ហើយ​ក៏​មាន​ជំងឺ​រលាក​ក្រពះ​រ៉ាំ​រ៉ៃ​ច្រើន​ផង​ដែរ។ បាក់តេរី​នេះ សម្បូរ​ខ្លាំង​​នៅ​តំបន់​អាស៊ី​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។ រោគសញ្ញា៣‑ រោគសញ្ញាជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​មាន​អ្វី​ខ្លះ? រោគ​សញ្ញា​ជំងឺ​រលាក​ក្រពះ​រ៉ាំរ៉ៃ​ រួម​មាន៖ – ចុក​ពោះ​ផ្នែក​ខាង​លើ (ចុង​ដង្ហើម) – មិន​រំលាយ​អាហារ – ហើម​ពោះ – ចង្អោរ – ក្អួត – ភើ – មិន​ឃ្លាន​អាហារ – ស្រក​ទម្ងន់ ៤‑ ពេលណាត្រូវទៅជួបគ្រូពេទ្យ? បើ​សិន​ជា​មាន​រោគ​សញ្ញា​ណាមួយ​ដូច​បាន​រៀប​រាប់​ខាង​លើ​ ឬ​មាន​ចម្ងល់ សូម​ទៅ​ពិគ្រោះ​សា​ជាមួយ​គ្រូពេទ្យ​ ព្រោះ​រាងកាយ​មនុស្ស​ម្នាក់ៗ​មាន​ភាព​ខុសគ្នា រោគ​សញ្ញា​ក៏​ខុស​គ្នា​ដែរ។ […]


មហារីកស្បែក

បើដើរ​លេង​ច្រើន ​អ្នក​វិទ្យាសាស្រ្ត​ប្រាប់​ឲ្យ​​យក​ចិត្ត​ទុក​ដាក់​​​រឿងមហារីក​ស្បែក

សម័យ​កាល​នេះ​ទៅ​ហើយ ការ​ដើរ​លេង ទៅ​​លំហែ​កាយ ទៅ​រីសត ទៅ​ទី​កន្លែង​ធម្មជាតិ ពិត​ជា​រឿង​ពេញ​និយម សម្រាប់​មនុស្ស​គ្រប់​វ័យ​ តែ​ទន្ទឹម​នឹង​នេះ អ្នក​វិទ្យាសាស្រ្ត​​នៅ​អង់គ្លេស​ ក៏​បាន​ណែ​នាំ​ឲ្យ​ អ្នក​ទាំង​អស់​គ្នា គួរ​គប្បី​យក​ចិត្ត​ទុក​ដាក់​លើ សុខភាព​ស្បែក​ជា​ពិសេស​ ព្រោះ​​វា​នឹង​អាច​ជួប​ហានិភ័យ​មហារីក បើ​មិន​ប្រយ័ត្ន។ ការ​លើក​ឡើង​បែប​នេះ របស់​អ្នក​វិទ្យាសាស្រ្ត បន្ទាប់​ពី​លទ្ធផល​តាម​ដាន ពី​​វិទ្យាស្ថាន​ស្រាវជ្រាវ​មហារីក​ នៃ​ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា កំណើន នៃ​អត្រា​មហារីក​ស្បែក កើន​ឡើង​ គួរ​ឲ្យ​កត់​សម្គាល់ ពិសេស​ប្រភេទ​ករណី​មហារីក​ស្បែក Melanoma ជា​មហារីក​បង្ក​ឲ្យ​ស្បែក​ជាំ​ដុំ​ៗ ឬ​ខ្មៅ​ខ្លាំង (ងាប់​កោសិការ​ស្បែក) ។ ហើយ​ ករណី​នេះ ចេះ​តែ​កើន​ឡើង​ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ រាប់​ចាប់​ពី​ខ្ទង់​ទសវត្ស​ឆ្នាំ ១៩៩០ មក អត្រា​មហារីក​ស្បែក​ប្រភេទ​នេះ មិន​ដែល​ធ្លាក់​ចុះ​នោះ​ឡើយ។ ដោយ​ឃើញ​ មូល​ហេតុ​​បែប​នេះ អ្នក​ជំនាញ​នៅ​អង់គ្លេស បាន​អំពាវ​នាវ ឲ្យ​អ្នក​គ្រប់​គ្នា យក​ចិត្ត​ទុក​ដាក់​ថែ​ស្បែក នៅ​ពេល​កំពុង​វិសម្សកាល​ដើរ​លេង។ ​បើ​តាម​អ្នក​ជំនាញ មហារីក​ស្បែក​ប្រភេទ Melanoma វា​បង្ក​ឡើង​ដោយ​ ឥទ្ធិពល​​កាំ​រស្មី​​ព្រះ​អាទិត្យ ប្រភេទ UV និង​ UVB ដែល​ផ្តល់​ទុក្ខ​ទោស​ដល់​ស្បែក។ ហើយ​ដើម្បី​បង្ការ​ពី […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ